(VOV)_នាថ្ងៃទី២៩ កញ្ញា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
Ngan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួមមហាសន្និបាតអន្តរសភា
នៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លើកទី៣៧( AIPA 37) នឹង
ប្រព្រឹត្តទៅនៅទីក្រុង Nay Pyi Taw (មីយ៉ាន់ម៉ា)។ប្រការដែលប្រធានរដ្ឋសភាវៀតណាម
ចូលរួមវេទិកាលើកនេះ បានអះអាងនូវការគោរព និងយកចិត្តទុកដាក់របស់វៀតណាម
ចំពោះកិច្ចសហប្រតិបត្តិការសភា។ នេះក៏ជាឱកាសដើម្បីវៀតណាមបន្តអះអាងនូវគោលនយោបាយ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ ពង្រីកតួនាទីនិងឋានះរបស់ប្រទេស
ជាតិនៅក្នុងវេទិកាពហុភាគីនានា។
|
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan |
មហាសន្និបាតអន្តរសភានៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លើកទី៣៧នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩កញ្ញា ដល់ថ្ងៃទី៣ តុលា។ដោយមានប្រធាន
បទ៖ ភាពរស់រវើករបស់ AIPA ចំពោះការរីកចម្រើនរបស់អាស៊ាន AIPA ៣៧ មានការ
ចូលរួមរបស់ថ្នាក់ដឹកនាំរដ្ឋសភា នៃប្រទេសអាស៊ានទាំង១០ និងប្រទេសឃ្លាំមើលមួយ
ចំនួន។ អង្គសន្និសីទនឹងប្រមូលផ្តុំពិភាក្សាជំរុញការអនុវត្តខ្លឹមសារនានាក្នុងឯកសារ
ស្ដីអំពីចក្ខុវិស័យអាស៊ាន ២០២៥។
រួមវិភាគទានសកម្មសំរាប់វេទិការដ្ឋសភាថ្នាក់តំបន់
ចូលរួម AIPA ចាប់ពីឆ្នាំ១៩៩៥មក វៀតណាមជានិច្ចកាលម្ចាស់ការចូលរួសកម្ម
ភាពនានាក្នុងក្របខ័ណ្ឌ AIPA។វៀតណាមបានរៀបចំដោយជោគជ័យមហាសន្និបាត AIPA-២៣ (ឆ្នាំ ២០០១-២០០២) AIPA -៣១ ( ឆ្នាំ ២០០៩-ឆ្នាំ ២០១០) និងសន្និសីទជំនា
ញនានា។ មតិជាច្រើនរបស់វៀតណាមទទួលបានការវាយតំលៃខ្ពស់ពីសមាជិក AIPA ។
វៀតណាមក៏បានរួមចំណែកយ៉ាងសកម្មក្នុងដំណើរជំរុញចំណងមិត្តភាព កិច្ចសហប្រ
តិបត្តិការ ផ្លាស់ប្តូរ និងយល់ដឹងគ្នាទៅវិញទៅមក ក្នុងសហគមន៍ AIPA ខំប្រឹងប្រែង
លើកកំពស់ឋានះ តួនាទី និងប្រសិទ្ធិភាពរបស់ AIPA ដើម្បីសន្តិភាព និងភាពសម្បូរ
រុងរឿងសំរាប់តំបន់និងពិភពលោក។ រដ្ឋសភាវៀតណាមបានផ្លាស់ប្តូរថ្មី ចេញសេចក្តី
សម្រេចចិត្ត គោលនយោបាយ ឯកសារច្បាប់ ដើម្បីអនុវត្តតាមសេចក្ដីសម្រេចចិត្តនា
នា ក្នុងមហាសន្និបាត AIPAផ្សេងៗ។
នៅ AIPA ៣៧ គណៈប្រតិភូវៀតណាម នឹងសកម្មចូលរួមពិភាក្សារបៀបវារះ
របស់មហាសន្និបាត ក៏ដូចជាខ្លឹមសារនានាក្នុងរបៀបវារះ។ រួមជាមួយថ្នាក់ដឹកនាំរបស់
បណ្ដាប្រទេសជាសមាជិក AIPA ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
Ngan នឹងមានបទថ្លែងមតិ នៅសម័យប្រជុំលើកដំបូង នៃមហាសន្និបាត។ គណៈប្រ
តិភូវៀតណាមក៏មានបទថ្លែងមតិនៅក្នុងកិច្ចប្រជុំ នៃគណៈកម្មាធិការសមាជិកាសភា គណៈកម្មាធិការបណ្ដាបញ្ហាអន្តរជាតិ គណៈកម្មាធិការបណ្ដាបញ្ហានយោបាយ គណៈកម្មាធិការបណ្ដាបញ្ហាសេដ្ឋកិច្ចនិងគណៈកម្មាធិការបណ្ដាបញ្ហាសង្គម។
កិច្ចការបរទេសសភាពហុភាគីរួមចំណែកអនុវត្តល្អគោលនយោបាយកិច្ចការ
បរទេស
វៀតណាមជាសមាជិកសកម្ម របស់វេទិកាសភាតំបន់ ចាប់ពីពេលចូលរួម AIPA
មក បានសរអោយឃើញនូវគោលការណ៍ធ្វើសមាហរណគម្មអន្តរជាតិប្រកបដោយម្ចាស់
ការ សកម្ម និងមានការទទួលខុសត្រូវរបស់វៀតណាម។ ក្រៅពីAIPA រដ្ឋសភាវៀតណាម
នៅជាសមាជិករបស់សម្ព័ន្ធភាពសភាពិភពលោក ( IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វីក
( APPF) ជាដើម។ ប្រការនេះបានសរអោយឃើញថាការងារកិច្ចការបរទេសពហុភាគី
របស់រដ្ឋសភាវៀតណាមកាន់តែបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកយ៉ាង
សកម្ម ក្នុងការអនុវត្តគោលមាគា៍កិច្ចការបរទេសរួម និងលើកកំពស់ឋានះរបស់វៀត
ណាមទៀតផង។ លោកNgo Duc Manh អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាម បានអោយដឹងថា៖
“ រួមជាមួយកិច្ចការបរទេសបក្ស កិច្ចការបរទេសរដ្ឋ កិច្ចការបរទេសប្រជាជន
គឺការងារកិច្ចការបរទេសរដ្ឋសភាក៏បានបង្កើនទំនាក់ទំនងរវាងវៀតណាមជាមួយ
ប្រទេសផ្សេងៗ។ ក្នុងសភាពការណ៍លំបាក អធិបតេយ្យភាពរបស់ប្រទេសជាតិត្រូវគំ
រាមគំហែង យើងត្រូវដោះស្រាយបញ្ហានេះប្រកបដោយជោគជ័យ និងបង្កើនទំនាក់ទំ
នងរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភានៃប្រទេសផ្សេងៗ និងអង្គការអន្តរជាតិ
នានា។”
ក្នុងនិន្នាការធ្វើសមាហរណកម្មអន្តរជាតិ និងតភ្ជាប់តំបន់យ៉ាងខ្លាំងក្លា ដូច
នាសព្វថ្ងៃនេះ សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភា ដើរតួនាទីដ៏សែនសំខាន់។
បញ្ហានេះត្រូវបានអគ្គលេខាបក្ស លោក Nguyen Phu Trong សង្កត់ធ្ងន់នៅក្នុងសម័យ
ប្រជុំលើកទី១ រដ្ឋសភាវៀតណាម នីតិកាលទី១៤ ថា៖
“ បន្តជំរុញខ្លាំងសកម្មភាពកិច្ចការបរទេស របស់រដ្ឋសភា រួមចំណែកអនុវត្តប្រ
សិទ្ធិភាពគោលមាគា៍កិច្ចការបរទេសបើកទូលាយ ពហុបែបភាវូពនីយកម្ម ពហុទិស
ភាវូបនីយកម្មទំនាក់ទំនងកិច្ចការបរទេស របស់បក្ស រដ្ឋ និងប្រជាជន។ យកចិត្ត
ទុកដាក់ដល់ការងារព័ត៍មានបរទេស របស់រដ្ឋសភា អនុវត្តល្អ ការងារសម្របសម្រួល
និងរួមសហការក្នុងសកម្មភាពកិច្ចការបរទេស។”
សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភា បានក្លាយទៅជាផ្នែកមួយមិនអាច
កាត់ផ្តាច់ចេញពីសកម្មភាពកិច្ចការបរទេសរបស់បក្ស រដ្ឋ។ ការចូលរួមយ៉ាងសកម្ម
នៅAIPA ៣៧នាពេលខាងមុខនេះ របស់វៀតណាម ក៏ដូចជាការបង្កើនរួមវិភាគ
ទានក្នុងវេទិកាសភាពហុភាគី នឹងរួមចំណែកសំខាន់ ក្នុងការអនុវត្តប្រកបដោយ
ប្រសិទ្ធិភាពគោលនយោបាយកិច្ចការបរទេស របស់វៀតណាម ជាពិសេសគឺក្នុងបុព្វ
ហេតុផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយ និងដំណើការធ្វើសមាហរណកម្មអន្តរជាតិរបស់
វៀតណាម៕