(VOV)_ក្នុងរយៈពេល៧០ឆ្នាំកសាងនិងអភិវឌ្ឍន៍ រដ្ឋសភាវៀតណាមបាន
សម្រេចភារកិច្ចនីតិបញ្ញាត្តិប្រកបដោយភាពល្អប្រសើរ បង្កើតគ្រឹះដ្ឋាននយោបាយ
គតិយុត្តិសំខាន់ បំរើបុព្វហេតុកសាងនីតិរដ្ឋ សង្គមនិយមវៀតណាម របស់ប្រជាជន
ដោយប្រជាជន និងដើម្បីប្រជាជន។ លទ្ធផលនៃការងារនីតិបញ្ញាត្តិរបស់រដ្ឋសភា
ក៏រួមចំណែកសំខាន់ ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើសមាហរណកម្ម
អន្តរជាតិផងដែរ។
|
រដ្ឋសភាវៀតណាមសុក្រិតប្រព័ន្ធច្បាប់តាមស្មារតីរដ្ឋធម្មនុញ្ញ |
នីតិបញ្ញាត្តិជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ចំនួន៣របស់រដ្ឋសភាវៀត
ណាម រួមជាមួយការឃ្លាំមើល និងសម្រេចទៅលើបញ្ហាសំខាន់នានារបស់ប្រទេស
ជាតិ។ រដ្ឋសភាក្នុងនាទីជាស្ថាប័នប្រតិបត្តិនីតិបញ្ញាត្តិ មានភារកិច្ចកសាង ចេញ
ផ្សាយរដ្ឋធម្មនុញ្ញ និងប្រែក្លាយបទបញ្ញាត្តិនានាក្នុងរដ្ឋធម្មនុញ្ញ ទៅជាបណ្ដាច្បាប់
បំពេញគ្រប់តម្រូវការក្នុងបុព្វហេតុកសាងនីតិរដ្ឋ ពង្រីកប្រជាធិបតេយ្យ គោរព
ធានាសិទ្ធិមនុស្ស សិទ្ធិប្រជាពលរដ្ឋ កែទម្រង់បែបបទសេដ្ឋកិច្ចទីផ្សារ និងធ្វើ
សមាហរណកម្ម។
បរិមាណឯកសារច្បាប់ត្រូវបានចេញផ្សាយគួរអោយកត់សម្គាល់
ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ រដ្ឋសភាបានអនុវត្តល្អ ភារកិច្ចកសាងរដ្ឋធម្ម
នុញ្ញ និងកសាងច្បាប់ ។ ចាប់ពីរដ្ឋសភា នីតិកាលទី១មក រដ្ឋសភាបានចេញផ្សាយ
រដ្ឋធម្មនុញ្ញចំនួន៥ ក្រមច្បាប់និងច្បាប់ចំនួន៣៨៧ សេចក្ដីសម្រេចចំនួនជិត៦៣០
និងអនុក្រមចំនួន២២០។ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu
បានវាយតំលៃថា៖
“ នេះគឺជាតួរលេខគួរអោយកត់សម្គាល់ ជាមូលដ្ឋាននយោបាយ គតិយុត្ត
សំខាន់ បង្ហាញនូវបញ្ញា ឆ័ន្ទះ និងស្មារតីទទួលខុសត្រូវយ៉ាងខ្ពស់ របស់បណ្ដាអ្នក
នីតិបញ្ញាត្តិ បង្ហាញនូវឆ័ន្ទះ គោលបំណងប្រាថ្នារបស់ប្រជាជន ក្នុងការកសាង
និងសុក្រិតប្រព័ន្ធច្បាប់ ដើម្បីការអភិវឌ្ឍន៍ប្រជាធិបតេយ្យ សាធារណះរដ្ឋ សង្គម
និយម បំរើបុព្វហេតុកសាងនីតិរដ្ឋវៀតណាម សង្គមនិយម បុព្វហេតុកសាង ការ
ពារ អភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើសមាហរណកម្ម។”
កសាងប្រព័ន្ធច្បាប់តាមជំរៅ
ទន្ទឹមនឹងការផ្លាស់ប្តូរថ្មី ដើម្បីបង្កើនបរិមាណច្បាប់ត្រូវបានអនុម័តក្នុងសម័យ
ប្រជុំនិមួយៗ ក្នុងដំណើការកសាងនិងអភិវឌ្ឍន៍ រដ្ឋសភាវៀតណាមបានខំប្រឹងប្រែង
ដោយឥតឈប់ឈរ ដើម្បីលើកកំពស់គុណភាពការកសាងច្បាប់។ អតីត អនុប្រ
ធានខុទ្ទកាល័យរដ្ឋសភាវៀតណាម សាស្ត្រាចារ្យ បណ្ឌិត Tran Ngoc Duong បាន
ចាត់ទុកថា៖
“ស្ដីអំពីគុណភាព គឺត្រូវបានលើកកំពស់ជាច្រើន ពិសេសគឺច្បាប់នេះបង្ហាញ
បានស្ថានភាពជាក់ស្ដែងក្នុងជីវភាពរស់នៅ សមស្របជាមួយស្ថានភាពជាក់ស្ដែង
របស់ប្រទេសជាតិ មានការជ្រើសរើសគ្រប់តំលៃមានការរីកចំរើនរបស់មនុស្ស
លោក។ ដូច្នេះ អាចអះអាងបានថា៖ បណ្ដាច្បាប់ដែលបានបង្ហាញនេះបំពេញ
បានការទាមទារទាំងឡាយ ក្នុងជីវភាពរស់នៅ។”
ពិសេស នាពេលថ្មីៗនេះ ដោយមានការចេញផ្សាយរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣
ការងារកសាងច្បាប់ បានបើកចេញទំព័រថ្មី ដោយបានបង្កើតគ្រឹះដ្ឋានគតិយុត្តិសំ
ខាន់ៗ ក្នុងការកសាង ពង្រឹងនិងពង្រីកនីតិរដ្ឋ របស់ប្រជាជន ដោយប្រជាជន និង
ដើម្បីប្រជាជន។ ហើយសកម្មភាពនេះបានគ្រប់ដណ្ដប់លើគ្រប់ជ្រុងជ្រោយក្នុង
ជីវភាពរស់នៅ។ សាស្ត្រាចារ្យ បណ្ឌិត Le Minh Thong អនុប្រធានគណៈកម្មាធិ
ការច្បាប់របស់រដ្ឋសភា បានអះអាងថា៖
“ រដ្ឋសភាបានចេញផ្សាយច្បាប់ជាច្រើន ស្ដីអំពីការរៀបចំក្បាលម៉ាស៊ីនរដ្ឋ
ដូចជា៖ ច្បាប់រៀបចំរដ្ឋសភា ច្បាប់រៀបចំរដ្ឋាភិបាល ច្បាប់រៀបចំតុលាការប្រជា
ជនទាក់ទងដល់សិទ្ធិមនុស្ស សិទ្ធិរបស់ប្រជាពលរដ្ឋ ។ ក្រៅពីនោះ បណ្ដាច្បាប់
ក៏បានបន្តសុក្រិតបែបបទសេដ្ឋកិច្ចទីផ្សារ តាមទិសដៅសង្គមនិយម។”
ការងារកសាងច្បាប់របស់រដ្ឋសភាវៀតណាមក្នុងរយៈពេល៧០ឆ្នាំកន្លង
ទៅ ទទួលបានសមិទ្ធិផលសំខាន់ជាច្រើន មិនគ្រាន់តែធ្វើអោយប្រព័ន្ធច្បាប់
គ្រប់គ្រាន់ជាងប៉ុណ្ណោះទេ ថែមទាំង រួមចំណែកសំខាន់ក្នុងបុព្វហេតុកសាង
នីតិរដ្ឋវៀតណាម សង្គមនិយម និងធ្វើសមាហរណកម្មទៀតផង៕