រណសិរ្សមាតុភូមិវៀតណាមដើរតួនាទីសំខាន់ក្នុងការកសាងនិងការពារមាតុប្រទេស

(VOV)_ថ្លែងមតិនៅក្នុងពិធីប្រារព្ធមហាសន្និបាតលើកទី៨ របស់រណសិរ្សមាតុ
ភូមិវៀតណាម  នាព្រឹកថ្ងៃទី២៦ កញ្ញា អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក
 Nguyen Phu Trong បានអះអាងថា៖ រណសិរ្សមាតុភូមិបានមាន​ការរួម​វិភាគទាន ដ៏ធំធេងក្នុងបុព្វហេតុបដិវត្តន៍ជាតិ សក្តិសម្យជាអ្នកដំណាង​របស់ប្រជាជន។ អគ្គ លេខាបក្សក៏បានសង្កត់ធ្ងន់ដល់ភារកិច្ចស្នូល ដែល​រណសិរ្សមាតុភូមិវៀតណាម  ត្រូវអនុវត្តក្នុងដំណាក់កាលខាងមុខនេះ ដើម្បី​រួមចំណែកកសាងនិងការពារមាតុ
ប្រទេសផងដែរ។ ​

រណសិរ្សមាតុភូមិវៀតណាមដើរតួនាទីសំខាន់ក្នុងការកសាងនិងការពារមាតុប្រទេស - ảnh 1
មហាសន្និបាតលើកទី៨ របស់រណសិរ្សមាតុ ភូមិវៀតណាម

          ចាប់ផ្តើមបទថ្លែងមតិ អគ្គលេខាបក្ស Nguyen Phu Trong បានអះអាង​ថា៖មហា
សន្និបាត​ទូទាំងប្រទេសលើកនេះ ជាព្រឹត្តិការណ៍ដ៏សែន​សំខាន់ក្នុងជីវភាពរស់ នៅខាងនយោបាយរបស់ប្រជាជនវៀតណាម។ បក្ស​កម្មុយនីស្តវៀតណាម ជានិច្ច កាលវាយតំលៃខ្ពស់ចំពោះតួនាទីរបស់រណសិរ្សមាតុ​ភូមិវៀតណាម និងមានក្តី
 សប្បាយ រីករាយចំពោះការអភិវឌ្ឍន៍ដោយ​ឥតឈប់ឈររបស់រណសិរ្សមាតុភូមិ  រូបភាពនៃផែនមហាសាមគ្គីភាពជាតិ ជាកក្តា១ដ៏សែនសំខាន់ ដើរតួនាទីសម្រេច
កំណត់ជោគជ័យនៃបដិវត្តន៍វៀតណាម។

          អគ្គលេខាក៏បានលើកច្បាស់ថា៖ បក្សកម្មុយនីស្តវៀតណាមកំណត់​រណសិរ្ស
មាតុ ភូមិវៀតណាមជាដំណាងដែលការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ ត្រឹម
ត្រូវ របស់ប្រជាជន ប្រមូលផ្តុំកម្លាំងមហាសាមគ្គីភាពជាតិ អនុវត្ត​ប្រជាធិបតេយ្យ បង្កើន
ការស្រុះ ចិត្តសង្គម ឃ្លាំមើល បដិវាទ ចូលរួមការកសាងបក្ស រដ្ឋ រួមចំណែកកសាង
និងការ ពារមាតុប្រទេស។

រណសិរ្សមាតុភូមិវៀតណាមដើរតួនាទីសំខាន់ក្នុងការកសាងនិងការពារមាតុប្រទេស - ảnh 2
អគ្គលេខាបក្ស Nguyen Phu Trong (nguyenthiennhan.net)

     ការរួមវិភាគទានសំខាន់បំផុតរាប់ រណសិរ្សមាតុភូមិគឺ ពង្រឹងនិងពង្រីកផែនមហា
សាមគ្គីភាពប្រជាជាតិ

        អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បាន​សង្កត់ធ្ងន់ថា៖
 នាពេល កន្លងទៅ រណសិរ្សមាតុភូមិបានមានការរួមវិភាគទានដ៏ធំធេងក្នុងបុព្វហេតុ បដិវត្តន៍ជាតិ បង្កើតឡើងនូវកម្លាំងធំធេងសំរាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ លោក
 Nguyen Phu Trong បានអះអាងថា៖

                   “រណសិរ្សមាតុភូមិបានសាមគ្គី​ ប្រមូលផ្តុំកម្លាំង កសាង​ផែន​មហាសាមគ្គី
ភាព របស់ប្រជាជានទាំងមូល តាមរយះចលនាប្រឡងប្រណាំងស្នេហារជាតិ និង​ចល
នាអនុវត្ត​បណ្ដាភារកិច្ចនយោបាយ លើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជនប្រកប
ដោយ ជោគជ័យ។ លេចធ្លោគឺចលនាកសាងជីវភាពរស់នៅខាងវប្បធម៌នៅ​ទីប្រជុំ ជន កសាងនិងអនុវត្តតាមការផ្តួចផ្តើមគំនិតរបស់បក្ស គោលនយោ​បាយ ច្បាប់របស់
រដ្ឋ  ផ្ទៀងស្ថាប់ និងប្រមូលផ្តុំមតិយោបល់ សំណូមពរនិងគោល​បំណងរបស់ប្រ ជាជន ដើម្បីរាយការណ៍ជូនចំពោះបក្ស រដ្ឋ រួមចំណែកសំខាន់ក្នុង​ការស្រុះចិត្តគំនិត សង្គម  ពង្រឹងផែនមហាសាមគ្គី​ជាតិ។”​

រណសិរ្យមាតុភូមិនៅ​យកចិត្តទុកដាក់ដល់ការផ្លាស់ប្តូរថ្មីបែ បផែនសកម្មភាពជាពិ សេសគឺសកម្មភាពនៅមូលដ្ឋាន។បណ្តាសមាជិក​រណសិរ្សមាតុភូមិបានសកម្ម ចូលរួម
ចល នាស្នេហាជាតិទៀតផង។រណសិរ្យមាតុភូមិបាន​ក្លាយទៅជាដំបូលរួមសំរាប់ប្រជា
ជន គ្រប់ស្រទាប់គ្រប់ជនជាតិសាសនានិងជនវៀតណាមនៅបរទេសពង្រីកឆន្ទះស្មារ តីរួមគ្នាកសាងប្រទេសជាតិនិងបង្កើនទំនាក់ទំនងជាមួយប្រទេសទាំងឡាយលើសក
លលោក។លោកNguyen Phu Trong អះអាងថា៖ដោយស្នាដៃដែលសម្រេច បានរណ សិរ្សមាតុភូមិគឺជាដំណាងដ៏សក្តិសមសំរាប់ឆន្ទះនិងបំណងប្រាថ្នារបស់ប្រជាជនគ្រប់
ស្រទាប់តទៅទៀត។

ភារកិច្ចចម្បងគឺបន្តកសាងនិងបង្កើនផែនមហាសាមគ្គីប្រជាជន

តាម លោកNguyen Phu Trong​ថា៖រណសិរ្សមាតុភូមិគប្បីប្រ មូលផ្តុំប្រជាជន បាន ទូលំទូលាយតទៅទៀតហើយធនាឯកភាពខាងសតិអារម្មណ៍និងទង្វើឆ្ពោះទៅគោល
ដៅរួមគឺ​ការពាររឹងមាំឯករាជ្យ​អធិបតេយ្យភាពជាតិនិងរក្សាស្ថិរភាពនយោបាយសង្គម។ស្ថានភាពជាក់ស្តែងបានសរឲ្យឃើញនូវមេរៀនសំខាន់១គឺដើម្បីទទួលបានជោគជ័យ
កិច្ចការណាក៍ត្រូវនាបសាមគ្គីភាព។​ដើម្បី​ឈានទោមុខបដិត្តន៍ត្រូវស្ថាបនាផែនមហា សាមគ្គីភាពយ៉ាងមាំមួន។នៅក្នុងដំណាក់កាល អនុវត្តកិច្ចការឧស្សាហូបនីយកម្មទំនើប
ភាវូបនីយក​ម្មនាបច្ចុ​ប្បន្ននេះប្រទេសយើងជួបប្រទះនឹងការសាកល្បងផងនិង លក្ខណះ ងាយស្រួលផង។

          “រណសិរ្សមាតុភូមិជារូបភាព១ដ៏រស់រវើក នៃផែនមហាសាមគ្គីជាតិ។ រណសិរ្ស មាតុភូមិត្រូវចលនា ពង្រីកជាបន្តទៅទៀតនូវតួនាទីឈានទៅមុខរបស់វណ្ណះកម្មករ
 សក្ដានុភាពដ៏ធំធេងរបស់វណ្ណកម្មកសិករ ជួរបញ្ញាវ័ន្ត អាជីវករ …លៗ”

        រណសិរ្សមាតុភូមិបន្តដើរតួនាទីជាមុខព្រួញ បង្កើតការស្រុះចិត្តគំនិត​សង្គមក្នុង ការអនុវត្តភារកិច្ចកសាងនិងការពារមាតុប្រទេស

        អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជាភារកិច្ចស្នូល ដ៏សែនសំខាន់។ តាម​អគ្គលេខាថា៖​ដើម្បីអនុវត្តភារកិច្ចនេះ រណសិរ្សមាតុភូមិត្រូវបន្តធ្វើល្អ​ចលនា​ប្រជាជនសាមគ្គីភាព  កសាងជីវភាពរស់នៅខាងវប្បធម៌ នៅទីប្រជុំជន ​កសាងជនបទថ្មី និងចលនា ប្រឡង ប្រណាំងស្នេហារជាតិផ្សេងៗ។

          “ លើកទឹកចិត្តប្រជាជនគ្រប់រូប សមាសាធាតុសេដ្ឋកិច្ចនានា រួមវិភាគ​ទានជាបញ្ញា  ប្រាក់កាស កម្លាំងពលកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច លើកស្ទួយជីវភាព​គ្រួសារនិង កាត់
បន្ថយ ភាពក្រីក្រ។​ ”

          អគ្គលេខាក៏បានអះអាងថា៖ដោយមានតួនាទីជាសម្ព័ន្ធភាពនយោបាយ ជាអង្គ
ការដ៏ទូលំ​ទូលាយរបស់ប្រជាជន រណសិរ្សមាតុភូមិក៏ត្រូវចលនាប្រ​ជា​ជនចូលរួម ការកសាងបក្ស កសាងរដ្ឋអំណាច ដើម្បីប្រព័ន្ធនយោបាយកាន់តែរឹងមាំពីមួយថ្ងៃ
ទៅមួយថ្ងៃ។

          លោកបានអះអាងថា៖បក្សកម្មុយនីស្តវៀតណាមជាអ្នកដឹកនាំផង និងព្រម
ទាំងជាសមាជិក​សំខាន់១ ​របស់រណសិរ្សមាតុភូមិវៀតណាម។​ អគ្គលេខាបក្ស Nguyen
Phu Trong បានស្នើបក្សភាគនិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់​បន្តយកចិត្តទុកដាក់​ និងរួម សហការជាមួយរណសិរ្សមាតុភូមិ សុក្រិតយន្តការធ្វើសកម្មភាព និងគោលនយោ
បាយចំពោះការងាររណសិរ្សមាតុភូមិ ដើម្បីបង្កើនផែនមហា​សាមគ្គីភាពជាតិ លើកកំ ពស់គុណភាពការងាររណសិរ្សមាតុភូមិក្នុង​សភាពការណ៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ