រឹតបន្តឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-គុយបា

(VOVWORLD) -  អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត

វៀតណាម លោក Nguyen Phu Trong ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋគុយបា។ ក្នុងកា លៈទេសៈដែលប្រទេសទាំងពីរអភិវឌ្ឍន៍ដ៏ល្អប្រសើរដោយឥតឈប់ឈរ ពិសេស ឆ្នាំ ២០១៧ អាចត្រូវបានចាត់ទុកជាឆ្នាំលេចធ្លោមួយពោរពេញទៅដោយការបោះ ជំហានថ្មីថ្មោង ក្នុងពេលដែល ភាគីទាំងពីរមានការផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពពីថ្នាក់រដ្ឋដល់បណ្ដាក្រសួងផ្នែក អង្គការនយោបាយ តំបន់សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាច្រើន។ ដំណើរទស្សនកិច្ចរបស់អ្នកប្រ មុខបក្សកុម្មុយនិស្តវៀតណាមបានរួមវិភាគទានរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសា មគ្គីភាតរៈស្អិតរមួតជឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ វៀតណាម-គុយបា។

រឹតបន្តឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-គុយបា - ảnh 1 រឹតបន្តឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-គុយបា

វៀតណាមនិងគុយបាបង្កើតទំនាក់ទំនងការទូតជាផ្លូវការនាថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៦០។ ឆ្លងកាត់រយៈពេល ៥៧ ឆ្នាំ កន្លងទៅ ទោះបីជាស្ថានភាពលើពិភព លោកមានការប្រែប្រួលក្តីប៉ុន្តែទំនាក់ទំនងសាមគ្គីភាពភាតរៈរវាងវៀតណាមនិងគុយបាដែលថ្នាក់ដឹកនាំ Fidel Castro និងលោកប្រធានហូជីមិញដាក់គ្រឹះស្ថាន ត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ជានិច្ចលើគ្រប់វិស័យ។

        កិច្ចសហប្រតិបត្តិការវៀតណាម-គុយបាក្នុងស្ថានភាពថ្មី

        ឆ្នាំ ២០១៧ កំណើនសេដ្ឋកិច្ចរបស់គុយបាទទួលបាន ១,៦% ។ ប្រការនេះ ត្រូវបានចាត់ទុកជាជ័យជំនះក្នុងកាលៈទេសៈប្រទេសការីបេនេះនៅប្រឈមមុខ នឹងបទហ៊ុំព័ទ្ធខាងសេដ្ឋកិច្ចហើយរងឥទ្ធិពលដោយគ្រោះធម្មជាតិ។ គុយបាបាន និងកំពុងកែទម្រង់ជាជំហានៗគោលនយោបាយកិច្ចការបរទេសឲ្យសមស្របនឹងស្ថានភាពថ្មី។ គុយបាម្ចាស់ការនិងធ្វើសកម្មភាពយ៉ាងសកម្មនៅបណ្ដាអង្គការ អន្តរជាតិនិងវេទិកាពហុភាគី ឆ្លៀតយកការគាំទ្រសំដៅបំផ្លាញចោលឋានៈត្រូវ បានហ៊ុំព័ទ្ធនិងដាក់ទណ្ឌកម្ម ព្រមទាំង បើកទូលាយ ទំនាក់ទំនងភាវូបនីយកម្មអន្តរជាតិសំដៅដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គមនិងសន្តិសុខការពារជាតិក្នុង កាលៈទេសៈស្ថានភាពក្នុងតំបន់ប្រព្រឹត្តទៅដ៏ស្មុគស្មាញ។

        ចំពោះវៀតណាម គុយបាមុនក៏ដូចជាក្រោយចាត់ទុកការអភិវឌ្ឍទំនាក់ទំនង ទ្វេភាគីជាអាទិភាពមួយក្នុងចំណោមអាទិភាពកិច្ចការបរទេសជួរមុខរបស់ខ្លួន។ គិតតាំងពីចាប់បដិសន្ធិទំនាក់ទំនងការទូត (ថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៦០)  ទំនាក់ទំនង សាមគ្គីភាព គាំទ្រនិងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ វៀតណាម-គុយបា ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ផ្ទុយទៅវិញ បណ្ដាថ្នាក់ដឹកនាំ វៀតណាមបានអះអាងជាច្រើនលើកជាច្រើនសារនូវគោលនយោបាយមុនក៏ដូច ជាក្រោយផ្តល់អាទិភាពជួរមុខក្នុងការបង្កើនទំនាក់ទំនងសាគ្គីភាពមិត្តភាពសហ ប្រតិបត្តិការលើគ្រប់វិស័យជាមួយគុយបា ព្រមទាំង ជានិច្ចកាលស្មាប្រកៀកស្មាជាមួយប្រជាជនគុយបាក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ផងដែរ។

        រួមជាមួយទំនាក់ទំនងនយោបាយល្អប្រសើរ ប្រទេសទាំងពីរក៏យកចិត្តទុក ដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មតាមរយៈកម្មវិធីសហប្រតិ បត្តិការនិងវិនិយោគ។ វៀតណាមជាប្រទេសដើរជួរមុខមួយក្នុងចំណោម បណ្ដាប្រទេសចំនួន ១០ ហើយឈរលំដាប់ថ្នាក់ទី ២ ក្នុងទ្វីបអាស៊ីខាងការផ្លាស់ ប្តូរពាណិជ្ជកម្មជាមួយគុយបា។ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ ២០១៧ ទទួលបាន ២២៤,៣ ដុល្លាអាមេរិក។ ភាគីទាំងពីរខំប្រឹងប្រែងលើកកំពស់តួរលេខនេះឡើងកំរិត ៥០០ លានដុល្លអាមេរិកនាឆ្នាំ ២០២០។

        ដំណើរទស្សនកិច្ចនាំមកនូវសារដ៏ធំធេង

        ក្នុងកាលទេសៈនោះ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅគុយបាលើកទី ២ របស់ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានហួសឆ្ងាយ ពីអត្ថន័យនៃដំណើរទស្សនកិច្ចធម្មតា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ គុយបា លោក  Nguyen Trung Thanh  បានចាត់ទុកថា៖

        «សារសំខាន់បំផុតក្នុងដំណើរទស្សនកិច្ចលើកនេះគឺភាគីទាំងពីរនឹងបន្តអះ អាងនូវការមរតនិងពង្រីកឲ្យបានខ្លាំងក្លាថែមទៀត ពង្រឹងនិងបើកទូ លាយនូវទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ ជាពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ ដំណើរទស្សនកិច្ច រួមចំណែកធ្វើឲ្យទំនាក់ទំនងទ្វេភាគីរស់រវើកជាក់ស្តែងនិរន្តរភាពនិងប្រកបដោយ ប្រសិទ្ធភាពថែមទៀតក្នុងដំណាក់កាលថ្មីនៃកិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាម ក៏ដូចជា កិច្ចការបច្ចុប្បន្នកម្មនៅគុយបា ទៀតផង។»

        តាមឯកអគ្គរដ្ឋទូត  Nguyen Trung Thanh ថា៖ ដំណើរទស្សនកិច្ចរបស់ អគ្គលេខា Nguyen Phu Trong បង្ហាញនូវចំណងសាមគ្គីភាពមិត្តភាពមុនក៏ដូច ជាក្រោយរបស់បក្សរដ្ឋនិងប្រជាជនវៀតណាមជាមួយបក្សរដ្ឋនិងប្រជាជនគុយបា ក្នុងកាលៈទេសៈគុយបាផ្ទេរប្តូរជំនាន់ថ្នាក់ដឹកនាំប្រវត្តិសាស្ត្រ ហើយបន្តអនុវត្តដ៏ ស៊ីជម្រៅនិងបើកទូលាយដំណើរបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចសង្គម។ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh បានអះអាងថា៖

        «វៀតណាមមិនត្រឹមតែតាមដាន ប៉ុណ្ណោះទេ ថែមទាំងគាំទ្របុព្វហេតុបដិវត្តន៍របស់ប្រជាជនគុយបាទៀត។ យើងអបអរសាទរអស់ពីចិត្តពីថ្លើមជ័យជំនះរបស់ការបោះឆ្នោតរដ្ឋសភានាពេលកន្លងទៅនាពេលខាងមុខរដ្ឋសភានឹងជ្រើសតាំងគណៈដឹកនាំថ្មីនាខែមេសាខាងមុខ។ វៀតណាមជានិច្ចកាលគាំទ្របុព្វហេតុបច្ចុប្បន្នកម្មរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំដៅកសាងប្រទេសគុយបាឯករាជ្យបអធិបតេយ្យភាពសង្គមនិយមប្រជាធិបតេយ្យសម្បូររុងរឿងនិងមាំមួន។»

         ដោយមានកម្មវិធីពោរពេញទៅដោយសកម្មភាពសម្បូរបែប ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong រួមចំណែក ពង្រឹងនូវទំនុកទុកចិត្តនយោបាយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរឲ្យមានជំហានអភិវឌ្ឍន៍ជាក់ស្តែង ឲ្យ សមស្របនឹងទំនាក់ទំនងនយោបាយ ព្រមទាំង បង្ហាញនូវការគោរពទំនាក់ទំនង ចំពោះគុយបា និយាយដោយឡែក និងតំបន់អាមេរិកឡាទីន និយាយរួម ដែល រួមវិភាគទានអនុវត្តគោលនយោបាយកិច្ចការបរទេសនៃមហាសន្និបាតលើកទី ១២ របស់បក្សគឺពង្រឹងនិងលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ