របត់ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយថៃ។

Vovworld-ជាប្រទេសជិតខាងចំនួន២នៅក្នុងតំបន់អាស៊ីអគ្នេយ៍ ថៃនិងវៀតណាម
មានចំណុចវប្បធម៌ប្រហាក់ប្រហែលដូចគ្នាជាច្រើន។ក្នុងថានះជាប្រទេសអាស៊ាន
ប្រទេសទាំង២កំពុងខិតខំប្រឹងប្រែងសហប្រតិបត្តិការជាមួយគ្នាដើម្បីកសាងតំបន់
អាស៊ាន១សន្តិភាពស្ថិរភាពនិងសម្បូធូធារ។នេះជាមូលដ្ឋាននិងជាគ្រឹះស្ថាន​សំខាន់
ដើម្បីបង្កើននិងចំរុញខ្លាំងទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំង២ឆ្ពោះទៅ
អនាគតល្អប្រសើរ១សំរាប់ប្រទេសជាតិនិមួយៗនិងផលប្រយោជ​ន៍នៃតំបន់ទាំងមូល
ទៀតផង។

​​​​​​​​​​​​​​​​​                
របត់ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយថៃ។ - ảnh 1
អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោកNguyen Phu Trong ចាប់ផ្តើមដំណើរទស្សនកិច្ចជា
ផ្លូវការនៅប្រទេសថៃ(រូបថត​VNA)


តាំងពីពេលបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៧៦មកទំនាក់ទំនងរវាងប្រទេស
ទាំង២ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។តាមរយះដំណើរទស្សនកិច្ច
គ្នារបស់ថ្នាកល់ដឹកនាំនៃប្រទេសទាំង២ ទំនាក់ទំនងនយោបាយកាន់តែបានកើនឡើង។
នាយក​រដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra បានអញ្ជើញមកធ្វើទស្សនកិច្ចវៀត
ណាមនាខែវិច្ឆិកា២០១១និងនាខែតុលាឆ្នា២០១២។ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung បានអញ្ញើញទៅបំពេញទស្សនកិច្ចថៃនាខែធ្នូឆ្នាំ២០១២។ប៉ុន្តែវិស័យ
ដែលទទួលបានជោគជ័យលេចធ្លោបំផុតរវាងប្រទេសទាំង២គឺវិស័យវិនិយោគនិងពាណិជ្ជ
កម្មទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីត្រូវបានបើកទូលាយពី១ថ្ងៃទៅ១ថ្ងៃជា
ពិសេសគឺលើវស័យសហប្រតិបត្តិការផលិតនាំចេញអង្ករ ហិរញ្ញវត្ថុ​និងប្រេងឪស្ម័នជាដើម។
នាសព្វថ្ងៃថៃជាវិនិយោគិនធំទី១០ក្នុងចំណោមវិនិយោគិននៅវៀតណាមដោយមានគំរោង
ការណ៍ចំនួន៣០០គំរោងក្នុងទុនវិនិយោគជាង៦ពា​ន់លានដុល្លារអាមេរិក។ក្នុងពេលនោះ
វៀតណាមជាដៃ​គូពាណិជ្ជកម្មធំទី២របស់ថៃនៅក្នុងដំបន់អាស៊ីអគ្នេយ៍។នាឆ្នាំ២០១២តំលៃ
ប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាមថៃមានប្រមាណ៩ពាន់លានដុល្លារអាមេរិក។ក្នុង
សម័យប្រជុំលើកទី១នៃគណះកម្មាធិការពាណិជ្ជកម្មចម្រុះវៀតណាមថៃ  ភាគីទាំង២បាន
មូលមតិជាឯកឆ័ន្ទថា៖លើកកំពស់ តំលៃប្រាកពាណិជ្ជកម្មទ្វេភាគីឡើង១៥ពាន់លានដុល្លារ
អាមេរិកនាឆ្នាំ២០២០។ភាគីទាំង២បន្តរក្សាយន្តការសហប្រតិបត្តិការនាំចេញអង្ករជំរុញ
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអាជីវកម្មខ្សែផ្លូវរបៀងខាងកើតលិច។ថៃមានបំណង
ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមក្នុងក្របខ័ណ្ឋ សហប្រតិបត្តិការ
តំបន់និងវេទិការអន្តរជាតិដូចជា ៖អាស៊ាន​​ សហប្រតិបត្តិការសេដ្ឋកិច្ចនៅមហាអនុតំបន់
ទន្លេមេគង្គបើកទូលាយ​ សន្និសីទជាន់ខ្ពស់យុទ្ឋសាស្រ្តសហប្រតិបត្តិការសេដ្ឋកិច្ច៣ទន្លេ
Ayeyawadi-Chao Phraya-មេគង្គ និងវេទិការសហប្រតិបត្តិការការសេដ្ឋកិច្ចដំបន់អាស៊ីប៉ាស៊ី
ហ្វិក។ល។
កិច្ចសហប្រតិបត្តិការទ្វេភាគីលើវស័យផ្សេងៗដូចជាសន្តិសុខ ការពារប្រទេសអប់រំ​ វប្បធម៌
និងទេសចរណ៍ជាដើមកំពុងមានការបោះជំហានសកម្មផងដែរភាគីថៃឧបត្ថម្ភវៀតណាមក្នុង
ការបង្រៀនភាសាថៃនៅមហាវិទ្យាល័យមួយចំនួននិងអ​នុវត្តវគ្គបណ្តុះបណ្តាលនានាសំរាប់
កម្មាភិបាលវៀតណាមអំពីខ្លឹមសារស្នូលនៃកម្មវិធីសហប្រតិបត្តិការរវាងប្រទេសទាំង២។ភាគីថៃបានបង្កលក្ខណះងាយស្រួលឲ្យការសាងសង់មណ្ឌលអនុស្សវរីយ៍លោកប្រធាន
ហូជីមិញចំនួន២កន្លែងនៅខេត្ត U don Tha ni និង​Na khon Pha nom ជាកន្លែងដែលលោក
ប្រធានហូជីមិញ ធ្លាប់បានរស់នៅនិងធ្វើសកម្មភាពបដិវត្តន៍ក្នុងដំណើរស្វែងរកផ្លូវសង្រ្គោះ
ជាតិមុននេះ។
ក្នុងកាលះទេសះដូច្នេះ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃរបស់អគ្គលេខាបក្ស
កម្មុយនិស្តវៀតណាមលោកNguyen Phu Trongគឺសំដៅបន្តលាតត្រដាងអនុវត្តព្រមៗគ្នានូវ
សកម្មភាពការទូតម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិនិងអះអាងនូវគោលនយោបាយ
របស់វៀតណាមគឺផ្តល់អាអិភាពដល់ការបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់
និងរួមជាមួយថៃក៍ដូចជាប្រទេសអាស៊ាននានាខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន
សាមគ្គីភាពរឹងមាំដើម្បីអាស៊ីអគ្នេយ៍១សន្តិភាពមិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍។
តាមគំរោងភាគីទាំង២នឹងចុះហត្ថលេខាលើសេច​ក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនង
ដៃគួយុទ្ឋសាស្រ្តរវាងវៀតណាមជាមួយថៃ។លោកNguyen Phu Trongនៅមានជំនួបនានា
ជាមួយថ្នាក់ដឹកនាំរបស់គណះបក្សនយោបាយនៅថៃទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ