(VOV)_ប្រធានរដ្ឋគុយបា លោក Raul Castro កំពុងបំពេញដំណើរទស្សកិច្ចជា
ផ្លូវការ នៅសាធារណរដ្ឋបារាំង។ នេះគឺជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រដើមដំ
បូងរបស់ថ្នាក់ដឹកនាំគុយបានៅបារាំង ចាប់តាំងពីឆ្នាំ ១៩៩៥មក។ ដំណើរទស្សន
កិច្ចក្នុងរយៈពេល២ថ្ងៃ របស់លោកប្រធាន Raul Castroបានគូសសញ្ញាសំខាន់ ក្នុង
កែលំអេទំនាក់ទំនងរវាងគុយបាជាមួយបារាំងនិយាយដោយឡែក និងប្រទេស
ជួរមុខលើពិភពលោកនិយាយរួម បន្ទាប់ពីពេលដែលប្រទេសនេះស្ដាទំនាក់ទំនង
ការទូតជាមួយអាមេរិកនាឆ្នាំ ២០១៥មក។
|
របត់សំខាន់ក្នុងទំនាក់ទំនងបារាំងនិងគុយបា |
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋគុយបា លោក Raul Castro បន្ទាប់ពីដំណើរ
ទស្សនកិច្ចនៅគុយបារបស់ប្រធានាធិបតីបារាំងលោក Francois Hollande នាខែឧស
ភា ឆ្នាំ ២០១៥។នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការរបស់ថ្នាក់ដឹកនាំគុយបានៅបា
រាំង ចាប់ពីដំណើរទស្សនកិច្ចរបស់អតីតថ្នាក់ដឹកនាំ លោកប្រធាន Fidel Castro មុន
នេះ ២១ឆ្នាំ។ ដំណើរទស្សនកិច្ចលើកនេះនឹងបើកចេញទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងទំ
នាក់ទំនងរវាងប្រទេសកោះ អាមេរិកខាងត្បូងនេះ ជាមួយបណ្ដាប្រទេសលោក
ខាងលិចនិយាយរួម និងបារាំងនិយាយដោយឡែកក្នុងវិស័យជាច្រើន។
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី
ក្នុងរយៈពេល២ថ្ងៃបំពេញទស្សនកិច្ចនៅបារាំង ប្រធានរដ្ឋគុយបា លោក Raul
Castro មានជំនួបសន្ទនាជាមួយប្រធានាធិបតីបារាំង លោក Francois Hollande ជួប
សន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀត របស់បារាំង។ភាគីទាំងពីរបានពិ
ភាក្សាបើកទូលាយ ទំនាក់ទំនងលើច្រើនវិស័យ ពីនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម
ហិរញ្ញវត្ថុ វិនិយោគ និងវប្បធម៌។
នាបច្ចុប្បន្ន ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកំហិត ដោយមានទំហំ
ប្រាក់ ៣៨៨លានដុល្លារអាមេរិក ក្នុងមួយឆ្នាំប៉ុណ្ណោះ។ តាមប្រធានាធិបតីបារាំង
ប្រការសំខាន់មិនមែនជាបណ្ដាកិច្ចសន្យាដែលបានចុះហត្ថលេខាជាមួយគុយបាទេ
នោះគឺពីទីនេះ អាជីវករបារាំងនឹងបន្តទាក់ទងជាមួយទីផ្សារអាមេរិកឡាទិនធំទូ
លាយនេះទៀតផង។
ដំណើរទស្សនកិច្ចនៅបារាំងរបស់លោកប្រធានរដ្ឋគុយបា ត្រូវបានអនុវត្ត
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅប្រទេសកោះនេះ នាខែ
ឧសភាឆ្នាំ ២០១៥។ បេសកជនពិសេសរបស់ប្រធានាធិបតីបារាំង ស្ដីអំពីគុយបា
លោក Jean Pierre Bel បានសង្កត់ធ្ងន់ថា៖ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុង
នៅក្នុងដំណាក់កាលល្អបំផុតពីមុនមក ដោយសារភាគីទាំងពីរបង្កើនទំនុកទុកចិត្ត
និងគោរពគ្នាទៅវិញទៅមក។ លោកក៏បានអះអាងថា៖ បារាំងជានិច្ចកាលប្រឆាំង
បទហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រឆាំងគុយបានៅក្នុង EU ។ នាបច្ចុប្បន្ន បារាំងជាដៃគូមួយក្នុង
ចំណោមដៃគូសេដ្ឋកិច្ចជួរមុខរបស់គុយបា ដោយមានបរិមាណពាណិជ្ជកម្មទ្វេភា
គីមានទំហំ១៩៥លានដុល្លារអាមេរិក។ ប៉ុន្តែ កំរិតនេះមិនសមស្របជាមួយគោល
បំណងរបស់ភាគីទាំងពីរ។ ក្រៅពីនោះ នាពេលថ្មីៗនេះ បារាំងក៏គឺជាភាកីជំរុញកិច្ច
ព្រមព្រៀងលុបចោលបំណុលចំនួន៨,៥លានដុល្លាអាមេរិក សំរាប់គុយបា របស់ក្លិប
បារីស បើកផ្លូវអោយគុយបាបន្តទាក់ទងនឹងទីផ្សារហិរញ្ញវត្ថុអន្តរជាតិនានា។ បារាំង
ក៏ដើរតួនាទីឈានទៅមុខ ក្នុងដំណើការបង្កើនទំនាក់ទំនងរវាងគុយបាជាមួយទ្វីបអឺ
រ៉ុបនិយាយរួម។
បើកចេញសម័យកាលថ្មីក្នុងទំនាក់ទំនងបារាំង-គុបា
យល់ដឹងច្បាស់អំពីផលប្រយោជន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មនេះ បានជាបន្ទាប់
ពីពេលទំនាក់ទំនងអាមេរិក-គុយបាត្រូវបានកែលំអរ បារាំងបានឈានទៅមុខ ក្នុង EU
ជំរុញទំនាក់ទំនងជាមួយគុយបា។ ប្រធានាធិបតីបារាំងជាថ្នាក់ដឹកនាំអឺរ៉ុបដើមដំបូង
ទៅបំពេញទស្សនកិច្ចនៅគុយបា ក្នុងរយៈពេលច្រើនទស្សវត្ស៍កន្លងទៅ។ អមដំណើរ
ទស្សនកិច្ចលើកនេះ មានថ្នាក់ដឹកនាំអង្គភាពអាជីវកម្មចំនួន៣០របស់បារាំង ជាសក្ខី
ភាពចំពោះគោលបំណងជំរុញទំនាក់ទំនងជាមួយប្រទេសកោះនេះ និងបង្កើនការវត្ត
មានរបស់អង្គភាពអាជីវកម្មបារាំងនៅទីនេះ។
តាមបណ្ដាអ្នកវិភាគថា៖ដំណើរទស្សនកិច្ចនៅបារាំងរបស់ប្រធានរដ្ឋគុយបា
លើកនេះ បានអះអាងនូវដំណាក់កាលថ្មីក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចនៅគុយបារបស់ប្រធានាធិបតីបារាំង
នាខែឧសភាឆ្នាំ២០១៥។ ហើយប្រការសំខាន់ជាងទៀត នោះគឺពង្រឹងរូបភាពគុយបា
នៅលើឆាកអន្តរជាតិ។ ក្នុងពេលជាមួយគ្នានោះ បារាំងក៏សង្ឃឹមថាទទួលបានផល
ប្រយោជន៍ជាច្រើន ក្នុងការជំរុញទំនាក់ទំនងនេះ។
ការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩០២ បារាំងនិងគុយបាមានទំនាក់ទំនង
ជិតស្និទ្ធិអំពីប្រវត្តិសាស្ត្រ និងវប្បធម៌។ បារាំងក៏ជាដៃគូពាណិជ្ជកម្មសំខាន់ របស់ប្រ
ទេសកោះនេះ ដោយឈរលំដាប់ថ្នាក់ទី១១លើពិភពលោក និងទី៥នៅទ្វីបអឺរ៉ុប។ ដំ
ណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋគុយបា លោក Raul Castro មិនគ្រាន់តែគូ
សញ្ញាសំខាន់ ក្នុងការកែលំអរទំនាក់ទំនងរវាងគុយបាជាមួយប្រទេសជួរមុខលើពិ
ភពលោកប៉ុណ្ណោះទេ ថែមទាំងបើកចេញឱកាសនានាសំរាប់ប្រទេសនេះ អនុវត្ត
គោលមាគា៏អភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីទៀតផង៕