របត់សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយEUនិងព្រះរាជាណាចក្រប៊ែលហ្ស៊ីក

          (VOV World)_ដំណើរ​ទស្សនកិច្ចជាផ្លុវនៅប៊ែលហ្ស៊ីក និង EU​ ជា ដំណើរទស្សន កិច្ចនៅបណ្ដាប្រទេសលោកខាងលិចជាលើកដំបូង របស់ លោក Nguyen Phu Trong ជាមួយថានះជាអ្នកប្រមុខគណះកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម។ ដំណើរ ទស្សនកិច្ចនេះ មិនត្រឹមតែបើកចេញក្របខ័ណ្ឌសហប្រតិបត្តិការថ្មី ក្នុងទំនាក់ទំនង
វៀតណាម-EU ប៉ុណ្ណោះ ទេ ថែមទាំង បង្កកំលាំងចលករអោយទំនាក់ទំនងវៀតណាម
-ប៊ែលហ្ស៊ីក អភិវឌ្ឍន៍ខ្លាំង​ក្លាថែមទៀត ក្នុងរយះពេលខាងមុខ​។​​

របត់សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយEUនិងព្រះរាជាណាចក្រប៊ែលហ្ស៊ីក - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong (internet)

          ដំណើរទស្សនកិច្ចរបស់ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក  Nguyen
Phu Trong ត្រូវបានអនុវត្តក្នុងសភាពការណ៍​ពិភពលោក​មាន​​បំរែបំរួលជាច្រើន ដោយ ការរងឥទ្ធិពលពីវិបត្តិហិរញ្ញវត្ថុ និងវិបត្តិសេដ្ឋ​កិច្ចសកល់ដែលអូសបន្លាយក្នុងរយះ
ពេលវែង។ បណ្ដាប្រទេស រួមទាំងបណ្ដា​ខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោក  កំពុង ខំប្រឹងប្រែងស្វែងរកបែបផែន​ជំនះពុះពារលើវិបត្តិ ប៉ុន្តែសន្តិភាព  កិច្ចសហប្រតិបត្តិការ  ការធ្វើសមាហរណកម្ម និង​ការអភិវឌ្ឍន៍នៅតែជានិន្នាការធំ។ តំបន់អាស៊ី  ប៉ាស៊ីហ្វីក ​ត្រូវបានចាត់ទុកជាតំបន់អភិវឌ្ឍន៍សកម្មតទៅទៀត និង​ EU ក៏​បាន​ឆ្ពោះ​កិច្ច​សហប្រតិ បត្តិការស្នូលទៅ​កាន់តំបន់នេះ ​និងក្នុង​នោះមានវៀតណាមផង។​ក្នុងដំណើរទស្សនកិច្ច នៅវៀតណាម នាខែតុលា ឆ្នាំ ២០១២ ប្រធានក្រុមប្រឹក្សារអឺរ៉ុប លោក Herman Van
Rompuy បានអះអាងថា÷

          “ វៀតណាមជាដៃគូដ៏សែនសំខាន់​របស់ EU ក្នុងទ្វីបអាស៊ី និងតំបន់​អាស៊ាន។ ខ្ញុំសង្ឃឹមថា÷ ទំនាក់ទំនងរវាងភាគីទាំងពីរក៏នឹងត្រូវបានបើកទូលាយ ដោយឈរលើ
កិច្ចព្រមព្រៀង PCA ដែលបានចុះហត្ថលេខា។ ​ទន្ទឹមនឹង​នោះ ខ្ញុំក៏វាយតំលៃខ្ពស់ ការ ចាប់ផ្តើមដំណើរការចរចារស្ដីពី​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី FTA រវាងវៀតណាម
ជាមួយ EU។ ប្រការទាំង​នេះ ​មាន​ន័យថា÷​នឹងនាំមកផលប្រយោជន៍សំរាប់ភាគីទាំងពីរ  តាមរយះការជំរុញ​កំណើននឹងបង្កើន ការងារនៅវៀតនាមនិង EU។ ”

          អាចឃើញថា÷ ក្នុងរយះពេលជាង២០ឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាម និង
EU បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងស៊ីជំរៅ។ អំពិសេដ្ឋកិច្ច -ពាណិជ្ជកម្ម EU ជាដៃគូជួរ
មុខរបស់វៀត ណាម  ជាទីផ្សារ​នាំចេញ​សំខាន់​២ របស់វៀតនាម បន្ទាប់ពីអាមេរិក និង
ក្នុងឆ្នាំ  ២០១២ បានឈានឡើងលំដាប់ថ្នាក់ទី១។ ក្នុង​ប៉ុន្មានឆ្នាំថ្មីៗនេះ តំលៃប្រាក់ពា
ណិជ្ជកម្ម  ទ្វេភាគី​បានកើនឡើងជាមធ្យមគឺ ១៥-២០% /ឆ្នាំ។ អំពីកិច្ចសហប្រតិបត្តិ​ការ​
អភិវឌ្ឍន៍​ EU ជាអ្នកផ្តល់ជំនួយទ្វេភាគីធំទី២អំពី ODA និងជាអ្នក​ផ្គត់​ផ្គង់​ជំនួយឥតសំ ណងធំបំផុតសំរាប់វៀតណាម ស្រូបយក ២០% នៃកិច្ចសន្យាសរុបរបស់សហគមន៍
អន្តរជាតិចំពោះវៀតណាម។ លោក Le hai Binh ប្រធាន នាយកដ្ឋានគោលនយោបាយ
កិច្ចការ បរទេស នៃក្រសួងការបរទេសវៀតណាមបានអោយដឹងថា÷

          “អាស៊ី-ប៉ាស៊ីហ្វិកបានក្លាយទៅជាដំបន់ដែលបណ្ដាប្រទេសធំៗនិងមជ្ឈ​មណ្ឌល​​
ធំៗ​គោរពដែលក្នុងនោះ EU បានយកចិត្តទុកដាក់ជាច្រើនដល់វៀតណាម។ ទីមួយ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការ​លើគ្រប់
វិស័យ​(PCA) ជាផ្លូវការ ទោះបីដំណើរការពីឥឡូវដល់ពេលកិច្ចព្រមព្រៀង​ចូលជាធរ មាននៅជាកំណាត់ផ្លូវមួយក្តី ប៉ុន្តែនេះជារបត់ដ៏ធំធេងដែលកត់សម្គាល់ការ​ផ្លាស់ប្តូរ ដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយ EU។ រីឯអំពី​ផ្នែកសេដ្ឋកិច្ច
ពាណិជ្ជកម្ម ក្រៅពីតួលេខជាក់ស្ដែងនោះ នៅមានចំណុចមួយទៀត​គឺ​ភាគីទាំង ពីរ បានចាប់ផ្ដើមការចរចារ FTA។ នេះជាលទ្ធផលដ៏សែនសំខាន់។”

          លើសន្ទុះអភិវឌ្ឍន៍យ៉ាងល្អប្រសើរនាបច្ចុប្បន្ន ដំណើរ​ទស្សនកិច្ចជាផ្លុវការនៅ​
EU លើកនេះរបស់អគ្គលេខា Nguyen Phu Trong នឹងបង្ក​កំលាំងចលករថ្មីដើម្បីទំនាក់
ទំនង វៀតណាម-EU អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត រួមចំណែកដោះស្រាយរាល់
បញ្ហា នៅសេសសល់និងជំរុញការអនុវត្តប្រកបដោយ​ប្រសិទ្ធភាពកម្មវិធីគំរោងការ
មួយ ចំនួនដែលបណ្ដាដៃគូក្នុង EU យកចិត្តទុក​ដាក់​និង​វៀតណាមមានផលប្រ
យោជន៍ជាក់ស្ដែង។ តាមរយៈការផ្លាស់ប្តូរជួបសន្ទនា​ជាមួយថ្នាក់ដឹកនាំគណៈកម្មា
ធិការអឺរុប អគ្គលេខា Nguyen Phu Trong ក៏ផ្ញើសារ​មួយថា វៀតណាមគោរពទំនាក់ទំ
នងជាមួយ EU សន្យាជាមួយ EU ជំរុញ​ទំនាក់​ទំនងស៊ីអោយជម្រៅជាងទៀត ទន្ទឹម នឹងនោះពង្រីកតួនាទីជាប្រទេសសម្រប​សម្រួល​ដើម្បីជំរុញទំនាក់ទំនងអាស៊ាន- EU។

          ជាប្រទេសសមាជិករបស់ EU ព្រះរាជាណាចក្របែលហ្សីកក៏ជាប្រទេសមួយ​ក្នុងចំណោមប្រទេសបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមតាំងពីយូរមកហើយ។
 ក្នុង​កាលៈទេសៈនោះ ដំណើរទស្សនកិច្ចរបស់អគ្គលេខា Nguyen Phu Trong ទៅកាន់​ព្រះរាជាណាចក្របែលហ្សីកនឹងបង្កបុព្វបទឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរ​អភិវឌ្ឍន៍ យូអង្វែងលើបណ្ដាវិស័យក្នុងរយៈពេលខាងមុខ។

          ដំណើរទស្សនកិច្ចនៅ EU និងព្រះរាជាណាចក្របែលហ្សីករបស់អគ្គលេខា
Nguyen Phu Trong សំដៅបន្តអនុវត្តព្រមៗគ្នាលើគ្រប់វិស័យគោលមាគ៌ាកិច្ចការ​បរទេសរបស់វៀតណាម។​ដំណើរទស្សនកិច្ចពិតប្រាកដជារបត់សំខាន់ក្នុងទំនាក់​ទំនងរវាងវៀតណាមជាមួយ EU និងបែលហ្សីក ជំរុញនិងបើកទូលាយ​កិច្ច​សហប្រតិបត្តិការលើច្រើនវិស័យជាមួយបណ្ដាដៃគូរសំខាន់នេះក្នុងស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ