របាយការណ៍មួយ ដែលខ្វះសត្យានុម័ត វាយតម្លៃខុសឆ្គង អំពី​សមិទ្ធិផល​ក្នុង​ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់វៀតណាម

(VOVWORLD) -យោងតាមរបាយការណ៍ស្ថិតិរបស់ការិយាល័យនៃអង្គការសហប្រជាជាតិស្ដីពីការប្រឆាំងគ្រឿងញៀន និង ឧក្រិដ្ឋកម្ម (UNODC)បានឲ្យដឹងថា តំបន់មួយចំនួននៅអាហ្វ្រិក មជ្ឈឹមបូព៌ា និងអាស៊ី គឺជាទីកន្លែងដែលលេចឡើងការជួញដូរមនុស្សជាច្រើនករណី ហើយនាពេលថ្មីៗនេះ បានកើតមានឡើងស្ថានភាពធ្វើចំណាកស្រុកពីបណ្តាប្រទេសអាមេរិកកណ្តាល ឆ្លងម៉ិកស៊ិកចូលមកអាមេរិក។
របាយការណ៍មួយ ដែលខ្វះសត្យានុម័ត វាយតម្លៃខុសឆ្គង អំពី​សមិទ្ធិផល​ក្នុង​ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់វៀតណាម - ảnh 1 នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានសម្រេចចិត្ត យកថ្ងៃទី ៣០ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីធ្វើជា ទិវាប្រជាជនទាំងមូលប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (រូបថត៖ camautv.vn)

ក្រសួងការបរទេសសហរដ្ឋអាមេរិកទើបនឹងបានប្រកាសរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីស្ថានភាពជួញដូរមនុស្សលើពិភពលោកឆ្នាំ២០១៨ ដោយដាក់បញ្ជូលវៀតណាមទៅក្នុងក្រុមប្រទេស ដែលចាំបាច់ត្រូវតាមដានអំពីអំពើជួញដូរមនុស្ស។ របាយការណ៍នេះក៏មានទស្សនៈដែលខ្វះសត្យានុម័ត ដោយមានការវាយតម្លៃខុសឆ្គង ថែមទាំងបង្កើតលេស សម្រាប់កម្លាំងអនុភាពបំប្លែងស្ថានភាពវៀតណាម ជាពិសេសគឺបានច្រានចោលរាល់ការចំពោះការខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹង ការជួញដូរមនុស្សរបស់វៀតណាមនាប៉ុន្មានឆ្នាំកន្លងទៅ។

រាល់ការចោទប្រកាន់ ដែលខ្វះសត្យានុម័ត និងបំភ្លៃការពិត

យោងតាមរបាយការណ៍ស្ថិតិរបស់ការិយាល័យនៃអង្គការសហប្រជាជាតិស្ដីពីការប្រ ឆាំងគ្រឿងញៀន និង ឧក្រិដ្ឋកម្ម (UNODC)បានឲ្យដឹងថា តំបន់មួយចំនួននៅអាហ្វ្រិក មជ្ឈឹមបូព៌ា និងអាស៊ី គឺជាទីកន្លែងដែលលេចឡើងការជួញដូរមនុស្សជាច្រើនករណី ហើយនាពេលថ្មីៗនេះ បានកើតមានឡើងស្ថានភាពធ្វើចំណាកស្រុកពីបណ្តាប្រទេសអាមេរិកកណ្តាល ឆ្លងម៉ិកស៊ិកចូលមកអាមេរិក។ ពោលគឺ គ្រប់ប្រទេសនៅលើពិភពលោក ដែលរួមទាំងសហរដ្ឋអាមេរិកតែម្តងក៏ត្រូវទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីអំពើជួញដូរមនុស្ស និងការធ្វើចំណាកស្រុកមមិនស្របច្បាប់ដែរ។ រីឯនៅតំបន់អាស៊ីអាគ្នេយ៍វិញ នៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០១៨) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី ១២ (ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៩ ខែតុលាដល់ថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០១៨) ស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គឺសុទ្ធតែបានវាយតម្លៃថា ស្ថានភាពឧក្រិដ្ឋកម្មនៃការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកសុខច្បាប់បានបន្តកើតមានឡើងយ៉ាងស្មុគស្មាញ។ ហេតុដូច្នេះហើយ វៀតណាម និងអាមេរិក ក៏ដូចជាគ្រប់ប្រទេសផ្សេងៗទៀត ក្នុងតំបន់ និងលើពិភពលោក គឺសុទ្ធតែកំពុងត្រូវប្រឈមនឹងបញ្ហាជួញដូរមនុស្ស ដែលមានលក្ខណៈសកល ដ៏ស្មុគស្មាញ។

របាយការណ៍របស់ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា នាឆ្នាំ ២០១៨ នៅវៀតណាមបានកើតមានឡើងអំពីជួញដូរមនុស្សចំនួន ៣៥០ ករណី ចាប់ខ្លួន មុខសញ្ញាជាង ៤០០ នាក់ ដោយចោទប្រកាន់ពីបទជួញដូរមនុស្ស។ តួរលេខនេះបានកើនឡើង បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ (កើតមានឡើង ២៣៤ ករណី និងមនុស្សចំនួន ៣០៨ នាក់ត្រូវបានចោទប្រកាន់)។ ទោះជាយ៉ាងណាក៏ដោយ តាមការពិតជាក់ស្ដែង តួរលេខរបស់ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមគឺខុសគ្នាទាំងស្រុង។ ពោលគឺ នាឆ្នាំ២០១៨ កម្លាំងមានសមត្ថកិច្ចរបស់វៀតណាមបានរកឃើញអំពើជួញដូរមនុស្សចំនួន ២១១ ករណី ជាមួយនឹងមុខសញ្ញាចំនួន ២៧៦ នាក់ ពោលគឺអំពើជួញដូរមនុស្ស បានថយចុះប្រមាណ ៤៤ % និងមុខសញ្ញាក៏ថយចុះ ៤៣ % ផងដែរ។ ក្នុងឆមាសទី ១ ឆ្នាំ២០១៩ កម្លាំងមានសមត្ថកិច្ចរបស់វៀតណាមបានរកឃើញអំពើជួញដូរមនុស្សចំនួន ៨៩ ករណី ក្នុងការចាប់ខ្លួនបានមុខសញ្ញាចំនួន ១៤២ នាក់ និងជួយសង្គ្រោះបានជនរងគ្រោះចំនួន ១៦៩ នាក់ដែរ ។ ពោលគឺតួរលេខទាំងនេះបានថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ពិតណាស់ថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកមិនបានឆ្លុះបញ្ចាំងការពិតអំពីការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅវៀតណាមឡើយ។

ការខិតខំប្រឹងប្រែងឥតឈបឈរ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ការពិតជាក់ស្ដែងបានសរបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ត្រូវបានបក្ស និងរដ្ឋវៀតណាមផ្ដល់ការយកចិត្តទុកដាក់ពិសេស។ ដោយមានគោលដៅកៀងគរប្រភពកម្លាំងទាំងអស់ ពង្រីកកម្លាំងនៃប្រព័ន្ធនយោបាយ និងប្រជាជនទាងមូល ដើម្បីចូលរួមការប្រយុទ្ធប្រឆាំង និងបង្ក្រាប បទល្មើសជួញដូរមនុស្សនៅទូទាំងប្រទេសនោះ នាថ្ងៃទី ១០ ខែឧសភា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានសម្រេចចិត្ត យកថ្ងៃទី ៣០ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីធ្វើជា ទិវាប្រជាជនទាំងមូលប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីបានចេញផ្សាយកម្មវិធីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សដំណាក់កាល ២០១៦ - ២០០២ ដោយឆ្ពោះទៅគោលដៅរួម គឺកាត់បន្ថយគ្រោះអាសន្នជួញដូរមនុស្ស បទល្មើសជួញដូរមនុស្ស ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការទទួល ការពារ និងជួយឧបត្ថម្ភជនរងគ្រោះផងដែរ។

ម៉្យាងវិញទៀត វៀតណាមក៏បានចូលរួមយ៉ាងសកម្ម រួមទាំងបង្ហាញយ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវរបស់ខ្លួនក្នុងការអនុវត្តសន្ធិសញ្ញាអន្តរជាតិស្ដីពីការប្រយុទ្ធប្រ ឆាំងនឹងឧក្រិដ្ឋកម្មនៃការជួញដូរមនុស្ស។ រាល់សកម្មភាពសំដៅជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សត្រូវបានវៀត ណាមជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា។ ពោលគឺ វៀតណាមបានចូលរួមអនុសញ្ញាស្ដីការប្រយុទ្ធប្រឆាំងបទល្មើសដែលមានអង្គការចាត់តាំងឆ្លងដែនកាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១២ និងអនុសញ្ញាលេខ ២៩ របស់អង្គការពលករអន្តរជាតិស្ដីពីការប្រឆាំងការធ្វើពលកម្មដោយចាប់បង្ខំជាដើម។

ទោះបីជានៅតែមានកំហិតមួយចំនួនក៏ដោយ ប៉ុន្តែរាល់ការខិតខំប្រឹងប្រែងរបស់ វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជួញដូរមនុស្សគឺមិនអាចបដិសេធបានឡើយ។ រាល់លទ្ធផលលេចធ្លោខាងលើ បានសរឲ្យឃើញថា ការចោទប្រកាន់របស់ក្រសួងការបរទេសអាមេរិកដែលថា "បញ្ហាជួញដូរមនុស្សនៅវៀតណាមនៅតែធ្ងន់ធ្ងរ" គឺគ្មានមូលដ្ឋានច្បាស់លាស់ គ្មានសត្យានុម័ត ក៏ដូចជាបំភ្លៃការពិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ