(VOVWORLD) -នាឆ្នាំ ២០១៩ ប្រទេសវៀតណាមបានរំលឹកខួបលើកទី ៥០ ឆ្នាំ នៃការអនុវត្តន៍មត៌កសាសន៍របស់លោកប្រធានហូជីមិញ។
មត៌កសាសន៍នេះគឺជាឯកសារ ប្រវត្តិសាស្ត្រដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមានអត្ថន័យទាំងទ្រឹស្តី និងអនុវត្តន៍ជាក់ស្ដែងយ៉ាងជ្រាលជ្រៅអំពីបុព្វហេតុបដិវត្តន៍ដ៏ត្រចះត្រចង់របស់បក្ស និងប្រជាជាតិវៀតណាម ព្រមទាំងជាទ្រឹស្តីអំពីការផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ និងជាកាត្រិះរិះស្ថាបនា អភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត ក្រោយពីបដិវត្តន៍ទទួលបានជ័យជំនះទាំងស្រុង។ អស់រយៈពេល ៥០ ឆ្នាំ នៃការអនុវត្តមត៌កសាសន៍របស់លោកប្រធានហូជីមិញនោះ ប្រជាជាតិវៀតណាមទទួលបានសមិទ្ធិផលដ៏សំខាន់ៗ និងគួរជាទីមោទនភាពជាច្រើនផងដែរ។
លោកប្រធានហូជីមិញបានចារមត៌កសាសន៍នេះនាថ្ងៃទី ១០ ខែឧសភាឆ្នាំ១៩៦៥។ មត៌កសាសន៍នេះបានប្រមូលផ្ដុំនូវបទពិសោធន៍ជាក់ស្ដែងអំពីការដឹកនាំបដិវត្តន៍ និងទិសដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ ព្រមទាំងកត់ទុកនូវចរិយាសម្បត្តិរបស់លោកប្រធានហូជីមិញ - អគ្គមគ្គទេស វីវៈបុរសរំដោះប្រទេសជាតិវៀតណាម ហើយជាអ្នកវប្បធម៌ដ៏ឆ្នើមមួយរូបផងដែរ។
រូបថតឯកសារ (រូបថត៖ vnanet.vn) |
រាល់ពាក្យទូន្មានដែលមានអត្ថន័យជប្រវត្តិសាស្ត្រ និងយុគសម័យ
រាល់ពាក្យទូន្មាន និងគោលបំណងរបស់លោកប្រធានហូជីមិញដែលបានចារក្នុង មត៌កសាសន៍គឺជាសតិអារម្មណ៍ អំពីការកសាងបក្សកាន់អំណាចយ៉ាងស្អាតស្អំ និងខ្លាំងមាំមួន។ សាស្ត្រាចារ្យរង បណ្ឌិត Doan Thi Chin ប្រធានដេប៉ាតឺម៉ង់សតិអារម្មណ៍ហូជីមិញ នៃវិទ្យាស្ថានសារព័ត៌មាន និងផ្សព្វផ្សាយបានឲ្យដឹងថា៖
“ជាគំរូដ៏ស្មោះត្រង់មួយរូប លោកប្រធានហូជីមិញបានអះអាងនូវមនោសញ្ចេតនាវណ្ណៈ និងមនោសញ្ចេតនាសមមិត្តក្នុងបក្ស ដែលជាកត្តាដ៏សំខាន់ ដើម្បីរឹតបន្តឹងសាមគ្គីភាពក្នុងបក្ស។ លោកបានលើកសំណើរថា បក្សត្រូវមានមនោសញ្ចេតនាសមមិត្តស្រឡាញ់រាប់អានគ្នា។ ក្នុងមត៌កសាសន៍ លោកប្រធានហូជីមិញបានសង្តត់ធ្ងន់ទៅលើកត្តាសីលធម៌ នៅពេលបក្សក្លាយទៅជាបក្សកាន់អំណាច។ តាមលោកថាបក្សកាន់អំណាចគឺជាដំណាក់កាលដ៏សំខាន់ក្នុងការប្រជុំជីវភាពបក្ស។ បក្សកាន់អំណាចមានបេសកកម្មដឹកនាំវណ្ណៈ និងប្រជាជាតិក្នុងការកសាងសង្គមនិយមប្រកបដោយជោគជ័យ។ ដើម្បីសម្រេចបេសកកម្មនេះ បក្សកុម្មុយនិស្តវៀតណាមត្រូវមាន សីលធម៌ និងអរិយធម៌“។
សតិអារម្មណ៍លេចធ្លោមួយទៀតក្នុងមត៌កសាសន៍របស់លោកប្រធានហូជីមិញគឺសតិអារម្មណ៍គោរពរាប់អានប្រជាជន។ មត៌កសាសន៍នេះបានចែងអំពីគោលនយោបាយ និងវិធានការចំពោះយុទ្ធជនជម្ងឺ យុទ្ធជនពលី និងក្រុមគ្រួសាររបស់គេ ហើយចំពោះនារី យុវជន កសិករ ជនរួមជាតិនៅតំបន់រាលទំនាប ក៏ដូចជានៅតំបន់ព្រៃភ្នំ គឺត្រូវរៀបចំផែនការយ៉ាងល្អសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាជន អភិវឌ្ឍន៍វិស័យអប់រំ សុខភាព និងអនាម័យ។ សាស្ត្រាចារ្យបណ្ឌិត Hoang Chi Bao អ្នកឯកទេសជាន់ខ្ពស់ និងជាអតីតសមាជិកក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិមបានចាត់ទុកថា៖
“ប្រការសំខាន់បំផុតគឺការថែទាំជីវភាពរស់នៅរបស់ប្រជាជន ដោយសារនេះគឺជាបុព្វបទដើម្បីឆ្ពោះទៅរកការអប់រំសតិអារម្មណ៍នយោបាយ។ ម៉្យាងវិញទៀត លោកប្រធានហូជីមិញធ្លាប់មានប្រសាសន៍ថា ការថែមទាំ មិនត្រឹមតែផ្ដោតលើជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងបញ្ញាប្រជាជន និងសិទ្ធិប្រជាជនទៀតផង។ យើងត្រូវមានកតញ្ញូចំពោះប្រធានជន ធ្វើសម្មភាពដើម្បីប្រជាជន។ ហេតុដូច្នេះហើយ លោកប្រធានហូជីមិញធ្លាប់បូកសរុបថា រូបមន្តជោគជ័យនៃបដិវត្តន៍គឺធ្វើយ៉ាងម៉េចដើម្បីទទួលបានជំនឿទុកចិត្តរបស់ប្រជាជន ធ្វើឲ្យប្រជាជនស្រឡាញ់ គាំទ្រ។ អាស្រ័យហេតុនេះ ត្រូវយកកម្លាំងពីប្រជាជន។ នេះគឺជាកំពែងដ៏ខ្លាំងមាំមួនរបស់បដិវត្តន៍“។
ចំណាររបស់លោកប្រធានហូជីមិញ (រូបថត៖ vnanet.vn) |
អនវុត្តន៍មត៌កសាសន៍របស់លោកប្រធានហូជីមិញប្រដោយដោយប្រសិទ្ធភាពជាបណ្ដើរបណ្ដើរ
អស់រយៈពេល ៥០ ឆ្នាំ នៃការអនុវត្តន៍មត៌កសាសន៍របស់លោកប្រធានហូជីមិញនោះ បក្សកុម្មុយនិស្តវៀតណាមបានជំរុញការស្ថាបនា កែលម្អបក្ស។ បក្សមានការរីកចម្រើនអំពីការស្ថាបនា អភិវឌ្ឍន៍គោលមាគ៌ាបដិវត្តន៍ រក្សាយ៉ាងរឹងមាំនូវតួនាទីជាបក្សកាន់អំណាច។ ទន្ទឹមនឹងនេះ បក្សនិងរដ្ឋបានចេញផ្សាយគោលនយោបាយសង្គមជាច្រើន ដោយឆ្ពោះទៅរកការបម្រើផលប្រយោជន៍របស់ប្រជាជនវៀតណាម លើកកម្ពស់ជីវភាពទាំងខាងស្មារតី និងសំភារៈ បម្រើមនុស្ស ហើយកំណត់ថា មនុស្សជាគោលដៅផង ជាកម្លាំងចលករផង និងជាបុគ្គលច្នៃប្រឌិតនូវរាល់ទ្រព្យសម្បត្តិផងដែរ។ លើសពីនេះទៅទៀតបក្ស និងរដ្ឋបានដឹកនាំប្រជាជនអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មី ក៏ដូចជាទទួលបានសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យដូចជាសេដ្ឋកិច្ច សង្គម វប្បធម៌ សន្តិសុខការពារជាតិនិងកិច្ចការបរទេស។
មត៌កសាសន៍របស់លោកប្រធានហូជីមិញគឺជាដំបូន្មានរបស់ថ្នាក់ដឹកនាំឆ្នើមមួយ
រូបរបស់ប្រជាជាតិវៀតណាម ហើយជាឯកសារបូកសរុបជាក់ស្ដែង នូវទិសដៅអនាគត ហើយជាឯកសារណែនាំសម្រាប់បក្សកុម្មុយនិស្តក្នុងដំណើរការឈានទៅមុខ។ នេះគឺជាភស្ដុតាង ដ៏ខ្លាំងក្លា ដោយអះអាងនូវតម្លៃដែលមិនអាចកាត់ថ្លៃបាន ក៏ដូចជាអត្ថន័យទ្រឹស្តី និងជាក់ស្ដែងនៃឯកសារជាប្រវត្តិសាស្ត្រផងដែរ៕