(VOV)_នាថ្ងៃទី២៦កញ្ញា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
Ngan បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋ ប្រជាធិប
តេយ្យ ប្រជាមានិតឡាវ ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋ សហភាពមីយ៉ាន់ម៉ា។
ក្នុងឱកាសនេះដែរ លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញចូលរួមមហាសន្និបាត
ក្រុមប្រឹក្សាសម្ព័ន្ធភាពសភាអាស៊ាន លើកទី៣៧( AIPA 37) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ
ទី២៩ កញ្ញា ដល់ថ្ងៃទី៣តុលានៅមីយ៉ាន់ម៉ា។ នេះគឺជាដំណើរទស្សនកិច្ចនៅឯបរទេស
លើកដំបូង របស់លោកស្រី Nguyen Thi Kim Ngan ក្នុងថានះជាប្រធានរដ្ឋសភាវៀត
ណាម នីតិកាលទី១៤។ គោលដៅnSដំណើរទស្សនកិច្ចលើកនេះគឺអនុវត្តtamកិច្ចព្រម
ព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋសភាវៀតណាម ជាមួយរដ្ឋ
សភាប្រទេសទាំងបីនោះ បន្តអនុវត្តគោលនយោបាយធ្វើសមាហរណកម្មអន្តរជាតិ
លើកកំពស់តួនាទីរបស់វៀតណាម និងរដ្ឋសភាវៀតណាម ក្នុងវេទិកាពហុភាគីនានា។
|
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan |
ដំណើរទស្សនកិច្ចជាផ្លូវការនៅ សាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ
ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋ សហភាពមីយ៉ាន់ម៉ា របស់ប្រធានរដ្ឋសភា
វៀតណាមលោកស្រី Nguyen Thi Kim Ngan បានអនុវត្តតាមសេចក្ដីអញ្ជើញរបស់ប្រ
ធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិន
និងប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Mahn Win Khaing Than (Ma Uyn Khai Than)។
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកស្រី Nguyen Thi Kim Ngan នឹងមានជំ
នួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងបី និងសកម្មភាពនៅខាងក្រៅនានា។
បង្កើនកិច្ចសហប្រតិបត្តិការសភាទ្វេភាគី
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅឡាវ បន្ទាប់ពីពេលដែលប្រទេសទាំងពីររៀបចំការបោះឆ្នោតរដ្ឋសភា និង
ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ។ ក្រោយរយៈពេល៥០ឆ្នាំ
ចាប់ពីពេលបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គី
ភាពពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម-ឡាវ បានអភិវឌ្ឍន៍ដ៏ល្អ
ប្រសើរដោយឥតឈប់ឈរ។ គោលដៅរបស់ដំណើរទស្សនកិច្ចលើកនេះគឺភាគីទាំងពីរ
បន្តរួមសហការជិតស្និទ្ធិជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីឡាវបំពេញភារកិច្ចជា
ប្រធានអាស៊ានប្រកបដោយជោគជ័យ រួមចំណែករក្សាឯកភាព សាមគ្គីភាព ក្នុង
អាស៊ាន ជំរុញដំណើការកសាងសហគមន៍ រួមចំណែកជាក់ស្ដែងក្នុងការកសាងចក្ខុ
វិស័យសហគមន៍អាស៊ាន ២០២៥។
ចំពោះកម្ពុជា ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភា នៃប្រទេសទាំងពីរ
កំពុងអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់ជ្រុងជ្រោយ។ បណ្ដាដំណើរទស្សនកិច្ច ជំនួបពិភាក្សារ
វាងបណ្ដាថ្នាក់ដឹកនាំ គណៈកម្មាធិការរបស់រដ្ឋសភា បានរួមចំណែកយ៉ាងសកម្ម ក្នុង
ការជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យរវាងវៀតណាម-កម្ពុជាក៏ដូចជា ចំណងសាមគ្គីភាព រវាងប្រជាជននៃប្រទេស
ទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លើកនេះរបស់ប្រធានរដ្ឋសភា លោកស្រី
Nguyen Thi Kim Ngan ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូរបស់រដ្ឋ
សភា ហើយពីនោះជំរុញកិច្ចសហប្រតិបត្តិការ ពិគ្រោះយោបល់ គាំទ្រគ្នាទៅវិញទៅមក
នៅវេទិការដ្ឋសភាអន្តរជាតិនិងតំបន់។
ក្រោយរយៈពេល៤១ឆ្នាំបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងមិត្តភាពជាប្រ
ពៃណីរវាងវៀតណាម-មីយ៉ាន់ម៉ា មានកម្រាស់ប្រវត្តិសាស្ត្រគួរអោយមោទន។ មីយ៉ាន់
ម៉ាជាប្រទេសមួយក្នុងចំណោមប្រទេសដើមដំបូងនៅអាស៊ីអាគ្នេយ៍ បង្កើតទំនាក់ទំ
នងការទូត និងគាំទ្រវៀតណាម ក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងសត្រូវឈ្លានពាន
និងរំដោះប្រទេសជាតិមុននេះ។ នាបច្ចុប្បន្ន ប្រទេសទាំងពីរបានកំណត់និងរក្សា
វិស័យអាទិភាពសហប្រតិបត្តិការចំនួន១២។ ដូច្នេះ ដំណើរទស្សនកិច្ចលើកនេះរបស់
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan មិនគ្រាន់តែជាការអះអាងអំពី
ការគោរព និងយកចិត្តទូកដាក់ប៉ុណ្ណោះទេ ថែមទាំង មានគោលបំណងជំរុញខ្លាំង
ថែមទៀត កិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងមីយ៉ាន់ម៉ាទៀតផង។
ពង្រីកថានះក្នុងវេទិកាពហុភាគី
បន្ទាប់ពីពេលបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ប្រធាន
រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញចូលរួមមហាសន្និបាត ក្រុម
ប្រឹក្សា AIPA 37 នៅទីក្រុង Nay Pyi Taw ចាប់ពីថ្ងៃទី២៩កញ្ញា ដល់ថ្ងៃទី៣តុលា។
ដោយប្រធានបទ ៖ AIPA សកម្ម ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយវឌ្ឍន
ភាព AIPA 37 នឹងបន្តជំរុញការកសាងសហគមន៍អាស៊ាន តាមខ្លឹមសារនានា
ដែលបានដាក់ចេញ ក្នុងឯកសារចក្ខុវិស័យអាស៊ាន ២០២៥។
ជាសមាជិករបស់ AIPA ចាប់ពីឆ្នាំ ១៩៩៥មក រដ្ឋសភាវៀតណាមជានិច្ចកាល
ចូលរួមពេញលេញក្នុងកិច្ចប្រជុំនានារបស់ AIPA។ ប្រការនេះបានរួមចំណែកជំរុញ
វៀតណាមជិតស្និទ្ធិជាមួយប្រទេសនានាក្នុងប្លុកអាស៊ាន រួមចំណែកលើកកំពស់តួ
នាទីរបស់ AIPA និងបង្កើនយន្តការសហប្រតិបត្តិការរវាង AIPA និងអាស៊ានជាពិ
សេសគឺជំរុញការកសាងសហគមន៍អាស៊ាន និងពង្រីកតួនាទីរបស់អាស៊ាន។
ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
បន្ទាប់ពីពេលទទួលដំណែងនេះ ជារបៀបមួយបង្ហាញអំពីការយកចិត្តទុកដាក់
របស់វៀតណាមចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំ
បន់។ទន្ទឹមនឹងនោះ ក៏បានបង្ហាញនូវគោលនយោបាយសកម្ម និងម្ចាស់ការធ្វើ
សមាហរណកម្មអន្តរជាតិ ពង្រីកតួនាទីនិងថានះរបស់វៀតណាម និងរដ្ឋសភាវៀត
ណាម លើវេទិកានានា រួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការរវាង AIPA
ក៏ដូចជាកិច្ចសហប្រតិបត្តិការអាស៊ានផងដែរ៕