លើកកំពស់ប្រសិទ្ធភាពទាក់ទាញទុនវិនិយោគបរទេស

លើកកំពស់ប្រសិទ្ធភាពទាក់ទាញទុនវិនិយោគបរទេស  - ảnh 1
លើកកំពស់ប្រសិទ្ធភាពទាក់ទាញទុនវិនិយោគបរទេស

VOV-តាមការស្ថិតិ ក្រោយរយះពេល 25 ឆ្នាំ ទាក់ទាញទុនវិនិយោគផ្ទាល់ពី​
បរទេស (FDI) ប្រភពទុននេះ បានជះឥទ្ធិពលយ៉ាងសកម្ម ដល់ការអភិវឌ្ឈន៏ ​សេដ្ឋកិច្ច -សង្គមកិច្ចរបស់វៀតណាម។ ជាមធ្យមប្រចាំឆ្នាំ បណ្ដាគំរោងការណ៏​
FDI វិនិយោគផ្ទាល់ពីបរទេស រួមវិភាគទានជាង 50 % តំលៃប្រាក់ពាណិជ្ជកម្ម នាំចេញសរុប។ មជ្ឈមណ្ឌលសេដ្ឋកិច្ចមានទុន FDI បានបង្កើតការងារធ្វើផ្ទាល់​
ចំនួន 2​លានការងារនិង ការងារប្រយោលចំនួនរាប់ហ្មឺនការងារ។ នាបច្ចុប្បន្ន
នៅ​វៀតណាមបានមានគំរោងការណ៏វិនិយោគបរទេសចំនួន 13,500 គំរោង កំពុងមានសុពលភាព ជាមួយទុនចុះឈ្មោះសរុបចំនួន 200 ពាន់លាន USD។
ក្នុងផ្ទាំងគំនូរ​រួមនោះ តាមបណ្ដាអ្នកជំនាញការសេដ្ឋកិច្ចថា៖ ការទាក់ទាញ  ប្រើប្រាស់ និងគ្រប់គ្រងទុន FDI ក្នុងរយះពេលកន្លងទៅ នៅមានកំហិត។
ដូច្នេះ ទន្ទឹមនឹងការកំណត់ ឡើងវិញ នូវទឹសដៅលើកកំពស់ គុណភាពទុន FDI តាមទឹស គុណភាព -ប្រសិទ្ធភាព -ចីរភាព គឺ ត្រូវការផ្លាស់ប្តូរថ្មីគោល
នយោបាយទាក់ទាញ FDI និង​កំណត់ទឹសដៅផលិតកម្ម ក្នុងរយះពេលខាង
មុខនេះ។ លោក Nguyen Mai ប្រធាន​សម្ព័ន្ធ​សមាគមអង្គភាពអាជីវកម្ម  វិនិយោគពីបរទេស បានថ្លែងថា៖ 
 “នាបច្ចុប្បន្ន គោលនយោបាយរបស់យើងគឺទាក់ទាញ FDI។ ដូច្នេះនាពេល
ខាងមុខ យើងត្រូវផ្លាស់ប្ដូរទៅគោលនយោបាយលើកកំពស់គុណភាព FDI
និងគោល​នយោបាយរួមផ្សំរវាងអង្គភាពអាជីវកម្ម FDI ជាមួយអង្គភាព
អាជីវកម្មក្នុងប្រទេស​ដើម្បីបង្កើតអង្គភាពអាជីវកម្មប្រជាជាតិ។ យើងត្រូវ មានបន្ថែមការកំណត់ទឹសអំពី​ដែនដី ដំបន់ មណ្ឌលឧស្សាហកម្ម មណ្ឌល
សេដ្ធកិច្ច។​ ទន្ទឹមនឹងការកំណត់​ទឹស​ច្បាស់របស់រដ្ធ យើងត្រូវមានការកំណត់
មណ្ឌល ដំបន់នីមួយៗគប្បីឆ្ពោះទៅ​វិស័យអ្វីដើម្បីបង្កឧត្តមភាពដំបន់។” ក្រៅពីនោះកត្តាមួយដែលមុននេះ ត្រូវបានចាត់ទុកជាឧត្តមភាពទាក់ទាញ
បណ្ដា​គំរោងការវិនិយោគបរទេសរបស់វៀតណាមគឺពលកម្មមានដំលៃថោក
នាបច្ចុប្បន្ន​មិនមានភាពទាក់ទាញដូចនឹងមុននេះឡើយ។ ប្រភពធនធាន
មនុស្សរបស់​វៀតណាមទោះបីសម្បូរបែបប៉ុន្តែអាត្រាពលករត្រូវបានបណ្ដុះ
បណ្ដាលមិនទាន់ខ្ពស់។​លោក​ Phan Huu Thang នាយកមណ្ឌលស្រាវជ្រាវ
វិនិយោគបរទេស​បាន​សង្កត់ធ្ងន់ថា គប្បីយកចិត្តទុកដាក់ជាពិសេសទៅ
លើគោលដៅកែលំអរ លើក​កំពស់​គុណភាពប្រភពធនធានមនុស្ស។​ បទ ពិសោធន៍នៃប្រទេសជាច្រើនបាន​​សឲ្យ​ឃើញថា ការដែលម្ចាស់ការត្រៀម ខ្លួនជាស្រេចផ្គត់ផ្គង់ប្រភពធនធានមនុស្ស​ជាឧត្តមភាពប្រកួតប្រជែងសំខាន់ មានការជះឥទ្ធពលដ៏ធំធេងទៅលើ​វិនិយោគិន​នាំមកការសំរេចចិត្តវិនិយោគ។ ចែករំលែកជាមួយទស្សននេះ សាស្ត្រាចាររង បណ្ឌិត Phung Xuan Nha នាយករងសកលវិទ្យាល័យជាតិ​ហាណូយ​បានចាត់ទុកថា​បណ្ដាស្ថាប័ន្តមាន
សម័ត្ថកិច្ចនិងដំបន់គប្បី​មាន​យុទ្ធសាស្ត្រ​យូរអង្វែងអំពីប្រភពធនធានមនុស្ស។  “ដល់ពេលដែលវៀតណាមគប្បីវិនិយោគយ៉ាងពិតប្រាកដ ដើម្បី បណ្តុះបណ្តាល បំប៉ន់ប្រភពធនធានមនុស្សមួយមានគណុភាពខ្ពស់។ ការបណ្តុះបណ្តាល បំប៉ន​
នេះ ត្រូវផ្សាភ្ជាប់ជាមួយបណ្តាសំណូមពរ តួនាទី ការងាររបស់បណ្តាវិនិយោគិន​
បរទេស។​ ទន្ទឹមនឹងនោះ ត្រូវមានការជិតស្និទ្ធជាមួយបណ្តាកម្មវិធីបណ្តុះបណ្តា
អន្តរជាតិ សម្រាប់ពេលដែល នាំចេញរាល់ផលិតផលបណ្តុះបណ្តាល ពីបរិញ្ញា
ប័ត្របណ្ឌិត អនុបណ្ឌិត ឬខ្ពស់ជាងទៀត ក៏ត្រូវផ្សាភ្ជាប់ជាមួយការពិតជាក់ស្តែង
ដែរ”។        
តាមប្រធានអគ្គនាយកដ្ឋានវិនិយោគបរទេស Đỗ Nhát Hoàng ថាក្នុងឆ្នាំ​២០១២ ការទាក់ទាញប្រភពទុន FDI និងកំណត់ទិសចូលក្នុង វិស័យដូចជា ហេដ្ឋារចនា
សម្ព័ន្ធ ឧស្សាហកម្មបៃតងដែលជិតស្និទ្ធ ជាមួយបរិស្ថានជាដើម។ រួមជាមួយនឹង បណ្តាការព្យាកណ៌វិជ្ជមាន របស់អ្នកជំនាញការជាច្រើននាក់​និង​វិនិយោគិន
បរទេស ស្តីអំពីយកថាទស្សន៌ទាក់ទាញប្រភពទុនFDI របស់វៀត​ណាម ក្នុង រយៈពេលខាងមុខគឺការដែលរដ្ឋាភិបាលវៀតណាមកំណត់ទិសផ្លាស់ប្តូរ​ថ្មីនូវ គោលនយោបាយទាក់ទាញ FDI នោះនឹងបង្កើតប្រៀបខ្លាំងក្រកួតប្រជែង​របស់​ បរិយាកាសវិនិយោគ ទន្ទឹមនឹងនោះ បង្កើនគុណ ភាពអភិវឌ្ឍន៌ខឿនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ