(VOVWORLD) -ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បណ្ដាពាណិជ្ជសញ្ញាជាតិរបស់វៀតណាមបានបង្ហាញនូវការរីកចម្រើនយ៉ាងខ្លាំងមាំមួនទាំងបរិមាណ និងគុណភាព ហើយបង្កើតឋានៈសម្រាប់ពាណិជ្ជសញ្ញាវៀតណាមក្នុងតំបន់ និងអន្តរជាតិ។ សហគមន៍ធុរកិច្ចពាណិជ្ជកម្មជាតិវៀតណាមបាន និងកំពុងខិតខំប្រឹងប្រែងថែមទៀត ជំនះពុះពារលើរាល់ការសាកល្បងក្នុងការផលិត ធ្វើអាជីវកម្ម ដើម្បីលើកកម្ពស់ពាណិជ្ជសញ្ញាវៀតណាមនៅលើទីផ្សារអន្តរជាតិ។
ទំនិញពាណិជ្ជសញ្ញាជាតិវៀតណាម |
សប្តាហ៍ពាណិជ្ជសញ្ញាជាតិឆ្នាំ២០១៩ ទើបនឹងបានប្រព្រឹត្តិទៅ សំដៅរំលឹកខួបលើកទី ១១ ឆ្នាំ ទិវាពាណិជ្ជសញ្ញាវៀតណាម និងលើកទី ១៦ ឆ្នាំ ទិវានាយករដ្ឋមន្ត្រីវៀតណាមចេញសេចក្ដីសម្រេចអនុម័តលើកម្មវិធីពាណិជ្ជសញ្ញាវៀតណាម ដោយមានគោលដៅផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងពាណិជ្ជសញ្ញាជាតិតាមរយៈពាណិជ្ជសញ្ញាផលិតផល ទំនិញ និងសេវាកម្ម។
សហគ្រាសវៀតណាម ខិតខំប្រឹងប្រែងកសាងពាណិជ្ជសញ្ញាជាតិ
ក្នុងរយៈពេល ១០ ឆ្នាំ កន្លងទៅ ពាណិជ្ជសញ្ញាវៀតណាមមានការរីកចម្រើនយ៉ាងខ្លាំងក្លាយ។ នាឆ្នាំ ២០០៨ វៀតណាមមានសហគ្រាសចំនួន ៣០ អង្គភាពតែប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០១៨ វៀតនាមមានសហគ្រាសប្រមាណ ១០០ អង្គភាព។ ខឿនសេដ្ឋកិច្ចវៀតណាមកាន់តែបានបើកចំហរ ដោយមានសមត្ថភាពផលិត និងការចូលរួមទៅក្នុងទីផ្សារអន្តរជាតិយ៉ាងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ហើយទទួលបានល្បឿនកំណើននាំចេញពី ១៥ ទៅ ១៦ % ក្នុងមួយឆ្នាំ (ទទួលបានជាង ២៤៣ ពាន់លានដុល្លារអាមេរិកនាឆ្នាំទៅមិញ)។សមិទ្ធិផលទាំងនេះគឺអាស្រ័យដោយមានការរួមវិភាគទានរបស់សហគ្រាសផលិតកម្ម និងនាំចេញនៃតម្លៃពាណិជ្ជកម្មនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ លោក Tran Duc Viet អគ្គនាយកនៃអគ្គក្រុមហ៊ុន May 10 (កាត់ដេរលេខ ១០) បានឲ្យដឹងថា៖
“ខ្ញុំចាត់ទុកថា ឈ្មោះ May 10 គឺជាកម្លាំងនៃពាណិជ្ជសញ្ញាមួយ។ ដើម្បី ទទួលបានកម្លាំងនេះ កម្មករ និងបុគ្គលិកជាច្រើនជំនាន់របស់អគ្គក្រុមហ៊ុន May 10 បានខិតខំប្រេងប្រែងផលិតចេញផលិតផល ដែលមានគុណភាពជាច្រើនផងដែរ”។
ចំពោះក្រុមហ៊ុនភាគហ៊ុន គ្រឿងយន្តនិងអគ្គសនី Tran Phu បានចាត់ទុកថា ការកសាងពាណិជ្ជសញ្ញាជាតិគឺជាកត្តាចំបង ហើយផ្សារភ្ជាប់ជាមួយផែនការនៃដំណាក់កាលនីមួយៗ ជាមួយការអភិវឌ្ឍន៍ប្រទេសជាតិ។ ចំពោះបដិវត្តន៍ ឧស្សាហកម្ម ៤.០ នោះ ក្រុមហ៊ុនភាគហ៊ុន Tran Phu តែងតែផ្លាស់ប្ដូរថ្មី និងធ្វើបច្ចុប្បន្នកម្មនូវរាល់បច្ចេកវិទ្យាល្អរបស់ពិភពលោក ដើម្បីប្រើប្រាស់ក្នុងការផលិត និងផ្លាស់ប្ដូរជារៀងរាល់ឆ្នាំ។ លោកស្រី Do Thi Thu Tra អគ្គនាយិការង នៃក្រុមហ៊ុនភាគហ៊ុន គ្រឿងយន្តនិងអគ្គិសនី Tran Phu បានឲ្យដឹងថា៖
“ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងទៅ យើងខ្ញុំបានកំណត់ថា៖ ទីមួយគឺ៖ យើង ខ្ញុំ ជាអ្នក ត្រួសត្រាយក្នុងការត្រិះរិះ របៀបធ្វើ និងហ៊ានប្រឈមនឹងបញ្ហា។ ទីពីរគឺ យើងខ្ញុំជានិច្ចកាលមានការផ្លាស់ប្ដូរថ្មី ក្នុងការអនុវត្តវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជឿនលឿនលើពិភពលោក ដើម្បីផលិតចេញផលិតផល ដែលមានគុណភាពខ្ពស់ បង្កើតតម្លៃសម្រាប់ទីផ្សារ និងអតិថិជន។ ទីបីគឺ យើងខ្ញុំបានតភ្ជាប់ប្រព័ន្ធអតិថិជន ដើម្បីនាំមកនូវតម្លៃសមរម្យបំផុតសម្រាប់អតិថិជនផងដែរ”។
កសាងពាណិជ្ជសញ្ញាជាតិដោយចីរភាព និងខ្លាំងមាំមួន
តាមតារាងរៀបចំណាត់ថ្នាក់ពាណិជ្ជសញ្ញាជាតិមានតន្លៃបំផុត ទាំង ១០ លើពិភពលោក ឆ្នាំ ២០១៨ ដែលទើបនឹងបាន Brand Finance ប្រកាសនោះ បានឲ្យដឹងថា វៀតណាមត្រូវបានកំណត់តម្លៃ ២៣៥ ពាន់លានដុល្លារអាមេរិក ហើយជាប់ក្នុងក្រុមពណិជ្ជសញ្ញាខ្លាំង។ ពាណិជ្ជសញ្ញាជាតិវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៤៣ ដោយមានការរួមចំណែករបស់កម្មវិធីពាណិជ្ជសញ្ញាជាតិ និងការខិតខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
ដើម្បីលើកកម្ពស់ប្រៀបខ្លាំងរបស់ពាណិជ្ជសញ្ញាជាតិវៀតណាម បង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយដោយព្រមៗគ្នា និងមានជំនាញ វិជ្ជាជីវៈអំពីពាណិជ្ជសញ្ញាវៀតណាមនៅលើទីផ្សារពិភពលោកនោះ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមកំពុងកសាង ហើយនឹងដាក់ជូនរដ្ឋាភិបាលនូវគម្រោងកម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណាមក្នុងដំណាក់កាលថ្មី និងពង្រាងសេចក្ដីសម្រេចរបស់នាយករដ្ឋមន្រ្តីស្ដីពីបទដ្ឋានគ្រប់គ្រង និងការអនុវត្តកម្មវិធីពាណិជ្ជសញ្ញាជាតិ។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖
“នាពេលខាងមុខ ក្រៅពីការតម្រង់ទិសដៅ ផ្លាស់ប្ដូរថ្មី នូវកម្មវិធីពាណិជ្ជសញ្ញា ជាតិវៀតណាមនោះ ក្រសួងឧស្សាហពាណិជ្ជកម្មនឹងធ្វើសកម្មភាពជាក់ស្ដែង ជំរុញខ្លាំងការឃោសនា ផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងចំពោះសហគមន៍ធុរកិច្ច សង្គម ស្ថាប័នគ្រប់គ្រងរដ្ឋអំពីអត្ថន័យ និងតួនាទីរបស់ពាណិជ្ជសញ្ញា។ក្រសួងឧស្សាហពាណិជ្ជកម្មនឹងផ្ដោតលើការផ្សព្វផ្សាយរូបភាពពាណិជ្ជសញ្ញាជាតិវៀតណាម ក៏ដូចជាជួយឧបត្ថម្ភសហគ្រាសដែលមានពាណិជ្ជសញ្ញាផ្សព្វផ្សាយផលិតផលរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ”។
កម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណាមក្នុងដំណាក់កាលថ្មីនេះនឹងមានការផ្សារភ្ជាប់ពាណិជ្ជសញ្ញាផលិតផលរបស់សហគ្រាសជាមួយរាល់សកម្មភាពទាក់ទាញវិនិយោគទុន ការផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ ដើម្បីកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន ពលករ និងអតិថិជននៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ទន្ទឹមនឹងនេះក្រសួងឧស្សាហពាណិជ្ជកម្មនឹងរួមសហការជាមួយស្ថបាន័នពាក់ព័ន្ធនានាដូចជាការទូត ទេសចរណ៍ វិនិយោគ ជួយឧបត្ថម្ភជួរសហគ្រាសវៀតណាមយ៉ាងសកម្ម ដើម្បីផ្សព្វផ្បាយរូភាពពាណិជ្ជសញ្ញាជាតិវៀតណាមថែមទៀតផងដែរ៕