(VOV)_ទោះបីជា ថ្ងៃទី១០សីហា ការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញថ្មីរបស់ថៃទើបបាន
ប្រកាសជាផ្លូវការក្តី ប៉ុន្តែ នាបច្ចុប្បន្ន បរិមាណសន្លឹកឆ្នោតជាង៩៤% ដែលបានរាប់
នេះបានសរអោយឃើញថា៖ប្រជាជនថៃគាំទ្ររដ្ឋធម្មនុញ្ញនេះ។ លទ្ធផលនេះបានសរ
អោយឃើញនូវគោលបំណងប្រាថ្នារបស់ប្រជាជនថៃអំពីខឿននយោបាយមួយប្រកប
ដោយស្ថិរភាព សេដ្ឋកិច្ចអភិវឌ្ឍន៍។
|
លទ្ធផលនៃការបោះប្រជាមតិនៅថៃ៖បំណងប្រាថ្នាអំពីស្ថិរភាព |
ការធ្វើប្រជាមតិនាថ្ងៃទី៧សីហា បានគូសសញ្ញាជាលើកដំបូង អំពីការបោះឆ្នោត
របស់ប្រជាជនថៃ បន្ទាប់ពីពេលនាយករដ្ឋមន្ត្រី លោក Prayut Chan Ocha កាន់ អំ
ណាច នាឆ្នាំ២០១៤មក។ ប្រទេសនេះត្រូវបែកបាក់ជាច្រើនក្នុងរយៈពេល១០ឆ្នាំ អស្ថិរ
ភាពនយោបាយ បណ្ដាលឡើងការខួចខាតជាច្រើនចំពោះកំណើន រារាំង ដំណើការ
កសាងប្រជាធិបតេយ្យ និងមនុស្សជាច្រើនត្រូវស្លាប់ ក្នុងបាតុកម្មនានា។
លទ្ធផលបណ្ដោះអាសន្នបានបង្ហាញថា ប្រជាពលរដ្ឋថៃជាង៦០%បានគាំទ្ររដ្ឋ
ធម្មនុញ្ញថ្មីនេះ ហើយអ្នកប្រឆាំងមានចំនួន៣០%តែប៉ុណ្ណោះ។
ហេតុអ្វីប្រជាជនថៃគាំទ្រពង្រាងរដ្ឋធម្មនុញ្ញនេះ?
ការធ្វើប្រជាមតិនាថ្ងៃទី៧សីហាត្រូវបានចាត់ទុកជាការវាយតំលៃពិសោធន៍ស្ដីអំ
ពីទំនុកទុកចិត្តរបស់ប្រជាជន ចំពោះរដ្ឋអំណាចរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayut
Chan Ochaពីឆ្នាំ២០១៤មក។ រដ្ឋអំណាចរបស់លោក Prayut Chan Ocha ត្រូវបានចាត់
ទុកនាំមកនូវស្ថិរភាពសំរាប់ថៃ និងបញ្ចប់វិបត្តិនយោបាយនៅប្រទេសនេះ។ ជាក់ស្ដែង
ក្នុងដំណាក់កាលវិបត្តិនយោបាយកើតឡើង ទេសចរណ៍ ការនាំចេញ វិនិយោគរបស់
ថៃសុទ្ធតែត្រូវផ្អាក់។ ប៉ុន្តែ ដល់ត្រីមាសទី៣ ឆ្នាំ ២០១៦ កំណើន GDP របស់ថៃទទួល
បាន៣,២% ជាកំរិតខ្ពស់ខ្ពស់បំផុត ក្នុងរយៈពេល៣ឆ្នាំជិតៗនេះ។ នេះគឺជាការខំប្រឹង
ប្រែងដែលមិនអាចបដិសេធបានរបស់រដ្ឋអំណាចយោធា ដោយមានវិធានការណ៍ចំ
នួន១០សំដៅជំរុញខឿនសេដ្ឋកិច្ចក្នុងរយៈពេលកន្លងទៅ។ លទ្ធផលនេះក៏នាំមកនូវ
ទំនុកទុកចិត្តសំរាប់ប្រជាជនថៃ អំពីកំណើនសេដ្ឋកិច្ច ប្រសិនបើមានខឿននយោ
បាយស្ថិរភាព។
រួមជាមួយស្ថានភាពជាក់ស្ដែងនេះ កងទ័ពថៃបានចាត់ទុកថា៖ពង្រាងរដ្ឋធម្ម
នុញ្ញថ្មីនឹងផ្សះផ្សាការបែកបាក់ខាងនយោបាយ ដែលបានអូសបន្លាយក្នុងរយៈពេល
មួយទសវត្សរ៍នៅថៃ បណ្ដាលអោយប្រជាជនគាំទ្រពង្រាងរដ្ឋធម្មនុញ្ញថ្មីនេះ។
ប៉ុន្តែ អ្នកប្រឆាំងពង្រាងរដ្ឋធម្មនុញ្ញនេះបានចាត់ទុកថា៖ លទ្ធផលនៃការបោះ
ប្រជាមតិនេះមិនត្រឹមត្រូវទេដោយសារមុនពេលរៀបចំការធ្វើប្រជាមតិនេះ រដ្ឋអំណាច
របស់នាយករដ្ឋមន្ត្រី លោក Prayut Chan Ocha បានរាំងស្កាត់ និងហាមឃាត់កិច្ចប្រជុំ
ជំនួបប្រាស្រ័យនានាស្ដីអំពីពង្រាងរដ្ឋធម្មនុញ្ញនេះ។ ថែមទាំង អ្នកណាហ៊ានរិះគន់រដ្ឋ
ធម្មនុញ្ញនេះអាចជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។
ប្រតិកម្មយ៉ាងមត់ចត់ពីគណបក្សផ្សេងៗ
ប្រតិកម្មបន្ទាប់ពីបរិមាណសន្លឹកឆ្នោតត្រូវបានរាប់នេះ គណៈបក្សប្រឆាំង Pheu
Thai កងកម្លាំងគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានប្រកាស
ថាទទួលស្គាល់លទ្ធផលពីការធ្វើបោះប្រជាមតិនេះ គេនៅបន្តតស៊ូដើម្បីប្រជាធិបតេយ្យ
ក្នុងគ្រប់កាលះទេសះ។ ប៉ុន្តែ គណបក្ស Pheu Thai ក៏សង្កត់ធ្ងន់ថា៖ អត្រាអ្នកបោះឆ្នោត
តិចជាងការធ្វើប្រជាមតិនាឆ្នាំ២០០៧ បានសរអោយឃើញនូវឥរិយាបទរបស់ប្រជា
ជនហើយ។ ស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា៖ ៥៥% ក្នុងចំណោមអ្នកបោះ
ឆ្នោតចំនួន៥0,៥លាននាក់ បានចូលរួមការធ្វើប្រជាមតិលើកនេះ ស្មើនឹង៥៧% បរិ
មាណអ្នកបោះឆ្នោត នាឆ្នាំ២០០៧។ សមាជិកគណបក្ស អតីតនាយករដ្ឋមន្ត្រីថៃ Ying
luck Shinawatra ចាត់ទុកថា៖ ការបោះឆ្នោតគាំទ្ររដ្ឋធម្មនុញ្ញថ្មីនេះជាជំហានថយ
ក្រោយរបស់ប្រទេសជាតិ ពីព្រោះនេះគឺជាពង្រាងរដ្ឋធម្មនុញ្ញមិនប្រជាធិបតេយ្យ។
ក្នុងពេលជាមួយគ្នានោះ អតីតនាយករដ្ឋមន្ត្រី លោក Abhisit Veijajiva ប្រធាន
គណបក្សប្រជាធិបតេយ្យ បានអះអាងថា៖ទទួលស្គាល់លទ្ធផលការធ្វើប្រជាមតិ
ហើយអំពាវនាវអោយគណបក្សផ្សេងៗត្រូវធ្វើដូច្នេះដែរ។
រីឯ រដ្ឋាភិបាលនាបច្ចុប្បន្ន នាយករដ្ឋមន្ត្រី លោក Prayut Chan Ocha បាន
អះអាងថា៖ការបោះឆ្នោតសកល នឹងបានរៀបចំឡើងក្នុងឆ្នាំ២០១៧ តាមផែន
ការដែលបានដាក់ចេញ ទោះបីជាអ្នកបោះឆ្នោតគាំទ្រឬមិនគាំទ្ររដ្ឋធម្មនុញ្ញថ្មី
នេះក៏ដោយ។
ពង្រាងរដ្ឋធម្មនុញ្ញលើកនេះត្រូវបានប្រជាជនអនុម័តនេះ នឹងក្លាយទៅជារដ្ឋធម្មនុញ្ញទី២០ របស់ថៃ បានបង្ហាញនូវបំណងប្រាថ្នារបស់ប្រជាជនអំពីស្ថិរភាពដើម្បី
អភិវឌ្ឍន៍ដែរ៕