វៀតណាម-កាហ្សាក់ស្តង់បង្កើនទំនាក់ទំនងលើគ្រប់វិស័យ
ANH HUYỀN -  
លោកអ្នកនាងជាទីមេត្រី
ថ្ងៃទី១០កញ្ញា ប្រធានរដ្ឋវៀតណាម Truong Tan Sang មានដំណើរទស្សកិច្ច ថ្នាក់រដ្ឋនៅសាធារណរដ្ឋ កាហ្សាក់ស្តង់ក្នុងរយះពេល២ថ្ងៃគឺថ្ងៃទី១០និងទី១១
កញ្ញា។ គោលដៅនៃដំណើរទស្សកិច្ចគឺ បង្កើនទំនាក់ទំនងមតិ្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង២ព្រមទាំងបង្កកំលាំង
ចលករ ដើម្បីជំរុញទំនាក់ទំនងទំនាក់ទំនងគ្រប់វិស័យឲ្យខ្លាំងក្លាថែមទៀត។
AnhHuyen អ្នកនិពន្ឋនៃវិទ្យុសំកេងវៀតណាមមានអត្ថបទស្តីអំពីទឹកដី កាហ្សាក់ ស្តង់និងទំនាក់ទំនងរវាងប្រទេសទាំង២ វៀតណាម- កាហ្សាក់ស្តង់។
|
ញ្ញា ប្រធានរដ្ឋវៀតណាម Truong Tan Sang មានដំណើរទស្សកិច្ច ថ្នាក់រដ្ឋនៅសាធារណរដ្ឋ កាហ្សាក់ស្តង់(http://vov.vn/) |
Vovworld-ស្ថិតនៅដំបន់អាស៊ីកណ្តាល កាហ្សាក់ស្តង់ជាប្រទេស១ក្នុងចំ ណោមប្រទេសចំនួន១៥នៃអតីតសហភាពសូវៀតមុននេះ។ក្រោយពីប្រកាស ឯករាជ្យនាឆ្នាំ១៩៩១កាហ្សាក់ស្តង់បានឆាប់ផ្ទេទៅខឿនសេដ្ឋកិច្ចទីផ្សារ និង
ធ្វើសមហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោកយ៉ាងសកម្ម។បណ្តាវិធានការកែ
ទម្រង់សេដ្ឋកិច្ច របស់រដ្ឋាភិបាលនិងដំណើការឯកជនភាវូបនីយកម្មបានផ្តល់មក
លទផល ដ៍ធំធេងក្នុងការអភិវ្ឍន៍សេដ្ឋកិច្ច។នាបច្ចុ្ប្បន្ននេះកាហ្សាក់ស្តង់កំពុង
អនុវត្តគោល នយោបាយឧស្សហូបនិយកម្មសំដៅធ្វើអោយខឿនសេដ្ឋកិច្ចអភិវ្ឍន៍
ដ៍សម្បូបែប។ក្នុងរយះពេល១០កន្លងទៅ GDP នៃប្រទេសនេះបានកើម៣,៥ដង និងតំលៃប្រាក់នាំចេញកសិផលកើន៣ដងនាំប្រទេសនេះរៀបចំណាត់ថ្នាក់ទី៦
ក្នុងចំណោមប្រទេសអំពីការនាំចេញធញ្ញជាតិលើសកលលោក។ការដែល កាហ្សាក់ស្តង់បានចូលរួមសម្ព័ន្ធភាពពន្ធដាជាមួយរុស្ស៊ី-បែឡារុសនាខែកក្កដាឆ្នាំ២០១០និងឈានទៅកសាងបរិយាកាសសេដ្ឋកិច្ចឯកភាពរវាងប្រទេសទាំង
បីនាឆ្នាំ២០១២អនុញ្ញាតិផ្លាស់ប្ដូរទំនិញសេវាកម្មវិនិយោគនិងពលករដោយសេរី
សមស្របនឹងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសទាំង៣។ កាហ្សាក់ស្តង់
អនុវត្តគោល នយោបាយទាក់ទាញវិនិយោគបរទេសយ៉ាងខ្លាំងក្លា។ នាឆ្នាំ២០១០ កាហ្សាក់ស្តង់បានទាក់ទាញទុនវិនិយោគបរទេសប្រមាណ១៤ពាន់លាន ដុល្លារ
អាមេរិក។នាបច្ចុប្បន្នកាហ្សាក់ស្តង់បានមានគំរោងការជាង១៩ពាន់ គំរោង ដោយ មានទុនវិនិយោគបរទេសពីប្រទេសចំនួន១៣៧កំពុងធ្វើសកម្មភាពនៅប្រទេសនេះ។
វៀតណាមនិងកាហ្សាក់ស្តង់មានទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ
ប្រពៃណី។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី២៩មិថុនាឆ្នាំ
១៩៩២។ តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន បន្តទំនាក់ទំនងមិត្តភាពប្រពៃណី ជាមួយបណ្ដាប្រទេសចំណុះសហភាពសូវៀតមុននេះ ទំនាក់ទំនងនយោបាយរបស់
ភាគីទាំងពីរបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ភាគីទាំងពីរបានរក្សា ការ
ផ្លាស់ ប្តូរគណៈប្រតិភូជាន់ខ្ពស់ការជួបសន្ទនាទ្វេភាគី។ មកដល់ឥឡូវនេះ វៀត
ណាម និងកាហ្សាក់ស្តង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌជាច្រើនអំពី
កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មការទូតអប់រំវិនិយោគជាដើម។ កិច្ចសហ
ប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មកំពុងមាននិន្នាការអភិវឌ្ឍន៍យ៉ាងសកម្ម។តំលៃ
ប្រាក់ ពាណិជ្ជកម្មទ្វេ ភាគី នៅកើនប៉ុន្តែនៅតិចបើប្រៀបនឹងសក្ដានុភាពនៃប្រទេស
ទាំងពីរ។ នាឆ្នាំ២០១១ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបានប្រមាណ៤៩លាន
ដុល្លារអាមេរិក ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១២ ទទួលបានជាង៤១លានដុល្លារ
អាមេរិក។ នៅកិច្ចប្រជុំលើកទី៥គណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិទ្យាសាស្ត្របច្ចេកទេសបានប្រព្រឹត្តទៅនាខែកញ្ញា ឆ្នាំ២០១១ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសកម្មភាពរួមវៀតណាម - កាហ្សាក់ស្តង់ដំណាក់កាល២០១១-២០១៣សំដៅជំរុញកិច្ចសហប្រតិបត្តិការ។ ពិសេសគឺក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាខែវិច្ឆកាឆ្នាំ២០១១របស់ប្រធានា
ធិបតី កាហ្សាក់ស្តង់ Nursultan Nazarbayev ភាគីទាំងពីរបានចេញ សេចក្តី ថ្លែងការ
រួមអះអាងវៀតណាមនិងកាហ្សាក់ស្តង់កំពុងឈរលើឱកាសដ៏ធំធេងដើម្បីពង្រឹង និងពង្រីកថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនក្នុងបណ្ដា
វិស័យនយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងវិស័យផ្សេងៗជា
ច្រើន។ ភាគីទាំងពីរមានគោលបំណងថា ទាក់ទាញការវិនិយោគពីនទៅវិទៅម
ចូលក្នុងបណ្ដាផ្នែកសេដ្ឋកិច្ច ក្នុងនោះអាទិភាព រអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកធ្វើអាជីវកម្មផលរ៉ែ ផលិតកម្មទំនិញកាត់ដែរ និងស្បែកជើង កាហ្វេវៀតណាម
នៅកាហ្សាក់ស្ដង់…ជាដើម។
មិនគ្រាន់តែនៅលើវិស័យ សហប្រតិបត្តិការទ្វេភាគី វៀតណាមនិងកាហ្សាក់ស្ដង់
នៅរួមសហការយ់ាងជិតស្និទ និងគាំទ្រគ្នាទៅវិញទៅមក នៅអង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិនានា ទៀតផង។ វៀតណាមបានចែករំលែកគោលបំណង របស់ កាហ្សាក់ស្ដង់ ថា បង្កើនទំនាក់ទំនងជាមួប្រទេសអាស៊ាននានា និងត្រៀមខ្លួនជា
ស្រេច ធ្វើជាស្ពាន តភ្ជាប់ការអភិវឌ្ឍន៍រវាងអាស៊ាន និងកាហ្សាក់ស្ដង់ ឯកភាពចាប់
ផ្តើមដំណើការស្រាវជ្រាវការចរចារ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាង វៀតណាម សម្ព័ន្ធគយរុស្ស៊ី បែឡារួស កាហ្សាក់ស្ដង់ បង្កើតក្រុមការងារស្រាវជ្រាវ
ជួយឧបត្ថម្ភ ការចរចារ FTA វៀតណាម សម្ព័ន្ធគយ រុស្ស៊ី បែលារូស កាហ្សាក់ស្ដង់។
ដោយឈរលើមូលដ្ឋាន ទំនាក់ទំនងកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរនោះ ដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ដង់ របស់ប្រធានរដ្ឋ Truong Tan Sang លើកនេះ បានអះអាង គោលបំណងថា៖បង្កើទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហ ប្រតិបត្តិការដោយ ឥតឈប់ឈរ ជាមួយកាហ្សាក់ស្ដង់ បង្កើនកំលាំងចលករជំរុញទំនាក់ទំនង សហប្រតិ
បត្តិការ លើគ្រប់វិស័យ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ឧស្សហកម្ម វិទ្យា សាស្ត្រ អប់រំរវាងប្រទេសទាំងពីរ ព្រមទាំងនេះគឺជាឱកាស ដើម្បីចលនាថ្នាក់ដឹកនាំ កាហ្សាក់ស្ដង់ បង្កលក្ខណះងាយស្រួល អោយអង្គភាពអាជីវកម្មវៀតណាម ចូលរួម
បណ្ដាគំរោងការណ៍ប្រេង ឧស្ម័ននៅកាហ្សាក់ស្ដង់ ។ ដំណើរទស្សនកិច្ចលើកនេះ ក៏
ជាព្រឹត្តិការណ៍ មានអត្ថន័យសំខាន់ ដែលគូសសញ្ញារំលឹកខួបអនុស្សវរីយ៍ លើកទី ២០ បង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ៕
ANH HUYỀN