វៀតណាមខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តដកកាតលឿង IUU ចេញ
(VOVWORLD) - វៀតណាមកំពុងខិតខំប្រឹងប្រែង អនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត(IUU - Illegal, Unrepoted and Unregulated Fishing) តាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC)។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដើម្បីលុបបំបាត់ “កាតលឿង” IUU គឺចាំបាច់ត្រូវបង្កើនការផ្សព្វផ្សាយដោះស្រាយស្ថានការណ៍នាវានេសាទត្រីរំលោភបំពាននៅដែនទឹកបរទេស ព្រមទាំងអនុវត្តន៍វិធានការវារីវប្បកម្មសមុទ្រ និង ការអភិវឌ្ឍន៍របរនេសាទត្រីប្រកបដោយចីរភាព។
ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang អញ្ជើញថ្លែងមតិក្នុងដំណើរត្រួតពិនិត្យស្ថានភាពអនុវត្តន៍អនុសាសន៍របស់ EC នៅ ខេត្ត Kien Giang នាថ្ងៃទី ២៦ មិថុនា |
ការខិតខំប្រឹងប្រែងពីមូលដ្ឋាន
ដោយមានបរិមាណទូកនេសាទត្រីចំនួន ៩.៨០០គ្រឿង ពោលគឺច្រើនបំផុតនៅទូទាំងប្រទេស ខេត្ត Kien Giang បានចេញផ្សាយសំបុត្រអំពាវនាវដល់ម្ចាស់ទូកនេសាទត្រី ម្ចាស់សហគ្រាសនេសាទត្រី ប្រមូលទិញ កែច្នៃជលផល ម្ចាស់ទូក និងអ្នកនេសាទត្រីនៅភូមិសាស្ត្រជួយជ្រោមជ្រែងយ៉ាងសកម្មដល់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាតតាមអនុសាស្ត្ររបស់ EC។ នៅកំពង់ផែនេសាទត្រីធំៗចំនួន ២ នៅភូមិសាស្ត្រ កងកម្លាំងមានសមត្ថកិច្ចបានបង្កើនការត្រួតពិនិត្យយ៉ាងដិតដល់ចំពោះទូកនេសាទត្រីចេញចូលកំពង់ផែតាំងចិត្តមិនអនុញ្ញាតិឱ្យនាវាចូលរួមសកម្មភាពនេសាទជលផលនៅលើសមុទ្រ បើមិនធានាឯកសារតាមការកំណត់ និងឧបករណ៍ឃ្លាំមើលការធ្វើដំណើរ។ ក្រុមប្រឹក្សាប្រជាជនខេត្តបានចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការជួយឧបត្ថម្ភ ថ្លៃសេវាឧបករណ៍ឃ្លាំមើលការធ្វើដំណើរទូកនេសាទត្រីជូនអ្នកនេសាទ។
ប្រការនេះត្រូវបានចាត់ទុកថាជាការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ខេត្តក្នុងការទប់ស្កាត់ កាត់បន្ថយស្ថានភាពទូតនេសាទត្រីរំលោភបំពានលើដែនសមុទ្របរទេស ជួយបន្ថែមកម្លាំងដល់ប្រជានេសាទចេញទូកច្បាមជាប់សមុទ្រ។ អញ្ជើញថ្លែងមតិក្នុងដំណើរត្រួតពិនិត្យស្ថានភាពអនុវត្តន៍អនុសាសន៍របស់ EC នៅ ខេត្ត Kien Giang នាថ្ងៃទី ២៦ មិថុនា ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានវាយតម្លៃថា៖ “ខ្ញុំវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ខេត្ត។ ខ្ញុំមានគោលបំណងថា ក្នុងរយៈពេល ៣ ខែខាងមុខ សមមិត្ត និងប្រជាជនខិតខំប្រឹងប្រែងថែមទៀតកុំរំលោភបំពាន់លើដែនសមុទ្របរទេស។ មូលដ្ឋាននានារួមគ្នាខិតខំប្រឹងប្រែង ដើម្បីដកកាតលឿងចេញផងដែរ”។
ឃោសនាផ្លាស់ប្តូរការយល់ដឹងអំពីការនេសាទជលផលប្រកបដោយនិរន្តរភាព
ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាតតាមការកំណត់ (IUU) ចាប់តាំងពីដើមឆ្នាំមក កងកម្លាំងការពារព្រំដែនសមុទ្ររបស់ខេត្ត Thanh Hoa បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចបានរៀបចំសកម្មភាពឃោសនា ត្រួតពិនិត្យរាងរយដង ចំពោះនាវា និងទូក ដែលធ្វើសកម្មភាពនេសាទត្រីឆ្លាយត្រើយ។
សកម្មភាពនេះរួមចំណែកផ្លាស់ប្តូរការយល់ដឹងនេសាទត្រីរបស់ប្រជានេសាទ។ លោកDo Xuan Chung ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Hai Thanh ទីក្រុង Nghi Son បានឲ្យដឹងថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ កងកម្លាំងការពារព្រំដែន និងគណៈគ្រប់គ្រងកំពង់ផែនេសាទ បានសហការយ៉ាងល្អជាមួយសង្កាត់ ហើយជួបសំណេះសំណាលជាមួយប្រជានេសាទ ម្ចាស់ទូក ដើម្បីរៀបចំឃោសនា លើកទឹកចិត្តដល់ប្រជាជនអនុវត្តន៍IUU យ៉ាងល្អប្រសើរបំផុត។ ក្នុងអំឡុងយុទ្ធនាការ នាវា និងទូករបស់សង្កាត់ Hai Thanh យើងខ្ញុំសុទ្ធតែបានសន្យាមិននេសាទត្រីមិនស្រប់ច្បាប់ឡើយ”។
ដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan |
នាពេលថ្មីៗនេះ ក្នុងជំនួបធ្វើការជាមួយអង្គភាពផ្នែកចលផលស្ដីពីការជំរុញផែនការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានសង្កត់ធ្ងន់លើតួនាទីសំខាន់ក្នុងសកម្មភាពវារីវប្បកម្មសមុទ្រ និងការលើកកម្ពស់ការយល់ដឹងរបស់ប្រជានេសាទស្ដីពីការនេសាទជលផលប្រកបដោយចីរភាពក្នុងការអនុវត្តន៍អនុសាសន៍ IUU។ យោងតាមរដ្ឋមន្ត្រី Le Minh Hoan ការអភិវឌ្ឍវារីវប្បកម្មសមុទ្រគឺសំដៅកាត់បន្ថយការនេសាទ បង្កើតធនធានឡើងវិញ និងកាត់បន្ថយជម្លោះក្នុងដំណើរការការពារធនធានជលផល។ ដូច្នេះហើយ ចាំបាច់ត្រូវបន្តឃោសនា ដើម្បីផ្លាស់ប្តូរការយល់ដឹងរបស់ប្រជានេសាទអំពីវារីវប្បកម្មសមុទ្រ និងការការពារធនធានជលផល និងធ្វើអាជីវកម្មធនធានសមុទ្រប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ បើកវគ្គហ្វឹកហ្វឹន ផ្ដល់ចំណេះដឹងក្នុងការផ្ទេរប្ដូរមុខរបរ និងតួនាទីនៃវារីវប្បកម្មសមុទ្រក្នុងការដោះស្រាយបញ្ហានេសាទ IUU ដល់ប្រជានេសាទ៖ “យើងត្រូវបន្តធ្វើការឃោនា ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាកសិករ និងប្រជានេសាទ។ ដូច្នេះហើយ អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយល់ដឹង ពង្រីកលក្ខណៈសកម្មក្នុងសហគមន៍ក្នុងការងារឃោសនាលើកកម្ពស់ការយល់ដឹងដល់ប្រជានេសាទ និងប្រជាកសិករផងដែរ”។
តាមផែនការ នាខែតុលាឆ្នាំនេះ ក្រុមអធិការកិច្ចរបស់គណៈកម្មការអឺរ៉ុបនឹងមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកទី៤ ។ ការត្រួតពិនិត្យខាងមុខមានសារៈសំខាន់ណាស់ក្នុងការដកកាតលឿងសម្រាប់ផ្នែកជលផលវៀតណាម។ ដូច្នេះ ក្រសួង ស្ថាប័ន ខេត្ត ក្រុង និងប្រជានេសាទ ដែលកំពុងនេសាទជលផលរៀងរាល់ថ្ងៃនៅដែនសមុទ្រវៀតណាម បាន និងកំពុងប្តេជ្ញាចិត្តធ្វើសកម្មភាព ដើម្បីអនុវត្តន៍អនុសាសន៍ IUU របស់ EC និងឆ្ពោះទៅរបរនេសាទត្រីប្រកបដោយចីរភាពផងដែរ៕