(VOV)_វៀតណាមកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួត ជាតិប្រៃជា្របចូលដ៏ធ្ងន់
ធ្ងរក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ។ បាតុភូត El Nino ដោយមានកម្លាំងខ្លាំងបាន
បណ្ដាលអោយសីតុណ្ហភាពកើនឡើងយ៉ាងខ្លាំងផង ខ្វះទឹកភ្លៀងផង ជះឥទ្ធិពល
ដល់ផលិតកម្មកសិកម្ម ជីវភាពរស់នៅរបស់ប្រជាជន ពីតំបន់វាលសណ្ដរទន្លេ Cuu
Long និងTay Nguyen ។ នាបច្ចុប្បន្ន រដ្ឋាភិបាលនិងតំបន់ផ្សេងៗ កំពុងខំប្រឹងប្រែងទប់
ទល និងកាត់បន្ថយគ្រោះមហន្តរាយអោយនៅកំរិតទាបបំផុត ហើយចាត់ទុកនេះគឺ
ជាភារកិច្ចចម្បង។
|
វៀតណាមខំប្រឹងប្រែងទប់ទល់នឹងនឹងភាពរាំងស្ងួតខ្លាំងក្លា |
នាបច្ចុប្បន្ន ស្ថានភាពរាំងស្ងួត ជាតិប្រៃជា្របចូលដ៏ធ្ងន់ធ្ងរ។ នៅក្នុងតំបន់
កណ្ដាលប៉ែកខាងត្បូងវៀតណាម តាមគំរោង ក្នុងឆ្នាំ២០១៦ ផ្ទៃដីចំនួនបួនហ្មឺនហិក
តាដាំស្រូវត្រូវផ្អាកសកម្មភាព និងប្រជាជនចំនួនប្រាំហ្មឺននាក់ខ្វះទឹកប្រើប្រាស់។ តំ
បន់វាលសណ្ដរទន្លេ Cuu Long កំរិតជាតិប្រៃជ្រាបចូលបានខ្ពស់ជាកំរិតមធ្យមជាប្រ
ចាំឆ្នាំនិងជ្រាបចូលក្នុងដីគោក ៩០គីឡូម៉ែត្រ (ជ្រាបជ្រៅជាងឆ្នាំផ្សេងៗ ពី១០ដល់
២០គីឡូម៉ែត្រ)។ព្យាករណ៍ថា៖នាពេលខាងមុខនេះ ស្ថានភាពនេះនៅធ្ងន់ធ្ងរជាង
នេះទៀត។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc
Phat បានអោយដឹងថា៖
“ បណ្ដាតំបន់ត្រូវជាតិប្រៃជ្រាបចូល ស្មើនឹងពាក់កណ្ដាលផ្ទៃដីនៃតំបន់វាល
សណ្ដរទន្លេ Cuu Long ដែលក្នុងនោះ ភាគច្រើនប្រមូលផ្តុំនៅខេត្ត Kien Giang , Ca
Mau , Bac Lieu, Soc Trang, Tra Vinh, Ben Tre និងខេត្ត Hau Giang។ ការព្រួយបារម្ភ
គឺពេលនេះមិនទាន់ជាពេលវេលាអតិបរមានៅឡើយ។ អតិបរិមានឹងចាប់ពីចុងខែមិ
នានិងខែមេសា ហើយអូសបន្លាយដល់ខែមិថុនា នៅវាលសណ្ដរទន្លេ Cuu Long ។”
បញ្ជាណែនាំខ្លាំងក្លាពីមជ្ឈឹម
ចំពោះការជះឥទ្ធិពលដ៏ខ្លាំងក្លាពី El Nino រដ្ឋាភិបាលបានកំណត់ថា៖ ការទប់
ទល់នឹងគ្រោះរាំងស្ងួត ក្នុងឆ្នាំ ២០១៦ ត្រូវតភ្ជាប់ជាមួយចក្ខុវិស័យយូរអង្វែង។ នា
ថ្ងៃទី៤កុម្ភះឆ្នាំ ២០១៦នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចេញសារលិខិតស្ដីអំពីបណ្ដា
ដំណោះស្រាយបន្ទាន់ បង្ការ ទប់ទល់នឹងភាពរាំងស្ងួតនិងជាតិប្រៃជ្រាបចូល។ ស្ដី
អំពីរយៈពេលយូរអង្វែង នាយករងខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Nguyen
Khac Dinh បានអោយដឹងថា៖
“ នឹងកែប្រែរចនាសម្ព័ន្ធដំណាំដាំដុះយ៉ាងខ្លាំងក្លាដោយមានចក្ខុវិស័យយូរ
អង្វែង ។ទន្ទឹមនឹងនោះក៏ត្រូវផ្លាស់ប្តូរអំពីរចនាសម្ព័ន្ធដំណាំ ចិញ្ចឹមសត្វ អោយសម
ស្របជាមួយប្រភពទឹក និងប្រសិទ្ធិភាព។តាមការគិតគូរ មួយហិកតាដាំស្រូវនឹង
ត្រូវចំណាយទឹកចំនួន ១០ ០០០m3 ប៉ុន្តែដំណាំផ្សេង រួមទាំងដើមឈើហូបផ្លែក្តី
ត្រូវចំណាយទឹកចំនួន២០០០ ដល់៣០០០m3តែប៉ុណ្ណទេ និងប្រសិទ្ធិភាពខាងសេដ្ឋ
កិច្ចនៅខ្ពស់ ឬផ្លាស់ប្តូរទៅចិញ្ជឹមសត្វ ក៏ប្រើប្រាស់ទឹកតិចជាង។”
តំបន់ត្រូវម្ចាស់ការបង្ការនិងទប់ទល
មុននឹងការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីស្ថានភាពជាតិប្រៃជ្រាបចូលបានកើន
ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខេត្ត Ca Mau បានបញ្ជាណែនាំកសាងទំនប់រាំងស្កាត់
ជាតិប្រៃជ្រាបចូល។ លោក Nguyen Tien Hai ប្រធានគណៈកម្មាធិការប្រជាជន
ខេត្ត Ca Mau បានអោយដឹងថា៖ ខេត្តបានបង្កើនការងារផ្សព្វផ្សាយអំពីការបង្ការ
ទប់ទល់នឹងជាតិប្រៃជ្រាបចូលចំពោះប្រជាជន និងរៀបចំវគ្គបង្ហាត់បង្រៀន ផ្ទេ
ប្រគល់បច្ចេកទេសដើម្បីប្រជាជនដាំស្រូវ ចិញ្ចឹមបង្កងសមស្របជាមួយលក្ខណ
ធាតុអាកាស។ស្ដីអំពីរយៈពេលយូរអង្វែង ថ្នាក់ដឹកនាំខេត្ត Ca Mau បានអោយ
ដឹងថា៖
“ យើងខ្ញុំបានប្រមូលផ្តុំវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំរាប់ផលិតកម្ម ពិ
សេសគឺតំបន់ផលិតស្រូវ ចិញ្ជឹមបង្កង។ ប្រសិនបើវិនិយោគសំរាប់វិស័យធារា
សាស្ត្រគឺត្រូវធានាអោយតំបន់ទាំងមូល ព្រមៗគ្នា ទាន់ពេលវេលា ដើម្បីពង្រីក
ប្រសិទ្ធិភាព។”
លោក Nguyen Phong Quang អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការទទួល
បន្ទុកតំបន់ប៉ែកខាងលិចភាគខាងត្បូងវៀតណាម បានអោយដឹងថា៖ ការទប់ទ
ល់នឹងភាពរាំងស្ងួត និងជាតិប្រៃជា្របចូលគឺបញ្ហាស្លាប់រស់៖
“ យើងត្រូវធ្វើទំនប់ដើម្បីរក្សាទុកទឹកសាប រាំងស្កាត់ជាតិប្រៃជា្របចូលនៅ
តំបន់ផលិតកម្មមុខព្រួញ ដូចជា៖ Long Xuyen, An Giang, Kien Giang, និង Can
Tho …ជាដើម។ ចំពោះមុខគឺត្រូវបិទតាមតំបន់ជាក់ស្ដែងនិមួយៗ។ ហើយក្នុងរយៈ
ពេលយូរអង្វែងគឺត្រូវស្នើអោយរដ្ឋាភិបាលជួបធ្វើការជាមួយប្រទេសផ្សេងៗ នៅ
អនុតំបន់ទន្លេមេគង្គស្ដីអំពីបញ្ហាជាតិប្រៃជា្របចូលនេះ។នេះគឺជាបញ្ហាធំថ្នាក់ជាតិ។”
ពេលវេលាអតិបរមានៃភាពរាំងស្ងួតនិងជាតិប្រៃជា្របចូលនឹងប្រព្រឹត្តទៅក្នុង
ប៉ុន្មានខែខាងមុខនេះ។ រដ្ឋាភិបាលនិងតំបន់នានាបានប្តេជ្ញាចិត្តទប់ទល់នឹងគ្រោះ
ធម្មជាតិនេះក្នុងរយៈពេលវែង នឹងជួយវៀតណាមកាត់បន្ថយការខូចខាតអោយបាន
តិចបំផុត៕