វៀតណាមខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មចូលក្នុងជោគជ័យរបស់បណ្តាសន្និសីទអាស៊ាន

(VOVworld)-សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៧ និងសន្និសីទទាក់
ទិន នានាទើបនឹងបានបញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុង Nay Pi Taw របស់
ម៉ីយ៉ាន់ម៉ា។ លទ្ធផលសំខាន់ៗជាច្រើនដែលសម្រេចបានក្នុងបណ្តាសន្និសីទ​​​នេះ បានអះអាងជាថ្មីម្តងទៀតនូវសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ានលើកំណាត់ផ្លូវកសាង
កសាងគោលដៅរួម។ គណៈប្រតិភូ វៀតណាមចូលរួមក្នុងបណ្តាសន្និសីទលើកនេះ បានបន្តមានការរួមវិភាគទានដ៏សកម្មចូលក្នុង ជោគជ័យរួមនៃសន្និសីទ ធានាតួនា
ទីស្នូល របស់អាស៊ាន ដើម្បីបរិយាការសន្តិភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់
កំណត់ទិសដៅ និងធ្វើឲ្យស៊ីជម្រូវថែមទៀតទំនាក់ទំនង សហប្រតិបត្តិការជាមួយ
ដៃគូនានា។

វៀតណាមខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មចូលក្នុងជោគជ័យរបស់បណ្តាសន្និសីទអាស៊ាន - ảnh 1
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៧(AMM 47)
(រូបថតៈ vov)

        ដោយមានកិច្ចប្រជុំចំនួន២០ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៨ដល់ថ្ងៃទី១០សីហា
២០១៤ បណ្តាសន្និសីទលើកនេះ បានប្រមូលផ្តុំពិបូកសរុប​និងនាំចេញទិសដៅ
ជម្រុញកិច្ចសហ ប្រតិបត្តិការក្នុងប្លុកអាស៊ាន ទំនាក់ទំនងរវាងអាស៊ានជាមួយដៃ
គូរនានា ក៏ដូចជា ផ្លាស់ប្តូរ អំពីរាល់បញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងឡាយ
មានការយកចិត្តទុកដាក់ដូចគ្នា ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។

        លើកកំពស់សម្លេងរួមក្នុងអាស៊ាន

        លទ្ធផលលេចធ្លោមួយក្នុងបណ្តាសន្និសីទលើកនេះ គឺប្រទេសអាស៊ាន
ទាំងអស់ បាន អះអាងនូវសារៈសំខាន់នៃការរក្សាបរិយាកាសសន្តិភាព សន្តិសុខ
ស្ថិរភាព និង កិច្ចសហប្រតិបត្តិការក្នុងតំបន់។ អាចឃើញថា នាពេលកន្លងទៅ
ចំពោះមុខរាល់ការ សាកល្បងក្នុងតំបន់ សាមគ្គីភាពអាស៊ានជាមនសិការរួម
របស់ប្រទេសអាស៊ានទាំងឡាយ ហើយនេះជាលក្ខណៈដើម្បីអា​ស៊ាននៅលើ
ផ្លូវធ្វើដំណើរទៅដល់គោលដៅសហគមន៍រួមជាពេលខាង មុខ។ រួមជាមួយ
បណ្តាដៃគូនានា អាស៊ានបានប្តេជ្ញា លើកត្រដែតសារៈសំខាន់​និងតម្លៃរបស់
ស្តង់ដានៃការប្រតិបត្តិ និងបណ្តាក្របខ័ណ្ឌសហប្រតិបត្តិការក្នុងតំបន់​ដូច ជា
កិច្ចព្រមព្រៀង មិត្តភាពអាស៊ីអាគ្នេយ៍ (TAC) សេចក្តីថ្លែងការណ៍ស្តីពីការប្រតិ
បត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC) កិច្ចព្រមព្រៀងតំបន់អាស៊ី
អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (ASEANFWZ) សន្តិសុខតំបន់ (ARF) ជាន់ខ្ពស់
(EAS) និងកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានបើក​ទូលាយ (ADMM+)។

        ជាពិសេស ក្នុងបណ្តាសន្និសីទអាស៊ានលើកនេះ បញ្ហាសមុទ្រខាងកើតទទួល
បានការ យកចិត្តទុកដាក់និងការស្រុះចិត្តគំនិតជាច្រើន។ រដ្ឋមន្រ្តីទាំងអស់ សុទ្ធតែ
សម្តែងការព្រួយ បារម្ភ ចំពោះស្ថានភាពតានតឹងនាពេលកន្លងទៅនៅតំបន់នេះ។
ច្បាប់អន្តរជាតិ និង អនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រ (UNCLOS) ដោះស្រាយ
ជំលោះដោយសន្តិវិធី មិនគំរាម កំហែងនិងប្រើប្រាស់អំពើហឹង្សា អនុវត្ត DOC
យ៉ាងពេលលេញ សុទ្ធតែជាគោលការណ៍ ដែលបានបង្ហាញក្នុងសេចក្តីថ្លែង
ការណ៍រួមរបស់ AMM 47 និងបណ្តាសេចក្តីថ្លែងការផ្សេងៗ​ទៀត។

វៀតណាមខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មចូលក្នុងជោគជ័យរបស់បណ្តាសន្និសីទអាស៊ាន - ảnh 2
រដ្ឋមន្រ្តីការបរទេសអាស៊ានថតរូបរួម (រូបថតៈ TTXVN)

        ជម្រុញទំនាក់ទំនងជាមួយដៃគូរ

        នៅក្នុងបណ្តាសន្និសីទលើកនេះ អាស៊ានទទួលបានជោគជ័យក្នុងការ
ជម្រុញអនុវត្តន៍ រាល់ផែនការសកម្មភាពជាក់ស្តែងរវាងអាស៊ានជាមួយដៃគូ
នីមួយៗ ព្រមទាំងកសាងផែនការ​សកម្មភាពសម្រាប់ដំណាក់កាលជាបន្ត។
បណ្តាដៃគូ បានអះអាងដោយគាំទ្រយ៉ាងខ្លាំងក្លា ចំពោះអាស៊ាន១មាំមួន នីង
ពង្រីកតួនាទីជាស្នូលក្នុងតំបន់ ព្រមទាំងសន្យា បង្កើនកិច្ច សហប្រតិបត្តិការលើ
បណ្តាវិស័យជាអាទិភាពរបស់អាស៊ានក្នុងការកសាងសហគមន៍ ក៏ដូចជាការ
ផ្សាភ្ជាប់ ពាណិជ្ជកម្ម វិនិយោគនិងហិរញ្ញវត្ថុ។

វៀតណាមខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មចូលក្នុងជោគជ័យរបស់
បណ្តាសន្និសីទអាស៊ាន

        គណៈប្រតិភូវៀតណាមចូលរួមក្នុងបណ្តាសន្និសីទអាស៊ានលើកនេះ បាន
មានការរូម ចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវចូលក្នុងការបង្កើន
សាមគ្គីភាព សម្លេងរួម​របស់អាស៊ាន និងបណ្តាបញ្ហាអាទិភាពនៃសន្និសីទ។ វៀតណាមលើកកំពស់ការដែល អាស៊ានសាមគ្គី ពង្រីកបានតួនាទីមានការ
ទទួលខុសត្រូវរបស់ខ្លួន ចំពោះរាល់បញ្ហាយុទ្ធ​សាស្រ្តទាក់ទិនដល់សន្តិភាព
សន្តិសុខ សេ្ថរភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់ ដែលក្នុងនោះមានបញ្ហា
សមុទ្រខាងកើត។ វៀតណាមគាំទ្រអាស៊ាន ក្នុងការពង្រីកនិងធ្វើឲ្យស៊ីជម្រូវ
ថែមទៀតទំនាក់ទំនងជាមួយដៃគូនានា បង្ករលក្ខណៈងាយស្រួល និងឆ្លៀត
យកប្រភពធនធានសម្រាប់ដំណើការកសាងសហគមន៍ អាស៊ាននាពេល
ខាងមុខ។ ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-EU វៀតណាមបានធ្វើជាសហអធិបតីសន្និសិទរដ្ឋមន្រ្តីអាស៊ាន-EU ម្ចាស់ការ
លើកសំណើរ និង ជម្រុញវិធានការសម្រាប់បង្កើនទំនាក់ទំនងនៃភាគីទាំងពី សំដៅឆ្ពោះទៅទំនាក់ទំនងដៃគូ យុទ្ធសាស្រ្ត។

        រាល់ការរួមចំណែកយ៉ាងសកម្មរបស់គណៈ ប្រតិភូវៀតណាមដឹកនាំដោយ
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh
ក្នុងបណ្តាសន្និសីទអាស៊ានឮលើកនេះ បានអះអាងជាថ្មីម្តង់ទៀតនូវការ ខំប្រឹង ប្រែងរក្សាតួនាទីស្នូលរបស់អាស៊ាន ដើម្បីកសាងសហគមន៍រឹងមាំ១ មានការផ្សា
ភ្ជាប់ជិតស្និទ្ធ  និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ