វៀតណាមខំប្រឹងប្រែងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃ

វៀតណាមខំប្រឹងប្រែងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
វៀតណាមខំប្រឹងប្រែងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃ (VGP)

        Vovworld-ស្ថានភាពសេដ្ឋកិច្ចសង្គមបន្តមានបំរ៉ែបំរួលយ៉ាងសកម្មលើវិស័យ​
ស្ទើរ​តែទាំងអស់គឺដោយសារការខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល​សហគមន៍អង្គភាពអាជីវកម្មនិងការខំប្រឹងប្រែងរបស់ប្រជាជនទូទាំងប្រទេស។

គោលដៅសំខាន់ជាច្រើនគ្រោងនឹងសម្រេចបាននិងហួសពីផែនការ

        ក្នុងចំណោមគោលដៅដែលគ្រោងនឹងសម្រេចនិងហួសពីផែនការមាន​កំណើនផលិតផលក្នុងស្រុកសរុប GDP (ទទួលបាន៥,៨%)សន្ទស្សន៍ប្រើប្រាស់
(CPI)មានប្រមាណ​​៥%។ អតិផរណាត្រូវបានទប់ស្កាត់ សន្ទស្សន៍ប្រើប្រាស់កើន
ឡើងទាបតាំងពី​ដើម​ឆ្នាំមក។ ​តំលៃទំនិញលើទីផ្សារស្ថិរភាព។ ​ដល់ចុងខែសីហា
កន្លងទៅ GDP បានកើន​ឡើង៥,៥៤%។ ដោយមានសន្ទស្សន៍នេះ ផែនការក្នុងឆ្នាំ
អាចសម្រេចបាន​គោលដៅ​ដែលបានដាក់ចេញគឺ៥,៨%។

        ឧស្សាហកម្មកែច្នៃបន្តងើបឡើងវិញដោយមានល្បឿនកំណើនខ្ពស់ជាង​ច្រើន
បើប្រៀបនឹងរយៈពេលដូចគ្នា (កើន៦,៣%បើប្រៀបនឹងរយៈពេលដូចគ្នា)។ វិស័យ
កសិកម្មក៏ដូច្នេះដែរជាពិសេសគឺជលផល។ តំលៃប្រាក់នាំចេញពីដើមឆ្នាំមកមាន
ជិត៥ពាន់លានដុល្លារអាមេរិក កើន២៥%បើប្រៀបនឹងឆ្នា២០១៣។

        ការត្រួតពិនិត្យវិស័យម៉ាក្រូសេដ្ឋកិច្ចសឲ្យឃើញថាអត្រាប្តូរប្រាក់ស្ថិរភាព។
រូបីយប័ណ្ឌខ្ពស់។ ការនាំចេញរក្សាបានល្បឿនកំណើនទោះបីជាមិនទាន់ខ្ពស់ក៏
ដោយ ប៉ុន្តែនៅនាំចេញហួសកំរិត១,៧ពាន់លានដុល្លារអាមេរិក។

        ការដោះទុន FDI, ODA និងទុនកម្ចីនុគ្រោះទទួលបានកំរិតបង្គួរ។ ​ប្រការគួរឲ្យ​ចាប់អារម្មណ៍គឺការដោះទុន ODA បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០១៣​កើន​
ឡើង៤១%។ នេះជាអត្រាខ្ពស់បំផុតពីមុនមក។

សហការជិតស្និទ្ធសកម្មគោលនយោបាយគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច

        ទោះបីជាម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបានត្រួតពិនិត្យក្តីប៉ុន្តែមិនទាន់​ចីរភាព
ឡើយ កំណើនឥណទាននៅទាបដដែល។ ដោយឈរលើមូលដ្ឋាននោះ ក្នុងរយៈ
ពេល៤ខែចុងឆ្នាំនេះ រដ្ឋាភិបាលវៀតណាមនឹងបន្តប្រមូលផ្ដុំដោះស្រាយការលំបាក
សំរាប់​ផលិតកម្មអាជីវកម្ម បង្កើនតម្រូវការសរុប កំណើនឥណទានដោយវិធានការ
ជា​ច្រើន។ ស្ដីពីការដោះស្រាយបំណុលខូច ទេសាភិបាលរងធនាគារជាតិលោកស្រី
Nguyen Thi Hong បានឲ្យដឹងថា៖

        “នាពេលខាងមុខធនាគារជាតិបន្តបញ្ជាណែនាំបណ្ដាអង្គការឥណទាន​បង្កើន
និងប្រើប្រាស់មូលនិធិទុកបំរងហានិភ័យដើម្បីដោះស្រាយបំណូលខូចនិងសហការ
ជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ចដើម្បីពិនិត្យមើលឡើងវិញនូវជំពាក់ជំពិនក្នុង
សេចក្តីសំរេចចិត្តលេខ៥៣ស្ដីពីការដោះស្រាយបំណូលខូចរបស់រដ្ឋាភិបាលដើម្បី​កែសម្រួលដោះស្រាយការលំបាកក្នុងដំណើរការដោះស្រាយបំណូលខូច។”

បញ្ហាទី២ដែលកំពុងបានរដ្ឋាភិបាលបញ្ជាណែនាំអនុវត្តគឺរៀបចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ។​វិស័យនេះវៀតណាមមានការខំប្រឹង​ប្រែង​ជាច្រើនប៉ុន្តែក្នុង
ដំណាក់កាលនេះត្រូវមានការបញ្ជាដាច់ខាតជាងទៀត។

        ក្រៅពីនោះការប្តេជ្ញាកាត់បន្ថយបែបបទរដ្ឋបាលមិនចាំបាច់សំដៅបង្កើត​កំលាំងចលករជំរុញផលិតកម្មវិនិយោគកែលំអរបរិយាកាសអាជីវកម្មនិងលើក​កំពស់សមត្ថកិច្ចប្រកួតប្រជែងជាតិ។ ​ផ្ដោតទៅលើខ្លឹមសារនេះ​នាយករដ្ឋមន្ត្រី​វៀត
ណាម​លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

        “សង្គមណាក៏ត្រូវបានគ្រប់គ្រងដោយច្បាប់ ដោយយុទ្ធសាស្ត្រដោយ​ផែនការ
ដែរ។​ ឥឡូវនេះគុណភាពផែនការរបស់យើងមិនទាន់ខ្ពស់នៅឡើយ។ ដោយហេតុ​
នេះ​ក្រសួងផែនការនិងវិនិយោគទទួលខុសត្រូវធ្វើជាសេនាធិការសំរាប់រដ្ឋាភិបាល​ប្រមូលផ្ដុំធ្វើផែនការអនុវត្តឲ្យបាន។”

ដោយការខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយសហគមន៍អង្គភាពអាជីវកម្មនិង
ប្រជាជនវៀតណាមទាំងមូល វៀតណាមកំពុងសំរេចគោលដៅសេដ្ឋកិច្ច​សង្គម
ជាជំហានឆ្នាំ២០១៤។​នេះជាសញ្ញាគួរចាប់អារម្មណ៍សឲ្យឃើញថា​សេដ្ឋកិច្ច
វៀតណាមកំពុងងើបឡើងវិញបង្កើតសន្ទុះអភិវឌ្ឍន៍នៅកំរិតខ្ពស់ជាង ចីរភាព​ជាង
ក្នុងឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ