|
វៀតណាមឆ្ពោះទៅខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងលឿននិងចីរភាព (tuyengiao.vn) |
Vovworld-កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលវៀតណាមបានដាក់ចេញនូវ
ភារកិច្ចស្នូលចំនួន៩។ ក្នុងនោះមានការធ្វើសុក្រិដ្ឋច្បាប់និងយន្តការសេដ្ឋកិច្ច
លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ អង្គភាពអាជីវកម្មនិងផលិតផល ទំនើបភាវូបនីយកម្មកសិកម្មនិងអភិវឌ្ឍន៍ជនបទ ពង្រឹងនិងពង្រីកយន្តការ
សហការ ឃ្លាំមើលលាតត្រដាងអនុវត្តការងារធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ច
អន្តរជាតិ។
ធ្វើសុក្រិដ្ឋច្បាប់និងយន្តការសេដ្ឋកិច្ច
ដើម្បីធ្វើសុក្រិដ្ឋយន្តការសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីបានសំណូមពរនាពេលខាង
មុខ បណ្ដាក្រសួងស្ថាប័នស្មើរក្រសួង ស្ថាប័នចំណុះរដ្ឋាភិបាលត្រួតពិនិតគោលនយោបាយពាណិជ្ជកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌ WTO ដាក់ផែនការអំពីការកែសម្រួលច្បាប់ដើម្បីអនុវត្តកិច្ចព្រមព្រៀងដៃគូរយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វិក
កសាងនិងលាតត្រដាងអនុវត្តកម្មវិធីសកម្មភាពអនុវត្តយុទ្ធសាស្ត្រចូលរួមកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដល់ឆ្នាំ២០២០ក៏ដូចជាកសាងយុទ្ធសាស្ត្រ
អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយដៃគូសំខាន់ៗ។
វាយតំលៃអំពីយថាទស្សន៍ចរចារពាណិជ្ជកម្មក្នុងកាលៈទេសៈនាបច្ចុប្បន្ន រដ្ឋមន្ត្រី
ក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Vu Huy Hoang បានឲ្យដឹងថា៖
“វៀតណាមបច្ចុប្បន្នមានលក្ខណៈងាយស្រួលជាច្រើនក្នុងការធ្វើសមាហរណ
កម្មអន្តរជាតិ។ បណ្ដាដៃគូធំៗសុទ្ធតែយកចិត្តទុកដាក់ដល់វៀតណាមនិងប្លុក
សេដ្ឋកិច្ចជាច្រើន រាប់ទាំងសហភាពអឺរ៉ុប បណ្ដាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកសុទ្ធតែ
ចង់ចរចារនិងព្រមព្រៀងបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយ
វៀតណាម។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ចំនួន៨និងកំពុងចរចារដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៦ទៀត។”
អំពីការការសុក្រិដ្ឋច្បាប់ នាយករដ្ឋមន្ត្រីបានសំណូមពរក្រសួងស្ថាប័នជំរុញ
ការសម្រួលបែបបទរដ្ឋបាលជិត២៦០ សំរេចការធ្វើវិសោធនកម្មគំរោងច្បាប់ជា
ច្រើន ក្នុងនោះមានច្បាប់អង្គភាពអាជីវកម្ម ច្បាប់វិនិយោគ ច្បាប់សំណង់ជាដើម។ នាយករដ្ឋមន្ត្រីបានសំណូមពរដាច់ខាតលុបចោលឯកសារ ការកំណត់ជាន់ត្រួត
ស៊ីគ្នា ទន្ទឹមនឹងនោះផ្សព្វផ្សាយឯកសារថ្មីច្បាស់លាស់ជាក់ស្ដែងធានាចរិតលក្ខណៈ
ព្រមៗគ្នាអនុវត្តបានសមស្របនឹងកិច្ចសន្យាអន្តរជាតិនិងស្ថានភាពជាក់ស្ដែង។
លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ
នេះជាខ្លឹមសារសំខាន់ក្នុងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល។ ដើម្បីអនុវត្ត
គោលដៅនេះ ជារៀងរាល់ឆ្នាំ ក្រសួងផែនការនិងវិនិយោគត្រូវរាយការណ៍
រដ្ឋាភិបាលអំពីការលាតត្រដាងគំរោងផែនការមេរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្សាភ្ជាប់នឹងផ្លាស់ប្តូររូបសណ្ឋានកំណើនតាមទិសដៅលើកកំពស់គុណ
ភាពប្រសិទ្ធភាពនិងសមត្ថភាពប្រកួតប្រជែងដំណាក់កាល២០១៣-២០២០។ ទន្ទឹមនឹងនោះត្រូវកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ពាណិជ្ជសញ្ញាជាតិសំដៅ
ជំរុញសកម្មភាពនាំចេញនាំចូលស៊ីជម្រៅប្រសិទ្ធភាពនិងចីរភាព។
ទំនើបភាវូបនីយកម្មកសិកម្មនិងអភិវឌ្ឍន៍ជនបទ
តាមកម្មវិធីថា នាពេលខាងមុខ វៀតណាមនឹងកសាងយុទ្ធសាស្ត្រសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ គំរោងការលើកកំពស់តំលៃកំណើនរបស់កសិរក្ខាជលផលវៀតណាម សុក្រិដ្ឋគោលនយោបាយដំណោះស្រាយជាក់ស្ដែងដើម្បីអភិវឌ្ឍន៍រូបភាពសេដ្ឋកិច្ចសហប្រតិបត្តិការក្នុងកសិកម្ម។ ផ្ដោតទៅលើការលាតត្រដាងអនុវត្តគោលការណ៍រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញផ្សាភ្ជាប់នឹងកសាងជនបទថ្មី រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao Duc Phat បានឲ្យដឹងថា៖
“ក្នុងអំឡុង១ឆ្នាំកន្លងមក ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានកសាងផែនការសកម្មភាពនិងបញ្ជាកសាងគំរោងការឯកទេសចំនួន១២ដើម្បីជាក់ស្ដែង
បនិយកម្មគោលការណ៍ដល់វិស័យនិមួយៗដាំដុះ ចិញ្ចឹមសត្វ រុក្ខាកម្ម ជលផល កែច្នៃនិងធារាសាស្ត្រ។ ក្នុងនោះយកចិត្តទុកដាក់ជាពិសេសដល់គោលនយោបាយអភិវឌ្ឍន៍ជលផល ជួយឧបត្ថម្ភអ្នកនេសាទនិងគោលនយោបាយប្រើប្រាស់ដីធ្លី
ដាំស្រូវទូលាយជាង។”
ការផ្សព្វផ្សាយនិងលាតត្រដាងកម្មវិធីសកម្មភាពដើម្បីខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍លឿននិងចីរភាពនឹងរួមចំណែកអនុវត្តប្រកបដោយជោគជ័យគោលការណ៍ គោលនយោបាយធំៗដែលបានដាក់ចេញនៅសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១០ បង្កើតបុព្វបទរឹងមាំដើម្បីវៀតណាមអភិវឌ្ឍន៍ខ្ពស់ជាងក្នុងដំណាក់កាលក្រោយ៕