|
វៀតណាមជំរុញក្របខ័ណ្ឌកត្តិយុត្តិសកលលោកថ្មីអំពីបំរ៉ែបំរួលអាកាសធាតុ (VOV) |
Vovworld-វៀតណាមទោះជាមិនមែនជាប្រទេសបញ្ចេញចោលច្រើនក្តី ប៉ុន្តែ
ជាប្រទេសរងឥទ្ធិពលដ៏ធ្ងន់ធ្ងពីបំរ៉ែបំរួលអាកាសធាតុនិងបាតុភូតទឹកសមុទ្រ
ឡើង។ តាមការគ្រោងទុកជាមុន ដោយមានល្បឿនបង្កើនសីតុណ្ហភាពរបស់
ផែនដីនាបច្ចុប្បន្ន ដល់ឆ្នាំ២០៥០ ទំហ៊ុំជិត៤០%នៃផ្ទៃដីដំបន់វាលទំនាបទន្លេ Cuu
Long នឹងត្រូវលិចដោយទឹកសមុទ្រឡើងនិងចំនួនប្រជាជន៣៥%ត្រូវរងផលប៉ះ
ពាល់។ ហេតុនេះហើយវៀតណាមជានិច្ចកាលបង្ហាញឆ័ន្ទះនយោបាយខ្ពស់ខំ
ប្រឹងប្រែងចរចារលើបណ្ដាវេទិការនៅគ្រប់ថ្នាក់ដំបន់និងសកលក្នុងវិស័យបង្កា
ប្រឆាំងបំរ៉ែបំរួលអាកាសធាតុ។
កសាងកម្មវិធីសកម្មភាពជាតិ
សន្និបាតលើកទី៧នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១នាខែមិថុនា
ឆ្នាំ២០១៣បានអនុម័តលើសេចក្តីសំរេចចិត្តម្ចាស់ការទប់ទល់នឹងបំរ៉ែបំរួលអាកាស
ធាតុនិងជំរុញការងារគ្រប់គ្រងធនធាន ការពារបរិស្ថាន។ មុននោះ នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលបានអនុម័តលើកម្មវិធីគោលដៅជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។
កម្មវិធីបានដាក់ចេញដំណាក់កាលចំនួន៣ពីឥឡូវដល់ឆ្នាំ២០៥០ដោយមានភារកិច្ច
ជាក់ស្ដែងចំនួន៩ដើម្បីទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនេះ។
រួមជាមួយកម្មវិធីគោលដៅជាតិ បញ្ហាបំរ៉ែបំរួលអាកាសធាតុក៏បានផ្សព្វផ្សាយ
ទូលំទូលាយទៅដល់ជនគ្រប់រូប បណ្ដាអង្គភាពអាជីវកម្មនិងអង្គការសង្គម។ រហូត
មកដល់ពេលនេះ ខេត្ត ទីក្រុងទាំងឡាយក្នុងប្រទេសបានស្ម័គ្រចិត្តចូលរួមកម្មវិធីដាំ
ដើមឈើ ចូលរួមគំរោងការណ៍ឆ្ពោះទៅបរិស្ថានមាន Carbon តិច ចូលរួមយុទ្ធនាការ
ប្រើប្រាស់ផលិតផលបៃតង់។ លោក Truong Duc Tri នាយកគំរោងការណ៍សហប្រតិ
បត្តិការអំពីបំរ៉ែបំរួលអាកាសធាតុ និងជាអនុប្រធាន អគ្គនាយកដ្ឋានឧតុនិយម ធារាសាស្ត្រ និងបំរ៉េបំរួល បានអោយដឹងថា៖
“ក្រៅពីការខំប្រឹងប្រែងរបស់រដ្ឋាភិបាលគ្រប់ក្រសួងស្ថាប័នតំបន់បន្តចលនាការ
ជួយឧបត្ថម្ភពីបរទេស ជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។
ទន្ទឹមនឹងនោះ ក៏បានអនុវត្តកម្មវិធីសង្គមភាវូបនីយកម្មការងារទប់ទល់នឹងបំរែបំរូល
អាកាសធាតុ។ ប្រព័ន្ធអង្គភាពអាជីវកម្ម សហគមក៏ត្រូវរួមដំណើរជាមួយរដ្ឋាភិបាល
ដើម្បីទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធិភាពនៅវៀតណាមផង
ដែរ។”
បណ្ដាការខំប្រឹងប្រែងអនុវត្តការសន្យាអន្តរជាតិ
មិនគ្រាន់តែជំរុញខ្លាំងបណ្ដាសកម្មភាពទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនិង
សម្របខ្លួនជាមួយបំរ៉ែបំរួលអាកាសធាតុវៀតណាមក៏ជាប្រទេសដើមដំបូងអនុម័ត
ទៅលើអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ស្ដីពីបំរ៉ែបំរួលអាកាសធាតុ
និងពិធីសារ Kyoto របស់អនុសញ្ញាអាកាសធាតុ។ នៅបណ្ដាវេទិកា យន្តការសហប្រ
តិបត្តិការតំបន់ ក៏ដូចពិភពលោកស្ដីពីបញ្ហាបំរ៉ែបំរួលអាកាសធាតុ វៀតណាមជា
និច្ចកាលចូលរួមយ៉ាងពេញលេញ សកម្ម និងមានការផ្តល់មតិជាក់ស្ដែងជាច្រើន។
រហូតមកដល់ពេលនេះ វៀតណាមសន្យាអនុវត្តគោលដៅកាត់បន្ថយបរិមាណឧស្ម័ន
បញ្ចេញចោលផ្ទះកញ្ចក់ ពី៨-១០% នាឆ្នាំ២០២០ បើប្រៀបនឹងឆ្នាំ ២០១០…លៗ។
នៅសន្និសីទស្ដីពីបំរ៉ែបំរួលអាកាសធាតុអង្គការសហប្រជាជាតិ (COP-20) នា
ពេលថ្មីៗនេះវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងលើពិភពលោក
កំពុងអភិវឌ្ឍន៍ដាក់ជូនរបាយការណ៍បច្ចុប្បន្នកម្ម២ឆ្នាំម្ដងអំពីបញ្ហាប្រឆាំងបំរ៉ែបំរួល
អាកាសធាតុជូនលេខាធិការដ្ឋានសន្ធិសញ្ញាអង្គការសហប្រជាជាតិ។ នៅវេទិការ
សកលលោកលើកនេះអនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran
Hong Ha ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ទៅលើការចាំបាច់ពិភពលោក
ត្រូវរួមដៃធ្វើសកម្មភាព។
“បញ្ហាបំរ៉ែបំរួលអាកាសធាតុនាបច្ចុប្បន្នកំពុងក្លាយទៅជាស្មុគស្មាញ។ជាពិសេស
បរិមាណឧស្ម័នផ្ទះកញ្ចក់បានកើនឡើងយ៉ាងខ្លាំងបើប្រៀបនឹងទសវត្សមុននិងអាច
នាំពិភពលោកទៅដល់សោកនាដ្ឋកម្មនាឆ្នាំ២០៣០ប្រសិនបើយើងមិនត្រួតពិនិតបាន
បរិមាណឧស្ម័ន CO2 ក្រោមកំរិត៤០០ភាគលានក្នុងបរិយាកាស។ ប្រការនេះទាមទា
ត្រូវមានការខំប្រឹងប្រែងដ៏ធំធេងជាងទៀតដើម្បីជំរុញដំណើរការចរចារដោយប្រសិទ្ថ
ផាពជាង។”
ប្រទេសនានាត្រូវសន្យាយ៉ាងខ្លាំងក្លានិងខំប្រឹងប្រែងជាច្រើនថែមទៀតក្នុងការ
ចរចារសំដៅទទួលបានក្របខ័ណ្ឌកតិយុត្តិសកលថ្មីមានចរិតលក្ខណៈចាប់បង្ខំស្ដីពី
បំរ៉ែបំរួលអាកាសធាតុក្នុងឆ្នាំ២០១៥។ វៀតណាមមុនក៏ដូចជាក្រោយមានទស្សន
នេះនិងដោយការខំប្រឹងប្រែងរបស់ខ្លួន វៀតណាមកំពុងរួមជាមួយសហគមន៍អន្តរជាតិ
បង្កើតក្របខ័ណ្ឌសំរាប់ការចរចារស្ដីពីសន្ធិសញ្ញាមួយកាត់បន្ថយឧស្ម័នបញ្ចេញ
ចោលបង្កើតប្រតិកម្មផ្ទះកញ្ចក់ជំនួសឲ្យពិធីសារ Kyoto នឹងអស់សុពលភាពនាឆ្នាំ
ក្រោយ៕