វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលធ្វើសមាហរណកម្មថ្មី

(VOVWORLD) -ឆ្នាំ ២០១៩ គឺជាឆ្នាំដំដំបូង ដែលវៀតណាមបានអនុវត្តន៍តាមសារាចររបស់គណៈលេខាស្ដីពីការលើកកម្ពស់កិច្ចការបរទេសពហុភាគី ម្ចាស់ការចូលរួមសកម្មភាពកិច្ចការបរទេសយ៉ាងសកម្ម ដាក់ចេញបណ្ដាគំនិតផ្ដូចផ្ដើម  និងសំណើរ ឆ្លើយតបនឹងការយកចិត្តទុកដាក់រួមរបស់បណ្ដាប្រទេស ហើយសមស្របនឹងផលប្រយោជន៍របស់វៀតណាម។ ដោយមានសមិទ្ធផលកិច្ចការបរទេសដែលសម្រេចបានទាំងនេះក្នុងឆ្នាំ២០១៨ ក៏ដូចជាប្រៀប និងកម្លាំងរបស់ប្រទេសជាតិនាបច្ចុប្បន្ននេះ វៀតណាមបានត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលលោតផ្លោះថ្មី អះអាងនូវតួនាទី និងឋានៈក្នុងបញ្ហាសកលនានាផងដែរ។
វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលធ្វើសមាហរណកម្មថ្មី - ảnh 1 វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលធ្វើសមាហរណកម្មថ្មី  (រូបថត៖ TTXVN)

វៀតណាមត្រៀមរៀបចំរួមវិភាគទាននៅបណ្ដាអង្គការនៅក្នុងតំបន់ និងអន្តរជាតិ

ឆ្នាំ២០១៩

វៀតណាមបានឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណាត្តិ ២០២០ - ២០២១។ នេះមិនមែនជាលើកដំបូង ដែល វៀតណាមបានឈរឈ្មោះកាន់មុខតំណែងសំខាន់នេះរបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺវៀតណាមធ្លាប់ ទទួលតំណែង នេះ សម្រាប់ អាណត្តិ ២០០៨  - ២០០៩ រួចមកហើយ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស វៀតណាម លោក Pham Binh Minh បានឲ្យដឹងថា៖

“នាគ្រានោះ យើងបានជាប់ឆ្នោត ហើយទទួលបានសម្លេងគាំទ្រយ៉ាងខ្ពស់ ដោយ សរឲ្យឃើញថា បណ្ដាប្រទេសពិតជាជឿទុកចិត្តវៀតណាម ហើយ អាច ទទួលមុខតំណែងនេះ។ ខ្ញុំគិតថាក្រោយរយៈពេល ១០ ឆ្នាំ ដោយ មានការរួម វិភាគទានរបស់វៀតណាមសម្រាប់អាណត្តិមុន ក៏ដូចជាតួនាទី និងឋានៈរបស់វៀតណាមនាបច្ចុប្បន្ននេះ បណ្ដាប្រទេសនឹងផ្តល់ទំនុកទុកចិត្តកាន់តែខ្ពស់ចំពោះវៀតណាមផងដែរ។ នេះគឺជាឱកាសផង និងជាការសាកល្បងផង។ នាដំណាក់កាលបច្ចុប្បន្ននេះ យើងគប្បីចូលរួមយ៉ាងសកម្ម និងម្ចាស់ការថែមទៀត”។

ឆ្នាំ ២០១៩ ក៏ជាឆ្នាំដែលវៀតណាមបានត្រៀមរៀបចំទទួលតំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមបានត្រៀមរៀបចំកិច្ចការនេះតាំងពីឆ្នាំ២០១៨ មក។ នាបច្ចុប្បន្នវៀតណាមកំពុងរៀបចំប្រធានបទ និងអាទិភាពសំខាន់ៗក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ឲ្យសមស្របនឹងការយកចិត្តទុកដាក់រួមរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាបណ្ដាដៃគូរបស់អាស៊ាន និងសមស្របជាមួយផលប្រយោជន៍របស់វៀតណាមផងដែរ។ប្រធានបទនេះ ត្រូវឆ្លើយតប់នឹងការកសាងសហគមន៍ដោយយកចិត្តទុកដាក់ដល់ទំនាក់ទំនង ឋានៈរបស់អាស៊ាន និងការបន្សាំរបស់អាស៊ានក្នុងបរិបទដែលតំបន់ និងអន្តរជាតិកំពុងមានការផ្លាស់ប្ដូរ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖

“យើងបានត្រៀមរៀបចំឲ្យតួនាទីធ្វើជាប្រធានអាស៊ានពីរយូរណាស់មកហើយ។ វៀតណាមបានបង្កើតគណៈកម្មការជាតិស្ដីពីអាស៊ាន។ ទីមួយគឺខ្លឹមសារ យើង បានធានាជោគជ័យអំពីខ្លឹមសារ ភស្តុភារ ពិធិការ។ ទីពីរគឺផ្សព្វផ្សាយ លើក កម្ពស់ឋានៈរបស់វៀតណាមនាឆ្នាំ២០២០។ នាបច្ចុប្បន្ននេះ ការងារសំខាន់បំផុត គឺធ្វើយ៉ាងណា ដើម្បីខ្លឹមសារនៃឆ្នាំ អាស៊ាន ២០២០ ឲ្យសមស្របនឹងស្មារតីម្ចាស់ការ ច្នៃប្រឌិត និងប្រកបដោយប្រសិទ្ធភាពរបស់យើងផងដែរ“។

ពង្រឹងប្រៀប និងកម្លាំងរបស់វៀតណាមយ៉ាងរឹងមាំ។

នាឆ្នាំ២០១៩ ស្ថានភាពពិភពលោកបន្តមានបម្រែបម្រួលយ៉ាងស្មុគស្មាញ។ ការងារកិច្ចការបរទេសឆ្នាំ២០១៩ ត្រូវរួមវិភាគទានច្រើនថែមទៀត ទៅក្នុងការអនុវត្តន៍ល្អនូវរាល់ភារកិច្ច ដែលរដ្ឋសភា និងរដ្ឋាភិបាលបានដាក់ចេញ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានឲ្យដឹងថែមទៀតថា៖

 “ឆ្នាំ២០១៩ យើង បន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងរវាងវៀតណាម និងប្រទេសសំខាន់ៗនានាលើពិភពលោក។ ព្រមទាំងបន្តបើកចំហរទំនាក់ទំនងជាមួយបណ្ដាបប្រទេសដទៃទៀត ក៏ដូចជាត្រៀមខ្លួនជាស្រេចទទួលគណប្រតិភូនានាមកកាន់វៀតណាម។ នាបច្ចុប្បន្នេះ មានប្រទេសជាច្រើនបានស្នើឱ្យមកបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រការនេះបានសរឲ្យឃើញថា ទំនាក់ទំនងទ្វេភាគីរបស់វៀតណាម ឆ្នាំ២០១៩ នឹងបន្តបានបើកចំហរផងដែរ“។

ឆ្នាំ២០១៩ គឺជាឆ្នាំពិសេសមួយ ដែលវៀតណាមរំលឹកខួបលើកទី ៥០ ទិវាអនុវត្តន៍ មតកសាសន៍ដ៏ពិសិដ្ឋរបស់លោកប្រធានហូជីមិញ។ ហេតុដូច្នេះហើយ ប្រទេសទាំងមូលកំពុងឈានទៅមុខយ៉ាងខ្លាំងក្លា ពង្រីកកម្លាំងរបស់ប្រជាជាតិ ខិតខំប្រឹងប្រែងកសាងប្រទេសជាតិខ្លាំងមាំមួន រីកចម្រើនថែមទៀត ដូចបំណងប្រាថ្នារបស់លោកប្រធាន ក៏ដូចជា ក្តីសុបិនរបស់ប្រជាជនវៀតណាមរាប់លាននាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ