វៀតណាមត្រៀមជាស្រេចសម្រាប់ការបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

(VOVworld)-ការបោះឆ្នោតសមាជិកសមាជិកាសភានីតិកាលទី១៤និងក្រុមប្រឹក្សា
ប្រជាជន គ្រប់ជាន់ថ្នាក់អាណត្តិ២០១៦- ២០២១នឹងប្រព្រឹត្តទៅលើទូទាំងប្រទេស
វៀតណាមនាថ្ងៃទី ២២ឧសភាខាងមុខ។​នេះជាលើកទី២ដែលវៀតណាមបានដំ
ណើរការការបោះឆ្នោតសមាជិក សភាជិការសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់
ជាន់ថ្នាក់នៅក្នុងពេលតែមួយ ដំដៅពង្រឹងកម្មាភិ បាលក្នុងប្រព័ន្ធនយោបាយ ដើម្បីឈានដល់ការអនុវត្តភារកិច្ចកសាងនិងអភិវឌ្ឍន៍ប្រទេស ជាតិ។

វៀតណាមត្រៀមជាស្រេចសម្រាប់ការបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ - ảnh 1
លោក Le Minh Thong អគ្គលេខាធិការរងនៃរដ្ឋសភា និងជាអនុប្រធានខុទ្ធការល័យនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

        ការបោះឆ្នោតសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់លើកនេះ បានប្រារព្ធក្នុងពេលជាមួយគ្នានោះបានធ្វើឲ្យបរិយាកាសត្រៀមរៀបចំការបោះ
ឆ្នោតកាន់តែ ផុលផុស។ ហើយទិវាដ៍ធំមួយនេះកំពុងត្រូវបានបក្សទាំងមូល ប្រជា
ជនទាំងមូលនិង កងទ័ពវៀតណាមទាំងមូលមានក្តីសប្បាយរីករាយនិងជឿទុក
ចិត្តផងដែរ។

        ពង្រីកស្មារតីមហាសាមគ្គីជាតិទាំងមូល

        ស្តីពីសារៈសំខាន់នៃព្រឹត្តិការណ៍នយោបាយនាពេលខាងមុខនោះ លោក
Le Minh Thong អគ្គលេខាធិការរងនៃរដ្ឋសភានិងជាអនុប្រធានខុទ្ធការល័យនៃ
ក្រុមប្រឹក្សាជាតិរៀបចំ​ការបោះឆ្នោតបានចាត់ទុកថា ៖

        “អាចនិយាយបានថា ការបោះឆ្នោតសមាជិកសមាជិកាសភានីតិកាលទី
១៤និងក្រុម ប្រឹក្សាប្រជាជនគ្រន់ជាន់ថ្នាក់បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដ៏
ពិសេស។ ដូច្នេះ ការងារ ត្រៀមរៀបចំបោះឆ្នោត ការងារផ្សព្វផ្សាយ ឃោសនា និងអនុវត្តការបោះឆ្នោតក៏ស្ថិត ក្នុងកាលៈទេសៈពិសេសដែរ។ ជាងនេះទៅ
ទៀត នេះជាលើកដំបូងដែលវៀតណាមបានរៀប ចំការបោះឆ្នោតរដ្ឋសភានិង
ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ដោយយោងតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលជារដ្ឋធម្មនុញ្ញផ្តោតសំខាន់ទៅលើការលើកកំពស់សិទ្ធិមនុស្ស និងសិទ្ធិ
ជាសារវ័ន្តរបស់ ពលរដ្ឋ”។

វៀតណាមត្រៀមជាស្រេចសម្រាប់ការបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ - ảnh 2
ខ័ណ្ឌ Tu Liem ខាងជើងកែលំអរសម្រាប់ការបោះឆ្នោតខាងមុខ

       អ្នកបោះឆ្នោតមានការទទួលខុសត្រូវនិងឈ្លាសវៃជ្រើសរើសអ្នក
តំណាងសម្រាប់ខ្លួន

        ការបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងពេល
ជាមួយគ្នានោះ ពោលគឺអ្នកបោះឆ្នោតត្រូវមានជម្រើសចំនួន៤ ក្នុងបញ្ជីឈ្មោះ
៤ ដើម្បីជ្រើសតាំងមនុស្ស សក្តិសមសម្រាប់ស្ថាប័នចំនួន៤ដោយឡែក។ ដោយ
ហេតុនេះ លោក Nguyen Van Pha អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាមបានចាត់ទុកថា៖

        “ក្នុងពេលតែមួយ អ្នកបោះឆ្នោតត្រូវជ្រើសរើសលើបញ្ជីឈ្មោះចំនួន៤
ដែលក្នុងនោះ មានឈ្មោះបេក្ខជនពី៣ដល់៥នាក់។ តាមនោះ ប្រសិនបើមិន
ស្រាវជ្រាវឲ្យបានមត់ចត់ នឹងនាំ មកការជ្រើសរើសតាមអារម្មណ៍របស់ខ្លួន។
ដោយហេតុនេះ បក្ស រដ្ឋាភិបាល និងរណសិរ្ស មាតុភូមិគ្រប់ជាន់ថ្នាក់ មានការ
ផ្តួចផ្តើមគំនិតបើកទូលាយនិងបង្កើនរូបភាពឃោសនាបោះ ឆ្នោតតាមច្បាប់​
ដើម្បីបេក្ខជនម្នាក់ៗ អាចមានឱកាសផ្សព្វផ្សាយអំពីកម្មវិធីសកម្មភាព របស់
ខ្លួន ពីនោះ អ្នកបោះឆ្នោតអាចជ្រើសរើសបានមនុស្សសក្តិសមចូលក្នុងស្ថា
ប័នរដ្ឋ”។

        ជោគជ័យនៃការបោះឆ្នោតរដ្ឋសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជា
ជនគ្រប់ជាន់ ថ្នាក់លើកនេះគឺមានការរួមចំណែកយ៉ាងសកម្មនៃការទទួលខុស
ត្រូវនិងជម្រើសដ៏ឈ្លាសវៃ របស់អ្នកបោះឆ្នោតតាមរយៈសន្លឹកឆ្នោតរបស់ខ្លួន
ដែរ។ លោក Nguyen Van Thuy អ្នកបោះ ឆ្នោតនៅខ័ណ្ឌ Tu Liem ខាងជើងនៃ
ទីក្រុងហាណូយបានលើកច្បាស់ថា៖

“ទោះបីគ្រាន់តែជាបុគ្គលម្នាក់ក៏ដោយ ប៉ុន្តែក្នុងចំណោមអ្នកបោះឆ្នោតរាប់លាន
នោះគឺសន្លឹក ឆ្នោតមួយសន្លឹកនោះមានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើស
អ្នកមានទេពកោសល្យថែទាំជីវ ភាពរស់នៅរបស់ប្រជាជននិងកសាងប្រទេស
ជាតិ។ ខ្ញុំសង្ឈឹមថា អ្នកជាប់ឆ្នោតនឹងខិតខំប្រឹង ប្រែងដើម្បីផលប្រយោជន៍
របស់ប្រជាជន។​ម្យ៉ាងវិញទៀត ជាតំណាងរបស់ប្រជាជនគឺត្រូវ មានចរិយា
សម្បត្តិសមរម្យ មានសីលធម៌គ្រប់គ្រាន់ដែរ សំដៅរួមចំណែកសកម្មនៅក្នុង​
បណ្តា ស្ថាប័នរដ្ឋនិងបំរើផលប្រយោជន៍របស់ប្រជាជន”។

        អ្នកបោះឆ្នោតគប្បីស្រាវជ្រាវបញ្ជីរឈ្មោះបេក្ខជនឲ្យម៉ត់ចត់ដើម្បីជ្រើសរើស
ឲ្យបាន​ត្រឹមត្រូវអ្នកដែលយើងចង់ជ្រើសរើសចូលក្នុងស្ថាប័នរដ្ឋនោះ គឺដើម្បី
សម្តែងការជឿទុកចិត្ត របស់អ្នកបោះឆ្នោតទៅលើតំណាងរបស់ប្រជាជន សំដៅ
រួមដៃកសាងរដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន នាំប្រទេស
ជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងសម័យ ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយ
កម្មនិងធ្វើសមាហរណកម្មសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ