វៀតណាមនិងហុងគ្រីត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលសហប្រតិបត្តិថ្មី

(VOVWORLD) -នាយករដ្ឋមន្ត្រីហុងគ្រីលោក Orbán Viktor និងលោកជំទាវកំពុងមានដំណើរទស្សន កិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈពេល៣ថ្ងៃ។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំ នងវៀតណាម-ហុងគ្រី បើកចេញឱកាសសហប្រតិបត្តិការជាច្រើនរួមទាំងកិច្ចព្រម ព្រៀងសហប្រតិបត្តិការមួយចំនួន គ្រោងនឹងបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច នេះដែរ។ ជាពិសេស ដំណើរទស្សនកិច្ចនេះ នឹងជាឱកាសសម្រាប់ភាគីទាំងពីរ ព្រម ព្រៀងលើវិធានការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានទាំងវិស័យ ពាណិជ្ជកម្មនិងវិនិយោគផងដែរ។
វៀតណាមនិងហុងគ្រីត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលសហប្រតិបត្តិថ្មី - ảnh 1

វៀតណាមនិងហុងគ្រីត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលសហប្រតិបត្តិថ្មី

ហុងគ្រីនិងវៀតណាមមានរយៈពេល៦៧ឆ្នាំបង្កើតទំនាក់ទំនងមិត្តភាពនិងការទូតយ៉ាងល្អប្រសើរ។ រដ្ឋាភិបាលហុងគ្រីបានចាត់ទុក វៀតណាមជាដៃគូយុទ្ធសាស្ត្រនៅ អាស៊ីអាគ្នេយ៍។ នាប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសទាំងពីរបានពង្រឹងនិងពង្រីកដោយឥត ឈប់ឈរ នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឈរលើមូលដ្ឋានមានផលប្រ យោជន៍រួមនិងគោរពរាល់វិស័យមានឧត្តមភាព ជាពិសេសគឺពាណិជ្ជ កម្មនិងវិនិយោគ។

        ចំណុចភ្លឺក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី

        នាប៉ុន្មានឆ្នាំថ្មីៗនេះ អាចឃើញបានកំណើនគួរឲ្យកត់សម្គាល់នៃទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី ប៉ុន្តែបរិមាណនៅតែស្ថិតក្នុងកម្រិតដូចការរំពឹងទុក។ នៅថ្នាក់រដ្ឋា ភិបាល នាពេលកន្លងទៅ ប្រទេសទាំងពីរបានខិតខំប្រឹងប្រែង ជម្រុញកិច្ចសហប្រតិ បត្តិការទ្វេភាគី។ ភាគីទាំងពីរបានរក្សារាល់កិច្ចប្រជុំជាប្រចាំរបស់គណៈកម្មាធិការ ចម្រុះសហប្រតិបត្តិការសេដ្ឋកិច្ច ជាវេទិកាមានប្រសិទ្ធិភាពមួយសម្រាប់បង្កើតខ្សែសហ ប្រតិបត្តិការដែរ។ ទន្ទឹមជាមួយគ្នានោះ វៀតណាមនិងហុងគ្រីក៏បានបង្កើនការរៀបចំ សិក្ខាសាលានានា ការពន្លឿនពាណិជ្ជកម្ម តាមរយៈដំណើរទស្សនកិច្ចរបស់សហ គ្រាសនិងអ្នកជំនាញការ។

        តាមតួរលេខរបស់អគ្គនាយកដ្ឋានគយវៀតណាមថា ទំហំពាណិជ្ជកម្មទ្វេភាគី ហុងគ្រីនិងវៀតណាមឆ្នាំ២០១៦ទទួលបានជិត២៧០លានដុល្លាអាមេរិក កើន៣៧% បើប្រៀបនឹងឆ្នាំ២០១៥។ ក្នុងនោះ ការនាំចេញរបស់វៀតណាមកើន ៤៥,៥% ការនាំ ចូលកើន ៣៣,៩%។ មុខទំនិញនាំចេញទៅហុងគ្រីចំនួន៣ប្រភេទជាប្រៀបខ្លាំងរបស់ វៀតណាមគឺសម្លៀកបំពាក់ វាយនភណ្ឌ អេឡិចត្រូនិកនិងមធ្យោបាយដឹកជញ្ជូន ខណៈដែលមុខទំនិញនាំចូលជួរមុខរបស់ហុងគ្រីមកវៀតណាមចំនួន៣ប្រភេទនោះគឺ ថ្នាំពេទ្យនិងផលិតផលឱសថ មធ្យោបាយធ្វើដំណើរសាធារណៈនិងទំនិញកែច្នៃ។

        គិតដល់ឆ្នាំ២០១៦ ហុងគ្រីមានគំរោងការ FDI ចំនួន១៥ ដែលកំពុងមានសុពល ភាពនៅវៀតណាមដោយទុនចុះបញ្ជីសរុបគឺ៥០លានដុល្លាអាមេរិក ឈរលំដាប់ថ្នាក់ទី ៥៥ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង១០៥ ដែលកំពុងធ្វើការវិនិយោគនៅ វៀតណាម។ គម្រោងការទាំងអស់នេះគឺប្រមូលផ្តុំលើវិស័យកែច្នៃ ផ្សព្វផ្សាយ ការធ្វើ អាជីវកម្មអចលនៈទ្រព្យក្រោមរូបភាព ១០០%ជាទុនវិនិយោគបរទេស និងកិច្ចសន្យា សហប្រតិបត្តិការធ្វើអាជីវកម្មជាដើម។ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌន៍ ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ដើម្បីជួយឧបត្ថម្ភ រាល់ គំរោងការអភិវឌ្ឍន៍នៅវៀតណាម។ សំដៅជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការទ្វេ ភាគី ហុងគ្រីបានបើកការិយាល័យតំណាងនៅទីក្រុងហូជីមិញផងដែរ។

        ដាក់ចេញគោលដៅសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី

        ឈរលើមូលដ្ឋាននោះ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហុងគ្រីមកវៀត ណាមលើកនេះ សំដៅដាក់ចេញគោលដៅអភិវឌ្ឍន៍នៃទំនាក់ទំនងនយោបាយនិង សេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាប៉ុន្មានឆ្នាំខាងមុខ។

        អមដំណើរជាមួយនាយករដ្ឋមន្ត្រី មានវត្តមានគណៈប្រតិភូសហគ្រាសចំនួន ៧០អង្គភាព ហើយភាគីទាំងពីរនឹងរៀបចំវេទិកាសហគ្រាសដើម្បីសហគ្រាសនៃប្រ ទេសទាំងពីរជួបប្រាស្រ័យផ្ទាល់ជម្រុញកិច្ចសហប្រតិបត្តិការ។ ជាប្រទេសដែលកំពុង អភិវឌ្ឍន៍  កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងហុងគ្រីនឹងមានការផ្លាស់ប្តូរ នាពេលខាងមុខ ជាពិសេស ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម -EU (EVFTA) មានសុពលភាព។

        ឈរលើមូលដ្ឋានរយៈពេល៦៧ឆ្នាំរួមទាំងសមិទ្ធិយ៉ាងល្អប្រសើរដែលទទួលបាន នោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីហុងគ្រីលោក Orbán Viktor និងលោកជំទាវ សំដៅអះអាងនូវគោលនយោបាយគោរពនិងបំណង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ដំណើរទស្សនកិច្ចក៏ ជាឱកាសដើម្បីភាគីទាំងពីរផ្លាស់ប្តូរវិធានការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើ គ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ  អប់រំ បណ្តុះបណ្តាល សុខាភិបាល បរិស្ថាន សន្តិសុខ ការពារជាតិ វប្បធម៌ ទេសចរណ៍ និងផ្លាស់ប្តូរលើ បណ្តាបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ