វៀតណាមនិងអង្គការសហប្រជាជាតិបង្កើនកិច្ចសហប្រតិបត្តិការ
ANH HUYEN -  
(VOV 5) /  
(VOV)_អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានចាប់
ផ្តើមដំណើរទេស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២២ ឧសភា។ ដោយបាន
ប្រព្រឹត្តទៅក្នុងស្ថានភាពទំនាក់ទំនងរវាងវៀតណាមនិងអង្គការសហប្រជាជាតិកំពុង
អភិវឌ្ឍន៍ល្អប្រសើរ ដំណើរទស្សនកិច្ចលើកនេះនៅវៀតណាមក្នុងរយៈពេល២ថ្ងៃ
របស់ប្រមុខអង្គការសហប្រជាជាតិ នឹងរួមចំណែកបង្កើនទំនាក់ទំនងលើច្រើនវិស័យ
រវាងភាគីទាំងពីរ។
|
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki |
អង្គការសហប្រជាជាតិត្រូវបានចាប់បដិសន្ធិឡើងតាំងពីថ្ងៃទី២៤តុលាឆ្នាំ១៩៤៥។នាបច្ចុប្បន្ន អង្គការសហប្រជាជាតិ ជាអង្គការ១មានកិត្យានុភាពលើទូទាំងពិភព
លោក ដោយមានការចូលរួមរបស់គ្រប់តំបន់ដែនដីនិងប្រទេសដែលមានឯករាជ្យ
អធិបតេយ្យភាពលើពិភពលោក។ អង្គការសហប្រជាជាតិបើកទូលាយតួនាទីនិង
សកម្មភាពរបស់ខ្លួនលើគ្រប់ជ្រុងជ្រោយ តាមនោះ នាំមកនូវលទ្ធផលសកម្ម និង
ធំធេងជាច្រើន សំរាប់ជីវភាពរស់នៅអន្តរជាតិ និងរបស់ប្រទេសនិមួយៗ។
គ្រឹះដ្ឋានសំខាន់ដែលមិនអាចខ្វះបានចំពោះពិភពលោកសន្តិភាព១
ដោយមានប្រទេសជាសមាជិកចំនួន៥១ នាគ្រាដំបូង នាបច្ចុប្បន្ន អង្គការសហ
ប្រជាជាតិបានមានប្រទេសជាសមាជិកចំនួន១៩៣ និងក្លាយទៅជាប្រព័ន្ធពោពេញ
១ ដោយមានស្ថាប័នស្នូលចំនួន៦ អង្គភាពជំនាញចំនួន២០ និងគណៈកម្មាធិការ
សេដ្ឋកិច្ច សង្គមកិច្ចចំនួន៥ រួមទាំងរាប់សិបមូលនិធិនិងកម្មវិធីនានា ធ្វើសកម្មភាព
លើគ្រប់វិស័យ។ ដោយមានសមិទ្ធិផលសំខាន់នានា អង្គការសហប្រជាជាតិត្រូវ
បានសហគមន៍អន្តរជាតិទទួលស្គាល់ជាអង្គការ១ដើរតួនាទីដ៏សែនសំខាន់ ក្នុង
ជីវភាពរស់នៅខាងនយោបាយអន្តរជាតិ និងជាគ្រឹះដ្ឋាន១ដែលមិនអាចខ្វះបាន
ក្នុងពិភពលោក១ប្រកបដោយសន្តិភាព សម្បូរធូធារ និងសមភាពជាង។
ក្នុងសមិទ្ធិផលរួមទាំងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban
Ki Moon បានមានការខំប្រឹងប្រែងជាច្រើន រួមចំណែកចូលក្នុងការជំរុញតួនាទីរបស់
អង្គការសហប្រជាជាតិ លើសរសរស្នូលចំនួន៣ គឺ៖ សន្តិភាព-សន្តិសុខ អភិវឌ្ឍន៍
និងធានាសិទ្ធិមុស្ស។លោកបានមានការផ្តើមគំនិតថ្មី និងសកម្មជាច្រើន ដើម្បីដោះ
ស្រាយជំលោះនានានៅក្នុងតំបន់ ប្រមូលផ្តុំកម្លាំងអន្តរជាតិក្នុងការបង្ការប្រឆាំង
ភេរវកម្ម ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ កាត់បន្ថយភាពក្រីក្រ ។
នេះជាដំណើរទស្សនកិច្ចនៅវៀតណាមលើកទី២របស់លោក Ban Ki Moon
ហើយត្រូវបានប្រព្រឹត្តទៅក្នុងឱកាសដែលអង្គការសហប្រជាជាតិនិងវៀតណាមកំ
ពុងរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតអង្គការសហ
ប្រជាជាតិ។
វៀតណាមជាសមាជិកសកម្មនិងជាប្រសិទ្ធិភាពក្នុងអង្គការសហប្រជាជាតិ
វៀតណាមបានចូលរួមអង្គការសហប្រជាជាតិ នាខែកញ្ញាឆ្នាំ ១៩៧៧។ រហូត
មកដល់ពេលនេះ ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ ត្រូវបានអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លាលើគ្រប់ជ្រុងជ្រោយ។ បណ្ដាថ្នាក់ដឹកនាំ វៀតណាមនិងអង្គការសហ
ប្រជាជាតិ តែងតែមានជំនួបពិភាក្សាជាមួយគ្នាដើម្បីផ្លាស់ប្តូរវិធានការ បង្កើនកិច្ច
សហប្រតិបត្តិការ។ វៀតណាមនិងអង្គការសហប្រជាជាតិ កំពុងសកម្មសហការ
អនុវត្តផែនការរួមជាបន្តរបស់អង្គការសហប្រជាជាតិ ក្នុងដំណាក់កាល ២០១១-
២០១៥ និង យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដំណាក់កាល ២០១១-២០២០ របស់វៀតណាម។ នាពេលកន្លងទៅ វៀតណាមបានម្ចាស់ការរួមវិភាគទានយ៉ាង
សកម្មក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ លើវិស័យជាច្រើន ដូចជា៖
ទទួលដំណែងជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ(អាណត្តិ ២០០៨-២០០៩) សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រ
ជាជាតិ ( អាណត្តិ ២០១៤-២០១៦)។
កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិ ត្រូវបាន
ចាត់ទុកជាឧទាហរណ៍គំរូអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងបណ្ដាប្រទេស
ជាសមាជិកអង្គការសហប្រជាជាតិ ក៏ដូចជា តួនាទីរបស់អង្គការសហប្រជាជាតិ
ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបណ្ដាបញ្ហាសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌។ កិច្ចសហប្រតិបត្តិការនេះ រួមជាមួយបណ្ដា
ការសន្យា ការរួមវិភាគទានយ៉ាងសកម្ម របស់វៀតណាម ក្នុងសកម្មភាពនានា
របស់អង្គការសហប្រជាជាតិ បាននិងកំពុងត្រូវបានសហគមន៍អន្តរជាតិ ស្ថាប័ន
នៃអង្គការសហប្រជាជាតិ វាយតំលៃខ្ពស់ ជាពិសេសគឺក្នុងវិស័យកាត់បន្ថយភាព
ក្រីក្រ កិច្ចសហប្រតិបត្តិការត្រីភាគីជាដើម។
ដំណើរទស្សនកិច្ចលើកនេះរបស់លោក Ban Ki Moon គឺបង្កើនថែមទៀត
កិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាងអង្គការសហប្រជាជាតិ និងវៀតណាម
ជំរុញការផ្លាស់ប្តូរអំពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍លើទូទាំងពិភពលោក។
នេះក៏ជាឱកាស ដើម្បីវៀតណាមអះអាងនូវគោលនយោបាយកិច្ចការបរទេស
ឯករាជ្យ ម្ចាស់ការ ពហុទិសភាវូបនីយកម្ម ទំនាក់ទំនងអន្តរជាតិរបស់វៀត
ណាម។ក្នុងនោះ យកចិត្តទុកដាក់ជាពិសេសចំពោះអង្គការសហប្រជាជាតិ
និងគោលការណ៍ចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវ
ក្នុងសកម្មភាពនានារបស់អង្គការសហប្រជាជាតិ រួមវិភាគទានក្នុងសន្តិភាព
ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ៕
ANH HUYEN
-VOV 5