វៀតណាមនិងអាមេរិកនឹងបញ្ចប់កិច្ចចរចារលើ TPP យ៉ាងឆាប់រហ័ស


វៀតណាមនិងអាមេរិកនឹងបញ្ចប់កិច្ចចរចារលើ TPP យ៉ាងឆាប់រហ័ស - ảnh 1
វៀតណាមនិងអាមេរិកនឹងបញ្ចប់កិច្ចចរចារលើ TPP យ៉ាងចាប់រហ័ស (VOV)

        Vovworld-កិច្ចព្រមព្រៀង TPP បានចាប់ផ្ដើមពីខែមិនាឆ្នាំ២០១០និងឆ្លង​កាត់
រយៈពេល៥ឆ្នាំចរចារដោយមានការចូលរួមរបស់ខឿនសេដ្ឋកិច្ចសកម្មចំនួន​១២
នៅដំបន់អាស៊ីប៉ាស៊ីហ្វិក។​គិតមកដល់ចុងឆ្នាំ២០១៤​ការចរចារលើ TPP បាន​ឆ្លង
កាត់សម័យជាផ្លូវការចំនួន១៩ សម័យចរចារថ្នាក់ប្រធានគណៈប្រតិភូថ្នាក់​រដ្ឋមន្ត្រី
ជាច្រើននិងជំនួបសន្ទនាជាន់ខ្ពស់មួយចំនួន។ បណ្ដាខ្លឹមសារដុចជា​សហប្រតិបត្តិ
ការនិងកសាងសមត្ថភាព អង្គភាពអាជីវកម្មមធ្យមនិងតូច ដើម្បីការ​អភិវឌ្ឍន៍​រួមផ្សំបរិយាកាសគោលនយោបាយជាដើម។

បញ្ចប់ការចរចារ TPP យ៉ាងចាប់រហ័សរវាងវៀតណាមនិងអាមេរិក

        ដំណើរទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្ស Nguyen Phu Trong បាន
​បង្កើនកំលាំងចលករដើម្បីចរចារអំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) អាច
បញ្ចប់នាចុងឆ្នាំនេះដូចនឹងបំណងនៃភាគីទាំងពីរវៀតណាមនិង​អាមេរិក។

        ហេតុនេះហើយខ្លឹមសារដែលទាក់ទិនដល់ការចរចារលើកិច្ចព្រមព្រៀង TPP
ជាប្រធានបទមួយត្រូវបានផ្តោតសំខាន់ក្នុងបណ្ដាជំនួបសន្ទនារវាង​អគ្គលេខា
Nguyen Phu Trong ជាមួយប្រធានាធិបតី Obama ថ្នាក់ដឹកនាំស្ថាប័ន​អង្គការសហគមន៍
អង្គភាពអាជីវកម្មអាមេរិក។ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម​វៀតណាមលោក
Vu Huy Hoang សមាជិកអមដំណើរទស្សនកិច្ច​របស់លោកអគ្គលេខាបក្សទៅបំពេញ
ទស្សនកិច្ចនៅអាមេរិកបានឲ្យដឹងថា ដោយ​អត្ថន័យសំខាន់នៃកិច្ចព្រមព្រៀងនេះ
លើស្មារតីស្មោះត្រង់ស្ថាបនាយល់ដឹងគ្នា​ទៅវិញទៅមក វៀតណាមនិងអាមេរិកបាន
ឯកភាពក្នុងសេចក្តីថ្លែងការណ៍រួមគឺ​នឹង​សហការជិតស្និទ្ធជាមួយភាគីទាក់ទិននានា
ដើម្បីបញ្ចប់ការចរចារលើ TPP។ រាល់បញ្ហាដែលបានឯកភាពលើកនេះនឹងបង្កើត
ភាពងាយស្រួលសំរាប់ភាគីទាំងពីរនិងភាគីទាក់ទិននានាបញ្ចប់ការចរចារលើ TPP
យ៉ាងចាប់រហ័ស បើកចេញ​ឱកាស​សហប្រតិបត្តិការថ្មីក្នុងទំនាក់ទំនងរវាងវៀតណាម
និងអាមេរិក។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-អាមេរិកនឹងបានបើកទូលាយ

        ប្រសិនបើវៀតណាមនិងអាមេរិកបញ្ចប់ការចរចារលើ TPP ប្រការងាយ​ឃើញ​
បំផុតគឺទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិកនឹងមានការបោះ​ជំហាន​ថ្មី។ តំលៃ
ពាណិជ្ជកម្មវៀតណាម-អាមេរិកក្នុងឆ្នាំ២០១៤ទទួលបានជាង​៣៦ពាន់លានដុល្លារ
អាមេរិក។​កិច្ចព្រមព្រៀង TPP រួមជាមួយកិច្ចព្រមព្រៀង​ទ្វេ​ភាគីរវាងវៀតណាមនិង
អាមេរិកនឹងភាពងាយស្រួលសំរាប់ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម
រវាងប្រទេសទាំងពីរមានទ្រង់ទ្រាយធំគុណភាពល្អ​ជាងទៀត។

        រដ្ឋមន្ត្រី Vu Huy Hoang បានអះអាងថា ភាគីអាមេរិកសង្ឃឹមថា ក្រោយ​ដំណើរ​
ទស្សនកិច្ចនៅអាមេរិកលើកនេះរបស់អគ្គលេខា Nguyen Phu Trong វៀតណាមនឹងមាន
ដំណោះស្រាយជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក។ វៀតណាម
បានសំណូមពរអាមេរិកលុបចោលរបងពាណិជ្ជកម្មបង្កភាព​ងាយស្រួលសំរាប់មុខ
ទំនិញនាំចេញរបស់វៀតណាមនិងអាមេរិក។

សមាហរណកម្មសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗ

        ពីខែមករាឆ្នាំ២០១៥មក បណ្ដាប្រទេសដែលចូលរួមការចរចារ TPP កំពុង​បញ្ជាក់
​នូវទិសដៅដោះស្រាយបញ្ហាសំខាន់ៗដោយមានការចូលរួមដោយផ្ទាល់​របស់រដ្ឋមន្ត្រី
​នានាបង្កើតបុព្វបទសមរាប់ការបញ្ចប់ការចរចារក្នុងឆ្នាំនេះ។ ដំណើរ​ការចរចារបញ្ចប់​
នា​ឆ្នាំនេះនិងកិច្ចព្រមព្រៀង TPP បានចុះហត្ថលេខានឹងមាន​ឥទ្ធិពលសកម្មទៅលើ
វិស័យ​ជា​ច្រើនរបស់វៀតណាម ពិសេសគឺពាណិជ្ជកម្ម។ វៀតណាមនឹងរៀបចំឡើង
វិញរចនា​សម្ព័ន្ធទីផ្សារដើម្បីតុល្យភាពទំនាក់ទំនង​ពាណិជ្ជកម្មជាមួយទីផ្សារផ្សេងៗ។

        អាមេរិកជាដៃគូសំខាន់មួយក្នុង​TPP។ ហេតុនេះហើយ ការដែលវៀតណាម​បញ្ចប់​​​
ការ​ចរចារលើ TPP ជាមួយអាមេរិកនឹងបើកចេញឱកាសសហប្រតិបត្តិការ​មិន​ត្រឹម​​តែ
រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ​ថែមទាំងជួយបើក​ចេញ​នូវយថាទស្សន៍ថ្មីក្នុងការធ្វើ
សមាហរណកម្មសេដ្ឋកិច្ចសកល​របស់វៀតណាម​ទៀត​ផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ