វៀតណាមនិងអាស៊ានធានាសន្តិសុខសង្គមចំពោះបដិវត្តន៍ 4.0

(VOVWORLD) -ប្រព័ន្ធសន្តិសុខសង្គមតំបន់អាស៊ានកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយសារជះឥទ្ធិពលពីបដិវត្តន៍ឧស្សាហកម្ម 4.0 និងដំណើរការផ្ទេរប្ដូរពលករសេរីនៅក្នុងតំបន់។ ប្រការនេះតម្រូវឲ្យបណ្ដាប្រទេសអាស៊ាន ក្នុងនោះមានវៀតណាម ត្រូវមានការច្នៃប្រឌិត មចក្ខុវិស័យរយៈពេលយូរអង្វែង ព្រមទាំងមានការផ្សាភ្ជាប់ប្រកបដោយប្រសិទ្ធភាព ក្នុងប្លុកអាស៊ានទាំងមូល ដើម្បីបុព្វហេតុសន្តិសុខសង្គមដោយចីរភាពជូនប្រជាជនគ្រប់រូបផងដែរ។ាន
វៀតណាមនិងអាស៊ានធានាសន្តិសុខសង្គមចំពោះបដិវត្តន៍ 4.0 - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំស្តីអំពី "ឱកាសនិងបញ្ហាប្រឈមនៃប្រព័ន្ធសន្តិសុខសង្គមអាស៊ាននៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម 40 " ។ (ប្រភព៖ ធានារ៉ាប់រងសង្គម) 

កិច្ចសហប្រតិបត្តិការ និងការចែករំលែកដើម្បីរួចឆ្លងពីការសាកល្បង

តាមការប៉ានស្មានបានឲ្យដឹងថា ក្នុងរយៈពេល ពីរទសវត្សរ៍ខាងមុខ ពលករចំនួន 56% នៃប្រទេសចំនួន ៥ ក្នុងប្លុកអាស៊ាន ក្នុងនោះមានវៀតណាម នឹងប្រឈមមុខនឹងគ្រោះអាសន្នដែលគ្មានការងារធ្វើ។ លោក Jens Schremmer ប្រធានខុទ្ទកាល័យអគ្គលេខាធិការដ្ឋាននៃសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) បានចាត់ទុកថា ខឿន សេដ្ឋកិច្ចឌីជីថលបានបង្កើតការងារធ្វើជាច្រើន ជះឥទ្ធិពលដល់ពលករប្រពៃណី និងបង្កើតចន្លោះប្រហោងក្នុងការគ្របដណ្ដប់សន្តិសុខសង្គម។ ហេតុដូច្នេះ នាពេលខាងមុខ សមាជិកនៃសមាគមសន្តិសុខសង្គមអាស៊ានគប្បីពង្រឹងកិច្ចសហប្រតិបត្តិការ រៀនសូត្រពីគ្នាទៅវិញទៅមកតាមរយៈការចែករំលែកបទពិសោធន៍រវាងបណ្ដាប្រទេសនៃអង្គការសន្តិសុខសង្គមក្នុងតំបន់ និងនៅលើពិភពលោក។ យល់ស្របចំពោះទស្សនៈនេះ លោក Suradej Waleeittikul អគ្គលេខាធិការនៃសមាគម សន្តិសុខសង្គមថៃបានឲ្យដឹងថា៖

“លទ្ធផលនៃការផ្ទេរប្ដូរសង្គមបានតម្រូវឲ្យរដ្ឋាភិបាលនានាគប្បីមាន
បទបញ្ញត្តិអំពីសុខមាលភាពសង្គមសម្រាប់ពលករ ជាពិសេសគឺពលករចំណាកស្រុក។ នាពេលអនាគតមានការលាកល្បងជាច្រើន ហេតុដូច្នេះ ការចែករំលែកចំណេះដឹងគឺមានសារៈសំខាន់ ដើម្បីឆ្ពោះទៅរកគោលដៅរួមនៅក្នុងតំបន់អាស៊ានផងដែរ”។

ការខិតខំប្រឹងប្រែងរបស់វៀតណាម

ចំពោះប្រទេសវៀតណាម ចំនួនពលករបានកើនឡើងពី ៥៦ លាននាក់ (ក្នុងឆ្នាំ២០១៦) ទៅ ៦២ លាននាក់ (ក្នុងឆ្នាំ ២០២៥)។ ហេតុដូច្នេះជារៀងរាល់ឆ្នាំ ខឿនសេដ្ឋកិច្ចគប្បីបង្កើតការងារធ្វើសម្រាប់ពលករចំនួន ៦៥០ ពាន់នាក់។ ទោះជាយ៉ាងណាក៏ដោយ រចនាសម្ព័ន្ធពលករដែលឆ្លងកាត់ការបណ្ដុះបណ្ដាលគឺមិនទាន់សមស្របនឹងតម្រូវការជាក់ស្ដែងឡើយ។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

“ប្រការសំខាន់ពិសេសគឺយើងគប្បីប្រមូលផ្ដុំប្រភពកម្លាំងអភិវឌ្ឍន៍ធនធានមនុស្ស។ យើងបានផ្ដោតទៅលើការបណ្ដុះបណ្ដាលនៅក្នុងតំបន់ និងលើពិភពលោក ជាពិសេសគឺតួនាទីរបស់សហគមន៍សហគ្រាស ព្រមទាំងរដ្ឋ អង្គការសង្គម និងពលករក្នុងការផ្លាស់ប្ដូរប្រព័ន្ធបណ្ដុះបណ្ដាល អភិវឌ្ឍន៍ធានធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាពរបស់ពលករផងដែរ”។

ស្ដីពីប្រព័ន្ធសន្តិសុខសង្គម ជាពិសេសគឺការធានារ៉ាប់រងសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះ លោកស្រី Nguyen Thi Minh អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាអគ្គនាយិការធានារ៉ាប់រងសង្គមវៀតណាមបានឲ្យដឹងថា៖

“គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមបានអនុម័តលើសេចក្តីសម្រេចចិត្តស្ដីពីការធ្វើកំណែទម្រង់គោលនយោបាយ ធានារ៉ាប់រងសង្គម។ រដ្ឋាភិបាលកំពុងអនុវត្តន៍កម្មវិធីធ្វើសកម្មភាព ហើយនាពេលថ្មីៗនេះ រដ្ឋាភិបាលបានបង្កើតគណកម្មាធិការជាតិទទួលបន្ទុក រដ្ឋាភិបាលអេឡិចត្រូនិក។ ប្រការនេះគឺមានសារៈសំខាន់ចំពោះធានារ៉ាប់រងសង្គមណាស់។ យើងខ្ញុំនឹងធ្វើជាសេនាធិការជូនរដ្ឋាភិបាលដើម្បីកសាងគោលនយោបាយធានារ៉ាប់រងសម្រាប់ប្រជាជនគ្រប់រូបផងដែរ”។

សន្តិសុខសង្គមគឺជាគោលនយោបាយសង្គមជាសារវន្ត ដែលឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស ជំរុញសមភាព វឌ្ឍនភាព និងលើកកម្ពស់គុណភាពរបស់ប្រជាជន។ ហេតុដូច្នេះ ការដែលបណ្ដាប្រទេសអាស៊ានជំរុញរាល់គោលនយោបាយសន្តិសុខសង្គមយ៉ាងខ្លាំងក្លានោះ នឹងជួយអនុវត្តន៍គោលដៅយកមនុស្សជាមជ្ឈមណ្ឌល និងមិនដើរថយក្រោយប្រកដោយជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ