វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការ ទប់ទល់នឹងបំរែបំរួលអាកាសធាតុ។
THU HOA -  
(VOVWORLD) /  
Vovworld-ក្នុងប៉ុន្មានឆ្នាំកន្លងទៅបញ្ហាបំរែបំរួលអាកាសធាតុបានក្លាយទៅជា
បញ្ហាក្តៅគគុកនៅវៀតណាមនិងប្រទេសជាច្រើនលើសកលលោកទៀតផង។នៅប្រទេសវៀតណាមរដ្ឋាភិបាលបានអនុម័តលើកម្មវិធីគោលដៅជាតិស្តីពី
ការទប់ទល់នឹងបំរែបំរួលអាកាសធាតុព្រមទាំងកសាងសេណារីយូនៃបំរែបំរួល
អាកាសធាតុនិងទឹកសមុទ្រឡើងសំរាប់តំបន់នានានៅវៀតណាមដល់ឆ្នាំ
២០២០និងកសាងផែនការសកម្មភាពជាតិទៀតផងគោលនយោលបាយទាំង
នេះមានការចូលរួមរបស់បណ្តាអ្នកផ្តល់ជំនួយនិងប្រទេសមានប្រៀបខ្លាំងលើ
វិស័យនេះ។
ហូល្លង់ជាប្រទេស១ដែលមានកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
ក្នុងការទប់ទល់នឹងបំរែបំរួលអាកាសធាតុ។
កាលពីឆ្នាំហូល្លង់និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូយុទ្ឋសាស្រ្តស្តីពីការសម្របទៅនឹងបំរែបំរួលអាកាសធាតុនិងការគ្រប់គ្រងទឹក។តាំងពីនោះមកភាគីទាំង២បានសកម្មលាតត្រដាលអនុវត្តកិច្ចព្រមព្រៀងនេះក្នុង
នោះមានការបង្កើតគណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាមហូល្លង់និងអនុវត្តការស្រាវជ្រាវក្រុមបញ្ហាចំនួន៨ស្តីពីការគ្រប់គ្រងទឹកជាដើម។កិច្ចប្រជុំលើកទី១នៃ
គណះកម្មាធិការអន្តររដ្ឋាភិបាលត្រូវបានរៀបចំឡើងនាខែមិនាឆ្នាំ២០១១ក្រោម
អធិបតីភាពរបស់លោកHoang Trung Hai ឧបនាយករដ្ឋមន្រ្តីវៀតណាមនិងព្រះ
ទាយាទហូល្លង់ Willem Alexander។ភាគី ទាំង២បានពិភាគ្សាអំពីការបង្កើន
លទ្ឋភាពគ្រប់គ្រងទឹកសម្របទៅនឹងបំរែបំរួលអាកាសធាតុនិងការពារអំបូរររុក្ខជាតិ
កសិកម្មនៅវៀតណាម។ជាពិសេសភាគីទាំង២នៅមានកិច្ចសហប្រតិបត្តិការនៅ
វាលទំនាបទន្លេ Cuu Long លើកកំពស់ស្ថានការណ៍ធ្វើផែនការនិងអភិវឌ្ឍន៍នគរនិង
ជនបទជាដើម។ដោយឈរលើខ្លឹមសារដែលបានព្រមព្រៀងក្នុងកចិ្ចប្រជុំអនុសាខា
វៀតណាមហូល្លង់ពិភាគ្សានិងកំណត់រាល់ភារកិច្ចអនត្តក្នុងនោះមនាការបង្កើត
គណះកម្មការសម្របសម្រួលអន្តរស្ថាប័នក្រុមការងារនិងជំរុញសហការជាមួយ
ភាគីហូល្លង់ក្នុងការសាងសង់ផែនការនៅវាលទំនាបទន្លេ Cuu Longក៍ដូចជាគំរោង
ការណ៍លើវិស័យទប់ទល់នឹងបំរែបំរួលអាកាសធាតុ។ល។ក្នុងព្រឹត្តិការថ្មីបំផុតនា
ថ្ងៃទី១៧មិថុនាឆ្នាំ២០១៤នៅទីក្រុងហាណូយក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច
នៅវៀតណាមនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungនិងសមភាគីហូល្លង់
លោក Mark Rutteបានធ្វើជាសហអធិបតីសន្និសីទកំពូលស្តីពីកិច្ចសហប្រតិបត្តិការ
ជួយអភិវឌ្ឍន៍នៅវាល ទំនាបទន្លេ Cuu Longរួមជាមួយនោះតំបន់ជាច្រើននៅវៀត
ណាមនិងហូល្លង់បានមានសកម្មភាពសហប្រតិបត្តិការជាក់ស្តែងជានិងជំរុញការទប់
ទល់នឹងអាកាសធាតុទៀតផង។
|
លោក Mark Rutteនាយករដ្ឋមន្រ្តីហូល្លង់(រូបឈរ)
|
កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានបរិស្ថានដាំដើមឈើលិចទឹក
ដើម្បីទប់ទលនឹងបំរែបំរួលអាកាសធាតុវៀតណាមនៅបង្កើនកិច្ចសហប្រតិបត្តិការអន្តរ
ជាតិកក្នុងការគ្រប់គ្រងធនធានទឹកព្យាករណ៍ឧតុនិយមធារាសាស្រ្តនិងគ្រប់គ្រងដីធ្លី។នាបច្ចុប្បន្ននេះក្រសួងធនធាននិងបរិស្ថានវៀតណាមកំពុងគ្រប់គ្រងកម្មវិធីគំរោងការ
ណ៍ឧបត្ថម្ភបរទេសស្តីពីការទប់ទល់នឹងបំរែបំរួលអាកាសធាតុចំនួន៥៨ក្នុងការចំណាយ
ថវិការសរុបចំនួន៤៣០លានដុល្លារអាមេរិក។ក្នុងឆ្នាំ២០១៣កន្លងមកក្រសួងនេះបាន
សហការជាមួយស្ថាប័នតំបន់មួយចំនួនអនុវត្តគំរោងការណ៍ដំាំដើមឈើព្រៃលិចទឹក
សំដៅទប់ទល់នឹងបំរែបំរួលអាកាសធាតុ។ដោយមានការជួយឧបត្ថម្ភពីភាគីដាណឺមាក់
តំបន់ជាច្រើននៅវៀតណាមបានអនុវត្តរូបសណ្ឋានគំរូស្តីពីការកសាងខ្សែរទំនប់ទប់
ទឹកមួយចំនួននិងដាំដើមឈើថ្មីលើផ្ទៃទឹករាប់រយហិកតាព្រមទាំងសាងសង់ផ្ទះពហុបំ
ណងដើម្បីបំរើប្រជាជននៅតំបន់ដែលតែងតែរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជា
និច្ច។
ក្នុងយុទ្ឋសាស្រ្តជាតិស្តីពីការទប់ទល់នឹងបំរែបំរួលអាកាសធាតុវៀតណាមបានដាក់ចេញ
គោលដៅចំនួន៤ដែលក្នុងនោះមានគោលដៅសហប្រតិបត្តិការជាមួយសហគមន៍
អន្តរជាតិក្នុងការងារនេះរួមជាមួយនោះវៀតណាមបាននិងសហប្រតិបត្តិការជាមួយ
ធនាគារពិភពលោកធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ីការិយាល័យអង្គការសហប្រជាជាតិនិង
អង្គការអន្តរជាតិផ្សេងដើម្បីអនុវត្តគោលដៅនានាក្នុងយុទ្ឋសាស្រ្តរបស់ខ្លួនទៀតផង៕
THU HOA
-VOVWORLD