|
គណៈប្រតិភូចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រីក២០០៥ (tgvn.com.vn) |
Vovworld-ប្រធានបទសន្និសីទកំពូលអាស៊ី-អាហ្វ្រិក២០១៥គឺបង្កើនកិច្ច
សហប្រតិបត្តិការរវាងបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធនិងកំពុងអភិវឌ្ឍន៍សំដៅ
ជំរុញសន្តិភាពនិងសម្បូររុងរឿងលើពិភពលោក។ អង្គសន្និសីទគ្រោងនឹងអនុម័ត
ទៅលើឯកសារនានាសំដៅបន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការអាស៊ី-អាហ្វ្រិក
ដោយឈរលើគ្រឹះស្ថាននៃគោលការណ៍ដែលបានអនុម័តនៅសន្និសីទអាស៊ី-
អាហ្វ្រិកលើកទី១ (សន្និសីទក្រុង Bandung)។ នាំមកនូវផលប្រយោជន៍ជាក់ស្ដែង
សំរាប់ដំបន់ទាំងពីរ។ រួមជាមួយតំណាងចំនួន១០៩នាក់នៃបណ្ដាប្រទេសទ្វីបអាស៊ី
ទ្វីបអាហ្វ្រីកនិងភ្ញៀវអញ្ចើញអង្គការអន្តរជាតិ គណៈប្រតិភូវៀតណាមដឹកនាំដោយ
លោកប្រធានរដ្ឋ Truong Tan Sang បានចូលរួមសន្និសីទ។
រក្សារឹងមាំគោលការណ៍គ្រឹះស្ថាននៃសន្និសីទ Bandung
សន្និសីទកំពូលអាស៊ី-អាហ្វ្រីក (ACC) ដែលបានរៀបចំជាលើកដំបូងនៅក្រុង
Bandung ឥណ្ឌូនេស៊ីនាឆ្នាំ១៩៥៥ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំចំនួន២៩រូប
ពីប្រទេសអាស៊ី-អាហ្វ្រីកនានា ចាប់ផ្ដើមឲ្យដំណើរការសហប្រតិបត្តិការថ្មីនិងត្រូវបាន
ចាត់ទុកជានិមិត្តសញ្ញាអំពីការស់រាលឡើងវិញនៃបណ្ដាប្រទេសអាស៊ៅ-អាហ្វ្រីក។
សន្និសីទជាលើកដំបូងបាននាំចេញគោលការណ៍ក្រុង Bandung ចំនួន១០ធ្វើជា
គ្រឹះស្ថានសមរាប់ទំនាក់ទំនងរវាងបណ្ដាប្រទេសនៅទ្វីបទាំងពីរដូចជាគោរព
អធិបតេយ្យភាពមិនជ្រៀតជ្រែក ដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់
អន្តរជាតិ។
រហូតក្នុងអំឡុង៦០ឆ្នាកន្លងមក រាល់គោលការណ៍នេះបានបង្កើតគ្រឹះស្ថាន
សំរាប់ទំនាក់ទំនងអន្តរជាតិ មិនត្រឹមតែរវាងទ្វីបទាំងពីរប៉ុណ្ណោះទេ ថែមទាំងរបស់
ពិភពលោកទាំងមូលនិយាយរួម។
វៀតណាមសកម្មកសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ី-អាហ្វ្រីក
ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន២៩ដែលចូលរួមសន្និសីទក្រុង
Bandung ឆ្នាំ១៩៥៥ បុព្វបទនៃចលនាមិនចូលបក្សសម្ព័ន្ធនោះ ក្នុងអំឡុង៦០ឆ្នាំ
កន្លងមកវៀតណាមជានិច្ចកាលជាសមាជិកសកម្ម។ ជាពិសេសនាឆ្នាំ២០០៥
ប្រធានរដ្ឋលោក Tran Duc Luong ដែលបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួម
សន្និសីទកំពូលអាស៊ី-អាហ្វ្រីក២០០៥និងពិធីរំលឹកខួបលើកទី៥០នៃសន្និសីទក្រុង
Bandung ១៩៥៥។ គណៈប្រតិភូវៀតណាមបានមានការរួមចំណែកសំខាន់ក្នុងការ
កសាងក្របខ័ណ្ឌសហប្រតិបត្តិការថ្មីអាស៊ី-អាហ្វ្រីក។ នាបច្ចុប្បន្នវៀតណាមមាន
ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន៥២ក្នុងចំណោមប្រទេសចំនួន៥៥នៅទ្វីប
អាហ្វ្រីក គណៈប្រតិភូប្រមុខរដ្ឋទ្វីបអាហ្វ្រីកជាច្រើនបានមកបំពេញទស្សនកិច្ចនៅ
វៀតណាម។ វៀតណាមក៏ជាប្រទេសអាស៊ានតែមួយគតមានយន្តការសិក្ខាសាលា
អន្តរជាតិវៀតណាម-ទ្វីបអាហ្វ្រីក ដល់ឥឡូវនេះបានរៀបចំសិក្ខាសាលា២លើក
ដែលត្រូវបានប្រទេសអាហ្វ្រីកនានាវាយតំលៃថាកិច្ចសហប្រតិបត្តិការរវាងវៀតណាម
និងទ្វីបអាហ្វ្រីកជាគំរូនៃកិច្ចសហប្រតិបត្តិការមិនចូលបក្សសម្ព័ន្ធនិងកំពុងអភិវឌ្ឍន៍។
មិនត្រឹមតែនយោបាយប៉ុណ្ណោះទេ ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-
ទ្វីបអាហ្វ្រីកក៏អភិវឌ្ឍន៍យ៉ាងសកម្ម។ វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយ
ប្រទេសចំនួន៥៥នៅទ្វីបអាហ្វ្រីក បង្កើនតំលៃពាណិជ្ជកម្មពីក្រោម៥០០លានដុល្លារ
អាមេរិកនាឆ្នាំ២០០៥ឡើងដល់៤,៣ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៣។ គំរោង
ការណ៍ជាច្រើនត្រូវបានអនុវត្តវិនិយោគនៅបណ្ដាប្រទេសអាហ្វ្រីកដោយមានចំនួន
ទុនចុះបញ្ជីឡើងដល់២ពាន់លានដុល្លារអាមេរិក។
បន្តសកម្មជំរុញសាមគ្គីភាពក្នុងកិច្ចសហប្រតិបត្តិការអាស៊ី-អាហ្វ្រីក
ក្រឡេកមើលអំឡុង៦០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម-ទ្វីបអាហ្វ្រីក
និយាយដោយឡែកនិងទ្វីបទាំងពីរនិយាយរួម ទន្ទឹមនឹងភាពងាយស្រួលក៏ដាក់ចេញ
ការសាកល្បងក្នុងដំណាក់កាលថ្មីនោះគឺស្ថានភាពពិភពលោកបន្តមានបំរ៉ែបំរួលស្មុគ
ស្មាញពិបាកព្យាករណ៍។ ដំបន់មជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រីកបន្តជាចំណុចក្តៅគគុក
ដោយមានជំលោះរីករាលដាលបណ្ដាសកម្មភាពជ្រុលនិយមបានប្រព្រឹត្តទៅនៅ
កន្លែងជាច្រើនលើពិភពលោក។
ហេតុនេះហើយប្រធានបទនៃសន្និសីទកំពូលអាស៊ី-អាហ្វ្រីក២០១៥គឺជាបង្កើន
កិច្ចសហប្រតិបត្តិការមិនចូលបក្សសម្ព័ន្ធនិងកំពុងអភិវឌ្ឍន៍សំដៅជំរុញសន្តិភាពនិង
សំបូររុងរឿងលើពិភពលោកជាថ្មីម្ដងទៀតអះអាងនូវអាទិភាពរក្សាសន្តិភាពអភិវឌ្ឍន៍
សេដ្ឋកិច្ចនិងលើកកំពស់គោលការណ៍ក្រុង Bandung ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ
តភ្ជាប់អាស៊ី-អាហ្វ្រីកសំដៅពង្រីកសក្ដានុភាពនិងនាំមកនូវផលប្រយោជន៍ជាក់ស្ដែង
សំរាប់ដំបន់ទាំងពីរ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកប្រធានរដ្ឋ Truong Tan
Sang ដែលចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រីក២០១៥និងរំលឹកខួបលើកទី៦០នៃ
សន្និសីទក្រុង Bandung លើកទី១០នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រថ្មីអាស៊ី-អាហ្វ្រីកនៅ
ឥណ្ឌូនេស៊ីបានអះអាងថា វៀតណាមម្ចាស់ការសមាហរណកម្មអន្តរជាតិ ដោយមាន
តួនាទីជាសមាជិកសកម្មនិងមានការទទួលខុសត្រូវ៕