វៀតណាមបង្ហាញនូវការប្តេជ្ញាចិត្តកែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិក្នុងការចូលរួមសន្និសីទ WEF-អាស៊ាន

(VOVWORLD) - ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងប្រធានវេទិកាសេដ្ឋកិច្ច ពិភពលោក លោក Klaus Schwab នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមវេទិកាសេដ្ឋកិច្ច ពិភពលោកស្តីអំពីអាស៊ាន (WEF-ASEAN) នៅកម្ពុជា ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១១ និងទី ១២ ឧសភា ឆ្នាំ ២០១៧។ ការចូលរួមព្រឹតិ្តការណ៍សំខាន់នេះអះអាងនូវ ការប្តេជ្ញាចិត្តកែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិ ការផ្តើមគំនិតកែលំអបរិ យាកាសធ្វើអាជីវកម្មរបស់វៀតណាម ព្រមទាំង បង្ហាញតួនាទីនិងការទទួលខុស ត្រូវរបស់វៀតណាមក្នុងអាស៊ាន ហើយជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាង វៀតណាមនិង WEF ឲ្យបានខ្លាំងក្លាថែមទៀត។ 
វៀតណាមបង្ហាញនូវការប្តេជ្ញាចិត្តកែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិក្នុងការចូលរួមសន្និសីទ WEF-អាស៊ាន  - ảnh 1 វៀតណាមបង្ហាញនូវការប្តេជ្ញាចិត្តកែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិក្នុងការចូលរួមសន្និសីទ WEF-អាស៊ាន 

(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងប្រធានវេទិកាសេដ្ឋកិច្ច ពិភពលោក លោក Klaus Schwab នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមវេទិកាសេដ្ឋកិច្ច ពិភពលោកស្តីអំពីអាស៊ាន (WEF-ASEAN) នៅកម្ពុជា ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១១ និងទី ១២ ឧសភា ឆ្នាំ ២០១៧។ ការចូលរួមព្រឹតិ្តការណ៍សំខាន់នេះអះអាងនូវ ការប្តេជ្ញាចិត្តកែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិ ការផ្តើមគំនិតកែលំអបរិ យាកាសធ្វើអាជីវកម្មរបស់វៀតណាម ព្រមទាំង បង្ហាញតួនាទីនិងការទទួលខុស ត្រូវរបស់វៀតណាមក្នុងអាស៊ាន ហើយជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាង វៀតណាមនិង WEF ឲ្យបានខ្លាំងក្លាថែមទៀត។

        WEF គឺជាវេទិកាសកលលោកមានកិត្យានុភាពនិងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពមួយក្នុងចំណោមវេទិកាពិភពលោកដែលទាក់ទាញការចូលរួមរបស់ថ្នាក់ដឹកនៃបណ្ដាប្រទេសក៏ដូចជាអង្គការនិងសម្ព័ន្ធក្រុមហ៊ុនជួរមុខលើពិភពលោក។ ជាប្រចាំឆ្នាំ WEF រៀបចំវេទិការតំបន់និងពិភពលោកទាំងមូលជាច្រើនដើម្បីពិភាក្សាអំពីបញ្ហា សេដ្ឋកិច្ចសង្គមនិងព្រឹត្តិការណ៍សកលក្តៅគគុក។

        វេទិកាសំខាន់បំផុតនៃវេទិកាសេដ្ឋកិច្ចពិភពលោកគឺសន្និសីទប្រចាំឆ្នាំដែល ត្រូវបានរៀបចំឡើងនាចុងខែមករានៅទីក្រុង Davos ប្រទេសស្វីស។ ក្រៅពី សន្និសីទទីក្រុង Davos វេទិការសេដ្ឋកិច្ចពិភពលោកក៏រៀបចំបណ្ដាវេទិកាក្នុង តំបន់ដូចជា៖ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីតំបន់អាស៊ីបូព៌ារ វេទិកាសេដ្ឋកិច្ច ពិភពលោកស្តីអំពីអាមេរិកឡាទីន វេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីមជ្ឈឹមបូព៌ារ ជាដើម។ វេទិកាតំបន់ទាំងនេះគឺជាទីកន្លែងដើម្បីពិភាក្សាវិភាគនិងវាយតំលៃអំពី រាល់បញ្ហាអភិវឌ្ឍន៍ក្នុងតំបន់។

វៀតណាមបង្ហាញនូវការប្តេជ្ញាចិត្តកែទម្រង់និងធ្វើសមាហរណកម្ម

សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីអាស៊ានឆ្នាំ ២០១៧ ប្រារព្ធឡើង ក្នុងកាលៈទេសៈដែលអាស៊ានរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើត។ ដោយមានប្រធានបទ «យុវជនបច្ចេកវិទ្យានិងកំណើនសេដ្ឋកិច្ច៖ ពង្រីកនូវឧត្តមភាពរបស់អាស៊ានទាំងខាងចំនួនប្រជាជននិបច្ចេកវិទ្យាឌីជីថល» សន្និសីទឆ្នាំ ២០១៧ នេះទាក់ទាញការចូលរួមរបស់អង្គសន្និសីទចំនួន ៦០០ រូប ក្នុងនោះមាននាយករដ្ឋមន្ត្រីកម្ពុជាឡាវវៀតណាមនិងប្រធានាធិបតីហ្វីលីពីន។ របៀបវារៈនៃសន្និសីទប្រមូលផ្តុំទៅលើការវាយតំលៃដំណើរការអភិវឌ្ឍន៍និងសមាហរណកម្មរបស់អាស៊ានឱកាសនិងការសាកល្បងក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខនៅតំបន់នេះ។ ដោយឈរលើមូលហេតុដូច្នេះបណ្ដាអង្គសន្និសីទពិភាក្សាអំពីបញ្ហាជាច្រើនដែលមជ្ឈដ្ឋានសហគ្រិនយកចិត្តទុកដាក់ដូចជា៖ កំណត់តួនាទីរបស់អាស៊ានក្នុងកាលៈទេសៈថ្មីទាំងខាងនយោបាយនិងសេដ្ឋកិច្ចសកលទាំងមូលយថាទស្សនៃសហគមន៍សេដ្ឋកិច្ចអាស៊ានការជះឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ចំពោះប្រទេសអាស៊ាននានាលើវិស័យអប់រំ ពលកម្ម សមត្ថភាពប្រកួត ប្រជែងនិងសេដ្ឋកិច្ចឌីជីថល។

ចូលរួមសន្និសីទ WEF – អាស៊ាន ឆ្នាំ ២០១៧ វៀតណាមផ្សព្វផ្សាយរូបភាពនៃខឿនសេដ្ឋកិច្ចដ៏សស្រាក់សស្រាំដែលប្តេជ្ញាកែទម្រងនិងសមាហរណកម្មអន្តរជាតិ។ រដ្ឋាភិបាលវៀតណាមផ្តោតសំខាន់ទៅលើការកែលំអរបរិយាកាសធ្វើ អាជីវកម្មនិងការកសាងរដ្ឋាភិបាលច្នៃប្រឌិតសំដៅពង្រឹងជំនឿជាក់របស់មជ្ឈដ្ឋាន សហគ្រិននៅក្នុងនៅក្រៅប្រទេសទៅលើខឿនសេដ្ឋកិច្ចវៀតណាម។ នេះក៏ជា ឱកាសដើម្បីអះអាងនូវតួនាទីនិងការទទួលខុសត្រូវរបស់វៀតណាមក្នុងអាស៊ាន និងក្នុងតំបន់តាមរយៈការផ្លាស់ប្តូរមតិយ៉ាងសកម្មរាល់បញ្ហារួមរបស់អាស៊ាន ជំរុញទំនាក់ទំនងល្អប្រសើរវាងវៀតណាមនិង WEF។ ក៏ក្នុងឱកាសនេះដែរ វៀតណាមនឹងទទួលរៀបចំសន្និសីទ WEF – អាស៊ាន ឆ្នាំ ២០១៨ ផងដែរ។

        ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិង WEF

       វៀតណាមនិងវេទិកាសេដ្ឋកិច្ចពិភពលោកបានបង្កើតទំនាក់ទំនងសហប្រតិ បត្តិការចាប់ពីឆ្នាំ ១៩៨៩។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមតែងតែចួលរួម បណ្ដាសន្និសីទប្រចាំឆ្នាំរបស់ WEF នៅទីក្រុង Davos ប្រទេសស្វីសនិងវេទិកា សេដ្ឋកិច្ចពិភពលោកអំពីអាស៊ីបូព៌ារ។ ការដែល អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Tan Dung បានចូលរួមបណ្ដាសន្និសីទទីក្រុង Davos ឆ្នាំ ២០០៧ និងឆ្នាំ ២០១០ បាននាំមកនូវលទ្ធផលសំខាន់ៗ បើកចេញផ្លូវសំរាប់ ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមនិង WEF។ នាខែមករា ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចូលរួមជាលើកដំបូងសន្និសីទពោលខាងលើ។ នៅទីនេះ ភាគីទាំងពីរបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច វៀតណាមឲ្យបានខ្លាំងមាំមួននាអនាគត។ ទន្ទឹមនឹងនោះ WEF ក៏បានគាំទ្រ សំណើររបស់វៀតណាមស្តីអំពីការទទួលរៀបចំសន្និសីទ WEF – អាស៊ាន ឆ្នាំ ២០១៨ ផងដែរ។

        ក្រោយរយៈពេលជិត ៣០ ឆ្នាំ បង្កើតទំនាក់ទំនងសហប្រតិបត្តិការ វេទិកា សេដ្ឋកិច្ចពិភពលោកបានក្លាយទៅជាវេទិកាសន្ទនាសំខាន់របស់ថ្នាក់ដឹកនាំ រដ្ឋាភិបាលវៀតណាមជាមួយបណ្ដសម្ព័ន្ធក្រុមហ៊ុនជួរមុខលើពិភពលោក។ ការចូលរួមរាល់សន្និសីទរបស់  WEF បានរួមចំណែកផ្សព្វផ្សាយស្នាដៃក្នុងការ អភិវឌ្ឍន៍គោលនយោបាយទាក់ទាញការវិនិយោគពីបរទេសរបស់វៀតណាម។ ការផ្តើមគំនិតបង្កើតសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីមេគង្គ (នាខែ មិថុនា ឆ្នាំ ២០១៦) របស់វៀតណាមបានជួយឧទ្ទេសនាមនិងផ្សព្វផ្សាយសក្តានុ ភាពនៃអនុមហាតំបន់មេគង្គដល់សហគមន៍សម្ព័ន្ធក្រុមហ៊ុនជួរមុខលើពិភពលោក។

        ក្រៅពីនោះ វៀតណាមនិងវេទិកាសេដ្ឋកិច្ចពិភពលោកបានបើកទូលាយកិច្ច សហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជា៖ ការលើកកំពស់សមត្ថភាព ប្រកួតប្រជែងជាតិ កសិកម្មនិងឧស្សាហកម្ម។ នាបច្ចុប្បន្ន វៀតណាមគឺជាដៃគូ ស្នូលមួយក្នុងចំណោមដៃគូរបស់ WEF ក្នុងក្របខ័ណ្ឌការផ្តើមគំនិត «ទស្សនៈវិស័យថ្មីក្នុងកសិកម្ម»។ ដល់សព្វថ្ងៃ វៀតណាមមានសម្ព័ន្ធក្រុមហ៊ុនធំៗ ចំនួន ១០ គឺជាសមាជិករបស់ WEF ដូចជា៖ សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ កងទ័ព Viettel សម្ព័ន្ធក្រុមហ៊ុន FPT សម្ព័ន្ធក្រុមហ៊ុន Vingroup និងសម្ព័ន្ធក្រុមហ៊ុន VinaCapital។

        ដោយទិសស្លោកម្ចាស់ការសកម្មនិងមានការទទួលខុសត្រូវ នៅវេទិកា សេដ្ឋកិច្ចពិភពលោកស្តីអំពីអាស៊ានឆ្នាំ ២០១៧ វៀតណាមនឹងបន្តមានការរួម ចំណែកសំខាន់ចូលក្នុងជោគជ័យរួមនៃសន្និសីទ។ ប្រការនេះក៏អះអាងនូវ ការប្តេជ្ញាចិត្តកែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមសំដៅ ពង្រឹងជំនឿទុកចិត្តរបស់មជ្ឈដ្ឋានសហគ្រិនក្នុងតំបន់និងអន្តរជាតិ រួមដំណើរជា មួយខឿនសេដ្ឋកិច្ចវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ