វៀតណាមប្តេជ្ញាជំនះពុះពារលើការលំបាកដើម្បីស្ថិរភាពអភិវឌ្ឍន៌ខឿនសេដ្ឋកិច្ច

(VOVworld)-រដ្ឋាភិបាលវៀតណាមនឹងប្តេជ្ញាសម្រេចរាល់គោលដៅដែលបានដាក់
ចេញក្នុងឆ្នាំ២០១៣ ក្នុងកាលៈទេសៈខឿនសេដ្ឋកិច្ចនៅជួបប្រទះនឹងការលំបាកជា
ច្រើន។ ស្មារតីនេះ ត្រូវបានបណ្តាសមាជិក​រដ្ឋាភិបាលសម្តែងច្បាស់ក្នុងសន្និសីទ
Online របស់រដ្ឋាភិបាលជាមួយបណ្តាតំបន់នាថ្ងៃទី២៥និង២៦ធ្នូសំដៅលាតត្រដាង
អនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម និងថវិការរដ្ឋសម្រាប់ឆ្នាំ២០១៣។

វៀតណាមប្តេជ្ញាជំនះពុះពារលើការលំបាកដើម្បីស្ថិរភាពអភិវឌ្ឍន៌ខឿនសេដ្ឋកិច្ច - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung ថ្លែងមតិក្នុងសន្និសីទ
 (រូបថតៈ Internet)

        ឆ្នាំ ២០១៣ វៀតណាមត្រូវស្ថិតក្នុងកម្លាំងសម្ពាធអតិផលរណនៅធំធេង
ណាស់ ម៉ាក្រូសេដ្ឋកិច្ចមិនទាន់រឹងមាំ ការរៀបចំរចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចឡើង
វិញនៅយឺតយ៉ាវនិងបរិយាកាសវិនិយោគអាជីវកម្មនៅមានគំហិត។ ដើម្បីសម្រេច
បានបណ្តាគោលដៅ​ សេដ្ឋកិច្ច សង្គមដែលដាក់ចេញសម្រាប់ឆ្នាំ២០១៣ តាមនា
យករដ្ឋមន្រ្តី Nguyen Tan Dung ថា៖

          “ក្នុងឆ្នាំ២០១៣ខ្ញុំស្នើរឲ្យស្ថាប័នដំបន់នានាប្រមូលផ្តុំបញ្ជាណែនាំដើម្បី
ឲ្យអតិផរណាចុះទាបជាងឆ្នាំ២០១២ ក្រោមកំរិត៦,៨១%។ នេះជាការសាក

ល្បងដ៏ធំធេងប៉ុន្តែខ្ញុំស្នើរឲ្យខេត្តក្រសួងមានសម័ត្ថកិច្ចត្រួតពិនិត្យតំលៃអតិផ

រណាក្នុងខែ។ ទី២គឺបន្តស្ថិរភាពតំលៃ យើងរួមគ្នាគ្រប់គ្រងត្រួតពិនិត្យអតិផ

រណាចាប់តាំងពីត្រីមាសទី១នេះ។”

        ក្នុងវិស័យជាក់ស្ដែងនីមួយៗប្រមុខរដ្ឋាភិបាលបានសំណូមពរធនាគារជាតិ
ធានាផ្គត់ផ្គង់ប្រាក់ គ្រប់គ្រងការប្រាក់សមស្របជាមួយកំរិតបន្ថយអតិផរណាបន្ត
រក្សាស្ថិរភាពអត្រាប្តូរប្រាក់។ បណ្ដាដំបន់បន្តខំប្រឹងប្រែងធានាតុល្យភាពចំណូល
ចំណាយតាមផែនការដែលបានអនុម័ត។ គ្រប់ក្រសួងស្ថាប័នដំបន់ត្រូវជាក់ស្ដែង
បនីយកម្មសេចក្តីសំរេចចិត្តរបស់រដ្ឋាភិបាលពិសេសគឺប្រមូលផ្ដុំដោះស្រាយទំនិញ
សេសសល់ក្នុងឃ្លាំង ដោះស្រាយការលំបាកឲ្យទីផ្សារអចលនៈវត្ថុ។ ដើម្បីសំរេច
បានភារកិច្ចនេះរដ្ឋមន្ត្រីក្រសួងសំណង់ Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖

        “ដំណោះស្រាយសំខាន់សម្រាប់ទីផ្សារអចលនៈវត្ថុគឺ ផ្សាភ្ជាប់ការដោះ

ស្រាយការលំបាកឲ្យទីផ្សាអចលនៈវត្ថុជាមួយការអនុវត្តយុទ្ធសាស្ត្រផ្ទះនៅ

ជាតិ។ប្រសិនបើយើងផ្សាភ្ជាប់ការដោះស្រាយការលំបាកជាមួយការបង្កើន

យន្តការផ្ទះនៅសង្គមនោះយើងនឹងដោះស្រាយបានកិច្ចការជាច្រើន ជួយ

ឧបត្ថម្ភឲ្យអង្គភាពអាជីវកម្មដោះស្រាយការលំបាកផង បង្កលក្ខណៈឲ្យអ្នក

មានចំណូលទាបនៅទីក្រុងផង។”

វៀតណាមប្តេជ្ញាជំនះពុះពារលើការលំបាកដើម្បីស្ថិរភាពអភិវឌ្ឍន៌ខឿនសេដ្ឋកិច្ច - ảnh 2
ទិដ្ឋភាពនៃសន្និសីទ Online (រូបថតៈ Internet)

          ឆ្នាំ២០១៣រដ្ឋាភិបាលវៀតណាមក៏ជំរុញការបង្កលក្ខណៈងាយស្រួលដើម្បី
ទាក់ទាញវិនិយោគពីបរទេស ក្នុងនោះផ្តល់អាទិភាពទៅលើគំរោងការបច្ចេកវិជ្ជា
ខ្ពស់ មានតំលៃបន្ថែមខ្ពស់ មិនបំពុលបរិស្ថាននិងប្រើប្រាស់ថាមពលតិចនឹងរួមចំ
ណែកសំខាន់ជំរុញផ្ទេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច។ រដ្ឋាភិបាលក៏នឹងផ្សព្វផ្សាយយន្ត
ការគោលនយោបាយអាទិភាពសំដៅលើកទឹកចិត្តនិងទាក់ទាញវិនិយោគិនបរទេស
ចូលមកវៀតណាម។ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Bui Quang Vinh
បានឲ្យដឹងថា៖

        "ចំពោះគោលនយោបាយអនុគ្រោះសម្រាប់មណ្ឌលឧស្សាហកម្ម រុក្ខកម្ម បច្ចេកវិទ្យាខ្ពស់ យើងខ្ញុំស្នើនាំបណ្តាមណ្ឌលឧស្សាហកម្មចូលក្នុងបញ្ជីរាយ

នាមអនុគ្រោះ។ យើងខ្ញុំចាត់ទុកថា មណ្ឌលឧស្សាហកម្មគឺសក្តិសមទទួលបាន​អនុគ្រោះនេះ។ នេះក៏ជាដំណោះស្រាយទាក់ទាញការវិនិយោគពីបរទេសរបស់ បណ្តាអង្គភាពអាជីវកម្ម"។

        ជាមួយការព្យាកណ៌អំពីស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០១៣នៅជួបការលំបាក ជា
ច្រើននោះ គោលដៅដែលរដ្ឋាភិបាលដាក់ចេញគឺជាការសាកល្បង​ទាមទារឲ្យមានការ
ប្តេជ្ញាចិត្ត អនុវត្តរបស់គ្រប់ក្រសួង ផ្នែក និងតំបន់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ