(VOV)_នៅសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៣ បណ្ដាសមាជិក សមាជិកាសភា កំពុងប្រមូលផ្តុំពិភាក្សាអំពីដំណោះស្រាយសំរាប់ការអភិ
វឌ្ឍន៍សេដ្ឋកិច្ច សង្គម នារយៈពេលខាងមុខនេះ ដែលក្នុងនោះ យកចិត្តទុកដាក់ដល់
ការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០១៦ ខ្ពស់ជាង
ឆ្នាំ២០១៥។
|
វៀតណាមបន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងរក្សាកំណើនសេដ្ឋកិច្ច |
រាយការណ៍ចំពោះមុខរដ្ឋសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung បានអោយដឹងថា៖ក្នុងដំណាក់កាល ៥ឆ្នាំ ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០រដ្ឋាភិ
បាលវៀតណាមបន្តអនុវត្តព្រមៗគ្នា ដោយប្តេជ្ញាជំរុញការរៀបចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ តភ្ជាប់ជាមួយរូបសណ្ឋានកំណើន លើកកំពស់ទាំងជីវភាពរស់
នៅខាងសម្ភារះនិងស្មារតីជូនប្រជាជន។ ប្រមូលផ្តុំសុក្រិតបែបបទសេដ្ឋកិច្ចទីផ្សារ
និងធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។
ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចតភ្ជាប់ជាមួយការផ្លាស់ប្តូរ
រូបសណ្ឋានកំណើន
បណ្ដាសមាជិក សមាជិកាសភាបានឯកភាពយ៉ាងខ្ពស់ ចំពោះសេចក្ដីសម្រេច
របស់រដ្ឋាភិបាល ហើយចាត់ទុកថា គោលដៅកំណើនក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ
២០១៦ដល់ឆ្នាំ ២០២០ នៅកំរិត ៦,៥% ដល់៧% /ឆ្នាំ គឺអាចទទួលបាន។ លោក
Tran Hoang Ngan សមាជិកគណៈកម្មាធិការសេដ្ឋកិច្ច របស់រដ្ឋសភាសមាជិកស
ភាមណ្ឌលទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានអោយដឹងថា៖
“ វៀតណាមបានជំរុញខ្លាំងដំណើររៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង
វិញ ក្នុងរយៈពេល៣ឆ្នាំថ្មីៗនេះ។ ពិសេសគឺក្នុងការរៀបចំរចនាសម្ព័ន្ធវិនិយោគ
សាធារណះ រៀបចំឡើងវិញរចនាសម្ព័ន្ធសម្ព័ន្ធក្រុមហ៊ុន អគ្គក្រុមហ៊ុនរដ្ឋ ពិសេស
គឺប្រសិទ្ធិភាពក្នុងការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនាគារពាណិជ្ជកម្ម។ យើងត្រូវប្តេ
ជ្ញាចិត្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។ ប្រការទាំងនេះនឹងជួយអោយវៀតណាមមាន
កំណើននិរន្តរភាព។”
បណ្ដាសមាជិកសភា បានសង្កត់ធ្ងន់ទៅលើ ការបន្តអនុវត្តគំរោងផែនការមេ
រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនិងស្ថាប័ន ផ្នែកធានាឡើងវិញ។ អនុវត្តព្រមៗ
គ្នាគ្រប់ដំណោះស្រាយ ជំរុញខ្លាំង និងលើកកំពស់ការរៀបចំរចនាសម្ព័ន្ធកសិកម្ម
ជាមួយការកសាងជនបទថ្មី។ ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្ម បង្កើត
គ្រឹះដ្ឋានសំរាប់ផ្នែកឧស្សហកម្ម និងទំនើបភាវូបនីយកម្ម។
លើកកំពស់សមត្ថភាពផលិកម្ម អាជីវកម្មនិងការប្រកួតប្រជែងរបស់អង្គ
ភាពអាជីវកម្ម
យកចិត្តទុកដាក់ដល់ការលើកកំពស់សមត្ថភាពផលិតកម្ម អាជីវកម្ម ការប្រ
កួតប្រជែងរបស់អង្គភាពអាជីវកម្ម ជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដែលបាន
រដ្ឋសភាប្រគល់ជូនរដ្ឋាភិបាលបញ្ជាណែនាំក្នុងរយៈពេលខាងមុខនេះ។ អង្គសន្និ
សីទបានវាយតំលៃខ្ពស់ចំពោះដំណោះស្រាយផ្សេងៗរបស់រដ្ឋាភិបាល ប្រមូលផ្តុំ
កែលំអរបរិយាកាសវិនិយោគ ដោះស្រាយការជំពាក់ជំពិន ក្នុងផលិតកម្ម អាជីវ
កម្ម បើកទូលាយទីផ្សារនាំចេញ ។ ទន្ទឹមនឹងនោះ ជំរុញការអនុវត្តនិងរំដោះទុន
វិនិយោគអភិវឌ្ឍន៍ពីថវិការដ្ឋ មូលបត្របំណូលរដ្ឋាភិបាល ។ លោក Nguyen Duc
Kien អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ច រដ្ឋសភា សមាជិកសភាមណ្ឌលនៅ
ខេត្ត Soc Trang (ភាគខាងត្បូងវៀតណាម) បានអោយដឹងថា៖
“ រដ្ឋាភិបាលមានក្រុមដំណោះស្រាយចំនួន៨ យើងត្រូវអនុវត្តព្រមៗគ្នា
និងមានការប្តេជ្ញាចិត្ត។ ទន្ទឹមនឹងនោះ យើងក៏ត្រូវលើកកំពស់តួនាទីរបស់អង្គភាព
អាជីវកម្មនៅក្នុងប្រទេសផងដែរ។”
បណ្ដាសមាជិកសភាបានអះអាងថា៖វៀតណាមកំពុងប្រឈមមុខនឹងការ
លំបាកសាកល្បង និងឱកាសជាច្រើន ដោយបានចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងពាណិជ្ជកម្មអន្តរជាតិជាច្រើន ដែលក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជ
កម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) ។
ឆ្នាំ ២០១៦ វៀតណាមនឹងបន្តរក្សាកំណើនសេដ្ឋកិច្ច។ ប្រសិនបើឆ្នាំ២០១៥
ការព្យាករណ៍អំពីកំណើន GDP នៅកំរិត ៦,៥% គឺឆ្នាំ ២០១៦ កំណើន GDP អាច
ខ្ពស់ជាង នៅកំរិត ៦,៧%។ដូច្នេះ គោលដៅបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរក្សា
កំណើនសេដ្ឋកិច្ច បាននិងកំពុងត្រូវបានរដ្ឋសភាវៀតណាមរៀបចំផែនការនិង
អនុវត្ត៕