VOVworld_ប្រធានបទនៃសន្និសីទកំពូល APEC ឆ្នាំ២០១៤នេះគឺ “កំណត់ទិសដៅ
នា ពេលអនាគតតាមរយៈកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក”។ ក្នុងអំឡុងពេល
២ថ្ងៃធ្វើការ សន្និសីទផ្តោតទៅលើខ្លឹមសារសំខាន់ដូចជា៖ ការការតភ្ជាប់ក្នុងតំបន់
បង្កើតមណ្ឌលពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP) និងខ្លឹមសារថ្មីក្នុងសហ
ប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ទៀតផង។ តាមការវាយតម្លៃ របស់បណ្តាអ្នកជំ
នាញការខាងសេដ្ឋកិច្ចពិភពលោកថា សន្និសីទឆ្នាំ២០១៤នេះ បាន ប្រព្រឹត្តទៅនៅ
ប្រទេសចិន ជាប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដែលអាចធ្វើឲ្យ
ប្រទេសជាសមាជិក APEC នានាមានការទន្ទឹងរងចាំទៅលើការបោះជំហានថ្មី
កម្លាំងចលករថ្មី និងអំពីបរិយា កាសសន្តិភាពលើពិភពលោកនិងក្នុងតំបន់។
|
វៀតណាមបន្តពង្រីកតួនាទីជាសមាជិកសកម្មក្នុង APEC |
កំណាត់ផ្លូវ២៥ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍របស់ APEC
APEC បានបង្កើតឡើងនាឆ្នាំ១៩៨៩ ។ ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ តាម
រយៈបណ្តា វេទិកា ខឿនសេដ្ឋកិច្ចរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទទួលបានលទ្ធផល
គួរឲ្យកត់សម្គាល់ ដូចជា ពន្ធបានកាត់បន្ថយ៣ដង តម្លៃប្រាក់ពាណិជ្ជកម្មក្នុងតំ
បន់កើន ឡើង៣ដង បណ្តាអាជីវករមានភាពងាយស្រួលក្នុងការធ្វើដំណើរដែល
មិនធ្លាប់មានពីមុនមក។ ប្រការទាំងអស់នេះ ជាកម្លាំងចលករ សម្រាប់ APEC
និងតំបន់អាស៊ី-ប៉ា ស៊ីហ្វិកមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។ អនុរដ្ឋ
មន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម វៀតណាម Nguyen Cam Tu បានចាត់ទុកថា ៖
“APEC មានកម្មវិធីជាក់ស្តែងជាច្រើនសម្រាប់ការអភិវឌ្ឍន៍វិស័យពាណិជ្ជ
កម្ម។ ឧទ្ទាហរណ៍ក្នុងដំណាក់កាល២០១០-២០១៥ APEC មានកម្មវិធីកាត់
បន្ថយចំណាយ និងពេលវេលាផ្លាស់ប្តូរពាណិជ្ជកម្មសម្រាប់បណ្តាអង្គភាពអាជីវ
កម្ម។ ទន្ទឹមនឹងនោះ ការផ្តល់ប័ណ្ណអាជីវករ APEC ជួយឲ្យអង្គភាពអាជីវកម្មរបស់
បណ្តាប្រទេសជាសមាជិក APEC ជ្រៀតចូលទីផ្សាររបស់ខ្លួនដោយមិនចាំបាច់
លិខិត ឆ្លងដែន។ លើសពីនេះទៀត APEC មានប្រព័ន្ធទិន្នន័យសម្បូបែប អំពីយន្ត
ការ និង ទិន្នន័យពាណិជ្ជកម្មរបស់បណ្តាប្រទេសជាសមាជិក APEC ជួយឲ្យអង្គ
ភាព អាជីវកម្មសន្សំសំចៃបានពេលវេលាស្រាវជ្រាវទីផ្សារ ក្នុងដំណើការធ្វើការ
ផ្លាស់ប្តូរ ពាណិជ្ជកម្មរបស់ខ្លួន។”
|
ទិដ្ឋភាពនៃសន្និសីទកំពូល APEC ទី២២ (រូបថតៈXinhua ) |
វៀតណាមជាសមាជិកសកម្មរបស់ APEC ក្នុងអំឡុង១៦ឆ្នាំកន្លងមក
វៀតណាមចូលរួម APEC នាឆ្នាំ១៩៩៨។ ការចូលរួម APEC បានគូសសញ្ញា
ជំហានអនុវត្តន៍សំខាន់ ក្នុងគោលនយោបាយកិច្ចការបរទេសបើក ទូលាយ ពហុ
បែប ពហុភាគី និងធ្វើសមាហរណកម្មរបស់វៀតណាម។ក្នុងរយៈពេល ១៦ឆ្នាំ
កន្លងទៅ APEC បានបង្ហាញកាន់តែខ្លាំងឡើង ជាយន្តការសហប្រតិបត្តិ ការ១
ដែល នាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់វៀតណាម។ តាមអនុរដ្ឋមន្ត្រីក្រ
សួងឧស្សាហ ពាណិជ្ជកម្មវៀតណាម Nguyen Cam Tu បានលើកច្បាស់ទៀតថា៖
“ជាវេទិកាសេដ្ឋកិច្ចបើកទូលាយ១ APEC បាននាំមកនូវរាល់កិច្ចព្រមព្រៀង
នានា ដែលបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចជា
វៀតណាម ក្នុងការជ្រើសរើសរាល់ យន្តការសន្ទនាបើកទូលាយស្តីពីគោលនយោ
បាយ ជាពិសេសគឺគោលនយោ បាយពាណិជ្ជកម្ម”។
ឈានចូលដំណាក់កាល យុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្មី តំបន់អាស៊ី-ប៉ាស៊ីហ្វិក
និយាយរួម និងវេទិការ APEC និយាយដោយឡែក កាន់តែមានអត្ថន័យសំខាន់
សម្រាប់ វៀតណាម។ នេះជាតំបន់ដែលមានទំនាក់ទំនងស្អិតរមួតចំពោះការ
អភិវឌ្ឍន៍ របស់វៀតណាមលើគ្រប់វិស័យ។ សំដៅបញ្ជាក់អំពីកិច្ចសហប្រតិបត្តិ
ការដ៏ស្អិតរមួតនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son
បានអះអាងថា៖
“APEC ជាតំបន់មានអត្ថប្រយោជនសម្រាប់វៀតណាម។ទុនវិនិយោគ
APEC ស្រូបយក ៦៥%នៃទុនវិនយោគសរុបរបស់បណ្តាប្រទេសនៅវៀតណាម។
តម្លៃប្រាក់ ពាណិជ្ជកម្មនាំចេញរបស់វៀតណាមចំនួន៦០% គឺទៅលើបណ្តាប្រ
ទេសជា សមជិក APEC និង ភ្ញៀវទេសចរណ៍ចំនួន៧០%គឺមកពីបណ្តាប្រទេស
ជាសមាជិក APEC ផងដែរ”។
បន្តពង្រីករាល់ការរួមចំណែកយ៉ាងសកម្មក្នុង APEC ក្នុងរយៈពេល២ ថ្ងៃ
ចូលរួម APEC ទី២២នេះ លោកប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួម បណ្តា
សម័យប្រជុំពេញអង្គ ជួបសន្ទនាតាមក្រុមៗ ជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំ
ជាន់ខ្ពស់នៃបណ្តាប្រទេសជាសមជិក APEC សំដៅបន្តការលាតត្រដាងអនុវត្ត
គោលមាគ៌ាកិច្ចការបរទេសម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ។ នេះក៏
ជាឱកាសដើម្បីវៀតណាម ឆ្លៀតយករាល់កម្មវិធីសហប្រតិបត្តិការសមស្របរបស់
APEC ដើម្បីរួមចំណែកក្នុងការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បំរើគោលដៅអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម ផ្លាស់ប្តូររូបសណ្ឋានកំណើននៅវៀតណាម ជាពិសេស នេះជា
ជំហានត្រៀមរៀបចំដើម្បីវៀតណាមធ្វើជាម្ចាស់ផ្ទះសន្និសីទកំពូល APEC លើក
ទី២៤ នាឆ្នាំ២០១៧៕