វៀតណាមបន្តអះអាងថាជាសមាជិកសកម្មរបស់ អាស៊ាន។

(VOVWORLD)-ថ្ងៃទី៣មេសានាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត​ណាម​ Nguyen Tan Dung នាំមុខគណះប្រតិភូវៀតណាមចូលរូមសន្និសីទជាន់ខ្ពស់​អាស៊ានលើក​ទី​២០ដែលត្រូវ
បានធ្វើឡើងនៅរាជធានីភ្នំពេញ(កម្ពុជា)។ក្នុងសន្និសីទលើកនេះវៀតណាមបន្តអះអាង
នូវការផ្តួចផ្តើមគំនិតរបស់ខ្លួនគឺជាសមាជិកសកម្ម ​ម្ចាស់ការ និងមាន​ការទទួលខុសត្រូវ
របស់ អាស៊ាន។ទន្ទឹមនឹងនោះវៀតណាមគាំទ្រការប្តេជ្ញាចិត្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន
នាឆ្នាំ២០១៥។សន្និសីទជាន់ខ្ពស់អាស៊ានលើក​ទី​២០ប្រព្រិត្តទៅក្នុងកាលះទេសះដែល​អាស៊ានកំពុងខំប្រឹងប្រែងជំរុញខ្លាំងដំណើការកសាងសហគមន៍និងតភ្ចាប់អាស៊ាន​ បង្កើនទំនាក់ទំនងជាមួយបណ្តាដៃគូ​ព្រមទាំងជំរុញការកសាងរចណាសម្ព័ន្ឋតំបន់១សម
ស្របទៅនឹងផលប្រយោធន៍និងចរិតលក្ខណះពិសេសនៃតំបន់ដែលក្នុងនោះអាស៊ានដើ
តួនាទីស្នូល។ជាមួយប្រធានបទ“ASEAN:សហគមន៍តែ១-​ជោគវាសនាតែ១“សន្និសីទ
លើក​នេះប្រមូលផ្តុំពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ​ ការកសាងសហគមន៍អា-
ស៊ានបង្កើនការតភ្ចាប់ក្នុងអាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការរវាង​អាស៊ានជាមួយបណ្តា
ដៃកូ​និងពង្រឹងតួនាទីស្នូលរបស់អាស៊ានជាដើម។ការដែល​នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត​
ណាម​ Nguyen Tan Dungចូលរួមសន្និសីទលើកនេះគឺសំដៅអះអាងថា វៀតណាមបន្តជា
សមាជិកសកម្មម្ចាស់ការ និងមាន​ការទទួលខុសត្រូវរបស់ អាស៊ាន​។វៀតណាមសកម្មរួមវិភាគទានក្នុងបញ្ហារួម​ បញ្ហាមានផលប្រយោជន៍របស់អាស៊ាន។វៀតណាមមានការផ្តួចផ្តើមគំនិតជំរុញការកសាងអាស៊ាន១ខ្លាំងមាំមួន​ សាមគ្គីភាព​និងមានតួនាទីសំខាន់ក្នុងដំបន់។ក្នុងរយះពេល១៧ឆ្នាំជាសមាជិកអាស៊ាន វៀតណាម
ជានិ្ចកាលកំណត់ថា កិច្ចសហប្រតិបត្តិការជាមួយអាស៊ានជាផ្នែកសំខាន់១ក្នុងគោលមាគា៏
កិច្ចការបរទេស​ឯករាជម្ចាស់ការ ពហុភាគី​ម្ចាស់ការសមាហរណះកម្មតំបន់​ អន្តរជាតិរបស់
បក្សនិងរដ្ឋវៀតណាម។ក្នុងដំណាក់កាលនាបច្ចុប្បន្ននេះកិច្ចសប្រតិបត្តិការក្នុងអាស៊ានកាន់
តែចាំបាច់ពេលដែលវៀតណាមកំពុងធ្វើសមាហរណះកម្មទៅក្នុងអន្តរជាតិដ៍ជ្រៅពី១ថ្ងៃទៅ
១ថ្ងៃ។ដោយឈរលើស្មារតីនោះ​ នៅក្នុងសន្និសីទលើកនេះវៀតណាមសកម្មរួមវិភាគទាន
ដល់បណ្តាបញ្ហារួមរបស់អាស៊ាន​នឹងវៀតណាមានផលប្រយោជន៏ ព្រមទាំងអះអាងនូវការ
គាំទ្រចំពោះសេចក្តីប្តេជ្ញាចិត្តជំរុញខ្លាំងដំណើរការកសាងសហគមអាស៊ានក្នុងរយះពេល​៣ឆ្នាំនៅសេសសល់​ដែលក្នុងនោះមានខ្លឹមសារសំខាន់១ គឺសហគមអាស៊ានឆ្ពោះទៅប្រជា
ជន។​ប្រធានសមាគមមិត្តភាពវៀតណាម-អាស៊ាន​ លោក​ Le Cong Phung ចាត់ទុកថា៖ “ការ
ផ្សារខ្ជាប់រវាងអាស៊ានមិនគ្រាន់តែអំពីសេដ្ឋកិច្ច​ នយោបាយប៉ុណ្ណោះទេ​ថែមទាំងជាការស្រុះ
ចិត្តគំនិត​ ការរួមបញ្ចូលអំពីវប្បធម៏​ របៀបរស់នៅ នឹងការប្រព្រិត្តក្នុងមហាគ្រួសារអាស៊ាន
ទៀតផង។ធ្វើយ៉ាងម៉េចដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនវៀត
ណាមជាមួយប្រជាជនបណ្តាប្រទេសអាស៊ាន​  ដើម្បីប្រជាជនប្រទេសនេះ​​ប្រជាជាតិនេះ
យល់ដឹងយ៉ាងជ្រាលជ្រៅអំពីប្រជាជាតិដ៏ទៃប្រជាជនប្រទេសដ៏ទៃ។ បានដូច្នេះទើបអាច
រួមកំលាំងកាយចិត្ត​កសាងប្លុកអាស៊ានឲ្យកាន់តែរឹងមាំថែមទៀត”។      

                                    

ទន្ទឹមនឹងនោះវៀតណាមក៏អះអាងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តផែនការ
តភ្ចាប់អាស៊ាន ​ ការអនុវត្តប្រកបដោយមានប្រសិទ្ធភាពនូវ ផែនការការ ផ្តួចផ្តើមគំនិតតភ្ជាប់
អាស៊ាន​ដំណាក់កាលទី​២​​។​ពិសេសគឺការបង្រួញអភិវឌ្ឌ្យរយ៉ាងឆាប់ៗចន្លោះវាងបណ្តា
ប្រទេសអាស៊ានជាមួយគ្នា។នេះជាបញ្ហាដែលវៀតណាមជានិច្ចកាលខំប្រឹងប្រែងអនុវត្ត
រួមជាមួយបណ្តាប្រទេសអាស៊ាន ។លោក​ Le Cong Phung បានឲ្យដឹងទៀតថា៖ “បញ្ហាសេដ្ឋ
កិច្ចគឺជាបញ្ហាជួរមុខក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន។ប្រការសំខាន់នាបច្ចុប្បន្នគឺ​អាស៊ាន
ត្រូវអនុវត្តបណ្តាការ ផ្តួចផ្តើមគំនិតដែលទទួលបាន។វៀតណាមមានកម្មវិធីសហប្រតិបត្តិការ
ជាច្រើនក្នុងអាស៊ានដែល បាននឹងកំពុងពង្រីកប្រសិទ្ធភាព។សមាគមមិត្តភាពវៀតណាម-អាស៊ានឹងធ្វើជាស្ពានជួយដល់បណ្តាអង្គភាពអាជីវកម្ម​ តភ្ជាប់ជាមួយគ្នា​​ដោយឈរលើមូល
ដ្ឋានអាចនាំមកនូវផលប្រយោជន៏ដល់ភាគីទាំងឡាយ​ព្រមទាំងធ្វើឲ្យការតភ្ជាប់ក្នុងអាស៊ាន
កាន់តែខ្ជាប់ខ្ជួនថែមទៀត”។

                                   

វៀតណាមបន្តអះអាងថាជាសមាជិកសកម្មរបស់ អាស៊ាន។ - ảnh 1
Image: Internet

   តាមរបៀបវារះបញ្ចប់សន្និសីទបណ្តាប្រទេសអាស៊ានចេញ​សេចក្តីថ្លែងការណ៏ភ្នំពេញ​
“ អាស៊ាន ៖សហគមតែ១ជោគវាសនាតែ១​ “សេចក្តីថ្លែងការណ៏ស្តីពីអាស៊ានមិនមានគ្រឿង
ញៀននាឆ្នាំ​២០១៥ ​សេចក្តីថ្លែងការណ៏ប្រធានអាស៊ានស្តីពី​ពិធីរំលឹកខួបលើកទី​៤៥​ទិវាបង្កើត
អាស៊ាន​ នឹងលទ្ធផលនៃសន្និសីទជាន់ខ្ពស់​លើកទី​២០​។​​ចូលរួមសន្និសីទ​លើកនេះ​នាយករដ្ឋ
មន្រ្តី​ Nguyen TanDungនឹងគណះប្រតិភូវៀតណាម​បានពង្រីកតួរនាទីជាសមាជីកសកម្មក្នុង
អាស៊ាន​នឹងមានការរួមវិភាគទានជាក់ស្តែង​ដល់សន្និសីទជាន់ខ្ពស់ជាលើកដំបូងក្នុងឆ្នាំ​២០១២​
តទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ