វៀតណាមប្រកាន់យ៉ាងខ្ជាប់នឹងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម

(VOVWORLD) - របាយការណ៍វាយតម្លៃចំពោះលទ្ធផលសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៨ ស្ថាន ភាពចាប់តាំងពីដើមឆ្នាំ២០១៩មក ហើយភារកិច្ច ដំណោះស្រាយសំខាន់ៗនា ពេលខាងមុខ នៅសម័យបើកកិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា បានសរអោយឃើញថា ក្នុងឆ្នាំ២០១៨ វៀត ណាមមានល្បឿនកំណើនសេដ្ឋកិច្ចជួរមុខនៅក្នុងតំបន់និងលើពិភពលោក។ 
វៀតណាមប្រកាន់យ៉ាងខ្ជាប់នឹងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម - ảnh 1បនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញថ្លែងរបាយការណ៍ពោលខាងលើនៅចំពោះមុខរដ្ឋសភា 

  ឆ្នាំ២០១៩ជាឆ្នាំបោះជំហានទៅមុខដើម្បីសម្រេចរួចផែនការរយៈ៥ឆ្នាំ ២០១៦-២០២០ ដោយ ហេតុនេះ រដ្ឋាភិបាលវៀតណាមបានឯកភាពលើទិសស្លោក “វិន័យ ស្មោះត្រង់ ធ្វើសកម្មភាព ច្នៃប្រឌិត លោតផ្លោះ ប្រសិទ្ធភាព” ដើម្បីសម្រេចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមនានាដែលត្រូវបានដាក់ចេញ។

        អញ្ជើញថ្លែងរបាយការណ៍ពោលខាងលើនៅចំពោះមុខរដ្ឋសភា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអោយដឹងថា ក្នុងឆ្នាំ២០១៨ វៀតណាមបានសម្រេចនិងសម្រេចហួសផែនការនូវសន្ទស្សន៍អភិវឌ្ឍទាំង១២។

       កំណើនសេដ្ឋកិច្ចឆ្នាំ២០១៨របស់វៀតណាមបង្កើតឯកតគ្គកម្ម

        អាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរជននិងប្រជាជនទូទាំងប្រទេស បានជាស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងត្រីមាសទី៤ឆ្នាំ២០១៨មានការរីក ចម្រើនយ៉ាងសកម្ម ដោយរួមចំណែកនាំមកនូវលទ្ធផលសំខាន់លើគ្រប់វិស័យក្នុងឆ្នាំ២០១៨។ ជាក់ស្ដែងគឺ GDP សម្រេចបានកំណើនចំនួន៧,០៨% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨ មក ហើយនាំវៀតណាមចូលក្នុងក្រុមខឿនសេដ្ឋកិច្ចដែលមានល្បឿនកំណើនខ្ពស់បំផុតនៅក្នុងតំបន់និងលើពិភពលោក។ GDP ជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន២៥៩០ដុល្លាអាមេរិក។ ប្រភពទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ទទួលបាន១៩ពាន់លានដុល្លាអាមេរិក ពោលគឺ កើន៩%។ ទំហំនាំចេញកើន១៣,២%។ ទំហំនាំចេញនាំចូលសម្រេចបានប្រមាណ៤៨០ពាន់លានដុល្លាអាមេរិក ដែលក្នុងនោះមានអតិរេកពាណិជ្ជកម្មចំនួន៦,៨ពាន់លានដុល្លាអាមេរិក ដែលជាកម្រិតខ្ពស់បំផុតតាំងពីមុនមកដែរ។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖

        “វិស័យវប្បធម៌សង្គមបរិស្ថានក៏ទទួលបានលទ្ធផលសំខាន់ជាច្រើនដែរ។ ការងារកែទម្រង់រដ្ឋបាល បង្ការប្រឆាំងអំពើពុករលួយត្រូវបានដំណើការយ៉ាងប្ដូរផ្ដាច់។ សន្តិសុខ ការពារជាតិ កិច្ចការបរទេស ត្រូវបានពង្រឹងនិងពង្រីក ដោយរួមចំណែកលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ”។

        ចាប់តាំងពីដើមឆ្នាំ២០១៩មក ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបន្តរក្សាបាននូវស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង។ កំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី១ឆ្នាំ២០១៩សម្រេចបានចំនួន៦,៧៩%។ ទំហំនាំចេញក្នុងរយៈពេល៤ខែដើមឆ្នាំសម្រេចបានចំនួន៧៩ពាន់លានដុល្លាអាមេរិក។ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានអោយដឹងថែមទៀតថា៖

        “ឆ្នាំ២០១៩ជាឆ្នាំដើម្បីបោះជំហានទៅមុខឆ្ពោះទៅរកការសម្រេចផែនការរយៈ៥ឆ្នាំ ២០១៦- ២០២០ ដោយហេតុនេះ រដ្ឋាភិបាលបានផ្ដោតទៅលើការត្រួតពិនិត្យ បំពេញបន្ថែមយន្តការ គោលនយោបាយ និងច្បាប់ដើម្បីលុបចោលរបាំង ដោះស្រាយការលំបាក ការជំពាក់ជំពិននានា ជាពិសេសគឺលើវិស័យវិនិយោគ ពាណិជ្ជកម្ម ពន្ធ សោហ៊ុយ ការងារ ដីធ្លីនិងធនធាន ជាដើម។ ទន្ទឹមនឹងនោះ ជំរុញការកែទម្រង់រដ្ឋបាល ជួយសម្រួលដល់បែបបទអាជីវកម្ម កាត់បន្ថយការចំណាយសម្រាប់ប្រជាជននិងសហគ្រាស។ ព្រមទាំងរៀបចំកិច្ចប្រជុំទូទាំងប្រទេសស្ដីពីការធ្វើសមាហរណកម្មអន្តរជាតិ ការជំរុញផលិតកម្ម ការនាំចេញ ការកែច្នៃកសិផល ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចមុខព្រួញ ទេសចរណ៍ សេដ្ឋកិច្ចឯកជន សហគ្រាសបច្ចេកវិទ្យា ជាដើម សំដៅបង្កើតឡើងយន្តការ គោលនយោបាយ និងដំណោះស្រាយ ហើយជំរុញការអភិវឌ្ឍនៃវិស័យនិងផ្នែកដែលមានឧត្តមភាពនិងសក្ដានុភាពនានាផងដែរ”។

       ប្រកាន់យ៉ាងខ្ជាប់នឹងគោលដៅពង្រឹងម៉ាក្រូសេដ្ឋកិច្ចហើយជំរុញកំណើន

        ដើម្បីសម្រេចបាននូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានសំណូមពរអោយក្រសួង ស្ថាប័ន និងតំបន់គ្រប់ជាន់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក ការសាកល្បង ដើម្បីអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវការងាររៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញដោយតភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចនិងដំណោះស្រាយនានាតាមសេចក្ដីសម្រេចចិត្តរបស់បក្ស រដ្ឋសភានិងរដ្ឋាភិបាល ព្រមទាំងបន្តជំរុញការកែលម្អបរិយាកាសវិនិយោគអាជីវកម្មផងដែរ។ ក្នុងនោះ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើភារកិច្ចស្នូលនោះគឺ ប្រកាន់យ៉ាងខ្ជាប់នឹងគោលដៅពង្រឹងម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពនៃខឿនសេដ្ឋកិច្ច ហើយជំរុញកំណើន។

        “ត្រូវអនុវត្តន៍ដោយព្រមៗគ្នានិងប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយនានាសំដៅបើកទូលាយទីផ្សារ ជំរុញការនាំចេញ ហើយដោះស្រាយការលំបាកសម្រាប់ការនាំចេញកសិផល។ រៀបចំការឃោសនាយ៉ាងទូលំទូលាយ ទាញយកកាលានុវត្តភាព ហើយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលប្រទេសយើងបានចុះហត្ថលេខា ជាពិសេសគឺកិច្ចព្រមព្រៀង CPTPP។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវប្រព័ន្ធលក់រាយនិងទីផ្សារក្នុងស្រុកដោយតភ្ជាប់នឹងចលនា “ប្រជាជនវៀតណាមប្រើប្រាស់ទំនិញវៀតណាម” ផងដែរ។

        ដោយពង្រីកនូវលទ្ធផលដែលសម្រេចបាន ដោយគួបផ្សំនឹងសេចក្ដីប្រាថ្នាចង់បោះជំហានទៅមុខ និងចំណងសាមគ្គីភាពនៃប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរជននិងប្រជាជនទាំងមូលនោះ វៀតណាមនឹងជំនះពុះពារលើការលំបាក ការសាកល្បងដើម្បីអនុវត្តន៍រាល់ភារកិច្ច គោលដៅក្នុងឆ្នាំ២០១៩ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ