វៀតណាម-ប៊ុលហ្គារីឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត

(VOVworld)-ប្រធានាធិបតីប៊ុលហ្គារីលោក Rosen Plevnelievកំពុងមានដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមពីថ្ងៃទី២៧ដល់ថ្ងៃទី៣១តុលា។ ដំណើរទស្សនកិច្ច
នេះគឺសំដៅជម្រុញខ្លាំង ទំនាក់ទំនងប្រពៃណីក្នុងរយៈ ពេល៦៣ឆ្នាំកន្លងទៅរវាង
ប៊ុលហ្គារីនិងវៀតណាម ពិសេសលើវិស័យសេដ្ឋកិច្ច។ភាគីទាំងពីរកំពុងខំប្រឹងប្រែង
កសាង “រូបសណ្ឋានសហប្រតិបត្តិការទ្វេភាគីថ្មី” ក្នុងស្ថានភាពសកល កំពុងមាន
បំរែបំរួល។ ក្នុងឳកាសនេះដែរ អ្នកនិពន្ធ នៃវីទ្យុសម្លេងវៀតណាម បានបូកសរុបអំពី
ទំនាក់ទំនងនៃប្រទេសទាំងពីក្នុង​រយៈពេលកន្លងទៅនិងយកថាទស្សន៌សហប្រតិបត្តិ
ការនាពេលខាងមុខ។

វៀតណាម-ប៊ុលហ្គារីឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត - ảnh 1
អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមសម្ភាសប្រធានាធិបតី
ង៊ុលហ្គារីនៅវិមានប្រធានា ធិបតីប៊ុលហ្គារី

          ប៊ុលហ្គារីជាប្រទេស១ស្ថិតនៅអឺរ៉ុប អគ្នេយ៌។ក្នុងប៉ន្មានឆ្នាំជិតៗនេះ ប៊ុល
ហ្គារីមានការបោះជំហានគួរឲ្យចាប់អារម្មណ៌ក្នុងការអភិវឌ្ឍន៌សេដ្ឋកិច្ច។ ប៊ុលហ្គារី ទទួលបានជ័យជំនះក្នុងការកាត់បន្ថយប្រាក់បំណុលសាធារណៈក្នុងរយៈពេល
១០ឆ្នាំកន្លងទៅ រក្សាបានការខាតបង់ថវិការក៏ដូចជាអតិផរណាក្រោមកម្រឹត
មធ្យម ដោយ EU នាំចេញក្នុង៣ឆ្នាំកន្លងទៅ។ ប៊ុលហ្គារី ក៏ជាប្រទេសតែមួយគត់
ក្នុង EU ត្រូវបានឡើងកម្រឹតទំនុកទុកចិត្តក្នុងគ្រាមានវិបត្តិនេះ។ ក្នុងគោលនយោ បាយកិច្ចការបរទេស ប៊ុលហ្គារីក៏បានយកចិត្តទុកដាក់ដល់ការ អភិវឌ្ឍន៌ទំនាក់
ទំនងជាមួយបណ្តា ប្រទេសនៅទ្វីបអាស៊ី ដែលក្នុងនោះផ្តល់អាទិភាពបង្កើន
ទំនាក់ទំនងជាមួយវៀតណាម។
ទំនុកទុកចិត្តអំពីនយោបាយ
        វៀតណាមនិងប៊ុលហ្គារីមានទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិបត្តិ
ការលើគ្រប់វិស័យនិងមានកម្រាស់ប្រវត្តិសាស្រ្តជាង៦០ឆ្នាំ (១៩៥០-២០១៣)។ ប៊ុលហ្គារីជាប្រទេស១ក្នុងចំណោម១០ប្រទេសដំបូងលើពិភពលោក ដែលទទួល
ស្គាល់និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម(ថ្ងៃទី៨កុម្ភៈឆ្នាំ ១៩៥០)។

        នាពេលជិតៗនេះ ក្នុងគោលនយោបាយពង្រឹងនិងពង្រីកទំនាក់ទំនង​ជាមួយ
បណ្តាប្រទេសទ្វីបអាស៊ី ប៊ុលហ្គារីបានយកចិត្តទុកដាក់ជាពិសេសដល់ការ បង្កើន
ទំនាក់ទំនងជាមួយវៀតណាម។ ផ្ទុយទៅវិញ វៀតណាមជានិច្ចកាល ចាត់ទុកទំ
នាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយមិត្តភក្តិប្រ
ពៃណីក្នុងតំបន់អ៊ឺរ៉ុបក្នុងនោះ​ប៊ុលហ្គារីជាអាទិភាព១ផង។ ឯក អគ្គរដ្ឋទូតវៀត
ណាមប្រចំានៅប៊ុលហ្គារី លោក Le Duc Luu អះអាងថា៖ “សព្វថ្ងៃ ប្រទេសទាំងពីរ
កំពុងដំណើរការការសន្ទនានយោបាយជាន់ខ្ពស់ សំដៅបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន សហការក្នុងក្រប ខ័ណ្ឌតំបន់ អន្តរជាតិ និងបណ្តាបញ្ហាដែល
ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ប៊ុលហ្គារីនិងវៀតណាមមានគោលបំណងរួម លើកគំពស់ទំនាក់ទំនងនយោ បាយនៃប្រទេសទាំងពីរឡើងកម្រឹតដៃគូរយុទ្ធ
សាស្រ្ត”។

វៀតណាម-ប៊ុលហ្គារីឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត - ảnh 2
អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមសម្ភាសឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅប៊ុលហ្គារី

        ដើម្បីអនុវត្តន៌លើកកំពស់ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយប៊ុល
ហ្គារី ភាគីទាំងពីរកំពុងខំប្រឹងប្រែងស្រាវជ្រាវ កំណត់ និងកសាងរាល់យន្តការ សម
ស្រប ដើម្បីបើកទូលាយនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិ​ការលើ
គ្រប់វិស័យ ពិសេសគឺវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ក្នុងប៉ន្មាន
ឆ្នាំជិតៗនេះ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ទទួលបាន៧០-៨០លានដុល្លារអា
មេរិកក្នុង១ឆ្នាំ។ សព្វថ្ងៃ ប៊ុលហ្គារី កំពុងមានគំរោងការណ៌ FDI ចូលវៀតណាម
ចំនួន៧គំរោង ដោយមានទុនស​រុប ៣០លានដុល្លារអាមេរិក ក្នុងនោះមានគំរោង
ការណ៌កែច្នៃកាហ្វេនៅខេត្ត Lam Dong និងគំរោងការណ៌តម្បាញ់កាត់ដេនៅ
ទីក្រុង Hue ជាដើម។ ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅប៊ុលហ្គារីលោក Le Duc
Luu ឲ្យដឹងថែមទៀតថា៖“ភាគីទាំងពីរមានគោលបំណងកសាង “រូបសណ្ឋានស
ហប្រតិបត្តិការទ្វេ ភាគីថ្មី១” ដោយឈរលើមូលដ្ឋានឆ្លៀតយកប្រៀបខ្លាំងរបស់
ប្រទេសទាំងពីរ ព្រមទាំងនាំចេញទំនិញមិនទាន់កែច្នៃរបស់វៀតណាមមកកែច្នៃ
នៅប៊ុលហ្គារី បន្ទាប់មកនឹងនាំចេញទៅបណ្តាទីផ្សារអឺរ៉ុប។ នេះជាគោលគំនិត
សហប្រតិបត្តិ ការគួឲ្យចាប់អារម្មណ៌ប្រកបដោយប្រសិទ្ធភាព ពង្រីកបានប្រៀប
ខ្លាំងរបស់ភាគីទាំងពីរផងដែរ"។
ខំប្រឹងប្រែងលើកកំពស់ទំនាក់ទំនងទ្វេភាគី
         រួមជាមួយវិស័យសេដ្ឋកិច្ច វៀតណាមនិងប៊ុលហ្គារីបានចុះហត្ថលេខានិង
កំពុងអនុវត្តយ៉ាងសកម្ម “កម្មវិធីសហប្រតិបត្តិការអប់រំដំណាក់កាល២០១២-
២០១៦”។ លើវិស័យវប្បធម៌ ភាគីទាំងពីរបានកំណត់ដំណាក់កាលសហប្រតិបត្តិ
ការថ្មី នោះគឺវិស័យអភិរក្សបេតិកភ័ណ្ឌនិងជុសឆួលរាល់កេរិ៍ដំណែលប្រវត្តិសាស្រ្ត
របស់វៀតណាម។

        ឈរលើគ្រឹះទំនាក់ទំនងដ៏ល្អប្រសើនោះ ដំណើរទស្សនកិច្ចលើកនេះ  របស់ប្រធានាធិបតីប៊ុលហ្គារីលោក Rosen Pievneliev ពិតប្រាកដជានឹងនាំ
មកនូវលទ្ធផលជាក់ស្តែង។ ដំណើរទស្សនកិច្ច នេះ មិនត្រឹមតែជម្រុញទំនាក់
ទំនងមិត្តភាពប្រពៃណីជាមួយវៀតណាម ប៉ុណ្ណោះទេ ថែមទាំងជម្រុញរូប
សណ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចថ្មីរវាង​ប្រទេសទាំងពីរ នាំទំនាក់ទំនងទ្វេភាគី
វៀតណាម-ប៊ុលហ្គារីឈានដល់ដំណាក់ កាលថ្មី ជាក់ស្តែងប្រកបដោយប្រសិទ្ធ
ភាពជាង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ