វៀតណាមផ្ដល់អាទិភាពដល់ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ

(VOVWORLD) - វៀតណាមបានដំណើរការការងារក្នុងឋានៈជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប)អាណត្តិ ២០២០-២០២១ និងជាប្រធានដោយប្ដូរវេននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ខែមករាឆ្នាំ២០២០ ដោយការធ្វើជាអធិបតីនៅក្នុងកិច្ចពិភាក្សាបើកចំហថ្នាក់រដ្ឋ មន្រ្តីរបស់ក្រុបប្រឹក្សាសន្តិសុខ។ 
វៀតណាមផ្ដល់អាទិភាពដល់ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ - ảnh 1 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប (រូបថត៖ VOV)

  ក្រោមប្រធានបទ “រំលឹកខួបឆ្នាំទី៧៥នៃអ.ស.ប៖ គោរពធម្មនុញ្ញដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ” នោះ វៀតណាមចង់ ផ្ដល់អាទិភាពដល់ការគោរពធម្មនុញ្ញអ.ស.បក្នុងការទូតបង្ការ ទប់ស្កាត់ ការពារ ប្រជាជនក្នុងជម្លោះ និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

       ភារកិច្ចថ្មីក្នុងបរិបទពោរពេញទៅដោយការសាកល្បង

        អាចអះអាងបានថា កិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តីតាមគំនិតផ្ដួចផ្ដើមរបស់វៀត ណាម បានប្រព្រឹត្តទៅចំពេល ដែលបញ្ហាជាច្រើនកំពុងកើតមានឡើងនៅទូទាំង ពិភពលោក ជាពិសេសគឺជម្លោះ ការគំរាមកំហែងកំពុងរីករាលដាល ដែលក្នុង នោះមានបញ្ហាពាក់ព័ន្ធដល់ការគោរពធម្មនុញ្ញអ.ស.បផងដែរ។ ហេតុនេះហើយ ប្រធានបទនៃកិច្ចពិភាក្សានេះទាក់ទាញបានការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ប្រទេសជាសមាជិកអ.ស.បទាំងអស់។ មិនធ្លាប់មានកិច្ចពិភាក្សាណាមួយ ដែល ទាក់ទាញបានការចូលរួមរបស់ប្រទេសជាសមាជិកអ.ស.បយ៉ាងច្រើនដូច្នេះទេ។ ប្រទេសជាង១១០បានចុះបញ្ជីថ្លែងមតិនៅក្នុងកិច្ចពិភាក្សានេះ ដែលជាបរិមាណ ច្រើនបំផុតចំពោះកិច្ចពិភាក្សាបើកចំហមួយរបស់ក្រុមប្រឹក្សាសន្តិសុខតាំងពីមុនមក។

        ឆ្នាំ២០២០ក៏ជាឆ្នាំគម្រប់ខួប៧៥ឆ្នាំនៃទិវាបង្កើតរបស់អ.ស.បផងដែរ។ តាមរយៈប្រធានបទ “រំលឹកខួបឆ្នាំទី៧៥នៃអ.ស.ប៖ គោរពធម្មនុញ្ញដើម្បីរក្សាសន្តិ ភាពនិងសន្តិសុខអន្តរជាតិ” នៅខែដំបូងចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សា សន្តិសុខនោះ វៀតណាមមានបំណងចង់អះអាងសារជាថ្មីនូវសារសំខាន់របស់ អង្គការនេះ ជាពិសេសគឺក្នុងតួនាទីរក្សាសន្តិភាពនិងសន្តិសុខពិភពលោក។

        នៅពេលបច្ចុប្បន្ននេះ ប្រទេសទាំងអស់ត្រូវតែគោរពធម្មនុញ្ញអ.ស.ប ជាពិសេសគឺក្រុមប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ នៅកិច្ច ពិភាក្សាបើកចំហនេះដែរ អង្គការនេះបានចេញសេចក្ដីថ្លែងការណ៍ស្ដីពីកិច្ច ពិភាក្សាបើកចំហពាក់ព័ន្ធដល់ធម្មនុញ្ញអ.ស.បជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ បណ្ដាកិច្ចពិភាក្សាស្ដីពីធម្មនុញ្ញអ.ស.បតាំងពីមុនមកមិនធ្លាប់ដែលចេញសេចក្ដីថ្លែង ការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខយ៉ាងដូច្នេះបានទេ។ ប្រការនេះបាន សរឲ្យឃើញនូវសារសំខាន់ក៏ដូចជាភាពជោគជ័យនៃកិច្ចពិភាក្សាបើកចំហដែលត្រូវបានរៀបចំឡើងតាមគំនិតផ្ដួចផ្ដើមរបស់វៀតណាមក្នុងឋានៈជាប្រធានក្រុម ប្រឹក្សាសន្តិសុខក្នុងខែមករាឆ្នាំ២០២០។

       លើកត្រដែតការគោរពធម្មនុញ្ញអ.ស.ប

        នៅពេលចូលរួមក្រុមប្រឹក្សាសន្តិសុខ វៀតណាមបានដាក់ចេញអាទិភាព ដោយឡែករបស់ខ្លួន។ ប៉ុន្តែរាល់អាទិភាពនោះ ក៏សមស្របនឹងអាទិភាពរួមរបស់ក្រុមប្រឹក្សា សន្តិសុខ ក៏ដូចជាសមាជិកនានារបស់អ.ស.បផងដែរ។ អាទិភាពរបស់វៀតណាម ក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺធ្វើយ៉ាងម៉េចដើម្បីអោយប្រទេសទាំងអស់ត្រូវគោរព ធម្មនុញ្ញអ.ស.ប។ អាទិភាពទី២នោះគឺត្រូវរារាំងជម្លោះ ឬហៅបានថា ការទូត បង្ការទប់ស្កាត់ ការពារជនស៊ីវិលក្នុងជម្លោះ ជាពិសេសគឺនារីនិងកុមារ។ ជា ប្រទេសមួយដែលធ្លាប់បានឆ្លងកាត់ពុះពារលើសង្គ្រាមអញ្ចឹងបានជាវៀតណាម មានបទពិសោធន៍ជាច្រើនក្នុងការដោះស្រាយផលវិបាកដោយសង្គ្រាម ដូចជា បញ្ហារំដោះគ្រាប់បែកមីន។ នេះជាវិស័យដែលវៀតណាមមានបំណងចង់ចែករំលែក។

        វៀតណាមចូលកាន់តំណែងថ្មីក្នុងបរិបទដែលពិភពលោកនិងតំបន់កំពុង មានការវិវត្តន៍យ៉ាងស៊ីជំរៅ។ ជម្លោះជាច្រើននៅទ្វីបអាហ្វ្រិកមិនទាន់ស្វែងរកបាន នូវដំណោះស្រាយ ភាពតានតឹងមាននិន្នាការកើនឡើងនៅមជ្ឈឹមបូព៌ា និងគ្រោះ អាសន្នផ្ទុះឡើងជម្លោះនៅតំបន់មួយចំនួន រួមទាំងអាស៊ី-ប៉ាស៊ីហ្វិក។ លើសពី នេះទៅទៀត រាល់ទង្វើដោយឯកតោភាគី មិនគោរពច្បាប់អន្តរជាតិ ប្រើប្រាស់ និងគំរាមកំហែងប្រើប្រាស់អំពើហឹង្សា រំលោភបំពានលើអធិបតេយ្យភាព បូរណ ភាពដែនដី ធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗ ក៏ជាការ សាកល្បងផ្ទាល់ចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិផងដែរ។ ទោះបីជាសន្តិ ភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍនៅតែជានិន្នាការស្នូលក្ដី ប៉ុន្តែការប៉ះគ្នា ខាងយុទ្ធសាស្ត្ររវាងមហាអំណាចពិភពលោកកំពុងកើនឡើង ដែលនាំទៅដល់ ផលវិបាកដ៏ស្មុគស្មាញជាច្រើន។

        ចូលរួមក្រុមប្រឹក្សាសន្តិសុខអ.ស.បក្នុងបរិបទពោរពេញទៅដោយការសាកល្បងនោះ វៀតណាមនៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវមាគ៌ាកិច្ចការបរទេសឯករាជ្យ ធ្វើម្ចាស់ដោយខ្លួនឯង ពិពិធកម្ម ពហុភាគីនិយម ខិតខំប្រឹងប្រែងជំរុញកិច្ចសន្ទនា កាត់បន្ថយភាពតានតឹង ការប្រឈមមុខដាក់គ្នា ស្វែងរកដំណោះស្រាយសម ហេតុសមផលសម្រាប់បញ្ហានានាដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខតំបន់ និងអន្តរជាតិ ជំរុញការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញអ.ស.ប។ វៀត ណាមនឹងលើកត្រដែតស្មារតី “ភាពជាដៃគូដើម្បីសន្តិភាពជានិរន្ត” ដែលផ្តោត ទៅលើការរាំងស្កាត់ជម្លោះ ស្ថាបនាសន្តិភាព ស្ដារឡើងវិញក្រោយពីសង្គ្រាម បង្កើន លទ្ធិពហុភាគីនិយមនិងយន្តការពហុភាគីនានា ជាពិសេសគឺអ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ