វៀតណាមផ្លាស់ប្តូរគោលនយោបាយជំនួយដើម្បីកាត់បន្ថយភាពក្រីក្រ
HA NAM -  
(VOV) /  
|
វៀតណាមផ្លាស់ប្តូរគោលនយោបាយជំនួយដើម្បីកាត់បន្ថយភាពក្រីក្រ (VOV) |
Vovworld-វៀតណាមត្រូវបានវាយតំលៃជាប្រទេសមួយក្នុងចំណោមប្រទេសមានគោលនយោបាយកាត់បន្ថយភាពក្រីក្រលើគ្រប់វិស័យ។ កម្រមានប្រទេស
ណាដែលមានប្រព័ន្ធគោលនយោបាយដូច្នេះឡើយ។ ប៉ុន្តែ គោលនយោបាយ
ជាច្រើនបាននាំមកនូវការបែងចែកប្រភពកំលាំងពលំ ត្រួតគ្នាក្នុងពេលអនុវត្ត។
ដោយហេតុនេះការរៀបចំឡើងវិញគោលនយោបាយគឺចាំបាច់សំដៅលើកកំពស់
ប្រសិទ្ធភាពនៃគោលនយោបាយចំពោះអ្នកទទួលផលចំណេញនិងធានាប្រភព
កំលាំងពលំគ្រប់គ្រាន់។ លោក Ngo Truong Thi ប្រធានការិយាល័យកម្មវិធីគោល
ដៅជាតិកាត់បន្ថយភាពក្រីក្រ (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀត
ណាម)បានឲ្យដឹងថា៖
“នាពេលខាងមុខ វៀតណាមត្រូវបើកទូលាយបណ្ដាគោលនយោបាយ ជួយឧបត្ថម្ភគ្រួសារហៀបក្រីក្រនិងគ្រួសារទើបរួចផុតពីភាពក្រីក្រដើម្បីគេមិនធ្លាក់ចុះ
កំរិតក្រីក្រឡើងវិញនិងក៏ជាកំលាំងចលករឲ្យគ្រួសារក្រីក្រឈានឡើង។ ទី២គឺ
កាត់បន្ថយជាបណ្ដើរៗគោលនយោបាយឲ្យទទេ ជំនួសដោយភ្ជាប់ជាមួយ
លក្ខណៈជាក់ស្ដែង។ ទី៣គឺយើងខ្ញុំកំពុងស្រាវជ្រាវដោយសេចក្តីកំណត់ផ្សាភ្ជាប់
នឹងពេលវេលា។”
តាមលោក Ngo Truong Thi ថា ដើម្បីកាត់បន្ថយភាពក្រីក្រដ៏ចីរភាពនោះ
វិធានការជួយជនក្រីក្រ ក្រុមមុខសញ្ញាក្រីក្រក៏បានផ្លាស់ប្តូរពីទិសតែមួយទៅ
ពហុទិស។ ជាក់ស្ដែងគឺផ្លាស់ប្តូររបៀបទទួលស្គាល់មុខសញ្ញាក្រីក្រ មិនត្រឹមតែ
ផ្អែកទៅលើបទដ្ឋានចំណូលដូចមុននេះ។
“ក្នុងគោលនយោបាយដែលយើងបានអនុវត្តនាពេលកន្លងមកយើងបាន
ខ្វះក្រុមមុខសញ្ញាមួយ។ នោះគឺក្រុមមុខសញ្ញាជាជនបំលាស់ទីលំនៅទៅទីក្រុង
រឺកម្មករ។ យើងខ្វះដោយសារយើងកំណត់មុខសញ្ញាក្រីក្រគឺតាមគ្រួសារ ដែល
តាមគ្រួសារគឺគេមិនមែនជាមុខសញ្ញាដើម្បីយើងជួយឧបត្ថម្ភឡើយ។ របៀប
ផ្លាស់ប្តូរពីទិសតែមួយទៅពហុទិសមានអត្ថន័យដ៏ធំធេងគឺជួយស្ថាប័នមាន
សមត្ថកិច្ចស្រង់បញ្ជីបានមុខសញ្ញា កំណត់បានមុខសញ្ញាហើយឈរលើមូលដ្ឋាន
នោះកសាងគោលនយោបាយសំរាប់មុខសញ្ញានីមួយៗឲ្យបានសមស្រប។”
រួមជាមួយការរៀបចំឡើងវិញគោលនយោបាយនិងផ្លាស់ប្តូរវិធីជួយជនក្រីក្រ វៀតណាមនឹងលៃទុកប្រភពកំលាំងអាទិភាពសំរាប់ដំបន់លំបាកពិសេស ដំបន់
ជនជាតិភាគតិចសំដៅជំនះពុះពារស្ថានភាពកាត់បន្ថយភាពក្រីក្រ។ រដ្ឋមន្ត្រី
ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោកស្រី Pham Thi Hai Chuyen បាន
ឲ្យដឹងថា៖
“យើងខ្ញុំបន្តផ្ដល់អាទិភាពឲ្យប្រភពកំលាំងសំរាប់ដំបន់ក្រីក្របំផុតនិងសំរាប់
ដំបន់ជនជាតិភាគតិចផង។ ចលនាការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលសហគមន៍សង្គមរួមជាមួយរដ្ឋអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រយ៉ាងលឿនចីរភាពបង្រួញគំលាត។ ការកសាងផ្សព្វផ្សាយគោលនយោបាយជួយឧបត្ថម្ភថ្មី
ត្រូវតាមទិស បើកទូលាយមុខសញ្ញាជាគ្រួសារថ្មីរួចផុតពីភាពក្រីក្រនិងគ្រួសារ
ជិតក្រីក្រ។”
ជាមួយការផ្លាស់ប្តូរគោលនយោបាយជំនួយក្នុងការកាត់បន្ថយភាពក្រីក្រ
លើវិស័យទាំង៣ គោលនយោបាយ មុខសញ្ញានិងរៀបចំប្រភពកំលាំងវៀតណាម
កំពុងបោះជំហានអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រចីរភាព រួមចំណែកធានា
ស្ថិរភាពសង្គមលើកកំពស់គុណភាពជីវភាពរស់នៅរបស់ជនក្រីក្រ៕
HA NAM
-VOV