វៀតណាមរួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

(VOV)_វៀតណាមជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសរងឥទ្ធិពលច្រើន
បំផុតដោយបំរ៉ែបំរួលអាកាសធាតុ។​យុទ្ធសាស្ត្របំរ៉ែបំរួលអាកាសធាតុជាតិ​បាននិង
កំពុងខំប្រឹងប្រែងអំពាវនាវអោយមានការជួយឧបត្ថម្ភពីអ្នកផ្តល់ជំនួយ​អន្តរជាតិ
និងគំរោងការណ៍ជាច្រើនដែលទាក់ទិនដល់បំរ៉ែបំរួលអាកាសធាតុត្រូវបានអនុវត្ត
នៅវៀតណាម។ ឆ្នាំ ២០១៦ សកម្មភាពសហប្រតិបត្តិការអន្តរជាតិ ក្នុង​វិស័យបំរ៉ែបំ
រួលអាកាសធាតុ បានបន្តជំរុញខ្លាំងនៅវៀតណាម រួមចំណែកជំរុញវៀតណាមអភិ
វឌ្ឍន៍និរន្តរភាព។

វៀតណាមរួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
វៀតណាមរួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

ក្នុងរយពេលកន្លងទៅ វៀតណាមបាននិងកំពុងម្ចាសការសកម្មអនុវត្តយុទ្ធសាស្ត្រ
ជាតិ ស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ និងយុទ្ធនាការកំណើនបៃតង បង្កានិងទប់ទល់
គ្រោះធម្មជាតិ អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ។ក្នុងដំណើការទាំងនេះ វៀតណាម
ទទួលបានការគាំទ្រនិងជួយឧបត្ថម្ភជាច្រើនពីសហគមន៍អន្តរជាតិ។

          សន្យាជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ

        ឆ្នាំ២០១៦ វៀតណាមបន្តពង្រីកសកម្មភាពសហប្រតិបត្តិការអន្តរជាតិទ្វេ​ភាគី
 និងពហុភាគី ជាពិសេសគឺសកម្មភាពសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យបំរ៉ែបំរួល
អាកាសធាតុ បរិស្ថាន ធនធានទឹក និងគ្រប់គ្រងដីធ្លី។ លទ្ធផលគឺ ​ដំណាងរបស់ប្រ
ទេស និងអង្គការអន្តរជាតិជាច្រើន បានសន្យាជួយឧបត្ថម្ភវៀតណាម ទប់ទល់នឹង
បំរ៉ែបំរួលអាកាសធាតុ។​ក្នុងឱកាសមកបំពេញការងារនៅ​ខេត្ត Ben Tre (ភាគខាងត្បូងវៀតណាម) នាខែឧសភាឆ្នាំ២០១៦ អគ្គលេខាធិការ​រង អង្គការសហប្រជាជាតិ 
លោក Jan Eliasson បានអះអាងថា៖ អង្គការ​សហប្រជាជាតិនឹងជួយឧបត្ថម្ភវៀត ណាម ជំនះពុះពារលើផលវិបាកដោយភាព​រាំងស្ងួត ទឹក ប្រៃជ្រាប ចូល ដោយមាន
ផែនការជាក់ស្ដែងនានា។ ក៏ក្នុងឆ្នាំ២០១៦ ធនាគារពិភពលោក (WB) ក៏បានអនុ
ម័តលើកញ្ចប់ឥណទានចំនួន​៣១០លាន​ដុល្លារអាមេរិក ជួយឧបត្ថម្ភវៀតណាមទប់
ទល់នឹងបំរ៉ែបំរួលអាកាសធាតុ រួម​ចំណែករក្សាជីវភាពរស់នៅសំរាប់ប្រជាជនចំនួន
១លាន២០ហ្មឺននាក់ នៅតំបន់​វាលសណ្តទន្លេ Cuu Long ។

          អនុវត្តគំរោងការណ៍ជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព

        រួមជាមួយការសន្យាពីសហគមន៍អន្តរជាតិ ក្នុងឆ្នាំ ២០១៦ គំរោងការណ៍​ជួយឧ
បត្ថម្ភវៀតណាមជាច្រើនដើម្បីទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ត្រូវបាន​អនុវត្តព្រមៗ
គ្នា និងពង្រីកប្រសិទ្ធភាពជាច្រើន។ សំណង់កែលំអទំនប់ កាត់​បន្ថយទឹក ប្រៃជ្រាប
ចូលរួមជាមួយការកសាងផ្លូវគមនាគមន៍ ទប់ទល់នឹងទឹក​ជំនន់ មានប្រវែងជិត២
គីឡូម៉ែត្រ ត្រូវបានអនុវត្តនៅឃុំ Tam Giang ស្រុក Nui Thanh ខេត្ត Quang Nam (ភូមិ
ភាគកណ្ដាលវៀតណាម)។ រួមជាមួយ​បណ្ដាប្រទេសដូចជា៖ ជប៉ុន បារាំង ហូឡង់និងដា
ណឺម៉ាកនោះ ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី ជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ៗ របស់
វៀតណាម ក្នុងវិស័យបំរ៉ែបំរួលអាកាសធាតុ។ លោក Eric Sidgwick នាយកធនាការ
អភិវឌ្ឍន៍ទ្វីបអាស៊ី ​(ADB) ប្រចាំនៅវៀតណាម បានអោយដងថា៖ ADB កំពុងអនុ
វត្តគំរោងការណ៍​ទប់ទល់និងកាត់បន្ថយហានិភ័យដោយភាពរាំងស្ងួត និងទឹកជំនន់
 នៅអនុតំបន់​ទន្លេមេគង្គបើកទូលាយ ដែលក្នុងនោះមានវៀតណាមផង។ រដ្ឋមន្ត្រី
ក្រសួងធនធាន​និងបរិស្ថានវៀតណាម លោក Tran Hong Ha បានអោយដឹងថា៖

          “ រដ្ឋាភិបាលវៀតណាមបានអំពាវនាវគ្រប់អង្គការ ប្រទេសផ្សេងៗ ចូលរួម​ការ
ទប់ទល់បំរ៉ែបំរួលអាកាសធាតុនៅតំបន់វាលសណ្តទន្លេ Cuu Long ដូចជា​ហូឡង់។ យើង
បានកសាងផែនការមួយនៅវាលសណ្តទន្លេ Cuu Long ។ នាយក​រដ្ឋមន្ត្រីបានអនុម័ត
លើកម្មវីធី និងគោលដៅជាតិស្ដីអំពីកំណើនបៃតង រួមជាមួយការជំរុញកិច្ចសហប្រតិ
បត្តិការជាមួយដៃគូផ្សេងៗ ដើម្បីអនុវត្តកម្មវិធីនានា។”

          បំរ៉ែបំរួលអាកាសធាតុជាឧបសគ្គធំមួយចំពោះប្រទេសទាំងឡាយលើពិភពលោក 
ដែលក្នុងនោះមានវៀតណាម។ ដូច្នេះដើម្បីទប់ទល់បានគឺត្រូវប្រមូលផ្តុំ​គ្រប់កម្លាំង
និងមានកិច្ចសហប្រតិបត្តិការលើសកលលោកទាំងមូល។ លោកស្រី​Louise Chamberlain
 ប្រធានដំណាងស្តីទីអង្គការសហប្រជាជាតិ​ ប្រចាំនៅវៀតណាម​បានអោយដឹងថា៖

          “ បណ្ដាហានិភ័យ អសកម្មនៃបំរ៉ែបំរួលអាកាសធាតុ ត្រូវបានគិតគូយ៉ាង​ហ្មត់
ចត់ ក្នុងកម្មវិធីនានា របស់ផ្នែកកសិកម្ម។ កម្មវិធីអភិវឌ្ឍន៍របស់អង្គការ​សហប្រជា
ជាតិ បាននិងកំពុងរួមផ្សំកម្មវិធីគ្រប់គ្រងនិងកាត់បន្ថយហានិភ័យ​ដោយបំរ៉ែបំ
រួលអាកាសធាតុ គ្រោះធម្មជាតិ ជាមួយបណ្ដាគោលនយោបាយ ​កម្មវិធីរបស់ផ្នែក 
ស្ថាប័ននានា ហើយក្នុងនោះមានផ្នែកកសិកម្ម។”

          ឆ្នាំ២០១៦ជាឆ្នាំសំខាន់ ដែលវៀតណាមត្រូវទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។
ដោយមានកំរិតរងឥទ្ធិពលដូចនាបច្ចុប្បន្ននេះ នាឆ្នាំ២០៣០ ការខូចខាតដោយបំ
រ៉ែបំរួល​អាកាសធាតុ នៅវៀតណាមអាចឡើងដល់៣-៥% GDP។​ដូច្នេះ ការត្រៀមរៀប
ចំ​ ប្រមូលផ្តុំកម្លាំងដើម្បីទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ មិនគ្រាន់តែរួមចំណែក
ជាមួយប្រទេសផ្សេងៗ ដោះស្រាយបញ្ហាសកលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញ
អោយវៀតណាមអភិវឌ្ឍន៍និរន្តរភាពទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ