វៀតណាមសកម្មជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង

វៀតណាមសកម្មជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង - ảnh 1
វៀតណាមសកម្មជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង (vietnamplus.vn)


        Vovworld-យន្តការសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូងត្រូវបានបង្កើតនា
ឆ្នាំ​២០១១ តាមការផ្ដើមគំនិតរបស់កូរ៉េខាងត្បូងដោយមានការចូលរួមរបស់​កម្ពុជាឡាវម៉ីយ៉ាន់ម៉ាថៃវៀតណាមនិងកូរ៉េខាងត្បូង។ តាំងពីសន្និសីទរដ្ឋមន្ត្រី​
មេគង្គ​-កូរ៉េខាងត្បូងលើកទី១ដែលបានរៀបចំឡើងនៅក្រុង Seoul នាឆ្នាំ២០១១
មក​យន្តការ​សហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូងបាននិងកំពុងបង្ហាញនូវប្រសិទ្ធ
ភាព​កាន់តែ​ខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃលើវិស័យនយោបាយនិងសេដ្ឋកិច្ច។

ពីសេចក្តីថ្លែងការណ៍ទន្លេ Han-gang ដល់ផែនការសកម្មភាពមេគង្គ-កូរ៉េខាងត្បូង

        នាខែតុលាឆ្នាំ២០១១ សន្និសីទរដ្ឋមន្ត្រីមេគង្គ-កូរ៉េខាងត្បូងលើកទី១បាន​អនុម័តលើសេចក្តីថ្លែងការណ៍ទន្លេ Han-gang ស្ដីពីការបង្កើតទំនាក់ទំនងដៃគូ​លើ​គ្រប់វិស័យរវាងបណ្ដាប្រទេសមេគង្គ-កូរ៉េខាងត្បូងដើម្បីភាពសម្បូររុងរឿងរួម។ តាមនោះកំណត់វិស័យសហប្រតិបត្តិការអាទិភាពចំនួន៣រួមមានតភ្ជាប់អាស៊ាន អភិវឌ្ឍន៍ចីរភាពនិងអភិវឌ្ឍន៍ដើម្បីមនុស្ស។ ក៏នៅសន្និសីទលើកនេះ កូរ៉េខាង​ត្បូងបានសន្យាបង្កើនជាទ្វេដងជំនួយ ODA សំរាប់ប្រទេសអាស៊ានដល់ឆ្នាំ​២០១៥ ក្នុងនោះភាគច្រើនលៃទុកឲ្យដំបន់ទន្លេមេគង្គ។

        នាឆ្នាំ២០១២កូរ៉េខាងត្បូងបានសំរេចចិត្តបង្កើតមូលនិធិជំនួយសំដៅជួយ​ឧបត្ថម្ភគំរោងការអភិវឌ្ឍន៍នៅប្រទេសអាស៊ី-អាក្នេយ៍ចំនួន៥។ នៅសន្និសីទថ្នាក់
រដ្ឋមន្ត្រីលើកនេះ នៅក្រុង Seoul កូរ៉េខាងត្បូង បណ្ដា​រដ្ឋមន្ត្រីនៃប្រទេសទាំង៦បាន
ឯកភាពអនុម័តលើផែនការសកម្មភាពសំរាប់៣ឆ្នាំខាងមុខសំដៅបើកទូលាយកិច្ច
សហប្រតិតបត្តិការក្នុងវិស័យជាច្រើនដូចជាហេដ្ឋានរចនា​សម្ព័ន្ធអភិវឌ្ឍន៍បៃតង
និងបច្ចេកវិទ្យាព័ត៌មាន។​ អនុរដ្ឋមន្ត្រីការបរទេសវៀត​ណាម​លោក Bui Thanh Son
បានឲ្យដឹងថា៖

        “ទីមួយគឺបង្កើនគំរោងការសហប្រតិបត្តិការតភ្ជាប់មហាអនុដំបន់ទន្លេមេគង្គ ជាពិសេសគឺតភ្ជាប់ហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍ ថាមពល សំដៅជំរុញការ​ចង​សម្ព័ន្ធនិងសមាហរណកម្មដំបន់សេដ្ឋកិច្ច។ ទី២គឺគំរោងការតភ្ជាប់ក្នុងខ្សែតំលៃ​រួម​របស់បណ្ដាប្រទេសមហាអនុដំបន់ទន្លេមេគង្គ។ ទី៣គឺអភិវឌ្ឍន៍ទំនាក់ទំនង​ដៃគូ​រដ្ឋ-ឯកជនសំដៅជំរុញអង្គភាពអាជីវកម្មចូលរួមក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូងដ៏ទូលំទូលាយថែមទៀត។”

ដំណាក់កាលមាសសំរាប់កាសសហប្រតិបត្តិការ

        សក្ដានុភាពសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងនិងប្រទេសមហាអនុដំបន់​ទន្លេ
មេគង្គគឺធំធេងណាស់។ នោះគឺកំលាំងកម្មករវ័យក្មេងសម្បូរនិងល្បឿនអភិវឌ្ឍន៍​ស្ថិរភាពនៅបណ្ដាប្រទេសទន្លេមេគង្គ ទន្ទឹមនឹងនោះមានចំណុចស្រដៀងគ្នាខាង
អំពីវប្បធម៍។ ប៉ុន្តែការដែលសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍​កំពុងឈាន
ទៅដល់ទីដៅបង្កើតសហគមន៍អាស៊ាននាឆ្នាំខាងមុខគឺជាកំលាំង​ចលករដ៏ធំធេង
ដើម្បីនាំកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។ អាស៊ានមួយក្លាយទៅជាទីផ្សាររួម សហគមន៍សេដ្ឋកិច្ចរួមកំពុងបើកចេញនូវ​ឱកាស​ដ៏ធំធេងសំរាប់ប្រទេសអាស៊ាននិយាយរួមនិងប្រទេសទន្លេមេគង្គ​និយាយ​ដោយ
ឡែកក៏ដូចជាវិនិយោគិននៅទ្វីបអាស៊ី ក្នុងនោះមានកូរ៉េ​ខាង​ត្បូងផង។

វៀតណាមខំប្រឹងប្រែងជំរុញយន្តការសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង

ជាប្រទេសមួយក្នុងចំណោមប្រទេសទទួលបានការវិនិយោគដ៏ធំបំផុតរបស់កូរ៉េខាង
ត្បូង វៀតណាមជានិច្ចកាលដើរតួនាទីសកម្មជំរុញកិច្ចសហប្រតិបត្តិការ​ប្រកបដោយ
ប្រសិទ្ធភាពជាងរវាងមេគង្គនិងកូរ៉េខាងត្បូង។ លោក Dang Xuan Quang អនុប្រធាន
នាយកដ្ឋានវិនិយោគបរទេសក្រសួងផែនការនិងវិនិយោគ​វៀត​ណាមអះអាងថា៖

      “កូរ៉េខាងត្បូងជានិច្ចកាលជាដៃគូមួយនាំមុខក្នុងការវិនិយោគចូលមកវៀតណាម។ វិនិយោគិនធុះៗជាច្រើនរបស់កូរ៉េខាងត្បូងបានវិនិយោគគំរោងការធំៗ​នៅវៀតណាម។ តាមរយៈនោះអាចឃើញការជឿជាក់របស់គេចំពោះ​បរិយាកាស​វិនិយោគរបស់វៀត
ណាម។”

        ក្នុងដំណើរការសមាហរណកម្មអន្តរជាតិយ៉ាងខ្លាំងក្លាតាំងពីពេលបានចូល​រួម
ទំនាក់ទំនងដៃគូដើម្បីភាពសម្បូររុងរឿងរួមរវាងបណ្ដាប្រទេសមហាអនុដំបន់ទន្លេ
មេគង្គនិងកូរ៉េខាងត្បូង វៀតណាមបានមានការរួមវិភាគទានសកម្មទៅក្នុង​ទំនាក់
ទំនងសហប្រតិបត្តិការនេះ។ ឆ្នាំ២០១៤ជាឆ្នាំជួបប្រាស្រ័យមេគង្គ-កូរ៉េ​ខាង​ត្បូងនិង
ក៏ជាឆ្នាំដំបូងបណ្ដាប្រទេសមេគង្គ-កូរ៉េខាងត្បូងកសាងនិងអនុវត្ត​កម្មវិធីសកម្មភាព
មេគង្គ-កូរ៉េខាងត្បូង។ វៀតណាមបន្តមានការរួមវិភាគទានជាក់​ស្ដែងរួមចំណែក
លើកកំពស់ប្រសិទ្ធភាពយន្តការសហប្រតិបត្តិការមេគង្គ-កូរ៉េ​ខាងត្បូងនាពេលខាង
មុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ