|
វៀតណាមសកម្មជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មអាស៊ាន-ចិន |
VOV-ផ្សារណាត់អាស៊ាន-ចិននិងសន្និសីទកំពូលវិនិយោគ-ពាណិជ្ជកម្ម
អាស៊ាន-ចិន ជាសកម្មភាពប្រចាំឆ្នាំដោយក្រសួងពាណិជ្ជកម្មចិននិងប្រទេស
អាស៊ានទាំង១០សហការរៀបចំឡើងនៅ Nanning-Goangxi-ចិន។ មិនមែនចៃដន្យ
ទេដែលផ្សារណាត់នេះត្រូវបានជ្រើសរើសជាផ្សារណាត់ពិព័រណ៍មួយក្នុងចំណោម
ផ្សារណាត់ពិព័រណ៍ចម្បងចំនួន១០របស់ចិន។ ជាទីកន្លែងមកដល់មិនត្រឹមតែចំពោះ អង្គភាពអាជីវកម្មចិននិងប្រទេសអាស៊ានប៉ុណ្ណោះទេ ថែមទាំងចំពោះដៃគូរក្រៅ
ដំបន់ទៀតផង ផ្សារណាត់បានអះអាងនូវសារៈសំខាន់របស់ខ្លួន។ រួមជាមួយនោះ សន្និសីទកំពូលវិនិយោគ-ពាណិជ្ជកម្មអាស៊ាន-ចិនបានបើកចេញវេទិការសន្ទនា ជាន់ខ្ពស់សំខាន់មួយរវាងអាស៊ានជាមួយចិនសំដៅបង្កើនទំនាក់ទំនងដៃគូរ
យុទ្ធសាស្ត្រអាស៊ាន-ចិន ជំរុញការបង្កើតដំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនក៏ ដូចជាធ្វើឲ្យជ្រាលជ្រៅនូវទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មក្នុង
ដំបន់។
កំពុងប្រព្រឹត្តទៅក្នុងកាលៈទេសៈអាស៊ាននិងចិនរំលឹកខួបលើកទី២១ទិវាបង្កើតទំនាក់ទំនងសន្ទនា ផ្សារណាត់អាស៊ាន-ចិននិងសន្និសីទកំពូលវិនិយោគ
ពាណិជ្ជកម្មអាស៊ាន-ចិនលើកនេះបន្តត្រូវបានសង្ឃឹមនឹងមានការអភិវឌ្ឍន៍ល្អ
ប្រសើរ។ ក្រោយរយៈពេល៨លើកបានរៀបចំឡើង តំលៃជួញដូរពាណិជ្ជកម្មនៅផ្សារណាត់អាស៊ាន-ចិន ទទួលបានប្រាក់ប្រមាណ១២ពាន់លានដុល្លាអាមេរិក។ នាបច្ចុប្បន្នតំលៃប្រាក់ពាណិជ្ជកម្មអាស៊ាន-ចិនបានកើន៣៧ដង ទទួលបានជាង ៣៦០ពាន់លានដុល្លាអាមេរិក។ អាស៊ាន-ចិនក្លាយទៅជាមិត្តទំនិញធំបំផុតរបស់
គ្នា។ នៅសន្និសីទកំពូលអាស៊ាន-ចិនឆ្នាំទៅមិញ ភាគីទាំងពីរបានអនុម័តលើ
ផែនការ៥ឆ្នាំលើកទី២ រៀបចំផែនការសហប្រតិបត្តិការ៥ឆ្នាំពីឆ្នាំ២០១១-២០១៥
តាមនោះភាគីទាំងពីរបានដាក់ចេញគោលដៅដល់ឆ្នាំ២០១៥នាំតំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីទទួលបាន៥សែនលានដុល្លាអាមេរិក។ លោក Xu Ning Ning
អគ្គលេខាធិការរងក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាស៊ាន អ្នកជំនាញការជួរមុខអំពី
សេដ្ឋកិច្ចពាណិជ្ជកម្មជាមួយអាស៊ានរបស់ចិនបានចាត់ទុកថា៖
“ក្នុងស្ថានភាពចិនកំពុងអនុវត្តន៌ផែនការរយៈពេល៥ឆ្នាំលើកទី១២ បណ្តា ប្រទេសអាស៊ានជម្រុញកសាងសហគមន៌អាស៊ាន យើងមានឱកាសជាច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងមានឱកាសធ្វើការរកស៊ីជាច្រើន។ ពិសេស
ការ កសាងតំបន់ពាណិជ្ជកម្មសេរី (FTA)ចិន-អាស៊ាន នឹងបង្កលក្ខណៈងាយ
ស្រួល ដើម្បីភាគីទាំងពីរមានការអភិវឌ្ឍន៌យ៉ាងខ្លាំងក្លាក្នុងរយៈពេល២០ឆ្នំា
ខាងមុខ”។
|
ឧបនាយករដ្ឋមន្រ្តី Nguyen Thien Nhan |
រីឯវៀតណាមនិយាយដោយឡែក ការចូលរួមផ្សារណាត់លើកនេះនាំមក
តម្លៃជាច្រើន។ មុនបង្អស់គឺអំពីភូមិសាស្រ្ត Guangxi ជាតំបន់១របស់ចិនដែល មានខ្សែព្រំដែនផ្លូវកោគជាប់ជាមួយខេត្តព្រំដែនចំនួន៤របស់វៀតណាមភាគ ខាងជើងរបស់វៀតណាម។ រយៈពេល៨ខែដើមឆ្នាំ២០១២នេះ តម្លៃនាំចេញ
រវាងវៀតណាម និង Guangxiទទួលបានជិត៣ពាន់២រយលានដុល្លារអាមេរិក
កើន២២.៧% បើប្រៀបនឹងនឹងរយៈពេលដូចញគ្នាពីឆ្នាំទៅមិញ។ ក្នុងពេលនោះ
ដែរ ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងវៀតណាមមានការអភិវឌ្ឍន៌យ៉ាងឆាប់
រហ័សនា ពេលជិតៗនេះ។ទស្សនៈមុនក៏ដូចជាក្រោយរបស់វៀតណាមគឺបង្កើន ជម្រុញកិច្ចសហប្រតិបត្តិការ មិនត្រឹមតែនាំមកផលប្រយោជន៌ឲ្យភាគីនានា ថែមទាំងដើម្បីភាពរុងរឿងរួមក្នុងតំបន់ទៀតផង។ ឧបនាយករដ្ឋមន្រ្តី Nguyen
Thien Nhan ក្នុងបទថ្លែងមតិនៅសន្និសីទនៃបណ្តាអង្គការមិត្តភាពប្រជាជនអាស៊ាន
ចិន ជាថ្មីៗបានអះអាងថា៖
“អាចអះអាងថា ទំនាក់ទំនងអាស៊ាន-ចិន ជាទំនាក់ទំនង១ក្នុងទាំនាក់ទំ នងស្វាហាប់ប្រកបដោយប្រសិទ្ធភាពរវាងអាស៊ាននិងបណ្តាដៃគូរ។ វៀតណាម បន្តការខំប្រឹងប្រែងជាមួយបណ្តាប្រទេសអាស៊ាននិងចិនជម្រុញទំនាក់ទំនងទ្វេ ភាគីអភិវឌ្ឍន៌យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ”។
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើនោះ ការចូលរួម
ផ្សារណាត់លើកនេះ របស់នាយករដ្ឋមន្រ្តី Nguyen Tan Dungគឺសំដៅបង្កើនទំនុក
ទុកចិត្តនយោបាយ និងអះអាងពីការផ្តួចផ្តើមគំនិត្យរបស់បក្ស រដ្ឋវៀតណាម គឺយកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍន៌ទំនាក់ទំនងអ្នកជិតខាងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យជាមួយចិន ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភអង្គភាព អាជីវកម្មវៀតណាមចូលរួមសន្និសីទសំដៅស្វែងរក និងពង្រីកឱកាស ធ្វើ អាជីវកម្មនៅទីផ្សារចិនទៀតផង។ជាមួយសារដ៏វិជ្ជមាននេះ ដំណើទស្សនកិច្ច
និងបំពេញការងាររបស់នាយករដ្ឋមន្រ្តី Nguyen Tan Dung និងទទួលបាន លទ្ធផល
ល្អ ជម្រុញថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀត
ណាមនិងចិន៕