វៀតណាមសកម្មជំរុញតួនាទីរបស់នារីលើទូទាំងពិភពលោក

          (VOV)_នាថ្ងៃទី១២ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោកស្រី NguyenThi Kim
Ngan បានអញ្ជើញចាប់ផ្តើមចូលរួមសកម្មភាពនានា ក្នុងក្របខ័ណ្ឌសន្និសីទ​កំពូល​ 
បណ្ដាប្រធានរដ្ឋសភាជានារីពិភពលោកលើកទី១១ ដែលបានរៀបចំឡើង​នៅបណ្ដា
​ប្រទេស​​អេមីរ៉េតអារ៉ាប់​រួម ​​ ( UAE)​ ។ នេះជាឱកាសដើម្បីវៀតណាមរួម​ជាមួយ​បណ្ដា
​ប្រធានរដ្ឋសភាជានារីផ្សេងៗលើពិភពលោក រួមគ្នាចែករំលែកបទ​ពិសោធន៍ ពិ
ភាក្សាអំពីដំណោះស្រាយនានា ស្ដីអំពីបញ្ហាអសមភាពភេទ អសមភាពអំពីសេដ្ឋកិច្ច
 ឆ្ពោះទៅចំណងសាមគ្គីភាព ជំរុញសន្តិភាព សន្តិសុខ និងអភិវឌ្ឍន៍និរន្តរភាពលើទូ
ទាំងពិភពលោក។

វៀតណាមសកម្មជំរុញតួនាទីរបស់នារីលើទូទាំងពិភពលោក - ảnh 1
វៀតណាមសកម្មជំរុញតួនាទីរបស់នារីលើទូទាំងពិភពលោក

សន្និសីទកំពូល បណ្ដាប្រធានរដ្ឋសភាជានារីពិភពលោកលើកទី១១ ដោយប្រធាន
បទគឺ៖” សាមគ្គីភាព រួមគ្នាកំណត់អនាគត”។ តាមរបៀបវារះ សន្និសីទ​លើកនេះ​មាន
ការចូលរួមរបស់ប្រធានរដ្ឋសភាជានារីចំនួន៥០រូប មកពី​ប្រទេស​ផ្សេងៗ​លើពិភព
លោក។

          ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ចូល
រួមសន្និសីទលើកនេះ ដោយមានគោលដៅជំរុញទំនាក់ទំនងលើគ្រប់វិស័យជាមួយបណ្ដា
ប្រទេសម្ចាស់ផ្ទះ  អេមីរ៉េត​​ ​​អារ៉ាប់​រួម​ ( UAE)​ ជំរុញកិច្ចសហប្រតិបត្តិ​ការក្នុងសម្ព័ន្ធភាព
អន្តរសភាពិភពលោក និងរួមចំណែកសកម្មក្នុងកម្មវិធីសន្និសីទ ជំរុញតួនាទីរបស់នារី។

          សាមគ្គីភាពដើម្បីជំរុញសន្តិភាព សន្តិសុខ អភិវឌ្ឍន៍និរន្តរភាពលើទូទាំងពិភពលោក

        សន្និសីទបណ្ដាប្រធានរដ្ឋសភាជានារីទូទាំងពិភពលោក ជាយន្តការជួប​ប្រាស្រ័យ
រវាងបណ្ដាប្រធានរដ្ឋសភាជានារី លើកដំបូងដែលបានរៀបចំឡើង ក្នុងឱកាសសន្និ
សីទកំពូលលើកទី២ បណ្ដាប្រធានរដ្ឋសភា នាឆ្នាំ ២០០៥ នៅអាមេ​រិក។ ចាប់ពីពេល
នោះមក ជាប្រចាំឆ្នាំ សន្និសីទនេះត្រូវបានរៀបចំឡើងដើម្បី​ជំរុញសមភាពភេទ 
បង្កើនតួនាទី និងការចូលរួមរបស់នារី ក្នុងសកម្មភាព​នយោបាយនានា រួមចំណែក
ដោះស្រាយបញ្ហានានាចំពោះនារីនិងកុមារី ប្រឆាំងអំពើហឹង្សាចំពោះនារីនិងកុមារ
…លៗ ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ ​ការចូល​រួមរបស់នារី ក្នុងវិស័យនយោបាយ
សង្គមកិច្ច កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺក្នុងរដ្ឋសភា។ ដូច្នេះ 
នេះជាឱកាសដើម្បីបណ្ដាសមាជិកាចែក​រំលែកបទពិសោធន៍ ក្នុងការងារជំរុញសម
ភាពភេទ ជំរុញការចូលរួមរបស់នារី ​ក្នុងវិស័យផ្សេងៗក្នុងជីវភាពរស់នៅ ការពារសិទ្ធិ
របស់នារី បញ្ឈប់អំពើហឹង្សា​ចំពោះនារី។

វៀតណាមសកម្មជំរុញតួនាទីរបស់នារីលើទូទាំងពិភពលោក - ảnh 2
លោកស្រីPratibha Mehta អតីតអ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម

វៀតណាម ប្រទេសឈានទៅមុខក្នុងបញ្ហាសមភាពភេទ

        នៅវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បក្ស និងរដ្ឋ បានមានជំ​ហាន
លោតផ្លោះជាច្រើន អំពីការយល់ដឹង និងសកម្មភាព ពីវិស័យច្បាប់ គោល​នយោបាយ
ដល់ស្ថានភាពជាក់ស្ដែង និងទទួលបានសមិទ្ធិផលសំខាន់ជាច្រើន​អំពីសមភាពភេទ
។ វៀតណាមត្រូវបានវាយតំលៃថា ប្រទេសមួយក្នុងចំណោម​បណ្ដាប្រទេសកាត់បន្ថយ
គម្លាតអំពីភេទ លឿនបំផុតក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។ អត្រាសមាជិកាសភា ទ
ទួលបានជិត២៥% នាំវៀតណាមក្លាយទៅជា​ប្រទេសមួយក្នុងចំណោមប្រទេសមាន
សមាជិកាសភាច្រើនបំផុតនៅក្នុងតំបន់និងលើពិភពលោក។ នារីទទួលដំណែង​សំ
ខាន់របស់ប្រទេសជាតិ។​ ស្ដីអំពីសមិទ្ធ​ផល​នេះ លោកស្រីPratibha Mehta អតីតអ្នក
សម្របសម្រួល ​អង្គការ​សហប្រជាជាតិប្រចាំនៅវៀតណាម បានចែករំលែកថា៖

          “ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតួនាទីរបស់នារីវៀតណាម។ នៅវៀត​ណាម 
​នារីដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ គេអាចបំពេញការ​ងារទាំងឡាយ 
កាន់តួនាទីសំខាន់ៗ រួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍របស់​ប្រទេសជាតិ។ នារី
វៀតណាមគ្រប់រូបមានឱកាសទាក់ទងសិទ្ធិ និងរួមវិភាគទានដោយសមភាព។”

          ការខំប្រឹងប្រែងធានាសមភាពភេទនៅវៀតណាម ត្រូវបានអន្តរជាតិទទួល
ស្គាល់។ លោកស្រី Hon Rosaline J.Smith សមាជិកាសភា សៀរ៉ាឡេអូន​បានអោយដឹង
ថា៖

          “ វៀតណាមបំពេញល្អការងារសមភាពភេទ។ ខ្ញុំឃើញថា៖នារីវៀតណាម​ទទួល
ដំណែងសំខាន់ៗជាច្រើនក្នុងរដ្ឋសភា ។ ខ្ញុំចាត់ទុកថា៖វៀតណាមកំពុងដើរចំទិសដៅ
 និងបន្តសម្រេចគោលដៅ​អភិវឌ្ឍន៍សហស្សវត្សរ៍ផ្សេងៗទៀត។ ”

          ដោយមូលដ្ឋានសមិទ្ធផលទាំងនេះ គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំ
ដោយលោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភា ចូលរួម​សន្និសីទលើកនេះ
 ​នឹងចែករំលែកបទពិសោធន៍របស់វៀតណាម និងអះអា​ង​គោល​នយោបាយសម
ភាពភេទ របស់បក្សនិងរដ្ឋវៀតណាម សកម្ម ម្ចាសការ​ពង្រឹង​និងពង្រីករួនាទី
របស់វៀតណាមនិយាយរួមរដ្ឋសភាវៀតណាមនិយាយ​ដោយឡែក នៅវេទិកាសភាតំ
បន់និងអន្តរជាតិ រួមជាមួយបណ្ដាប្រធានរដ្ឋសភាជានារីលើទូទាំងពិភពលោក 
ប្រមូលផ្តុំកម្លាំងសាមគ្គីភាព បើកទូលាយបណ្ដាញសហប្រតិបត្តិការអន្តរជាតិ 
ឆ្ពោះទៅចំណងសាមគ្គីភាព ជំរុញសន្តិភាពសន្តិសុខ និងអភិវឌ្ឍន៍និរន្តរភាពលើ
ទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ