វៀតណាមសន្យាអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ដោយចីរភាព

(VOVWORLD) -នាថ្ងៃទី ១៧ កក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះ វៀតណាមបានបកស្រាយរបាយការណ៍ជាតិស្ម័គ្រចិត្ត (VNR) ស្ដីពីការអនុវត្ត រាល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) ។ ក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម អាណត្តិ 2016-2018 នៅវេទិកានេះវៀតណាមបានបន្តអះអាងនូវទស្សនៈ ថា អភិវឌ្ឍន៍ដោយចីរភាព ត្រូវបានអនុវត្តន៍រួមបញ្ចូលគ្នាក្នុងយុទ្ធសាស្ត្រ និងផែនកា អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយក៏ជាអាទិភាពជួរមុខផងដែរ។
វៀតណាមសន្យាអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ដោយចីរភាព - ảnh 1លោក Nguyen The Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម (http://cadn.com.vn)

វេទិកានយោបាយជាន់ខ្ពស់អំពីការអភិវឌ្ឍដោយចីរភាព នៃក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមអង្គការសហប្រជាជាតិឆ្នាំនេះ ទទួលបានការចូលរួមរបស់តំណាងជាង 2500 រូបមកពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង 193 អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងមជ្ឈដ្ឋានអ្នកប្រាជ្ញអន្តរជាតិ។ ដោយប្រធានបទ "ការផ្លាស់ប្តូរ ឆ្ពោះទៅសង្គមមួយប្រកបដោយដោយចីរភាព" វេទិកា ឆ្នាំនេះបានពិនិត្យលើការអនុវត្ត គោលដៅចំនួន ៦ ក្នុងចំណោមគោលដៅទាំង ១៧ និងពិនិត្យមើលលើរបាយការណ៍នៃប្រទេសចំនួន 47 ។

លទ្ធផលគួរអោយចាប់អារម្មណ៍

ក្នុងរបាយការណ៍របស់ខ្លួន តំណាងរបស់វៀតណាមលោក Nguyen The Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ បានលើកត្រដែតនូវលទ្ធផលដែលសម្រេចបានក្នុងការអនុវត្ត SDG ទាំង 17 ចំណុច ព្រមទាំងអះអាងនូវទស្សនៈក្នុងការការអភិវឌ្ឍដោយចីរភាពដែលត្រូវបានវៀតណាមអនុវត្តន៍រូមបញ្ចូលគ្នាក្នុងរាល់យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ហើយត្រូវបានអនុវត្តន៍ជាក់ស្ដែងក្នុងផែនការសកម្មភាពជាតិស្ដីពីការអនុវត្តរបៀបវារៈឆ្នាំ 2030 ដោយមានគោលដៅជាក់លាក់ទាំង 115 ចំណុច។

ជាក់ស្តែងគឺក្នុងរយៈពេលកន្លងមក វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។ អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ 2015  2016 និង 2017 ទទួលបាន 6,7%  6,2% និង 6,8% ។ ខណៈពេលដែលអត្រាអ្នកក្រីក្រ បានថយ ពី 9,9% ក្នុងឆ្នាំ 2015 ចុះមកត្រឹម 7% ក្នុងឆ្នាំ 2017 ។

ចំណុចគួរឲ្យចាប់អារម្មណ៍គឺ អត្រាគ្របដណ្ដប់នៃការធានារ៉ាប់រងសុខាភិបាលទទួលបាន 86,4% ក្នុងឆ្នាំ 2017 ហើយប្រទេសវៀតណាមកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅធានារ៉ាប់រងសុខាភិបាលសម្រាប់ប្រជាជនទាំងមូលនាឆ្នាំ 2020។ នៅក្នុងវេទិកា APEC មួយចុង ឆ្នាំ 2017 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

“ទីមួយគឺតើធ្វើយ៉ាងដូចម្ដេច ដើម្បីទទួលបានប្រព័ន្ធគោលនយោបាយធានារ៉ាប់រងគ្រប ដណ្តប់ មកលើប្រជាជនទាំងមូល ជាមួយនឹងកញ្ចប់សេវាកម្មដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការដ៏សំបូរបែបរបស់ប្រជាជន។ ទីពីរគឺតើធ្វើ ធ្វើយ៉ាងដូចម្ដេច ដើម្បីផ្លាស់ប្ដូរវិធីចំណាយលើវិស័យសុខាភិបាល ដោយផ្លាស់ប្ដូរជាបណ្ដើរៗពីការពិនិត្យ និងព្យាបាលជំងឺ ទៅជាការផ្ទុកបម្រុង។ ទន្តឹមនឹងនេះ គឺធ្វើយ៉ាងដូចម្ដេចដើម្បីលើកទឹកចិត្តសមាសភាគសេដ្ឋកិច្ចនានាបោះទុនវិនិយោគអភិវឌ្ឍន៍មូលដ្ឋានថែទាំសុខភាពសម្រាប់មនុស្សគ្រប់រូប។ ប្រការទាំងនេះតម្រូវឲ្យមានការផ្លាស់ប្ដូរលើវិស័យសុខាភិបាលយ៉ាងខ្លាំងក្លាថែមទៀត”។

ដើម្បីអនុវត្តន៍យ៉ាងខ្លាំងក្លាការបញ្ជាណែនាំទាំងនេះរបស់រដ្ឋាភិបាល នាពេលថ្មីៗនេះ នាថ្ងៃទី ១៥ កក្កដា ក្រសួងសុខាភិបាលវៀតណាមបានកែប្រែសេវាកម្មសុខាភិបាលចំនួន ៨៨ សំដៅធានាឲ្យប្រជាជនមានសិទ្ធិទទួលបានសេវាថែទាំសុខភាពយ៉ាងល្អប្រសើរបំផុត។ លោកស្រី Tran Thi Giang Huong ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា៖

“វៀតណាមមានកិច្ចសន្យាយ៉ាងខ្លាំងក្លា ការដឹកនាំយ៉ាងប្ដូរផ្ដាច់ របស់រដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ជាពិសេសគឺផ្នែកសុខាភិបាលក្នុងការពង្រីកម្រិតគ្របដណ្ដប់ធានារ៉ាប់រងសុខាភិបាលជូនប្រជាជន។ ពេលដែលប្រជាជនទទួលបានការការពារដោយធានារ៉ាប់រងសុខាភិបាល ពេលដែលមានបញ្ហាខាងខុសភាពនោះ ខាងធានាររ៉ាប់រងនិងទទួលរ៉ាបរងលើការចំណាយផងដែរ”។

ខិតខំប្រឹងប្រែងដើម្បីមិនទុកឲ្យនរណាម្នាក់នៅខាងក្រោយឡើយ

ក្នុងដំណើរការអនុវត្ត វៀតណាមនៅជួបប្រទះនឹងការលំបាកសាកល្បងជាច្រើនអំពីសង្គម បរិស្ថាន ទប់ទល់នឹងបម្រែបម្រូលអាកាសធាតុជាដើម ប៉ុន្តែនាពេលខាងមុខវៀតណាមនឹងបន្តខិតខំប្រឹងប្រែងក្នុងការអនុវត្តផែនការសកម្មភាព ជំរុញកំណើនខឿនសេដ្ឋកិច្ចដោយចីរភាព រួមជាមួយនឹងការអនុវត្តវឌ្ឍនភាព សមភាពសង្គមនិងការការពារបរិស្ថានអេកូឡូស៊ី។

កាដែលវៀតណាមបកស្រាយរបាយការជាតិស្ម័គ្រចិត្ត ស្ដីពីការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពនៃអង្គការសហប្រជាជាតិ បានអះអាងសារជាថ្មីថាវៀតណាមសន្យាបន្តពង្រីកតួនាទីជាសមាជិកម្ចាស់ការយ៉ាងសកម្ម និងមានការទទួលខុសត្រូវរបស់សហគមអន្តរជាតិក្នុងការខិតខំប្រឹងប្រែងដើម្បីធានាឲ្យប្រជាជនគ្រប់រូបត្រូវបានពង្រីកសក្តានុពល ចូលរួមនិងទទួលផលប្រយោជន៍ដោយសមភាពនៃការអភិវឌ្ឍផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ