វៀតណាម-ស៊ីលីបង្កើនកិចសហប្រតិបត្តិការលើគ្រប់វិស័យ។
ANH HUYEN -  
(VOVWORLD) /  
(VOVWORLD)-ថ្ងៃទី ២១មិនា ប្រធានាធិបតីស៊ីលី Sebastian Pinera Echenique ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយះពេល២ថ្ងៃ តាម
សេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀណាមTruong Tan Sang។ ដំណើរទស្សនកិច្ច
ជាឪកាសដើម្បីថ្នាក់ដឹកនាំនៃប្រទេសទាំង២ផ្លាស់ប្តូរទិសដៅនិងបណ្តាវិធានការ
បង្កើនទំនាក់ទំនងដៃគូសហប្រតិបត្តិការវៀតណាម-ស៊ីលីលើគ្រប់វិស័យ ក៍ដូចជា
រាល់បញ្ហាដំបន់និងអន្តរជាតិដែលភាគីទាំង២យកចិត្តទុកដាក់ដូចគ្នា។ទោះបី
ភូមិសាស្រ្តឆ្ងាយពីគ្នាក៍ដោយក៍ វៀតណាមនិងស៊ីលីមានទំនាក់ទំនងដ៍ល្អប្រសើរ
ដោយឈរលើគ្រឹស្ថានប្រត្តិសាស្រ្តជាពិសេស។ក្នុងដំណាក់កាលវៀតណាមដំណើរ
ការតស៊ូដណ្តើមឯករាជជាតិ និងឯកភាពប្រទេសជាតិនោះ ចលនាសាមគ្គី និងគាំទ្រ
ប្រជាជនវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅស៊ីលី។ក្រោយពី ការតស៊ូដណ្តើមឯក
រាជជាតិនិងឯកភាពប្រទេសជាតិរបស់ប្រជាជនវៀតណាកំពុងស្ថិតក្នុងដំណាក់កាល
ដ៍សារហាវនោះស៊ីលីបានក្លាយទៅជាប្រទេសទី២នៅអាមេរិកខាងត្បូងបង្កើតទំនាក់
ទំនងការទូតជាផ្លូវការជាមួយវៀតណាម។ព្រឹត្តិការនេះបានបើកចេញទំព័រថ្មី១ឲ្យប្រវត្តិ
សាស្រ្តនៃទំនាក់ទំនងវៀតណាម-ស៊ីលី។តាំងពីពេលនោះមកទំនាក់ទំនង រវាងប្រទេស
ទាំង២វៀតណាម-ស៊ីលីបានអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅនិងប្រសិទ្ឋភាព។ឯកអគ្ករដ្ឋទូតស៊ីលីប្រចាំវៀតណាមFernando Urrutina ចាត់ទុកថា: “ស៊ីលីមិនគ្រាន់តែ
ជាប្រទេស១ក្នុងចំណោម ប្រទេសដើមដំបូងនៅទ្វីបអាមេរិឡាទីន បង្កើតទំនាក់ទំនង
ការទូតជាមួយវៀតណាមនាថ្ងៃទី២៥មិនា១៩៧១ប៉ុណ្ណោះទេថែមទាំងក្នុងអំឡុង៤០
ឆ្នាំកន្លងមកទំនាក់ទំនង រវាងប្រទេសយើងទាំង២ បានពង្រីកយ៉ាងខ្លាំងក្លាទៀតផង។
ទំនាក់ទំនងដ៍ល្អប្រសើរក្នុងអតីតកាលជាគ្រឹស្ថានសំរាប់វៀតណាមនិងស៊ីលីជំរុញកិច្ច
សហប្រតិបត្តិការដើម្បីភាពសម្បូរុងរឿងនៅប្រទេសនិមួយៗ“។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ជានិច្ចកាលមានការជូបប្រា
ស្រ័យសំដៅពិភាគ្សានិងកំណត់ទិសដៅសហប្រតិបត្តិការ។ស៊ីលីមានការយកចិត្តទុក
ដាក់ជាពិសេសដល់ទំនាក់ទំនងជាមួយវៀតណាមស៊ីលីមានគោលបំណងសហប្រតិ
បត្តិការជាមួយវៀតណាមលើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យាថ្មី និងការពារបរិស្ថានជា
ដើម។វៀតណាមក៍ផ្តោតការយកចិត្តទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយ
ស៊ីលីនិងត្រៀមខ្លូនជាស្រេចសហប្រតិបត្តិការជាមួយស៊ីលីលើវិស័យដែលភាគីទាំង២
មានប្រៀបខ្លាំង។បណ្តាថ្នាក់ដឹកនាំវៀតណាមបានប្រកាសជាច្រើនលើកជាច្រើនសារ
ហើយថាត្រៀមខ្លូនជាស្រេចធ្វើជាស្ពានសំរាប់ស៊ីលីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជា
មួយបណ្តាប្រទេសនៅអាស៊ីអគ្នេយ៍។ផ្ទុយទៅវិញស៊ីលីមានគោលបំណងថាវៀតណាម
ធ្វើជាស្ពានដើម្បីផលិតផលរបស់ស៊ីលីទៅកាន់ទីផ្សារផ្សេងៗនៅអាស៊ីអគ្នេយ៍។ឯកអគ្គ
រដ្ឋទូតស៊ីលីប្រចាំវៀតណាមថ្លែងថា:”ជាទីផ្សារ១ដោយមានចំនួនប្រជាជន១៧លាននាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់គឺ១៤០០០ដុល្លាអាមេរីកក្នុង១ឆ្នាំនេះស៊ីលីមិគ្រាន់
តែជាទីផ្សារនាំចូលធំ១ប៉ុណ្ណោះទេថែមទាំងជាស្ពានតភ្ជាប់ដើម្បីទំនិញវៀតណាមមកដល់
នឹងតំបន់អាមេរីកឡាទីនដ៏ធំទូលាយទៀតផង។ក្រៅពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម យើងគប្បីជំរុញបណ្តាទំនាក់ទំនងផ្សេងទៀតដូចជាកិច្ចសហប្រតិបត្តិការវប្បធម៏នឹងមិត្ត
ភាពផង”។
(ទំនាក់ទំនងវៀតណាម-ស៊ីលីត្រូវបានអភិវឌ្ឍន៍លើគ្រប់វិស័យ-Internet).
ពីព្រោះប្រការនេះជួយបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសយើងទាំង ២។
គិតមកដល់ពេលនេះប្រទេសទាំង២វៀតណាមនឹងស៊ីលីបានចុះហត្ថលេខាលើឯកសារ
សហប្រតិបត្តិការចំនួនជិត ២០លើគ្រប់វិស័យនយោបាយការទូត សេដ្ខកិច្ច ពាណិជ្ជកម្ម
វប្បធម៏ ទេសចរជាដើម។តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ បានកើនពី
១៨ លានដុល្លាអាមេរីកនាឆ្នាំ២០០០ ឡើងទៅដល់ជិត ៥០០លានដុល្លាអាមេរីកនាឆ្នាំ
២០១១។ ឆ្នាំ២០០៧ស៊ីលីបានទទួលស្គាល់បែបបទសេដ្ខកិច្ចទីផ្សារនៅវៀតណាម។ នឹងថ្ងៃ
ទី១១វិច្ឆិកាឆ្នាំ២០១១ ក្រោយការចរចារចំនួន ៨លើកក្នុងរយះពេល៣ឆ្នាំវៀតណាមនឹងស៊ីលី
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)។ពេលដែល FTAចូលជាធរមាន
ស៊ីលី អាចនាំចេញទៅវៀតណាមសាច់ជ្រូក ផ្លែឈើ។ រីឯវៀតណាមអាចនាំចេញទៅស៊ីលី
ស្បែកជើង អង្ក ផលិផលតម្បាញកាត់ដេរ កាហ្វេក្នុងកំរិតពន្ធអនុគ្រោះ។ ប្រទេសទាំង២វៀត
ណាមនឹងស៊ីលីមានទំនាក់ទំនងមិត្តភាពជាប្រពៃណីគាំទ្រជួយឧបត្ថម្ភគ្នាទៅវិញទៅមកស្នេ
ហារសន្តិភាពឯករាជសេរីភាព។មុននេះស៊ីលីបានគាំទ្រយ៉ាងពេញទំហឹងចំពោះការតស៊ូ
ដណ្តើមយកឯករាជ របស់ប្រជាជនវៀតណាម។ឥឡូវនេះប្រជាជនស៊ីលីបន្តគាំទ្រយ៉ាងខ្លាំង
ក្លាចំពោះកិច្ចការផ្លាស់ប្តូរថ្មីនៅវៀតណាម។ចំណែកខ្លួនឯង វៀតណាមមានបំណងចង់ឲ្យ
ស៊ីលីអភិវឌ្ឌ្យយ៉ាងខ្លាំងក្លាពី១ថ្ងៃទៅ១ថ្ងៃ។នេះជាមូលដ្ឋានដើម្បីដំណើរទស្សនកិច្ចជាផ្លូវការ
នៅវៀតណាមរបស់ប្រធានាធិបតី Sebastian Pinera Echenique ទទួលជោគជ័យ នាំទំនាក់
ទំនង”ដៃគូរលើគ្រប់វិស័យ”វៀតណាមស៊ីលីអភិវឌ្ឌ្យយ៉ាងខ្លាំងក្លាថែមទៀតតាមទឹសធាតុពិតនឹងមានប្រសិទ្ធភាព៕
ANH HUYEN
-VOVWORLD