វៀតណាមអនុវត្តល្អបណ្ដាគោលដៅសមភាពភេទ
(VOV) /  
(VOV)_វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទទួលបានសមិទ្ធផលខ្ពស់
អំពីសមភាពភេទ ដែលបានអង្គការសហប្រជាជាតិវាយតំលៃខ្ពស់ ក្នុងការអនុវត្តគោល
ដៅសហស្សវត្សរ៍។រួមជាមួយបណ្ដាគោលនយោបាយរបស់បក្ស រដ្ឋ និងការចូលរួមយ៉ាង
សកម្មពីស្ថាប័នគ្រប់ជាន់ថ្នាក់ ការងារសមភាពភេទទទួលបានសមិទ្ធផលសំខាន់ជា
ច្រើន រួមចំណែកសកម្មក្នុងដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិ។
|
វៀតណាមអនុវត្តល្អបណ្ដាគោលដៅសមភាពភេទ |
វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានសមិទ្ធផលច្រើន អំពីការអនុ
វត្តសមភាពភេទ ដោយបានសហគមន៍អន្តរជាតិកត់សម្គាល់។ តាមបញ្ជីរាយនាមរបស់
អង្គការសហប្រជាជាតិស្ដីអំពីសន្ទស្សន៍សមភាពភេទ (GII) ឆ្នាំ២០១៤ វៀតណាមឈរ
លំដាប់ថ្នាក់ទី៦០/១៥៤ ប្រទេសលើពិភពលោក។
បណ្ដាសមិទ្ធផល
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានអនុវត្តជំហានលោតផ្លោះជា
ច្រើនអំពីចំណេះដឹង សកម្មភាព និងវិស័យច្បាប់ គោលនយោបាយ និងទទួលបាន
សមិទ្ធផលសំខាន់ជាច្រើនអំពីសមភាពភេទ។ ចំណុចលេចធ្លោ ក្នុងការធានាសិទ្ធិសមភាពភេទ នៅវៀតណាមគឺការសុក្រិតប្រព័ន្ធច្បាប់ គោលនយោបាយស្ដីអំពី
សមភាពភេទ។ វៀតណាម បានកសាងនិងចេញផ្សាយឯកសារនានាស្ដីអំពីសម
ភាពភេទ។វៀតណាមក៏បានចេញផ្សាយយុទ្ធសាស្ត្រជាតិស្ដីអំពីសមភាពភេទ ដំណាក់កាល ២០១១-២០២០ ដោយមានគោលដៅ លើកកំពស់ចំណេះដឹង កាត់បន្ថយគម្លាត
អំពីភេទ និងលើកកពស់តួនាទីរបស់នារី ជំរុញការងារធានាសិទ្ធិរបស់នារី និងប្រ
ឆាំងការរើសអើងចំពោះនារី។ គោលដៅសមភាពភេទ និងការលើកកំពស់តួនាទី
របស់នារី ជាគោលដៅមួយក្នុងចំណោមគោលដៅសហសវត្សរ៍(MDG 2013) ចំនួន៣
ដែលបានវៀតណាមស្រេចមុនកាលកំណត់ នាឆ្នាំ ២០១៥នាំវៀតណាមក្លាយទៅជា
ប្រទេសមួយក្នុងចំណោមប្រទេសកាត់បន្ថយគម្លាតអំពីភេទលឿនបំផុត ក្នុងរយៈ
ពេល២០ឆ្នាំកន្លងទៅលើពិភពលោក។
ស្មើនឹងជាង៥០% ចំនួនប្រជាជន និងជិត៥០% បរិមាណពលករ នារីវៀត
ណាម បានចូលរួមកាន់តែស៊ីជំរៅ ក្នុងសកម្មភាពទាំងឡាយ។អត្រានារីចូលរួមរដ្ឋសភា អាណត្តិ១៤ ( ២០១៦-២០២១) ស្មើនឹង ២៦,៨% បាននាំវៀតណាមក្លាយទៅ
ជាប្រទេសមួយក្នុងចំណោមប្រទេសមានអត្រាសមាជិកាសភាខ្ពស់បំផុតក្នុងតំបន់
និងពិភពលោក។
បន្តអនុវត្តគោលដៅផ្សេងៗអំពីសមភាពភេទ
របាយការណ៍ជាតិរបស់វៀតណាម អំពីការអនុវត្តសិទ្ធិមនុស្ស តាមយន្តការពិនិត្យ
ឡើងវិញជាប្រចាំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិដែលវៀតណាម
ជាសមាជិកមួយ ក្នុងដំណាក់កាលពីឆ្នាំ ២០១៤-២០១៦ បានសរអោយឃើញថា៖យុទ្ធ
សាស្ត្រជាតិ អំពីសមភាពភេទ និងការរីកចំរើនរបស់នារីវៀតណាមត្រូវបានអនុវត្ត
នៅក្នុងតំបន់ទាំងឡាយ។ ប្រការនេះបានរួមចំណែកបង្កាប្រឆាំង និងរុញថយក្រោយ
ស្ថានភាពជួញដូរមនុស្ស និងអំពើហឹង្សាក្នុងគ្រួសារ បង្កលក្ខណះដើម្បីនារីបានចូល
រួមការសិក្សារៀនសូត្រ លើកកំពស់ចំណេះដឹង បំពេញតម្រូវការអំពីការងារនិងភារកិច្ច។
រួមជាមួយគ្នានោះ វៀតណាមក៏បានដាក់គោលដៅលើកកំពស់អត្រានារីជា
ជនជាតិភាគតិចបានតែងតាំងជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លើកកំពស់គុណភាព
ជីវភាពរស់នៅសំរាប់នារីជាជនជាតិភាគតិច។ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់
ជាពិសេសចំពោះការបង្កលក្ខណះអោយនារីមានប្រាក់ចំណូលខ្ពស់ លើកកំពស់គុណ
ភាពជីវភាពរស់នៅសំរាប់នារីម្នាក៉ៗ គ្រួសារនីមួយៗ និងសង្គមទាំងមូល៕
-VOV