វៀតណាមអនុវត្តហូតពន្ធប្រឆាំងលក់បង្ខូចតំលៃជាលើកដំបូង
LE PHUONG -  
|
វៀតណាមអនុវត្តហូតពន្ធប្រឆាំងលក់បង្ខូចតំលៃជាលើកដំបូង (tapchithep.com) |
Vovworld-មុខទំនិញដែកអ៊ីណុកនេះជាប្រភេទដែកដែលប្រើប្រាស់ក្នុងផ្នែកឧស្សាហកម្មផលិតកម្មវត្ថុប្រើប្រាស់ គ្រឿងបន្លាស់រថយន្ត វត្ថុធាតុសំណង់ជាដើម។
នាឆ្នាំ២០១៣ ក្រុមហ៊ុន Posco VST និង Hoa Binh Inox បានស្នើរនាយកដ្ឋានគ្រប់
គ្រងការប្រកួតប្រជែង(ក្រសួងឧស្សាហ-ពាណិជ្ជកម្ម)ស៊ើបអង្កេតការលក់បង្ខូចតំលៃ
មុខទំនិញដែកអ៊ីណុកដែលបាននាំចូលពីបណ្ដាប្រទេសនិងដំបន់ដែនដីរួមមានចិន
ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងតៃវាន់(ចិន) ក្នុងពេលបានលក់ដោយតំលៃទាប បណ្ដាល
ការខូចខាតសំរាប់អង្គភាពអាជីវកម្មវៀតណាម។ក្រោយរយៈពេល១ឆ្នាំស៊ើប
អង្កេតនិងសហការជាមួយប្រទេសទី៣ដើម្បីប្រៀបធៀបតំលៃ នាយកដ្ឋានគ្រប់គ្រង
ការប្រកួតប្រជែងបានសន្នដ្ឋានថាបណ្ដាអង្គភាពអាជីវកម្មនៃប្រទេសនិងដំបន់
ដែនដីទាំង៤នេះបានលក់ផលិតផលដោយតំលៃទាប ប្រកួតប្រជែងមិនសមភាព
ជាមួយអង្គភាពអាជីវកម្មផលិតកម្មក្នុងប្រទេស។
សេចក្តីសំរេចចិត្តអនុវត្តហូតពន្ធលក់បង្ខូចតំលៃរបស់វៀតណាមសមស្របនឹង
បទដ្ឋានអន្តរជាតិ
ស្រូបយក៨០%នៃទីផ្សារផលិតកម្មដែកអ៊ីណុកក្នុងប្រទេសដល់ឥឡូវនេះ សមត្ថភាពផលិតកម្មរបស់ Posco VST និង Inox Hoa Binh បានឡើងដល់៣៧០ពាន់
តោន។ ប៉ុន្តែការផលិតកម្មដែកអ៊ីណុកនៅបណ្ដាអង្គភាពអាជីវកម្មនេះមិនទាន់
ទទួលបានពលានុភាពឡើយ ដោយជួបប្រទះនឹងការប្រកួតប្រជែងពីបរិមាណ
ដែកអ៊ីណុកនាំចូលពីចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងតៃវាន់(ចិន)។ ហេតុនេះហើយ
ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមអនុវត្តហូតពន្ធប្រឆាំងលក់បង្ខូចតំលៃជា
ការងារគោរពតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ដើម្បីការពារ
ផលប្រយោជន៍ស្របច្បាប់របស់អ្នកផលិតកម្មក្នុងប្រទេស។ ចូលរួម WTO តាំងពី
ឆ្នាំ២០០៧មក ដល់ឥឡូវនេះវៀតណាមត្រូវរងការស៊ើបអង្កេតរាប់រយអំពីការ
ប្រឆាំងលក់បង្ខូចតំលៃលើពិភពលោក ប៉ុន្តែនេះជាលើកដំបូងវៀតណាមបានអនុវត្ត
ហូតពន្ធប្រឆាំងលក់បង្ខូចតំលៃមុខទំនិញនាំចូល។លោក Ho Nghia Dung ប្រធាន
សមាគមដែកថែបវៀតណាមបានចាត់ទុកថា ការសំរេចចិត្តរបស់ក្រសួងឧស្សាហ-ពាណិជ្ជកម្មគឺត្រឹមត្រូវនិងម៉ត់ចត់សមស្របនឹងបទដ្ឋានអន្តរជាតិ។
“ទស្សនរបស់សមាគមគឺ នេះជាការងារចាំបាច់តាមទម្លាប់ងន្តរជាតិដើម្បីការពារផលិតកម្មក្នុងប្រទេស ការពារមុខទំនិញដែកថែបក្នុងប្រទេស។ ត្រូវមានគោលនយោបាយពន្ធសមស្របដើម្បីវិនិយោគិនក្នុងនិងក្រៅប្រទេសវិនិយោគចូលមកវៀតណាម។”
អនុវត្តពន្ធប្រឆាំងលក់បង្ខូចតំលៃដើម្បីបង្កើតបរិយាកាសប្រកួតប្រជែង
សមភាព
លោកស្រី Pham Chau Giang ដំណាងនាយកដ្ឋានគ្រប់គ្រងការប្រកួតប្រជែង
(ក្រសួងឧស្សាហ-ពាណិជ្ជកម្ម)បានអះអាងថា គោលដៅនៃការអនុវត្តពន្ធលក់
បង្ខូចតំលៃមិនត្រឹមតែការពារផលិតកម្មក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងដើម្បី
បង្កើតការប្រកួតប្រជែងសមភាពរវាងទំនិញនាំចូលដែលកំពុងលក់បង្ខូចតំលៃ
ចូលមកវៀតណាមជាមួយទំនិញក្នុងប្រទេស។
“អំពើរលក់បង្ខូចតំលៃគឺក្នុងពេលបរទេសមានចេតនាសំដៅនាំចូលមកវៀត
ណាមដោយមានតំលៃលក់ទាបជាងក្នុងទីផ្សារក្នុងប្រទេសគេ។ហេតុនេះហើយ
ស្ថាប័នស៊ើបអង្កេតនៃបណ្ដាប្រទេសអនុវត្តពន្ធប្រឆាំងលក់បង្ខូចតំលៃដើម្បីនាំ
ការប្រកួតប្រជែងសមភាព។ នាបច្ចុប្បន្នការនាំចេញដែកថែបចូលមកវៀតណាម
មានប្រទេសជាច្រើនប៉ុន្តែក្នុងករណីនេះត្រឹមតែមានប្រទេសនិងដំបន់ដែនដីចំនួន
៤ប៉ុណ្ណោះទេ។ អ្នកផលិតកម្មក្នុងប្រទេសអាចនាំចូលពីប្រភពផ្សេងៗដែលមិនត្រូវ
បង់ពន្ធប្រឆាំងលក់បង្ខូចតំលៃ។”
គិតមកដល់ដំណាក់កាលនេះ ដែកអ៊ីណុកជាផលិតផលនាំចូលទី៣ចូលមក
វៀតណាមត្រូវប្តឹងតវ៉ា ប៉ុន្តែនេះជាមុខទំនិញដំបូងត្រូវអនុវត្តហូតពន្ធប្រឆាំងលក់បង្ខូចតំលៃនៅវៀតណាម។ ក្នុងកាលៈទេសៈវៀតណាមកំពុងបង្កើនបើកទ្វារទីផ្សារតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ ការប្តឹងប្រឆាំងលក់បង្ខូចតំលៃត្រូវបានវាយតំលៃជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ចំនួន៣
ស្របច្បាប់និងមានប្រយោជន៍ដែលអង្គភាពអាជីវកម្មនិងផ្នែកទំនិញអាចប្រើ
ប្រាស់ដើម្បីការពារទីផ្សារក្នុងប្រទេសរបស់ខ្លួន៕
LE PHUONG