វៀតណាម-អ៊ុយក្រែនបង្កើនទំនាក់ទំនង

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម
Nguyen Tan Dung នាថ្ងៃទី១៥វិច្ឆិកា នាយករដ្ឋមន្រ្តីអ៊ុយក្រែន Mykola Azarov
បានចាប់ផ្តើមបណ្តាសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត
ណាម។ ប្រព្រឹត្តទៅក្នុងសភាពការណ៌ដែលទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រ
តិបត្តិការលើគ្រប់វិស័យវៀតណាម-អ៊ុយក្រែនកំពុងអភិវឌ្ឍន៌យ៉ាងល្អប្រសើ
ពិសេស ក្នុងឆ្នាំ​២០១១កន្លងទៅ ជាឆ្នាំពិសេសក្នុងទំនាក់ទំនងទ្វេភាគី ដោយ ការដែលភាគីទាំងពីរបានលើកទំនាក់ទំនងឲ្យទៅជាទំនាក់ទំនងដៃគូរសហប្រ តិបត្តិការលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចវៀតណាម របស់នាយករដ្ឋមន្រ្តី

អ៊ុយក្រែន Mykola Azarov លើកនេះ គឺសំដៅបន្តពង្រឹងនិងពង្រីកទំនាក់ ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាជាមួយអ៊ុក្រែលលើវិស័យខុសពីគ្នា។

វៀតណាម-អ៊ុយក្រែនបង្កើនទំនាក់ទំនង - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung និនាយករដ្ឋមន្រ្តីអ៊ុយប្រែន
Mykola Azarov ក្នុងដំណើរ ទស្សនកិច្ចអ៊ុក្រែននាខែតុលាឆ្នាំ២០១១
(រូបថតៈ TTXVN)

        បន្តទំនាក់ទំនងយ៉ាងល្អប្រសើរតាំងពីរសម័យសហភាពសូវៀតមុននេះ ទំនាក់
ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមជាមួយអ៊ុយក្រែននៅតែបានរក្សានិងអភិវឌ្ឍន៌
យ៉ាងល្អប្រពៃដោយមិនអើពើដល់ការបំរែបំរួលរបស់ប្រវត្តិសាស្រ្ត។ ​ប្រជាជននៃប្រ
ទេសទាំងពីរមានលក្ខណៈស្រដៀងនិងមានសក្តានុភាពឧត្តមភាពដែលអាចរួមគ្នាអភិ
វឌ្ឍន៌។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី ប្រទេសទាំងពីរ
កំពុងខំប្រឹងប្រែងអនិវត្តវិធានការជាច្រើន សំដៅជម្រុញទំនាក់ទំនងសហប្រតិបត្តិការ នៅបណ្តាវេទិកាពហុភាគីនិងអន្តរជាតិដើម្បីធ្វើអាជីវកម្មច្រើនថែមទៀតសក្តានុភាព
របស់ប្រទេសនីមួយៗ។

        រយៈពេលកន្លងទៅ ដោយសាររងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល តម្លៃពាណិ
ជ្ជកម្មនៃប្រទេសទាំងពីរមានការថយចុះ។ ប៉ុន្តែ ក្នុងឆ្នាំ២០១១ តម្លៃពាណិ ជ្ជកម្មនៃ
ប្រទេសទាំងពីរមានការកើនឡើងតិចតួចគឺទទួលបានជិត ៣រយលានដុល្លាអាមេរិក
(កើន១៧%បើប្រៀបនឹងឆ្នាំ២០១០)​និងរយៈក្នុង៩ខែនាដើមឆ្នាំ ២០១២​ទទួលបាន ១៧៥លានដុល្លារអាមេរិក។ ដោយមើលឃើញពីសក្តានុភាពនៃកិច្ចសហ ប្រតិបត្តិ
ការរវាងប្រទេសទាំងពីនៅធំធេងនោះ ​ ថ្នាក់ដឹកនាំវៀតណាម និង អ៊ុយក្រែន​ប្តេជ្ញា
ចិត្ត នាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនយ៉ាងឆាប់រហ័សក្នុងរយៈ​ពេលខាងមុខ ដោយមានទិសដៅថ្មីនិងវិធានការជាក់ស្តែង។ ក្នុងដំណើរទស្សនកិច្ចអ៊ុយក្រែននា
ខែវិច្ឆិកាឆ្នាំ២០១១​​ នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung និងនាយករដ្ឋមន្រ្តី
អ៊ុយក្រែន Mykola Azarov បានចុះហត្ថលេខាលើ សេចក្តីថ្លែងការរួម នាំទំនាក់ទំនង
វៀតណាម អ៊ុយក្រែនក្លាយទៅជាដៃគូរ និង សហប្រតិបត្តិការលើគ្រប់វិស័យ ។ក្នុងដំ
ណើរទស្សនកិច្ចលើកនេះនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung សង្កត់ធ្ងន់
ថា៖

        “ដើម្បីជំរុញពាណិជ្ជកម្ម​​ កសិផល​ រវាងប្រទេសទាំង២ គណះកម្មា
ការអន្តររដ្ឋាភិបាលនៃប្រទេសទាំង២​ត្រូវការ​កសាងពិធីសាររបស់រដ្ឋាភិបាល
ទាំងពីរ ស្តីអំពីពុទ្ធគាមអនាម័យ ហើយឈានទៅដល់ការចុះហត្ថលេខាលើ
កិច្ចព្រម-ព្រៀងត្រួតពិនិត្យអាសន្នរោគសត្វ១សំដៅជួយសម្រួលដល់ទំនិញ

កសិកម្ម ជលផលរបស់ភាគីទាំង២​ជ្រៀតចូលទីផ្សាររបស់គ្នា។យើងខ្ញុំក៏

លើកទឹកចិត្តបណ្តាវិនិយោគិននៃប្រទេសទាំង២​វិនិយោគចូលក្នុងផលិតកម្ម
និងកែច្នៃបណ្តាប្រភេទកសិផល”។

            នាសព្វថ្ងៃ Ukraine​មានគំរោងការណ៏ចំនួន​៤​វិនិយោគចូលមកវៀត

ណាមដោយមានទុនសរុបប្រមាណ​២៤​លានដុល្លាអាមេរីក។វៀតណាមមាន
គំរោងការណ៏ចំនួន​៤វិនិយោគនៅ Ukraineដោយមានទុនវិនិយោគសរុប

ចំនួន២លាន​៦សែនដុល្លាអាមេរីក។​ លើវិស័យវិនិយោគ ភាគីទាំង២​មានការ
រីកចំរើនយ៉ាងសកម្ម។​គិតមកដល់សព្វថ្ងៃនេះភាគីទាំង២​បានចុះហត្ថលេខា
លើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន​ជាង​​២០​លើគ្រប់វិស័យ​សេដ្ខកិច្ច​ពា
ណិជ្ជកម្ម​អាកាសចរណ៏​វប្បធម៏វិទ្យាសាស្ត្រ​ជាដើម។​​ជាពិសេស​លើវិស័យអប់រំ​
នាបច្ចុប្បន្ន​ មាននិស្សិត​​សិស្សានុសិ្សវៀតណាមប្រមាណ​១,៤០០​នាក់​កំពុង
សឹក្សានៅ​​​ Ukraine ។រួមជាមួយបណ្តាជំនាន់ជនវៀតណាមដែលធ្លាប់បាន
សឹក្សា​នឹងរស់នៅ​ Ukraine កំលាំងនេះគឺជាស្ពានចម្លងរួមចំណែកនាំទំនាក់
ទំនងរវាងប្រទេសទាំង២​ឲ្យកាន់តែជិតស្និទ្ធថែមទៀត។​មហាបរិញ្ញា​ Dinh Tan
Hung អគ្គលេខាធិការរងសមាគមមិត្តភាពវៀតណាម-​ Ukraine​ទីក្រុងហាណូយ​
បានចែករំលែកថា៖

        “Ukraine​ ជាស្រុកកំណើតទី២​របស់ខ្ញុំ។ខ្ញុំបានរស់នៅ​ នឹងសឹក្សា
នៅ Ukraine​ កាលពីយុវវ័យ។ពេលវិលត្រឡប់មកវៀតណាមវិញ​ខ្ញុំបានចូល

រួមសកម្មភាពជាច្រើន អនុវត្តបណ្តាចំណេះដឹងដែលក្រេបជញញជក់បាន
នៅប្រទេសមិត្ត​ទៅអនុវត្តន៌ចូលក្នុងវិស័យដែលវៀតណាមកំពុងត្រូវការ​។
តាមរយះនោះរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំង២​ឲ្យកាន់តែខ្លាំង
ក្លាថែមទៀត”។

        មិនគ្រាន់តែក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ​​វៀតណាមនឹង Ukraine​នៅគាំ
ទ្រគ្នាយ៉ាងពេញទំហឹងនៅលើបណ្តាវេទិការនឹងអង្គការអន្តរជាតិទៀតផង។ភាគី
ទាំង២​បានទទួលស្គាល់គ្នាថាជាប្រទេសមានខឿនសេដ្ខកិច្ចទីផ្សារ។វៀតណាម
បានគាំទ្រ Ukraine​ចូលរួមអង្គការពាណិជ្ជកម្មពិភពលោក​ (WTO)  ។ដោយរលើ
ទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំង២ បណ្តាទឹសដៅនឹង
វិធានការណ៏សំដៅជំរុញកិច្ចសាហប្រតិបត្តិការលើគ្រប់វិស័យ​ពិសេសគឺវិស័យ
​សេដ្ខកិច្ច​ពាណីជ្ជកម្ម​វិនិយោគ​សន្តិសុខ​ការការពារជាតិ​ជាដើម ​ដែលនាយករដ្ឋមន្រ្តី
Ukraine Mykola Azarov​នឹងថ្នាក់ដឹកនាំវៀតណាមពិភាគ្សាក្នុងដំណើរទស្សនកិច្ច
លើកនេះនឹងលើកទំនាក់ទំនងរវាងប្រទេសទាំង២​វៀតណាម- Ukraine​ឡើងកំពស់

ថ្មី១ទៀតជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ