(VOVWORLD) -កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម(EVFTA) កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យមើលខាងគតិយុត្តិជាលើកចុងក្រោយ ដើម្បីអនុម័តនាដើមឆ្នាំ២០១៨។ នាបច្ចុប្បន្នភាគីទាំងពីរកំពុងខំប្រឹងប្រែងជំរុញល្បឿនដោះស្រាយការជំពាក់ជំពិនមួយចំនួនដើម្បីអនុម័តលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានសម្រេចការចរចារនាខែធ្នូឆ្នាំ២០១៥។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម(EVFTA) កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យមើលខាងគតិ យុត្តិជាលើកចុងក្រោយ ដើម្បីអនុម័តនាដើមឆ្នាំ២០១៨។ នាបច្ចុប្បន្នភាគីទាំងពីរកំពុងខំប្រឹងប្រែងជំរុញល្បឿនដោះស្រាយការជំពាក់ជំពិនមួយចំនួនដើម្បីអនុម័តលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានសម្រេចការចរចារ នាខែធ្នូឆ្នាំ២០១៥។
វៀតណាម- EU រួមសហការដើម្បីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រេចយ៉ាងឆាប់ៗ
|
វៀតណាមនិងសហព័ន្ធអឺរ៉ុបបានចុះហត្ថលេខាលើសេចក្តីប្រកាសបញ្ចប់ការចរចារស្ដីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី( FTA) នាខែធ្នូឆ្នាំ២០១៥។ ទន្ទឹមនឹង កិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីអំពីកិច្ចសហប្រតិបត្តិការនិងដៃគូលើគ្រប់ជ្រុងជ្រោយ បានដាក់អោយដំណើការនាឆ្នាំ២០១៦ នេះ ហើយការចុះហត្ថលេខាលើ EVFTA នាពេលខាងមុខនេះនឹងជាសសរទ្រូងសំខាន់ ជំរុញទំនាក់ទំនងរវាងភាគីទាំងពីរឡើងកំរិតថ្មី។
អាទិភាពរបស់ភាគីទាំងពីរ
ចាប់ពីពេលដែលភាគីទាំងពីរប្រកាសបញ្ចប់ការចរចារ FTA មក បរិយាកាសវិនិយោគនៅវៀតណាមត្រូវបានកែលំអជាច្រើន។ នាបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមបន្តកែទម្រង់រដ្ឋបាល បរិយាកាសអាជីវកម្ម កាត់បន្ថយចំណាយចំពោះសហគ្រាស បង្កលក្ខណះងាយស្រួលអំពីពាណិជ្ជកម្ម។
ដើម្បីអនុវត្តបណ្ដាកិច្ចសន្យាក្នុងវិស័យពលកម្ម សង្គម ក្នុងEVFTA វៀតណាមកំពុងជំរុញខ្លាំងល្បឿនធ្វើវិសោធនកម្មច្បាប់ពលកម្ម។តាមគំរោងក្រមច្បាប់ធ្វើវិសោធនកម្មនឹងបានដាក់ជូនរដ្ឋសភាពិភាក្សានិងអនុម័ត ក្នុងឆ្នាំ២០១៨។ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung បានអោយដឹងថា៖
“ វៀតណាមជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុត ក្នុងការសម្រេចមូលដ្ឋានគតិយុត្តិ ឆ្ពោះទៅការចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀងនេះ។ វៀតណាមនឹងម្ចាស់ការ សកម្មរួមសហការជាមួយ EU សកម្មដោះស្រាយបញ្ហានានាដែលកើតមានឡើង។ ជាសមាជិក ILO វៀតណាមអះអាងថា៖នឹងអនុវត្តយ៉ាងហ្មត់ចត់ និងប្រកបដោយប្រសិទ្ធភាពកិច្ចសន្យារបស់ខ្លួនដែរ។”
តាមលោក Mauro Petriccione ប្រធានក្រុមចរចារ EU បានអោយដឹងថា៖ ក្នុងរយៈពេលកន្លងទៅ ភាគី វៀតណាមនិងអឺរ៉ុបក៏ទទួលបានជំហានមួយចំនួនគួរអោយកត់សម្គាល់ និងប្រការសំខាន់នាបច្ចុប្បន្ន គឺស្វែងរកដំណោះស្រាយសំរាប់បញ្ហានៅសេសសល់នានា។
“ ចំពោះវៀតណាម យើងខ្ញុំកំពុងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីឆ្នាំក្រោយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម នឹងចូលជាធរមាន។ នេះជាកិច្ចព្រមព្រៀងមួយមានគុណភាពខ្បស់ និងជាសសរទ្រូង អំពីគោលនយោបាយពាណិជ្ជកម្ម របស់អឺរ៉ុប ឆ្ពោះទៅតំបន់អាស៊ី។ យើងខ្ញុំកំពុងរៀបចំបណ្ដាសំណុំឯកសារគតិយុត្តិជាមួយវៀតណាម ហើយដាក់ជូនក្រុមប្រឹក្សានិងរដ្ឋសភាអឺរ៉ុប។ យើងខ្ញុំកំពុងខំប្រឹងប្រែងដើម្បីជំរុញដំណើការនេះឈានទៅមុខអោយបានលឿនបំផុត។”
EU វាយតំលៃវិជ្ជមានចំពោះការខំប្រឹងប្រែងរបស់វៀតណាម
សមាជិកនៃគណៈដឹកនាំសភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (Eurocham) លោក Jean Jacques Bouflet បានអះអាងថា៖ Eurocham គាំទ្រវៀតណាម ក្នុងការធ្វើទំនើបភាវូបនីយកម្មរដ្ឋបាល បង្កលក្ខណះងាយស្រួលសំរាប់សកម្មភាពវិនិយោគ និងអះអាងថា៖ ពេលដែល EVFTA ដាក់អោយដំណើរការនេះ នឹងក្លាយទៅជាឧបករណ៍ប្រសិទ្ធភាពការពារសហគ្រាសនៃភាគីទាំងពីរ នៅលើទីផ្សាររបស់គ្នា។ ក្នុងពេលជាមួយគ្នានោះ លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ សហគ្រាស បានអោយដឹងថា៖
“ខ្ញុំនឹងជូនដំណឹងអំពីការងាររបស់វៀតណាមក្នុងរយៈពេលកន្លងទៅ ក្នុងការកែទម្រង់ខ្លឹមសារនានាដែលទាក់ទិនដល់ពលករ សង្គមកិច្ច។ យើងនឹងរក្សាទំនាក់ទំនងពិភាក្សាជាមួយគ្នាដើម្បីដំណើរការអនុម័តរបស់ភាគីអឺរ៉ុបនឹងមិនរងឥទ្ធិពលដល់ដំណើរកាកំណែទម្រង់រដ្ឋបាលនៅវៀតណាមទេ។”
តាមដំណើរការ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU នឹងបានចុះហត្ថលេខា នាដើមឆ្នាំ ២០១៨ ហើយរដ្ឋសភាអឺរូបនឹងមានរយៈពេល៣ខែដើម្បីអនុម័ត។ ដំណើរការនេះត្រូវពឹងផ្អែកជាច្រើនទៅលើការខំប្រឹងប្រែងរបស់ភាគីទាំងឡាយ។ដូច្នេះ ទាំងវៀតណាមនិងEU ត្រូវមានជំហានជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ បើកចេញសម័យកាលសហប្រតិបត្តិការថ្មីរវាងវៀតណាមនិងEU៕