វេទិកាប៉ារីសអំពីសន្តិភាព៖ រួមដៃដោះស្រាយការសាកល្បងសកល

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី១០០នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាបញ្ឈប់សង្គ្រាមលោកលើកទី១ (ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ១៩១៨-ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨) នាចុងសប្ដាហ៍នេះ នៅប្រទេសបារាំង ប្រមុខរដ្ឋនិងរដ្ឋាភិបាលប្រមាណ៧០រូប នឹងអញ្ជើញចូលរួមវេទិកាប៉ារីសអំពីសន្តិភាព។ នេះជាឱកាសដើម្បីជំរុញកិច្ចសហ ប្រតិបតិ្តការអន្តរជាតិលើការដោះស្រាយការសាកល្បងសកលក៏ដូចជាដើម្បី ប្រព័ន្ធពហុភាគីប្រកបដោយប្រសិទ្ធភាពជាងមុនផងដែរ។ ប៉ុន្តែ លទ្ធផលនៃ វេទិកានេះតិចច្រើននឹងត្រូវរងផលប៉ះពាល់ព្រោះថាប្រធានាធិបតីអាមេរិកលោក Donald Trump មិនចូលរួមព្រឹត្តិការណ៍នេះឡើយ។

វេទិកាប៉ារីសអំពីសន្តិភាពប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ ដោយស្ដែងចេញពីរូបសណ្ឋាននៃ COP21 នោះ គឺវេទិកាប៉ារីសអំពីសន្តិភាព នឹងជាទីកន្លែងដើម្បីចែករំលែកបទពិសោធន៍និងដំណោះស្រាយថ្មីៗ សំដៅជំរុញសន្តិភាពតាមរយៈការគ្រប់គ្រងពិភពលោកអោយបានល្អជាងមុន ព្រមទាំងស្វាគមន៍គំនិតផ្ដួចផ្ដើមទាំងអស់ដែលរួមចំណែកបន្ធូរបន្ថយភាពតានតឹងអន្តរជាតិផងដែរ។

ជំរុញយន្តការសហប្រតិបតិ្តការពហុភាគី

វេទិកាប៉ារីសអំពីសន្តិភាពជាគំនិតផ្ដួចផ្ដើមមួយ របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron សំដៅអះអាងនូវសារសំខាន់នៃលទ្ធិពុហភាគីនិយមនិងសកម្មភាពសមូហភាពដើម្បីទប់ទល់នឹងការសាកល្បងនាបច្ចុប្បន្នដូចជាការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្ដាមហាអំណាចពិភពលោក ជម្លោះជាតិសាសន៍ ភេរវកម្ម បទល្មើសខាងបណ្ដាញអ៊ីនធឺណែត ចំណុចក្ដៅគគុកក្នុងតំបន់ និងបម្រែបម្រួលអាកាសធាតុ ជាដើម។ ប្រធានាធិបតីលោក Macron ក៏ចង់ឆ្លៀតយកនូវការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះសប្ដាហ៍រំលឹកខួបអនុស្សាវរីយ៍ទិវាបញ្ឈប់សង្គ្រាមលោកលើកទី១ ដើម្បីអំពាវនាវអោយប្រឆាំងជំទាស់នឹងលទ្ធិជាតិនិយមផងដែរ។

ប្រធានបទទាំង៥ដែលត្រូវបានលើកយកមកពិភាក្សានៅវេទិកាប៉ារីសអំពីសន្តិភាពលើកនេះរួមមាន៖ សន្តិភាពនិងសន្តិសុខ បរិស្ថាន ការអភិវឌ្ឍ បច្ចេកទេសឌីជីថល់និងបច្ចេកវិទ្យាថ្មី និងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។ នេះសុទ្ធតែជាបញ្ហាបន្ទាន់របស់ពិភពលោកនាបច្ចុប្បន្ន។ ដោយឈរលើមូលដ្ឋាននៃប្រធានបទទាំង៥នេះ គម្រោងការណ៍ប្រមាណ១៥០នឹងត្រូវបានបង្ហាញ សំដៅរួមចំណែកកសាងដំណើរការសហប្រតិបត្តិការអន្តរជាតិអោយបានល្អជាងចំពោះដំណើរការសកលភាវូបនីយកម្មប្រកបដោយសមភាពជាងក៏ដូចជាប្រព័ន្ធពហុភាគីប្រកបដោយប្រសិទ្ធភាពជាងមុនផងដែរ។

ការដែលប្រមុខរដ្ឋនិងរដ្ឋាភិបាលរាប់សិបរូបរួមជាមួយអង្គការអន្តរជាតិនិងអង្គការសង្គមស៊ីវិលរាប់រយអង្គភាពទៀត ចូលរួមវេទិកានេះបានសរអោយឃើញនូវការយកចិត្តទុកដាក់របស់ពិភពលោកចំពោះកិច្ចសហប្រតិបតិ្តការពហុភាគីដើម្បីរួមដៃដោះស្រាយការសាកល្បងសកល។

ខ្វះកត្តាអាមេរិក

បើទោះជាប្រធានាធិបតីអាមេរិកលោក Donald Trump នឹងអញ្ជើញទៅកាន់ទីក្រុងប៉ារីសដើម្បីចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ទិវាបញ្ឈប់សង្គ្រាមលោកលើកទី១ក្ដី ប៉ុន្តែលោកបានបដិសេធចូលរួមវេទិកាសន្តិភាព។ ការសម្រេចចិត្តរបស់ម្ចាស់សេតវិមានរូបនេះមិនបង្កការភ្ញាក់ផ្អើលចំពោះសហគមន៍អន្តរជាតិឡើយ ដោយសារតាមលោករូបនេះថា គោលដៅនៃវេទិកានេះមិនសមស្របជាមួយគោលជំហរ “ប្រទេសអាមេរិកជាចម្បង” របស់ខ្លួនឡើយ។កាយវិកានេះរបស់ប្រធានាធិបតីអាមេរិកបានបន្តសកម្មភាពដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិជាច្រើនដែលអាមេរិកធ្លាប់ចូលរួម ក្នុងនោះមានកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឬការដកចេញពី UNESCO និងគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាដើម។កាយវិកាទាំងអស់ខាងលើរបស់អាមេរិក សុទ្ធតែប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំងក្លារបស់សហគមន៍អន្តរជាតិ។ សាធារណៈមតិបានរិះគន់ជាច្រើនលើកច្រើនសារលើគោលនយោបាយ “ប្រទេសអាមេរិកជាចម្បង” របស់ប្រធានាធិបតីលោក Donald Trump ព្រមទាំងសង្កត់ធ្ងន់ថា លទ្ធិគាំពារនិយមនឹងនាំទៅដល់ការកើនឡើងនៃភាពតានតឹង ហើយប្រសិនបើប្រទេសទាំងអស់បញ្ឈប់កិច្ចការពារចំពោះគោលការណ៍ជាសាវវ័ន្តនានា គឺសង្គ្រាមលោកនឹងវិលត្រឡប់មកវិញតែម្ដង។

ពិភពលោកកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើនដែលគ្មានប្រទេសណាមួយដែលអាចដោះស្រាយដោយឯកតោបានឡើយ។ ការរៀបចំវេទិកាប៉ារីសអំពីសន្តិភាពត្រូវបានគេចាត់ទុកថា ជាការខិតខំប្រឹងប្រែងគួរអោយកោតសរសើរដើម្បីអំពាវនាវអោយប្រទេសទាំងអស់រួមដៃដោះស្រាយការសាកល្បងទាំងនោះ។ ប៉ុន្តែភារកិច្ចនេះនឹងជួបការលំបាកថែមទៀតដោយសារអ្នកដឹកនាំប្រទេសអាមេរិកបានបដិសេធចូលរួមវេទិកាពហុភាគីជាថ្មីម្ដងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ