វេទិកាសេដ្ឋកិច្ចពិភពលោក WEF ២០២៣៖ សហប្រតិបត្តិការ ដើម្បី​ជំនះពុះពា​លើវិបត្តិ

(VOVWORLD) - កាលពីថ្ងៃទី ១៦ មករា កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី ៥៣ បានបើកនៅទីក្រុង Davos ប្រទេសស្វីស។ ដោយប្រធានបទ "កិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលបែកបាក់" នោះ កិច្ចប្រជុំមានបេសកកម្មដ៏ធ្ងន់ធ្ងរគឺប្រមូលផ្តុំការខិតខំប្រឹងប្រែងសហប្រតិបត្តិការអន្តរជាតិ និងជំរុញដំណោះស្រាយជួយសេដ្ឋកិច្ចជំនះពុះពារលើការលំបាក និងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន។
វេទិកាសេដ្ឋកិច្ចពិភពលោក WEF ២០២៣៖ សហប្រតិបត្តិការ ដើម្បី​ជំនះពុះពា​លើវិបត្តិ - ảnh 1រមណីយដ្ឋាននៃទីក្រុង Davosស្វីស - កន្លែងរៀបចំ WEF ប្រចាំឆ្នាំ។ រូបថត៖ រ៉យទ័រ

បរិបទពោរពេញទៅដោយបញ្ហាប្រឈមជាមួយសេដ្ឋកិច្ចពិភពលោក

កិច្ចប្រជុំ WEF លើកទី ៥៣ បានប្រព្រឹត្តទៅក្នុងបរិបទ ដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសាកល្បង និងវិបត្តិជាច្រើន។ ដូច្នេះហើយ ខឿនសេដ្ឋកិច្ចពិភពលោក មិនទាន់ស្ដារឡើងវិញ ក្រោយពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ ១៩ នោះ គឺស្រាប់តែត្រូវប្រឈមមុខនឹងអស្ថិរភាពផ្សេងៗទៀត ជាពិសេសគឺជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ប្រការនេះបានធ្វើឲ្យសេដ្ឋកិច្ចសកលកាន់តែជួបការជួបការលំបាកថែមទៀត បណ្ដាលឲ្យល្បឿនកំណើនយឺតយ៉ាវជាង អតិផរណាខ្ពស់ ហើយជះឥទ្ធិពលយ៉ាងស៊ីជម្រៅដល់គ្រប់វិស័យនៅលើពិភពលោក ជាពិសេសគឺថាមពល ស្បៀងអាហារ និងខ្សែសង្វាក់ផ្គត់ផ្គង់ដល់ផលិកម្ម និងការចំណាកស្រុក។ ស្ថានការណ៍វិបត្តិកំពុងកំពុងបណ្ដាលឲ្យមានការបែកបាក និងបែងចែកគ្នាយ៉ាងជ្រាលជ្រៅថែមទៀតក្នុងបរិបទភូមិសាស្ត្រនយោបាយ។

យោងតាមក្រុមអ្នកជំនាញ និងស្ថាប័នសេដ្ឋកិច្ច-ហិរញ្ញវត្ថុអន្តរជាតិបានឲ្យដឹងថា ស្ថានការណ៍ជាក់ស្ដែងនេះកំពុង បង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះកំណើនសេដ្ឋកិច្ចសកល។ កាលពីថ្ងៃទី ១៥ មករា មួយ ថ្ងៃ មុនពេលបើក WEF លើកទី ៥៣ តែប៉ុណ្ណោះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសរបាយការណ៍បានឲ្យដឹងថា ស្ថានការណ៍បែកបាក់យ៉ាងធ្ងន់ធ្ងរនៃខឿនសេដ្ឋកិច្ចពិភពលោក ក្រោយរយៈពេលច្រើនទសវត្សរ៍នៃការជំរុញសមាហរណកម្មមក គឺអាចកាត់បន្ថយទិន្នផលសេដ្ឋកិច្ចពិភពលោករហូតដល់ ៧% សូម្បីតែ រហូតដល់ ៨-១២% នៅតាមខឿនសេដ្ឋកិច្ចមួយចំនួន។

មុននេះ កាលពីថ្ងៃទី ១ មករា នាយិកា IMF លោកស្រី  Kristalina Georgieva បានវាយតម្លៃថា សេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ នឹងប្រឈមមុខនឹងការលំបាកជាច្រើន ខណៈពេលដែលកម្លាំងចលករសំខាន់ៗនៃកំណើនសកលសុទ្ធតែឆ្លងដំណាក់កាលចុះខ្សោយ។ តាមនោះ ខឿនសេដ្ឋកិច្ចធំៗគឺសហរដ្ឋអាមេរិក អឺរ៉ុប និងចិនសុទ្ធតែកំពុងស្ថិតក្នុងដំណាក់កាលថមថយល្បឿន។

ជាលទ្ធផល ប្រហែលមួយភាគបីនៃខឿនសេដ្ឋកិច្ចជាតិនៅលើពិភពលោក ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចូលទៅក្នុងឱនភាព។ ដោយឡែក សហភាពអឺរ៉ុប (EU) គឺមានខឿនសេដ្ឋកិច្ចជាសមាជិកចំនួនពាក់កណ្ដាលរងឱនភាពផងដែរ។

វេទិកាសេដ្ឋកិច្ចពិភពលោក WEF ២០២៣៖ សហប្រតិបត្តិការ ដើម្បី​ជំនះពុះពា​លើវិបត្តិ - ảnh 2លោកសាស្រ្តាចារ្យ Klaus Schwab - ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF ។ រូបថត៖ AP

បង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំនះពុះពារលើវិបត្តិ

យោងតាមក្រុមអ្នកជំនាញអន្តរជាតិបានឲ្យដឹងថា ការដែល WEF បានជ្រើសរើសប្រធានបទ "កិច្ចសហប្រតិបត្តិការក្នុងពិភពលោកដែលបែកបាក់" សម្រាប់កិច្ចប្រជុំលើកនេះ ក៏បានឆ្លុះបញ្ចាំងពីការពិត ដែលពេលពោរពេញទៅដោយការលំបាកនាបច្ចុប្បន្ននៃសេដ្ឋកិច្ចពិភពលោក។ ទោះយ៉ាងណាក៏ដោយ ប្រការគួរឲ្យយកចិត្តទុកដាក់ជាងគឺ ប្រធានបទនេះបានបង្កប់សារយ៉ាងច្បាស់លាស់ថា៖ មានតែកិច្ចសហប្រតិបត្តិការ និងបង្កើនកិច្ចសហប្រតិបត្តិការតែប៉ុណ្ណោះ ទើបអាចជួយសេដ្ឋកិច្ចសកល និងខឿនសេដ្ឋកិច្ចជាសមាជិកនានាជំនះពុះពារលើស្ថានការណ៍ដ៏លំបាក និងវិបត្តិនាបច្ចុប្បន្ន។

ជាក់ស្ដែង របៀបវារៈនៃ កិច្ចប្រជុំ WEF ឆ្នាំនេះ បានផ្ដោតសំខាន់លើដំណោះស្រាយ និងកិច្ចសហប្រតិបត្តិការរដ្ឋ ឯកជន ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមជាបន្ទាន់បំផុតរបស់ពិភពលោក។ ជាក់ស្ដែង សម័យប្រជុំនានាបានផ្តោតសំខាន់លើការពិភាក្សាលើប្រធានបទលេចធ្លោនាបច្ចុប្បន្នដូចជា៖ វិបត្តិថាមពល និងស្បៀងអាហារក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ស្ថានការណ៍អតិផរណាខ្ពស់ កំណើនទាប បំណុលសាធារណៈ និងការគំរាមកំហែងឱនភាពសេដ្ឋកិច្ច ការផ្លាស់ប្តូរមុខរបរ និងការអភិវឌ្ឍន៍ឧស្សាហកម្មក្នុងយុគសម័យបច្ចេកវិទ្យាថ្មី។

គួរកត់សម្គាល់ថា នៅក្នុងកិច្ចពិភាក្សាផ្លូវការ ក៏ដូចជារបៀបវារៈនៅខាងក្រៅ ថ្នាក់ដឹកនាំពិភពលោកត្រូវបានលើកទឹកចិត្តសហប្រតិបត្តិការជាមួយគ្នា អំពីបញ្ហាពាក់ព័ន្ធនឹងថាមពល អាកាសធាតុ និងធម្មជាតិ; ការវិនិយោគ ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ; បច្ចេកវិទ្យាទំនើប និងសមត្ថភាពស្ដារឡើងវិញរបស់ផ្នែកនានា; ការងារធ្វើ ជំនាញ និងសុខភាព; កិច្ចសហប្រតិបត្តិការភូមិសាស្ត្រនយោបាយនៅក្នុងពិភពលោកពហុប៉ូល។ យោងតាមលោកសាស្ត្រាចរ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF បានឲ្យដឹងថាដើម្បីដោះស្រាយឲ្យដល់ឫសគល់មូលហេតុនៃសំណឹកទំនុកចិត្ត ដែលពិភពលោកកំពុងឆ្លងកាត់ គឺចាំបាច់ត្រូវបង្កើន

កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសហគ្រាស ជួយសម្រួលដល់ការស្ដារឡើងវិញយ៉ាងខ្លាំងក្លា និងប្រកបដោយចីរភាព។ ទន្តឹមនឹងនេះ ត្រូវតែទទួលស្គាល់ថា ការអភិវឌ្ឍសេដ្ឋកិច្ចគឺចាំបាច់ត្រូវប្រកបដោយភាពបត់បែន និងនិរន្តរភាពថែមទៀត ដើម្បីមិនបំភ្លេចចោលនរណាម្នាក់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ