(VOVWORLD) - ការធានាសុខុមាលភាពសង្គមជានិច្ចកាលជាបញ្ហាស្នូលក្នុង យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសជាតិ។ បន្តជោគជ័យក្នុងឆ្នាំ ២០១៧ នាឆ្នាំ ២០១៨ គោលនយោបាយសុខុមាលភាពសង្គមរបស់វៀតណាមបានប្រមូលផ្តុំទៅលើការលើកកំពស់គុណភាពប្រភពធនធានមនុស្សបង្កើនឱកាសការងារធ្វើសំរាប់ ប្រជាពលករសុក្រឹតយន្តការលើវិស័យពលកម្មដើម្បីធានាសិទ្ធិសុខុមាលភាព សង្គមសំរាប់ប្រជាជនទាំងមូល។
ការធានាសុខុមាលភាពសង្គមជានិច្ចកាលជាបញ្ហាស្នូលក្នុង យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសជាតិ។ (tapchitaichinh.vn) |
គោលដៅដែលរដ្ឋាភិបាលវៀតណាមបានដាក់ចេញសំរាប់វិស័យសុខុមាល ភាពសង្គមនាឆ្នាំ ២០១៨ គឺ អត្រាគ្រួសារក្រីក្រនឹងត្រូវបានកាត់បន្ថយពី ១% ដល់ ១,៣% ចំពោះខេត្តក្រីក្រគឺ ៤%។ អត្រាបាត់អាជីពនៅតំបន់នគរនឹងកាត់បន្ថយ ក្រោម ៤%។ អត្រាពលករជំនាញទទួលពី ៥៨% ដល់ ៦០%។
ការបណ្តុះបណ្ដាលវិជ្ជាជីវៈ-កត្តាជួរមុខដើម្បីកែលំអគុណភាពប្រភពធន ធានមនុស្ស
ក្នុងកាលៈទេសៈធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ ការអនុវត្ត ជឿនលឿនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្អែកទៅលើជួរប្រជាពលករបច្ចេកទេស។ ដោយហេតុនេះ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច វៀតណាមគប្បីវិនិយោគចូលក្នុងមនុស្ស ជាពិសេសគឺការវិនិយោគបណ្តុះបណ្ដាលប្រភពធនធានមនុស្សផ្ទាល់។ ឆ្នាំ ២០១៨ វៀតណាមអនុវត្តព្រមៗគ្នាបណ្ដាវិធានការលើកកំពស់គុណភាពវិជ្ជាជីវៈ រួមវិភាគទានលើកកំពស់គុណភាពប្រភពធនធានមនុស្ស តភ្ជាប់នឹងបដិវត្តន៍ ឧស្សាហកម្ម ៤.០។ ប្រភពធនធានមនុស្សមានគុណភាពខ្ពស់នឹងដោះស្រាយ បញ្ហាការងារធ្វើដោយនិរន្តរភាពសំរាប់ប្រជាពលករ។ នេះនឹងជាកូនសោដើម្បីរួច ផុតពីអង្គប់នៃប្រទេសមានចំណូលមធ្យម។ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានឲ្យដឹងថា៖
«នាឆ្នាំ ២០១៨ រដ្ឋាភិបាលនិងតំបន់នានាវិនិយោគយ៉ាងខ្លាំងក្លាចូលក្នុង បញ្ហានេះ ជាពិសេសគឺវិធានការផ្លាស់ប្តូរថ្មីនិងការអនុវត្តបច្ចេកវិទ្យាខ្ពស់ ទិន្នផលពលកម្មចម្រុះ ការផ្ទេរប្តូរពលករពីផ្នែកដែលមានផលិតភាពទាបទៅ ផ្នែកមានផលិតភាពខ្ពស់តាមសង្វាក់ទំនិញ លើកកំពស់ជំនាញការនិងការថ្វីដៃនិងការផ្លាស់ប្តូរថ្មីក្នុងការគ្រប់គ្រងសហគ្រាស។ ទី ២ គឺ ធានាឲ្យបានកម្មវិធីកាត់ បន្ថយភាពក្រីក្រនិរន្តរភាព ជាពិសេសនៅតំបន់ព្រៃភ្នំដាច់ស្រយាលជនរួមជាតិ ជាជនជាតិភាគតិចហើយសំខាន់បំផុតគឺការបណ្តុះបណ្ដាលវិជ្ជាជីវៈសំរាប់កសិករ។»
សុក្រឹតយន្តការ
ប្រព័ន្ធច្បាប់ស្តីពីពលកម្មនិងសង្គមកិច្ចត្រូវបានសុក្រឹតជាជំហានៗដែលនឹង ធានាសិទ្ធិសុខុមាលភាពសង្គមសំរាប់ប្រជាជនទាំងមូល។ នេះក៏ជាគោលដៅក្នុង ឆ្នាំ ២០១៨។ ក្រៅពីរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលអះអាងជាលើកដំបូងនូវសិទ្ធិ សុខុមាលភាពសង្គមសំរាប់ប្រជាពលរដ្ឋ ក្រមច្បាប់ពលកម្មធ្វើវិសោធនកម្ម (ឆ្នាំ ២០១២) បន្តអភិវឌ្ឍន៍ទីផ្សារពលកម្ម នាឆ្នាំ ២០១៨ ក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមប្រមូលផ្តុំស្រាវជ្រាវកសាងច្បាប់ពលកម្មធ្វើវិសោធនកម្ម អនុក្រឹត្យស្តីពីអាទិភាពចំពោះជនមានគុណូបការៈការកែលំអគំរោងច្បាប់កែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍គំរោងការណ៍កែទម្រង់គោលនយោបាយធានា រ៉ាប់រងសង្គមកិច្ច។ រដ្ឋមន្ត្រី Dao Ngoc Dung បានឲ្យដឹងថែមទៀតថា៖
«វៀតណាមកំពុងពន្លឿនការធ្វើវិសោធនកម្មក្រមច្បាប់ពលកម្ម។ យើងត្រូវ ធ្វើវិសោធនកម្មមាត្រាចំនួន ១១៩ ដោយហេតុនេះ គម្បីមានពេលវេលាត្រៀម រៀបចំថែមទៀតក៏ដូចជាដើម្បីវាយតំលៃការជះឥទ្ធិពលដែរ។ រដ្ឋាភិបាលនិង ក្រសួងបន្តសុក្រឹតយ៉ាងឆាប់ៗដើម្បីជូនឡើងរដ្ឋសភានាឆ្នាំ ២០១៩ ក្នុងនោះ មាន ខ្លឹមសារទាក់ទិនដល់សមភាពភេទ អាយុពលកម្មចំពោះនារី បញ្ហាប្រាក់បៀវត្សន៍ ការងារក្រៅម៉ោង ការធានារ៉ាប់រងនិងអាយុចូលនិវត្តន៍ចំពោះពលករជានារី។»
ការបើកទូលាយទីផ្សារបញ្ជូនពលករទៅធ្វើការនៅឯបរទេសដែលមានចំណូលខ្ពស់
ក្នុងឆ្នាំ ២០១៨ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមខំប្រឹង ប្រែងបញ្ជូនពលករចំនួន ១១០ ពាន់នាក់ទៅធ្វើការនៅឯបរទេស។ ប្រសិនបើ ផែនការនេះទទួលជោគជ័យ នេះនឹងជាឆ្នាំទី ៥ ជាបន្តដែលវៀតណាមបញ្ជូន ពលករជាង ១ សែននាក់ទៅធ្វើការនៅឯបរទេស។ ដើម្បីអនុវត្តគោលដៅនេះ ក្រសួងការងារយទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបាននាំចេញវិធានការជា ច្រើនសំដៅរក្សារឹងមាំនិងស្ថិរភាពបណ្ដាទីផ្សារសំខាន់ៗ ក្នុងនោះ ប្រមូលផ្តុំទៅ លើការបណ្តុះបណ្ដាលចំណេះដឹងភាសាបរទេស ភាពប៉ិនប្រសបនិងការថ្វីដៃ រួមជាមួយការអប់រំកំណត់ទិសដៅសំរាប់ពលករមុនពេលទៅធ្វើការនៅឯបរទេស។ អនុរដ្ឋមន្ត្រីក្រសូងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Doan Mau Diep បានឲ្យដឹងថា៖
«ស្តីអំពីការបញ្ជូនពលករទៅធ្វើការនៅឯបរទេស ទីផ្សារធំៗដូចជា តៃវ៉ាន់ (ចិន) និងជប៉ុននៅមានតម្រូវការទទួលពលករវៀតណាមធំណាស់។ នាបច្ចុប្បន្ន វៀតណាមបានក្លាយទៅជាប្រទេសដែលបញ្ជូនពលករទៅធ្វើការនៅជប៉ុនច្រើន បំផុត។ ឥឡូវនេះ ជប៉ុនបានបើកចេញវិស័យការងារថ្មីគឺអ្នកជំនួយការថែទាំ។ ក្រសួងបានបញ្ជាមន្ទីរគ្រប់គ្រងពលករនៅឯបរទេសដំណើរការចរចាជាមួយ ស្ថាប័នសមត្ថកិច្ចរបស់ជប៉ុន។ ភាគីជប៉ុនមានតម្រូវការខ្ពស់ ដោយហេតុនេះ សំណូមពរភាគច្រើនរបស់យើងខ្ញុំសុទ្ធតែត្រូវបានយល់ព្រម។»
សុខុមាលភាពសង្គមជានិច្ចកាលត្រូវបានចាត់ទុកជាសសរទ្រូងសំខាន់ក្នុង ការអភិវឌ្ឍនិរន្តរភាពនៅប្រទេសទាំងអស់នាបច្ចុប្បន្ន។ នេះជាគោលដៅផងនិង លទ្ធផលផងដើម្បីអនុវត្តកំណែទម្រង់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច។
នាពេលកន្លងទៅ វៀតណាមទទួលបានស្នាដៃគួរឲ្យកត់សម្គាល់លើវិស័យសុខុមាលភាពសង្គម។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ការបន្តកសាងសុក្រឹត្យនិងធានាឲ្យបានប្រព័ន្ធសុខុមាលភាពសង្គមនិរន្តរភាពរួមវិភាគទានសម្រេចគោលដៅ ដល់ឆ្នាំ ២០២០ វៀតណាមនឹងមានប្រព័ន្ធសុខុមាលភាពសង្គមសំរាប់ប្រជាជនទាំងមូល៕